Sunday, October 21, 2012

ដែកជោរសែន៖ សំបុត្រ លោក សមរង្ស៊ី មិនអាចទទួលយកបានទេ ... ព្រោះអីមិនមានបញ្ជាក់អាសយដ្ឋាន (sic!)


លិខិតលោកសម រង្ស៊ី ផ្ញើជូននាយករដ្ឋមន្ត្រី ត្រូវបានច្រានចោល

ថ្ងៃទី 21 តុលា 2012 | ដោយ: រតនា
Cambodia Express News
ដោយ​នៅក្នុង​លិខិត ​នោះបាន​សរសេរថា លិខិត​នេះ (​លិខិត​លោក​សម រង្ស៊ី ផ្ញើជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី​) មិនមាន​បញ្ជាក់​អាសយដ្ឋាន ដូច្នេះ​មិនអាច​ទទួលយក​លិខិត​បានទេ​។​
ភ្នំពេញ: ការស្វែងរក​អន្តរាគមន៍​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​និ​រ​ទេ្ទ​ស​ខ្លួន​នៅក្រៅ​ប្រទេស ពី​សំណាក់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ព្រះមហាក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ មកដល់​ត្រឹម​ថ្ងៃទី​២០ ខែតុលា ហាក់ដូចជា​មិនមាន​វិជ្ជមាន ឬក៏​ការបើក​ភ្លើង​ខៀវ​ណាមួយ​ឲ្យ​លោក​សម រង្ស៊ី បាន​វិល​មក​កម្ពុជា​វិញ​នៅឡើយ​ទេ​។ ហើយ​លិខិត​ដែល​លោក​សម រង្ស៊ី ដាក់ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​វា​មិន​ត្រឹមត្រូវ​តាម​រដ្ឋបាល​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ ថា លិខិត​របស់លោក​សម រង្ស៊ី បានដាក់​ជូនទៅ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែតុលា ដើម្បី​ស្នើ​សូម​សម្តេច​ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​រូបលោក​បានមក​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះភ័ក្ត្រ ព្រះ​អង្គជា​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ច្រានចោល ដោយ​មិនមាន​សញ្ញា​វិជ្ជមាន ណាមួយ​ក្នុងការ​បើកផ្លូវ​ឲ្យ​លោក​សម រង្ស៊ី បាន​ចូលមក​គោរព​វិញ្ញាណក្ខន្ធ អតីត​ព្រះមហាវីរក្សត្រ បានទេ​។​


​មន្ត្រី​ដដែល​បាន​បន្តថា គណបក្ស​សម រង្ស៊ី កាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ បានទទួល​លិខិត​ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ របស់​ប្រធាន នាយកដ្ឋាន​រដ្ឋបាល​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ដោយ​នៅក្នុង​លិខិត​នោះបាន​សរសេរថា លិខិត​នេះ (​លិខិត​លោក​សម រង្ស៊ី ផ្ញើជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី​) មិនមាន​បញ្ជាក់​អាសយដ្ឋាន ដូច្នេះ​មិនអាច​ទទួលយក​លិខិត​បានទេ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ លោក​សម រង្ស៊ី បានធ្វើ​លិខិត​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​សូម​សម្តេច​មេត្តាជួយ​អន្តរាគមន៍ ដោយ​ទឹកចិត្ត​យោគយល់ ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ឲ្យ​រូបលោក​បានមក​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះភ័ក្ត្រ ព្រះ​អង្គជា​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​ក្នុងស្ថានភាព​ដែល​កម្ពុជា​រង​នូវ​ព្រះ អវត្តមាន​ជា​រៀងរហូត នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយរូប លោក​យល់ឃើញថា ចាំបាច់​ត្រូវតែ​លោក ខិត ខំ​ជួយ​ពង្រឹង​ការផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដៅ​ស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ គ្នាឯង ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម​៕

14 comments:

