អ្នកឃ្លាំមើល៖ បក្សខ្លះជាបក្សរណបបក្សកាន់អំណាច
ក្រុម
អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា
បានជំរុញឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)
បង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។ ពួកគេអះអាងថា គណបក្សនយោបាយមួយចំនួន កំពុងស៊ីឈ្នួលរបស់គណបក្សកាន់អំណាច ដើម្បីបំបែកសំឡេងក្រុមបក្សប្រឆាំង។
ដោយ តាំង សារ៉ាដា
2013-06-27 RFA
2013-06-27 RFA
អង្គការ
ឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា ឯករាជ្យមួយ
បានស្រាវជ្រាវឃើញថា គណបក្សមួយចំនួនក្នុងចំណោមគណបក្សទាំង ៨
ដែលចុះបញ្ជីប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនោះ
កំពុងធ្វើជាគណបក្សរណបរបស់បក្សប្រជាជនកម្ពុជា
ដែលជាបក្សកាន់អំណាច។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា អះអាងថា មាន
គណបក្សតូចៗមួយចំនួនបានទទួលលុយពីគណបក្សកាន់អំណាច
ដើម្បីដំណើរការបំបែកសំឡេងគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងដ៏កំពុងមានសក្ដានុពល។
លោក ហង្ស ពុទ្ធា៖ «ខ្ញុំ
ធ្លាប់បានវិភាគ និងមានការបែងចែកប្រភេទគណបក្ស។
ក្រៅតែពីគណបក្សកាន់អំណាច
និងគណបក្សជំទាស់ដែលកំពុងមានសក្ដានុពលសព្វថ្ងៃនេះ
ក៏មានគណបក្សតូចៗមួយចំនួនធ្វើជាគណបក្សរណប។ គណបក្សរណបនេះ
គឺជាគណបក្សដែលទទួលថវិកាពីគណបក្សណាមួយ ដូច្នេះគណបក្សរណបនោះ
មិនមានគោលជំហរពិតប្រាកដទេ។ ប៉ុន្តែផ្ទុយទៅវិញ
បង្កើតឡើងគ្រាន់តែជារណប ឬគ្រាន់តែជាទទួលគាំទ្រ
ឬចាំទទួលបញ្ជាការងារពីគណបក្សណាមួយ»។
គណបក្ស
ទាំង ៨ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួមមាន
គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ្វ៊ុនស៊ិនប៉ិច
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ
គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ជឿថា ពិត
ជាមានគណបក្សតូចតាចដើរស៊ីឈ្នួលរបស់គណបក្សកាន់អំណាចមែន។
លោកបញ្ជាក់ថា លោកកម្រឃើញគណបក្សទាំងនោះចេញឃោសនាតាមមូលដ្ឋាន
និងមិនសូវមានគំនិតបែបយុទ្ធសាស្ត្រក្នុងកិច្ចការប្រទេសជាតិនោះ
ឡើយ៖ «នៅ
យើងឯណេះអ្នកដែលទទួលជំនួយពីគេបង្កើតគណបក្សអ៊ីចឹង
ដូចជាទៅស៊ីឈ្នួលគេអ៊ីចឹងទៅ វាអត់មានគំនិតខ្លួនឯងបាទ!
សព្វថ្ងៃគណបក្សតូចតាចមួយដែលគ្នាគ្មានមធ្យោបាយផងនោះ
តាមមើលអត់បានចេញឃោសនា ផ្សព្វផ្សាយឲ្យបានរំពង ដូចជាគណបក្សធំៗ»។
ក្រុម
អ្នករិះគន់និយាយថា ក្នុងរយៈពេល ៤អាណត្តិមកនេះ
គេតែងឃើញគណបក្សតូចៗមួយចំនួនតែងលេចមុខក្នុងរដូវបោះឆ្នោត
ប៉ុណ្ណោះ។
គណបក្សតូចៗដែលលេចមុខមកតែក្នុងរដូវបោះឆ្នោតសម្រាប់អាណត្តិទី៥នេះ រួមមានគណបក្ស
សញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ខ្មែរឈប់ក្រ
និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
មជ្ឈដ្ឋាន
ជាច្រើនមានការសង្ស័យថា ក្នុងចំណោមគណបក្សទាំងនេះ
អាចមានគណបក្សមួយចំនួនទទួលការបណ្ដាក់ទុនពីខាងបក្សកាន់អំណាច
ដើម្បីបំបែកសំឡេងក្រុមប្រឆាំង។
អ្នក
នាំពាក្យបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា
រហូតមកទល់ពេលនេះ
លោកនៅមិនទាន់រកឃើញឯកសារជាក់លាក់ណាមួយដែលគណបក្សនយោបាយមួយចំនួន
ទទួលលុយដើម្បីស៊ីឈ្នួលបក្សកាន់អំណាចនោះទេ៖ «គណបក្ស
ខ្លះឈរឈ្មោះបីបួនប្រាំអាណត្តិមកហើយនៅតែមិនបានសំឡេង
ខ្លះបានសំឡេងបន្តិចបន្តួច ប៉ុន្តែនៅតែមានបង្កើតគណបក្ស
ហើយអត់ឃើញមានធ្វើសកម្មភាពអ្វីសោះ
ហើយដល់ពេលកៀរគរបោះឆ្នោតស្រាប់តែលេចមុខតែម្ដង»។
