Tuesday, May 29, 2012

ថ្កោលទោស​ការ​បាញ់​និង​ចាប់​រាស្ត្រ​ដាក់​គុក​ក្នុង​ជម្លោះ​ដី

សមត្ថ​កិច្ច​រាជធានី​ចាប់​​ខ្លួន​​ស្ត្រី​​សកម្ម​ជន​​​តវ៉ា​ក្នុង​​ជម្លោះ​​ ដី​ធ្លី​​នៅ​​តំបន់​បឹង​កក់​​​​ពី​​សប្តាហ៍​មុន​។ រូប គឹម​ឡុង​
Monday, 28 May 2012 12:04
មាស សុខ​ជា
The Phnom Penh Post
«​នេះ​វាជា​កាតព្វ​កិច្ច​របស់​រាជរដ្ឋាភិបាល​។ នរណា​ដែល​ធ្វើ​ខុស​ច្បាប់​ រដ្ឋាភិបាល នឹង​ចាប់​ដាក់​គុក ហើយ​នរណា​ដែល​ចង់​ដឹង​ខុស​ត្រូវ​ ត្រូវ​តែ​ឡើង​ទៅ​តុលាការ​» - ផៃ ស៊ីផោម
ភ្នំពេញៈ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​គណបក្ស​នយោបាយ បាន​ធ្វើ​ការ​ថ្កោលទោស​គណបក្ស​កំពុង​កាន់​អំណាច​ដែល​ប្រើប្រាស់​កម្លាំង ប្រដាប់​អាវុធ និង​ប្រព័ន្ធ​តុលាការ​ដើម្បី​បាញ់ ​និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​ដីធ្លី​ពី​ក្រុម​អស់​លោក​ឧកញ៉ា​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​បាន​ថ្កោលទោស​ការ​ផ្តន្ទាទោស​ស្ត្រី​ចំនួន ១៣​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​បឹងកក់​ជាមួយ​នឹង​ក្រុម​ហ៊ុន ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េងឃីន ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាជន ដែល​កាន់​អំណាច ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កន្លះ​ កាល​ពី​ថ្ងៃទី​២៤ ឧសភា ​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​អាដហុក បាន​ចាប់​អារម្មណ៍​លើ​ការ​ប្រើប្រាស់​ច្បាប់​ដ៏​សម្រិត​សម្រាំង និង​បទប្បញ្ញត្តិ​នានា​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​កម្ពុជា បច្ចុប្បន្ន​។ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​​បញ្ជាក់​ថា ក្រុម​ហ៊ុន​ទាំង​នេះ​នៅ​តែ​បន្ត​រំលោភ​ច្បាប់​ភូមិបាល និង​អនុក្រឹត្យ​លេខ​ ១៤៦ ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច ដុត​បំផ្លាញ​ដី​និង​ផ្ទះ​ប្រជាពលរដ្ឋ មុន​ពេល​ផ្តល់​អាជ្ញាប័ណ្ណ​ផ្លូវ​ការ​ ដោយ​ការ​ធ្វេស​ប្រហែស​មិន​បាន​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ចាំបាច់ និង​មិន​បាន​ផ្តល់​ប្រាក់​សំណង​ជាថ្នូរ។


សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា៖ «ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ​ជុំវិញ​ការ​តវ៉ា​ប្រកប​ទៅ​ដោយ​សន្តិវិធី បាន​ជួប​នឹង​អំពើ​ហិង្សា និង​ការ​យាយី​ពី​ប្រព័ន្ធ​តុលាការ​។ ម្យ៉ាង​វា​ កំពុង​តែ​ធ្វើ​ឲ្យ​បារម្ភ​ដល់​ស្ត្រី​តំបន់​បឹងកក់​ទាំង​១៣​នាក់​ដែល ទទួល​ទោស​ជា​ទម្ងន់​ ដោយ​សារ​តែ​កាន់​កាប់​ដី​ដែល​មាន​ជម្លោះ​សម្រាប់​រយៈ​ពេល​បី​ម៉ោង​គត់ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ នៅ​តែ​បន្ត​ធ្វើ​មិន​ដឹង​មិន​ឮ ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​ពុំ​មាន​សារៈ​សំខាន់​ទាំង​កម្រោល»។