  1. Anonymous6:40 PM

    គ្មានអសាយដ្ឋាន វាគ្រាន់តែជួយធ្វើកុំឱ្យ លោក
    ដែលផ្ញើលិខិតទទួលភាពអាមាសខ្លាំងពេក ពិត
    ជាពូកែលែកឆាកកំប្លែងមែន អ្នកទាំងពីរ៕

    ReplyDelete
  2. Anonymous8:15 PM

    ឧទណ្ឌិតសម រង្ស៊ី អើយ !​បើចង់ចូលស្រុកវិញ
    វាស្រួលណាស់ ស្រួលមហាសែន ទង្វើទាំងអស់
    ដែលសម រង្ស៊ី ឯងបានធ្វើពលីកម្មដើម្បីការពារជាតិខ្មែរ ការពារបូរណភាពដែនដិនៃប្រទេសខ្មែរ នឹងប្រយោជន៏ខ្មែរត្រូវលប់ចោលទាំងអស់ចោលទៅ ។
    ត្រូវសម រង្ស៊ី ឯងថាការដកបង្គោលដំរុយដែលយួនយកមកបោះលើដីខ្មែរនោះជាការត្រឹមត្រូវទៅវិញទៅ ? ។ ហើយថាកាលពីថ្ងៃទី៩កញ្ញា២០១២ដែលអាហ៊ុន​ សែន បាននិយាយជាការត្រឹមត្រូវ 
    ហើយត្រូវសម រង្ស៊ី ឯងនិយាយថា៖ខ្ញុំសម​ រង្ស៊ី
    គាំទ្រទាំងស្រុងនូវការពន្យល់របស់សម្តាចម៌ចំនួន៥ម៉ោងនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ខែកញ្ញា២០១២ហើយឧ្យអាស៊យ សុភាព យកសំបុត្រនោះទៅឧ្យ
    អាហ៊ុន សែនទៅគឺបានសម្រេចហើយ ។
    អាហ៊ុន សែន វានឹងឧ្យស​ម រង្ស៊ី ឯងចូលស្រុក
    ខ្មែរវិញមិនខានទ្បើយ ដូចកាលដែលសម រង្ស៊ី ឯងបានធ្វើម្តងរួចមកហើយកាលពីឆ្នាំ២០០៧នោះ ។

     

    ReplyDelete
  3. Anonymous8:53 PM

    បើសិនមេបក្សប្រឆាំងសង្រ្គោះជាតិ សមរាង្ស៊ី
    នឹងទទួលធ្វើឡើងវិញនូវអ្វីទាំងអស់ដូចដែល
    8:15 PM បានបង្គាប់ តើ ប្រជាពលរដ្ឋខ្មែរ
    ទុករូបលោក សមរាង្ស៊ី ជាអ្នកស្នេហាជាតិ
    ទៀតទេ?

    ReplyDelete
  4. Anonymous10:31 PM

    ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
    កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្គ្រាម
    និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
    នោះ ទៅដល់ណា ទៅដល់ណីហើយ..?

    សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវឬទិញវិឡាឡាននៅឯស្រុកបារាំងទេ...
    ហើយកុហក់បោកប្រាស់ខ្មែរថាប្ដឹងប្ដឹងប្ដឹងទៅ...

    ReplyDelete
  5. Anonymous11:36 PM

    Your Stories will follow your shadow!

    ReplyDelete
  6. Anonymous11:40 PM

    T. Chhim Wat Koh (អា ឈឹមវត្តកោះ)
    already claimed the credit for it!!!

    "It is now up to Premier Hun Sen and His Majesty King Sihamoni to help reconcile among all Khmer brothers.

    On October 15 I wrote on this blog suggesting that a phone call should be made (by someone).... and all Khmers should use this sad occasion to reconcile. Now 3 days later, Sam Rainsy has made a move to reach out. Congratulations."

    Need we say more?


    ReplyDelete
  7. Anonymous1:25 AM

    It looks like Khmer mentality is now in a complete disorder. They are going mad- CHHKUOT. They hate yuon while hating the yuon hater. They hate yuon but love Hun Sen. They hate Sihanouk but support 23 October. They love Sihanouk but hate Same Rainsy and so on.
    So what they want and what they do
    and what are their points or they just simply go crazy. I know that you are gonna say you too. But be realistic and beneficial.

