Tuesday, June 26, 2012

CPP NatAss does not object to the giving away of Khmer land to Vietnam: Cheam Yeap

ជាម យៀប
លោក ជាម យៀប៖ សមាជិកសភា មិន​ជំទាស់​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម

ថ្ងៃទី 26 មិថុនា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: សមាជិកសភា បាន​សម្តែង​នូវ​ការគាំទ្រចំពោះ​ការចុះ​កិច្ចព្រមព្រៀង រវាង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ជាមួយ​នឹង​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ប្រទេស​វៀតណាម លើ​អនុស្សរណៈដោះដូរ​ភូមិ​របស់​ប្រជាពលរដ្ឋនៃ​ប្រទេស​ទាំង​ពីរ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​។​

​លោក ជាម យៀប សមាជិក​សភា​មណ្ឌល​ព្រៃវែង និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការដោះដូរ​ភូមិ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន យោង​តាម​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម គឺជា​ការធម្មតា និង​ធ្វើ​ស្របតាម​ច្បាប់។​

​លោក ជាម យៀប បានបញ្ជាក់​ថា "​ខ្ញុំ​សុំ​ជម្រាប​ថា អា​ហ្នឹងជា​ការធម្មតា ពីព្រោះ​ថា​យើង​ ​កន្លងទៅ មិនទាន់​ដឹង​ថា ខាង​ណាជា​របស់​ខ្មែរ ខាង​ណា​ជា​របស់​វៀតណាម​ទេ​។ ប៉ុន្តែ​នៅពេល​នេះ យើង​យក​ផែនទី​តម្កល់នៅ​អង្គការ​សហប្រជាជាតិ ដែល​គណៈកម្មាធិការ​ព្រំដែននៃ​ប្រទេស​ទាំង​ពីរ​រៀបចំ​ធ្វើទៅតាម​កិច្ចសន្យា​របស់​ខ្លួន​។ អា​ហ្នឹង​គេ​ត្រូវ​មើល​ចេញ​ចូល​យ៉ាងណា​នោះ ជា​ការដោះដូរ​កាត់កងធម្មតារ​បស់​ប្រទេស​ទាំង​ពីរ ឬ​របស់​ខេត្ត​ទាំងពីរ ឬ​ស្រុក​ទាំង​ពីរ ឬ​ឃុំ​ទាំងពីរ នៅ​ភូមិ​ទាំងពីរ​របស់​ខេត្ត នៅ​ជាប់​ព្រំដែន​ជាមួយគ្នា​"​។​


​លោក ជាម យៀប បាន​មានប្រសាសន៍​ច្រាន​ចោល​ផងដែរចំពោះ​ការចោទប្រកាន់​ពី​សំណាក់​សមាជិក​សភា​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ ដែល​ចោទប្រកាន់​ថា ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​នោះ ជា​ទង្វើ​ខុសច្បាប់ ផ្ទុយ​រដ្ឋធម្មនុញ្ញ​។​

​លោក ជាម យៀប បាន​មានប្រតិកម្ម​ច្រានចោល​ថា "​អូ​! ធម្មតា​ទេ បក្សប្រឆាំង ជា​វប្បធម៌​របស់​គាត់​អ៊ីចឹង​ហើយ ទោះបីជា​ធ្វើ​ត្រូវ​យ៉ាងណា ក៏​ថា​ខុស​រហូត​ហ្នឹង​។ ឲ្យ​គាត់ មក​ធ្វើ​ម្តង គាត់​ធ្វើ​មិនបាន ដូច​សម្តេច​តេជោ​ហ៊ុន សែន ទេ​"​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សមរង្ស៊ី មិន​គាំទ្រ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជាដាច់ខាត។​

​រីឯ​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ក៏​បាន​ជំទាស់​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​នោះ​ដែរ ពីព្រោះ​លោក​ថា វា​ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​។​

​ទាំង​លោក យឹម សុវណ្ណ តំណាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​លោក រ៉ុង ឈុន នៅតែ​ទាម​ទារ​ឲ្យមាន​ការបំភ្លឺនៅក្នុង​រដ្ឋសភា ពី​សំណាក់​មន្ត្រី​កិច្ច​ការព្រំដែន​របស់​រដ្ឋាភិបាល អំពី​ផែនការ​ដោះដូរ​ដី​ភូមិ​តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​។ គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ក៏​មាន​គំរោង​ចុះ​ទៅ​ជួប​ផ្ទាល់ជាមួយប្រជា​ពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន ដែល​ភូមិ​របស់​ពួកគាត់នឹង​ត្រូវ​គេដោះដូរ​ជាមួយ​ប្រទេស​វៀតណាម នាពេលខាងមុខ​៕​

11 comments:

  1. Anonymous4:18 PM

    I hate Chiem Yeap traitor face, he should be hang.