ស្រ្តី​ទាំង​១៣​នាក់​នេះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បះបោរ និង​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ដោយ​ផ្អែក​លើ​មាត្រា​៥០៤​ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៣៤ ​នៃ​ច្បាប់​ភូមិ​បាល។ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តន្ទាទោស​នេះ សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ​ ដែល​មិន​សមហេតុ​ផល ភាព​ប្រញាប់​ប្រញាល់​នៃ​ការ​ជំនុំ​ជម្រះ​ និង​សាលក្រម​បន្ទាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចង្អុល​បង្ហាញ​អំពី​កង្វះ​ខាត​នៃ​នីតិវិធី​ស្រប​ច្បាប់​ដែល​ប្រកាន់​ ខ្ជាប់​នូវ​ស្តង់ដារ​ជំនុំ​ជម្រះ​ដែល​យុត្តិធម៌។

សេចក្តី​ថ្លែង​ការណ៍​នេះ បាន​បន្ត​ថា៖ «នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ ពលរដ្ឋ​ត្រូវ​គេ​ផ្តល់​សិទ្ធិ​សម្តែង​ការ​ជំទាស់​ដោយ​សន្តិវិធី​។ ​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​ចោទ​ប្រកាន់​ខាង​ព្រហ្មទណ្ឌ ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ដី​ធ្លី​អយុត្តិធម៌ បាន​បង្ហាញ​ពី​ចន្លោះ​កាន់​តែ​តូច​ទៅៗ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា»។

ទន្ទឹម​គ្នា​នេះ​ដែរ​ គណបក្ស​ប្រឆាំង​ សម រង្ស៊ី (SRP) ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ (HRP) ក៏បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ផង​ដែរ​នៅ​ថ្ងៃ​ ម្សិលមិញ​នេះ ដោយ​ធ្វើ​ការ​ថ្កោលទោស​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​វិធានការ​ក្តៅ ក្នុងការ​បង្ក្រាប​ពលរដ្ឋ និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ក្រាប​នេះ និង​ដោះលែង​អ្នក​ទាំង​នោះ​ជា​បន្ទាន់​។

សេចក្តី​ថ្លែងការណ៍​នេះ បាន​បន្ត​ថា​៖«[យើង​] សូម​ស្នើ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ពិនិត្យ​មើល និង​ដាក់​ទណ្ឌកម្ម​ចៅក្រម និង​ព្រះរាជ​អាជ្ញា ដែល​បាន​ប្រើប្រាស់​អំណាច​ ដើម្បី​ផ្តន្ទាទោស​ពលរដ្ឋ​យ៉ាង​អយុត្តិ​ធម៌»។

សេចក្តី​ថ្លែង​ការណ៍​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​កត់​សម្គាល់​ថា ៖ «គណបក្ស​សិទ្ធិ​មនុស្ស​ ធ្លាប់​បាន​ឮ​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច​ប្រកាស​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទោស​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ដោយ​សារ​តែ​ជម្លោះ​ដី​ធ្លី​ទេ ប៉ុន្តែ ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​ឃើញ​ការ​ចាប់​ខ្លួន ការ​ចាប់​ដាក់​ពន្ធនាគារ ហើយ​និង​ការ​បាញ់​ពល​រដ្ឋ​កើតឡើង​ជា​រឿយ​ៗ»។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ការពារ​សកម្មភាព​រាជរដ្ឋាភិបាល​ដែល​បាន​ចាត់​វិធានការ ក្តៅ​ប្រឆាំង​នឹង​ពលរដ្ឋ​ទាំង​នោះ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​គ្រាន់​តែ​ចាប់​ខ្លួន ហើយ​និង​ដាក់​គុក​រាល់​អ្នក​ណា ​ដែល​ធ្វើ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​នោះ​ទេ​។