    ReplyDelete
  8. Anonymous5:53 AM

    Now that you asked for it...I'd just have to say that you, yes you @1:25 AM are crazy too....ROFL!!! But please, please do not go mental on me, okay Mister? Thanks.

    Crazy Glue

    ReplyDelete
  9. Anonymous7:54 AM

    ល្មមឈប់ឈ្លោះគ្នាហើយខ្មែរអើយ។ ទោះយ៉ាងណាការបោះឆ្នោតខាងមុខនេះមិនឈ្នះ ហ៊ុន សែន ដែរ គ្រាន់តែអាចធ្វើអោយ លោក ហ៊ុន សែន ព្រួយខ្លះៗ បើខ្មែរអាចនាំគ្នាគិតពីគោលបំណងយួនឡើងវិញ។

    ReplyDelete
  10. Anonymous7:57 AM

    ខ្ញុំជាអ្នកគាំទ្រលោក សមរង្សី នៅពេលដែលបាន ឃើញលិខិតរបស់លោកសរសេរទៅលោក ហ៊ុន សែន ឲ្យជួយធ្វើអន្តរាគមន៏ ដើម្បីបានចូលស្រុកនោះ ខ្ញុំ ខ្ញុំ ខ្ញុំនិយាយមិនចេញ។

    ReplyDelete
  11. Anonymous2:07 PM

    ខ្ញុំជាអ្នកគាំទ្រគណប័ក្យប្រឆាំងមួយនាក់ ពេលបានឃើញអត្តន័យលិខិតរបស់លោកប្រធាន សមរង្សីតាមki. សរសេរផ្ញើរជូនលោក ហ៊ុនសែន ឱ្យជួយធ្វើអន្តរាគមន៏ក្នុងការវិលត្រឡប់ចូលស្រុកនោះ ខ្ញុំមិនយល់ទាល់សោះ?តើអស់លោកធ្វើនយោបាយដូចសព្វថ្ងៃនេះសម្រាប់បោកប្រាស់
    ពលរដ្ឋឬ?ខ្ញុំមានសោកស្ដាយណាស់លោក....។

    ReplyDelete
  12. Anonymous4:07 PM

    ខ្ញុំថា ត្រូវសមាជិក សមាជិកា នៃគណបក្សសមរាង្ស៊ី
    និងគណបក្សសង្រ្គោះជាតិភ្ញាក់រឮកក្រោកឈរប្រឆាំង
    ឡើង។ អ្វីដែលលោកសមរាង្ស៊ីធ្វើឱ្យថោកដល់ថ្នាក់ សំពះអង្វរដល់បាតជើងហ៊ុនសែន ក៏វាបណ្ដាលឱ្យចៀស
    ឥទ្ធិពលទៅដល់អស់លោកដែលជាអ្នកគាំទ្រ។

    ReplyDelete
  13. Anonymous6:45 PM

    How can Sam Rainsy dare to put his address in his letter because he is a fugitive. Actually, fugitive always hides his place. Get it?

    ReplyDelete
  14. Anonymous7:44 PM

    អាចម៍អុកដំ សម រង្ស៊ី...ឆ្កែកន្ទុយវខ្វៀននៅតែខ្វៀន
    របស់គណបក្សប្រឆាំងឡេមឡឺម-តែងត្រូវរ៉ូវ
    គ្នាជាមួយ(CPPយួនហាណូយ)...
    យកលេសនេះ-យកលេសនោះ ១.000ជំពួក(កិច្ចកល-មាយាដកទង)នេះ...

    ធ្វើជាចង់ឃើញព្រះភក្រ្ត ព្រះសពនរោត្តម សីហនុ
    ជា​គ្រាក្រោយបង្អស់។
    ___________________________________

    ...rneygu15ពុតពិសពុល ង្វៀងសម រង្សីតាមមិនទាន់ទេ!

    ReplyDelete