Sunday, September 23, 2012

សៀ ភារម្យ អគ្គលេខាធិការដ្ឋានសិទ្ឋិលំនៅដ្ឋាន ត្រូវបាន ហ៊ុន សែន បញ្ជាឲ្យក្រុមក្មេងវត្តទាត់ក្មេងវាំងគម្រាមជាសាធារណៈ

ដោយ. ឆាំ ឆានី
២៣ កញ្ញា ២០១២

ការគម្រាមជាសាធារណៈរបស់ក្រុមក្មេងវត្តដែលគេដឹងថា ជាក្រុមដែលរៀបចំឡើងដោយលោក ហ៊ុន សែន សំរាប់បង្រ្កាបបាតុកម្មដោយសន្តិវិធីរបស់សកម្មជនប្រជាធិបតេយ្យ អង្គការសង្គមស៊ីវីល សហជីព និស្សិតបញ្ញវន្ត័ និងគណបក្សប្រឆាំង ជាដើម ។ នៅពេលនេះបាន​ចេញ​សេចក្តីថ្លែងការណ៍​គម្រាមដល់អាយុជីវិតរបស់លោក សៀ ភារម្យ  អគ្គលេខាធិការដ្ឋាន​សិទ្ឋិលំនៅ​ដ្ឋាន បន្ទាប់​ពីលោក​បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីស្តីការប្រើប្រាស់កម្លាំងយុវជនទៅវាស់ដីជូនប្រជាពល​​រដ្ឋ ។​ការគម្រាបរបស់ក្រុមក្មេងវត្តមកលើលោក សៀ ភារម្យ នេះមិនត្រូវបានអាជ្ញាធរ​ចាត់វិធាន​ការតាម​ផ្លូវច្បាប់​ចំពោះបទល្មើសរបស់ក្រុមក្មេងវត្តនោះទេ តែអ្វីគួរឲ្យកត់សម្គាល់នោះគឺ វិទ្យុ ទូរទស្សជាតិ និងឯកជន នៅទូទាំងប្រទេសកម្ពុជា បានជួយ​ផ្សព្វ​ផ្សាយនូវការគម្រាម​នេះយ៉ាង​ទូលំទូលាយទៀត ។ ទាំងនេះ​ជាការបញ្ជាក់ឲ្យឃើញថា វប្បធម៌និទណ្ឌភាពបាននិងកំពុងលើក​ទឹកចិត្តដល់ក្រុមដែលគាំទ្រលោក ហ៊ុន សែន ក្នុងកាគម្រាម សម្លាប់ អាយុជីវិតសកម្មជនប្រជាធិប​តេយ្យ អង្គការសង្គមស៊ីវីល ដែលធ្វើការទាមទារនូវសិទ្ឋិសេរីភាពជូនប្រជាពលរដ្ឋខ្មែរ ៕


1 comment:

Anonymous said...

Cher Nyset Trou de Cul de Hun Sen,


C'est la bande de corrompus et de traitres de la nation qu'ils sont.Tout va mal au Cambodge et tout est de la faute de Hun Sen et son clan à la con.