លោក ផៃ ស៊ីផាន បាន​សង្កត់​ធ្ងន់​ទៀត​ថា​៖ «​នេះ​វាជា​កាតព្វ​កិច្ច​របស់​រាជរដ្ឋាភិបាល​។ នរណា​ដែល​ធ្វើ​ខុស​ច្បាប់​ រដ្ឋាភិបាល នឹង​ចាប់​ដាក់​គុក ហើយ​នរណា​ដែល​ចង់​ដឹង​ខុស​ត្រូវ​ ត្រូវ​តែ​ឡើង​ទៅ​តុលាការ​»​។ លោក​បាន​បន្ត​ថា​ ការ​លើក​ឡើង​របស់​ក្រុម​សិទ្ធិ​មនុស្ស​ និង​គណបក្ស​ប្រឆាំង គឺ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ពួក​គេ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ ក៏គួរ​តែ​សិក្សា​ស្រាវជ្រាវ​រឿង​នេះ​ ឲ្យ​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត៕

5 comments:

  1. Anonymous6:30 AM

    To Ah Phai chrom phess,
    Damn basted , your parent gave your birth in the stupid smart ass
    suck the trator dick a whole of family . This matter that you talk
    is the way that slavery of Vietnam
    Ah pampouch tea ban leung tronum ,
    vear pleur pleur tor teass slab dol
    bak tronum teub chhoubb. Ah prett
    tor sandan khean pouch ambo roleay
    oy chhab chhab tov ah trar kol thok
    teap tlorpp te rom cheab kvass pra-hok kroan ning litt kbal youn kloun khmer , chker ang ke sy. Ah
    eng ning ngorbb khmean dey kopp Ah
    ronteass banh kon my sampheing kmean kat trarkol bat psar. anh kot
    te Ah ott pouch eng chess niyeay tov rouch ,kwakk phnek kandouy me
    ah eng te dieng ah kompouch tea?

    ReplyDelete
  2. Anonymous7:17 AM

    AH PHAY SIPHAN CHEA KAUN MI SAMPHOEUNG YOUN HANOI.

    ReplyDelete
  3. Anonymous7:37 AM

    Just remember Ah Phan when he runs back to the US when Ah Sen, his current boss is falling down.

    Let us welcome him with eggs thrown upon his bald head when he arrives at the airport!

    ReplyDelete
  4. Anonymous7:43 AM

    អាផៃ ស៊ីផាន ត្រូវបានយួនឈ្មោះ ង្វៀង វ៉ាន់ អាញ់ NGUYEN VAN ANH បន្លំដូរឈ្មោះជា​ សុខ​ អាន ជាមេផ្ទាល់របស់អាផៃ ស៊ីផាន ធ្លាប់បានបញ្ជាឧ្យអាផៃស៊ី ស៊ីផាន នេះធ្វើអ្វីៗបានដូចបំណង
    ចង់ឧ្យអាផៃ ស៊ីផានស៊ីអាចម៌ ឬ ស៊ីផោម ក៏អាផៃ ស៊ីផានស៊ីកើតដែរ ព្រោះអាផៃ ស៊ីផាននេះវាខ្លាចអាយួនអា សុខ អាន ជាងខ្លាចខ្លាទៅទៀត
    ដូច្នេះហើយអាផៃ ស៊ីផាន ត្រូវដូរទៅជាអាភ័យ ស៊ីផោម​ ! អាភ័យ ស៊ីផោម ។       

    ReplyDelete
  5. Anonymous12:42 PM

    ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
    យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
    វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
    ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
    (លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
    រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
    យ៉ាងណា ។
    បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...

    ReplyDelete