    ReplyDelete
  2. Anonymous8:21 PM

    I hate ah yuon Vietcong Cheam Yeap!

    ReplyDelete
  3. Anonymous8:57 PM

    Is Ah Cheam Yiep Khmer ?

    His old name was Lam van Bok.

    ReplyDelete
  4. Anonymous10:22 PM

    IT'S A JOKE TO HEAR Sar Kheng TO TALK ABOUT DRUG.
    WHY DON'T YOU ARREST Hun To. MAYBE Sar Kheng's FAMILIES HIMSELF DEALING WITH DRUG AND MAKE MILLIONS OF DOLLAR. FOR THE SAKE OF CAMBODIA AND CAMBODIAN PEOPLE THEY MUST STAND UP AND CHANGE THEIR LEADERSHIP. REMOVE THEM FROM POWER. THE ONLY WAY TO REMOVE THEM IS THE PEOPLE POWER. Cheam Yiep's ONE OF THE PUPPET VIETNAM COMMUNIST. HE CARELESS ABOUT CAMBODIA.

    ReplyDelete
  5. Anonymous11:20 PM

    ឱ្យអាជាម យៀប ជំទាស់នឹងការកាត់ដីឱ្យយួនមេច
    កើតបើវាជាយួន អញ្ចឹងក៏សួរដែរ?មើលតែមុខវា
    ទៅដឹងច្បាស់ហើយ អាយួនកន្ទបជាម យៀប៕

    ReplyDelete
  6. Anonymous2:03 AM

    CHEAM YEAP OR VO VIEPH IS pure youn, special train to learn khmer and khmer culture at HANOI'S SPECIAL AGENT and along with ta pet, ta vinh, ta nhim in charged for battambong,province during POL POT. These are special vietcong agent. But ta pet, ta vinh, ta nhim believe to be slaughtered by POL POT'S SPECIAL FORCE.

    ReplyDelete
  7. Anonymous6:07 AM

    បនក្បត់ភ្នំពេញគឺមិនអាចគេចរួចពីសំណាញ់ច្បាច់ICCបានទេ! ដើម្បីផ្លាស់ប្តូរនូវរបបកញ្ជៈយួនភ្នំពេញនេះគឺពឹងពាក់ទៅលើច្បាប់ពីរ ១-ច្បាប់ធម្មជាតិ ២-ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ ដែលចលនាអំណាចពលរដ្ឋខ្មែរបានដាក់ពាក្យបណ្តឹងនៅICCរួចហើយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២កន្លងទៅនេះ ខ្ញុំបានទៅចូលរួមផងដែរ។

    ReplyDelete
  8. Anonymous8:27 AM

    ចលនាអំណាចពលរដ្ឋខ្មែរ
    កំពុងតែធ្វើសកម្មភាពឆ្ពោះទៅរកច្បាប់ពីរ :
    ១-ច្បាប់ធម្មជាតិ
    ២-ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ ដែលចលនាអំណាចពលរដ្ឋខ្មែរបានដាក់ពាក្យបណ្តឹងនៅICCរួចហើយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ដោយឈរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ !

    ខ្ញុំពលរដ្ឋខ្មែរសូមចូលរួមអបអរ
    ជាមួយចលនាអំណាចពលរដ្ឋខ្មែរ

    Former UBA (1970)

    ReplyDelete
  9. Anonymous9:29 AM

    Where is the other shoe?
    ស្បែកជើងម្ខាងទៀតនៅឯណា​?

    Bug Eater

    ReplyDelete
  10. Anonymous10:53 AM

    អាមួយនេះក៏ភ្លើដូចតែចៅហ្វាយវាដែល ខ្លួនខ្មែរខួរយួន

    ReplyDelete
  11. Anonymous2:27 PM

    this motherfucker cheam yeap suck youn pussy too much look at hi face so ild and urgly!!!!

    ReplyDelete