Tuesday, July 10, 2012

Time to change the corrupt leaders of the National Election Cheating (NEC): Civil Society

លោក អ៊ឹម សួស្តី (ឆ្វេង) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។ (RFA/Den Ayuthea)

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​សមាសភាព​ដឹកនាំ គ.ជ.ប អាណត្តិ​ថ្មី​ជា​មនុស្ស​ស្អាតស្អំ

2012-07-10
ដោយ ដែន អយុធ្យា
Radio Free Asia


នៅ​គ្រា​អាណត្តិ​ដឹកនាំ​របស់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជិត​ផុត​អាណត្តិ​នៅ​ចុង​ឆ្នាំ​២០១២ នេះ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​កំណែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យ

លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ត្រូវ​ជ្រើសរើស​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប អាណត្តិ​ថ្មី ជា​មនុស្ស​មិន​ស្ថិត​ក្រោម​គណបក្ស​នយោបាយ​ណា​មួយ។

លោក​បន្ត​ថា សមាសភាព​ស្ថាប័ន គ.ជ.ប អាណត្តិ​ថ្មី គួរ​ជ្រើស​ចេញ​ពី​អតីត​មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​រដ្ឋាភិបាល ដែល​ចូល​និវត្តន៍​យ៉ាង​តិច​១០ មក​ជំនួស ទើប​អាច​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យ។


លោក​ចាត់​ទុក​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប តែង​តាំង​ចេញ​ពី​គណបក្ស​នយោបាយ ប្រសិទ្ធភាព​ធ្វើ​ការងារ​របស់​មន្ត្រី​ទាំង​នោះ​មិន​ឯករាជ្យ​នោះ​ទេ។

ដូច​គ្នា​ដែរ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និចហ្វិក ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ការ​ផ្លាស់ប្ដូរ​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប អាណត្តិ​ចាស់ និង​ដាក់​ជំនួស​សមាសភាព​ដឹកនាំ​ថ្មី ដែល​មាន​ឆន្ទៈ​ស្មោះត្រង់​ពិត​ប្រាកដ។

លោក​បន្ត​ថា សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប គួរ​ត្រូវ​កែ​ទម្រង់​ឲ្យ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ ព្រោះ​ថា​សព្វ​ថ្ងៃ​នេះ ស្ថាប័ន គ.ជ.ប ត្រូវ​គេ​មើល​ឃើញ​ថា បាន​គាំទ្រ និង​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច។

ចំណែក លោក គល់ បញ្ញា ជា​នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល (Camfrel) មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ជា​អ្នក​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​ចំពោះ​ការ​តែងតាំង​សមាសភាព​ដឹកនាំ​របស់​ស្ថាប័ន គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យ។

លោក​ថ្លែង​ថា ស្ថាប័ន គ.ជ.ប សព្វ​ថ្ងៃ​នេះ​ធ្វើ​សកម្មភាព​មិន​ទាន់​មាន​ឯករាជ្យ ដែល​អាច​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ចូល​រួម​ការ​បោះ​ឆ្នោត អាច​ទទួល​យក​បាន​ទេ។

ដោយ​ឡែក លោក ធន សារ៉ាយ ប្រធាន​សមាគម អាដហុក (Adhoc) ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ត្រូវ​ជ្រើស​រើស​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប សម្រាប់​អាណត្តិ​ថ្មី ជា​មនុស្ស​មាន​ឆន្ទៈ​ធ្វើ​ការងារ​ឲ្យ​មាន​ឯករាជ្យ។

លោក​បន្ត​ថា ចំពោះ​ការ​តែងតាំង​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប ចេញ​ពី​បក្ស​នយោបាយ​មិន​អាច​ធ្វើ​ការ​មាន​ឯក​រាជ្យ​បាន​ទេ។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប មាន​ប្រសាសន៍​ថា លោក​មិន​ជំទាស់​នឹង​ការ​ស្នើ​ផ្លាស់​ប្ដូរ​សមាសភាព​ស្ថាប័ន គ.ជ.ប នោះ​ទេ។ ប៉ុន្តែ​លោក​ថា ដរាប​ណា​មិន​ទាន់​មាន​សមាសភាព​ថ្មី​ស្នើ​ឡើង​ទេ សមាសភាព​ដឹកនាំ គ.ជ.ប អាណត្តិ​ចាស់​នៅ​បន្ត​ការងារ​ជា​ធម្មតា។

