Sunday, October 14, 2012
ហ៊ុន សែន មានប្រសាសន៍ធ្ងន់ៗថា "ឌឿន សុវណ្ណ អាថ្លើមពាសមេឃ អាថ្លើមដុះមមីស" [- ចុះជោរ សែនថ្លើមដុះអីដែរ?]
សម្តេចតេជោ ដកតំណែងផ្កាយបីក្រសួងមហាផ្ទៃម្នាក់ ដែលគំរាមកំហែងក្រុមយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លី
ថ្ងៃទី 13 តុលា 2012 | ដោយ: កងមាស CEN
កំពង់ចាម: ក្នុងពេលអញ្ជើញជាអធិបតីភាពចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចដកតំណែង និងបណ្តេញចេញពីតួនាទី លោក ឌឿន សុវណ្ណ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយបី ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយសារមានទំនាស់គំរាមកំហែងជាមួយអាជ្ញាធរ និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោហ៊ុន សែន ដែលបានចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់។
ការដកតំណែងរបស់លោក ឌឿន សុវណ្ណ បន្ទាប់ពីលោកផ្កាយបីរូបនេះ បានគំរាមកំហែងអាជ្ញាធរ មន្ត្រីសុវិយោដី និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ថាបើមិនវាស់វែងដីប្រជាពលរដ្ឋចំនួន ៩ គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីមានការគំរាមកំហែងបែបនេះ រួចមក ក្រុមយុវជនស្ម័គ្រចិត្ត បានធ្វើសំណើឡើងមកសម្តេច ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយដាក់បទបញ្ជាផ្ទាល់មាត់ សូមឲ្យលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ពាក្យបណ្តឹងទៅតុលាការ ថែមទៀត ពាក់ព័ន្ធនឹងលោក ឌឿន សុវណ្ណ ហើយសម្តេចបានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ នេត សាវឿន តាមឃ្លាំមើលលោក ឌឿន សុវណ្ណ បើសិនជារត់គេចខ្លួននឹងធ្វើការចាប់ខ្លួនតែម្តង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ធ្ងន់ៗថា "ឌឿន សុវណ្ណ អាថ្លើមពាសមេឃ អាថ្លើមដុះមមីស"។
នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅវិទ្យាល័យហ៊ុន សែនស្ទឹងត្រង់ ភូមិ/ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ១.០៥៧ គ្រួសារ៕

លោកសែន ធ្វើអីក៏ខុសប្លែកពីគេ សែនដកដំណែង
ReplyDeleteផ្កាយ៣នៃក្រសួងមហាផ្ទៃ ក៏ព្រោះតែផ្កាយបីនោះ
មិនគាំទ្រនយោបាយវាស់ដីបោកប្រាសរបស់យុវជន
ស្ម័គ្រចិត្តដែលលោកសែនបានបង្គាប់បញ្ជា៕
Ah Sen peal see ah peal.
ReplyDeleteA kwack Hoon XEN is PEAL. Now it is nothing but Peal C Peal.
ReplyDeleteHe will be going to hell soon: he is Killer, Traitor, Viet's Slave!