Friday, June 15, 2012

ក្រសួងភូតកុហក់ខ្មែរផ្សព្វផ្សាយពីជំនួបរវាងមេគុកបឹងត្របែក និងលោកស្រី គ្លីនតុន

ក្រសួងការបរទេស​ផ្សព្វផ្សាយ​ពី​ជំនួប​រវាង​លោក ហោ ណាំំ​ហុង និង​លោកស្រី គ្លី​ន​តុ​ន

(ថ្ងៃទី 15 មិថុនា 2012, ម៉ោង 03:59:PM) | ដោយ: លីនណា

ភ្នំពេញ: ​ជំនួប​ទ្វេភាគី ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១២ នៅ​សហរដ្ឋអាមេរិក រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ផ្តោតលើ​បញ្ហាសំខាន់ៗ​ចំនួន ៧​ចំណុច​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​។​
លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​តាមរយៈ​លិខិត​ជា​ភាសា​ខ្មែរ​ចំនួន ២ ទំព័រ ដោយ​លើកឡើងថា កិច្ចពិភាក្សា​សំខាន់ៗ ទាំង ៧ ចំណុច​នោះ មាន​ដូចតទៅ​៖
១. ភាគី​ទាំងពីរ បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ឯកភាព​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង កម្ពុជា​-​សហរដ្ឋអាមេរិក កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ទី​២. លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានសម្រេច​ឲ្យ​បន្ត​ការសិក្សា លើ​សេចក្តីព្រៀងច្បាប់ អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​។ លោកស្រី​បន្តថា នេះ​ជាស​ញ្ញា​ល្អ នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ហើយ​ថា​កាស​ម្រេច​បែបនេះ បង្ហាញ​ពី​ភាព​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​
ទី​៣. ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន ១៥​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី លើ​បញ្ហាដីធ្លី​នៅ​បឹងកក់ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា អាណិតអាសូរ​ដល់​មនុ​ស្ស ១៥ នាក់​នោះ​។ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ ដោយសារ​អ្នក​ទាំងនោះ ដឹកនាំ​ដោយ​មេខ្លោង ព្យាយាម​បង្ក​ភាព​អាណាធិបតេយ្យ ភាពច្របូកច្របល់​មុនពេល​បោះឆ្នោត និង​បាន​បង្ក​អំពើហិង្សា ដោយ​ប្រើប្រាស់​សម្ភារៈ​សំណង​ផ្សេងៗ ប្រឆាំងនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
ទី​៤. លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​ជម្រាប​ថា សហរដ្ឋអាមេរិក នឹង​បន្ត​ការគាំទ្រ​ដល់​តុលាការ​ខ្មែរក្រហម ហើយ​ថា ដំណើរការ​កាត់ក្តី​ករណី​០០១ និង​០០២ ជាការ​បង្ហាញ​ឆន្ទៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់ទោស​អ​តី​តៈ​មេដឹកនាំ​ខ្មែរក្រហម​។​
ទី​៥. អំពី​បញ្ហា​បំណុល​ជំពាក់​សហរដ្ឋអាមេរិក ក្នុង​របប លុន ណុល លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​អាមេរិក​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្តទៀត​។​
៦. អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នឹង​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់ អាស៊ាន​លើក​ទី​១៩ ដែល​នឹង​ប្រព្រឹត្តទៅ ខែកក្កដា នៅ​កម្ពុជា ហើយ​ថា កូរ៉េខាងជើង​សុខចិត្ត​ចូលរួម​កិច្ចប្រជុំ​៦​ភាគី និង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​។​
៧. អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា កន្លងមក កម្ពុជា បាន​ខិតខំ​ជំរុញ​ធ្វើ​ឲ្យ​បានសម្រេច​នូវ​សេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​ការ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DoC)​នៅ​ឆ្នាំ​២០១២ ហើយ​ឥឡូវនេះ កម្ពុជា​ខិតខំ​ជំរុញ​បន្ថែមទៀត​ឲ្យ​មានការ​តាក់តែង​ចំណុច​សំខាន់ៗ​នៃ​ក្រម​ ប្រតិបត្តិ​(CoC) រីឯ​បញ្ហា​កោះ​ស្កា​រប​រ៉ូ​វ (Scarborough) គឺជា​បញ្ហា​ទ្វេភាគី​រវាង​ចិន និង​ហ្វីលីពីន​។​
សេចក្តីប្រកាស​របស់ ​អ្នកនាំពាក្យ​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១៥​មិថុនា ឆ្នាំ​២០១២ បាន​លើកឡើងថា បន្ទាប់មក លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជួប​សន្ទនា​ជាមួយ​លោក ដា​នី​ញែ​ល រូស​ស្យែ​ល (Daniel Russel) ជំនួយការ​ពិសេស​របស់​ប្រធានាធិបតី ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​, លោក ដេ​នី​ស ម៉ាក​ដូ​ណាស (Denis McDonough) អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​លោក ជី​ម វេ​ប (Jim Webb) សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុគណៈកម្មការ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។​
ក្រៅពី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ អាមេរិក​មួយចំនួន​រួចមក លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា មកពី​រដ្ឋ​ចំនួន​៦ ដូចជា រដ្ឋ​វ៉ា​ស៊ិន​តោន (Washington) កាលីហ្វ័រ​ញ៉ា (California) ម៉ាសា​ជូ​សេត (Massachusetts) ភេ​ន​ស៊ី​ល​វ៉ា​នា (Pennsylvania) ញូ​ជី​ស៊ី (News Jersey) និង​រដ្ឋ​វើ​ជី​នា (Virginia)៕​

2 comments:

  1. Anonymous10:19 PM

    ដូចអ្វីដែលបានគិត ទុកជាមុនស្រេចថាជំនួបនៃ
    ទ្វេភាគីរវាងកម្ពុជា-អាមេរិក នឹងពុំបាននាំមកនូវ
    អ្វីជាដុំកំភួនដល់ភាគីកម្ពុជានោះទេ។
    លោកស្រីព្រហែលជាច្រឡំវ៉ែនតា ទើបមានប្រ
    សាសន៍ខុសអំពីព្រឹត្តិការណ៍ដែលកំពុងឆ្លងកាត់
    ក្នុងសង្គមកម្ពុជានាបច្ចុប្បន្ន។
    ស្រឡាញ់ខ្មែរ

    ReplyDelete
  2. Anonymous10:41 PM

    យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
    ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
    កញ្ជះយួន ហ៊ុន សែន,
    ហេងសំ រិន, ជាស៊ីម, សុខ អាន, ហោ ណាំហុង, ចៀម យីប,
    វ៉ា គិម ហុង, ងួន ធីញ៉ឹល, ចមប្រសិទ្ធ , ខៀវ កញ្ញារឹទ្ធិ, ស ខេង,
    ខៀវ សុភ័គ, ឆាង សុង, ឱម យ៉ិនទៀង, ញឹម វណ្ណដា, អង្គវង្ស វឌ្ឍនា ,
    កែប ជុតិមា , ចាន់ សារុន, កឹម សុខា, កៀត ឈុន។ល។ និង ។ល។
    វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។

    យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
    ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!

    ReplyDelete