ស្ថាប័ន គ.ជ.ប បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​សម័យ​អ៊ុនតាក់ (UNTAC) ឆ្នាំ​១៩៩៣។ ស្ថាប័ន​នេះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ដឹក​នាំ ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង។ ហើយ​ថា ការ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ថ្មី ត្រូវ​ធ្វើ​មុន ៧​ខែ នៃ​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ក្នុង​អាណត្តិ​និមួយៗ។ កាល​បរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ដូច្នេះ សមាសភាព​ដឹកនាំ​របស់​ស្ថាប័ន គ.ជ.ប ថ្មី អាច​នឹង​ត្រូវ​ស្នើ​តែងតាំង​ថ្មី នៅ​ចុង​ឆ្នាំ​២០១២ ឬ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ៕

7 comments:

  1. Anonymous4:58 PM

    who is អ៊ឹម សួស្តី? Please tell us?

    Khmer oversea

    ReplyDelete
  2. Anonymous5:26 PM

    The leaders of NEC were bought and paid for by
    Hun Sen and cronies.
    We demand the change of those crooks !!!

    ReplyDelete
  3. Anonymous7:00 PM

    u have evidence? if u have y not show? in NEC has member from Funcinpec and Samrangsy too
    if not fair y they don't complain

    ReplyDelete
  4. Anonymous9:02 PM

    as proof:
    - your telephone intercept and
    - its ability to check detais

    haha, please don't lie MR, one day you will know yourself who you are. All this depend on Khmer people, not you.

    ReplyDelete
  5. Anonymous2:11 AM

    តើ អ៊ឹម សួស្ដីមានបងប្អូនកូនចៅសាច់
    សន្ដាននៅក្នុងស្រុកឬទេ ឬគាត់ជាមនុស្ស
    ទោលដូចស្ដេចដែរ គាត់គិតដល់អ្នកទាំង
    នោះនិងខ្មែរផងទេ បើគាត់លក់មនសិការ
    ហើយគេត្មះតិះដៀលប្រៀបទៅនឹងសត្វធាតុ
    គាត់គួរកុំស្រណោះមុខងារក្បត់ជាតិ ចាស់ហើយ
    គួរសន្សំសាងសេចក្ដីល្អសម្រាប់អនាគត ។

    ReplyDelete
  6. Anonymous5:23 AM

    អញ្ចឹងទេ!........
    យើង​នឹង​ដាក់បណ្តាសា​ពួក​អា អាចុយម្រាយ ឯង:​-អាយួន.........ង្វៀន តាន់​ដុង-អាយួន........ ហ៊ុន សែន
    -អាយួន ........ជា ស៊ីម
    -អាយួន.........ហេង សំរិន
    -អាយួន.........អ៊ឹម សួស្ដី
    ឲ្យពួកអាឯង​ខ្វាក់ភ្នែក​​និង​ឆ្កួតល្ងី​ល្ងើ ភ្លេចមុខ​ភ្លេច​ក្រោយ​ យ៉ាង​ទាន់ហន់..

    shit phila.pa...(អាចម៍ phila.pa)

    ReplyDelete
  7. Anonymous6:38 AM

    ទោះបីប្រជារាស្ត្រខ្មែរបោះឆ្នោតឲ្យគណៈបក្ស
    សម រង្ស៊ី និង សិទ្ធិមនុស្ស ទទួទាំងប្រទេស
    ខ្មែរ បើគណៈបក្សប្រជាជនកុម្មុយនិស្តកម្ពុជា
    ទិញក្បាល គ ជ ប ទាំងអស់បាន វាជាឥត
    ប្រយោជន៍។
    រាស្ត្រខ្មែរទាំងអស់ជាអ្នកបោះឆ្នោត តែការ
    សំរេចឈ្នះ ឬ ចាញ់ស្រេចនៅលើ គ ជ ប ។

    Khmer people voted,but the
    COMFREL persons were the
    deciders the ballots.
    So the voters meant nothing.

    Drop them off,and pick neutral
    ones for the next election.

    ReplyDelete