ទាក់ទិន
ទៅនឹងការចោទប្រកាន់នេះ
មន្ត្រីនៃគណបក្សតូចមួយក្នុងចំណោមគណបក្សទាំង ៨
ក្នុងបញ្ជីបោះឆ្នោតអះអាងថា
គណបក្សរបស់ខ្លួនបង្កើតឡើងដោយភាពស្អាតស្អំផ្អែកតាមឆន្ទះរបស់
ពលរដ្ឋខ្មែរនៅក្រៅ និងក្នុងប្រទេស។
អ្នកស្រី
ឌុក ថាច អនុប្រធានគណបក្សខ្មែរឈប់ក្រមានប្រសាសន៍ថា
ថវិកាសម្រាប់គណបក្សរបស់អ្នកស្រីបានមកពីការរៃអង្គាសពី
ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសអូស្ត្រាលី៖ «គណបក្ស
របស់ខ្ញុំនេះ និយាយជារួមទៅសូមជម្រាបលោកថា
គឺសុទ្ធតែចេញពីបេះដូងដ៏ស្អាតហើយបរិសុទ្ធ
ហើយចង់ឲ្យពលរដ្ឋខ្មែរទាំងអស់ឈប់ក្រ។ ពួកនាងខ្ញុំទាំងក្នុង
និងក្រៅប្រទេសហ្នឹង គ្មានបានទទួលប្រាក់ពីគណបក្សណាមួយទេ អត់សោះ។
សូម្បីតែមួយកាក់មួយសេនក៏អត់ដែរ កុំថាឡើយមួយដុល្លារ។
នេះខ្ញុំសូមជម្រាបលោកដោយស្មោះ»។
ទោះ
បីជាយ៉ាងណាក៏ដោយ អ្នកស្រី ឌុក ថាច មិនអាចប្រាប់បានទេថា
តើថវិការបស់បក្សខ្មែរឈប់ក្រមានចំនួនប៉ុន្មានសម្រាប់ប្រើប្រាស់
លើដំណើរការ ឃោសនារកសំឡេងឆ្នោតទាំងមូលបាននោះទេ។
ក្រុម
អ្នកវិភាគខ្លះនិយាយថា
ការប្រើប្រាស់ហិរញ្ញវត្ថុនយោបាយដែលគ្មានតម្លាភាព
គឺជាប្រភពមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សមធម៌ក្នុងការឃោសនារក
សំឡេងឆ្នោត អាចមានវិបត្តិនយោបាយ
និងអាចធ្វើឲ្យខ្វះតុល្យភាពនយោបាយ។
ប្រធាន
អង្គការ និចហ្វិក លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា
សម្រាប់បញ្ហាដើម្បីធានាឲ្យមានតម្លាភាពពីគ្រប់គណបក្សនោះ
កម្ពុជាត្រូវបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ៖ «អ៊ីចឹង
យើងចង់ឲ្យមានច្បាប់នេះឡើង
គឺចង់ឲ្យគណបក្សទាំងអស់យកចិត្តទុកដាក់ក្នុងការបង្ហាញដោយ
តម្លាភាពថា ខ្លួនបានប្រើប្រាស់ថវិកាចំនួនប៉ុន្មាន
ហើយថវិកាទាំងអស់នោះបានមកពីប្រភពណាមក
ហើយនិងមានរបាយការណ៍ប្រចាំឆ្នាំជូនដល់ គ.ជ.ប ឬក្រសួងមហាផ្ទៃ»។
ឆ្លើយ
តបទៅនឹងបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប មានប្រសាសន៍ថា
បើទោះបីកម្ពុជា
គ្មានច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយនេះ
ក៏កម្ពុជានៅតែដំណើរការបោះឆ្នោតទៅតាមបែបប្រជាធិបតេយ្យដដែល៖ «នេះ
គ្រាន់តែជាគំនិតផ្ទាល់របស់គាត់ប៉ុណ្ណោះ។ គ.ជ.ប
គ្រាន់តែអនុវត្តទៅតាមច្បាប់ទេ បើច្បាប់តម្រូវឲ្យធ្វើយើងធ្វើ
ហើយប្រទេសមួយចំនួនដែលគេរៀបចំការបោះឆ្នោតមុនយើង
គេក៏អត់ទាន់មានច្បាប់ហ្នឹងដែរ។
អ៊ីចឹងវាមិនមែនទាល់តែមានបង្ហាញអាហ្នឹងវាមានតម្លាភាពនោះទេ
វាគ្រាន់តែជាគំនិតមួយដើម្បីរួមចំណែកបន្ថែមឲ្យកាន់តែមាន
តម្លាភាពក្នុងការបង្ហាញចំណូលចំណាយក្នុងការបោះឆ្នោតប៉ុណ្ណឹង»។
បើ
ទោះបីជាកម្ពុជា
នៅមិនទាន់មានច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយមែន
ប៉ុន្តែកម្ពុជាមានច្បាប់ស្ដីពីគណបក្សនយោបាយដែលមាត្រា ២៧ ចែងថា
ហិរញ្ញវត្ថុរបស់គណបក្សនយោបាយ
គឺជាចំណូលដែលបានមកពីវិភាគទានរបស់សមាជិកបក្ស
និងចំណូលផ្សេងៗរបស់បក្សដែលបានមកពីការធ្វើអាជីវកម្មស្របច្បាប់៕
3 comments:
អត្ថបទនេះត្រឹមត្រូវឥតខ្ចោះ យើងសូមគាំទ្រ១០០%។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ made by CPP.
មាន គណបក្សតូចៗមួយចំនួនបានទទួលលុយ$ពីគណបក្សកាន់អំណាច ដើម្បីបង្រ្គប់មេបង្រ្គប់ពង
ឲ្យគណបក្សCPP។
គណបក្សសង្គ្រោះយួនCNRP ដែលជាគណបក្សប្រឆាំងខ្មែរ-សង្រ្គោះយួន ក្ដធំជាងគេជាងឯង,
កំពុងមានសក្ដនុពលដើម្បីបានទទួលលុយ$$$$$$$$
ធំៗពីគណបក្សកាន់អំណាច។
ខាស៊ី
Post a Comment