Friday, June 28, 2013

វិភាគ ៖ តំបន់​សមរភូមិ​ក្តៅ​សម្រាប់ គណបក្ស​ប្រជាជន និង គណបក្ស​សង្គ្រោះ​ជាតិ​

(ថ្ងៃទី 27 មិថុនា 2013, ម៉ោង 04:21:
ដោយ: ​វិនិច្ឆ័យ​
Cambodia Express News
 
http://cen.com.kh/images/upload/local/MjM4ZGNjZj/760_450/Cambodian-provinces-khmer.jpg
 
ភ្នំពេញ: ទោះបី​ជាមាន​គណបក្សនយោបាយ​ចំនួន​៨​ចូលរួម​ការបោះឆ្នោត​លើក​នេះ​ក្តី ប៉ុន្តែ​ការប្រកួតប្រជែង​គ្នាយ៉ាង​ខ្លាំងក្លា នឹង​កើតមាន ចំពោះតែ គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​។ ខណ​:​ដែល​អ្នកវិភាគ​ជាច្រើននៅ​គិតថា គណបក្ស​ប្រជាជន នឹង​នៅតែ​បន្ត កាន់អំណាច ដោយ​ឈ្នះ​ការបោះឆ្នោត​លើក​នេះនោះ ក៏តំបន់​មួយចំនួន​នឹង​ក្លាយ​ជាការ​ប្រទាញប្រទង់​គ្នាយ៉ាងតឹងតែង​រវាង​គណបក្ស​ទាំងពីរ​។

លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្លឹង​ឃើញថា
ភ្នំពេញ កំពង់ចាម កណ្តាល និង​ព្រៃវែង ជា​កន្លែង​ដែល គណបក្ស​របស់លោក​នឹង​ប្រឹង​ដើម្បី​ដណ្តើម​អាសន​:​ជាមួយ​គណបក្ស​ប្រជាជន​។ លោក​និយាយថា លោក​នឹង​ដឹកនាំ ការឃោសនា​នៅតាម​ក្រុង​និង​ខេត្ត​ទាំងនេះ​ដោយផ្ទាល់។​

 
ដោយ​ពិនិត្យមើល​ល​ទ្ឋ​ផល​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ ភូមិសាស្ត្រ​មួយចំនួន នឹងត្រូវ​មានការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង រវាង​គណបក្ស​ធំ​ទាំងពីរ​។ ភ្នំពេញ កណ្តាល កំពង់ចាម ព្រែ​វែង បាត់ដំបង តាកែវ កំពង់ស្ពឺ កំពង់ធំ បន្ទាយមានជ័យ កំពត សៀមរាប កំពង់​ឆ្នាំ ក្រចេះ​គឺជា​ក្រុង​និង​ខេត្ត​ដែល​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ដែល​ឥឡូវ​រួមគ្នា​ក្លាយជា គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បានទទួល​អាសន​:​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០០៨​។

​ខេត្ត​ក្រុង​១១​ផ្សេងទៀត​ត្រូវបាន​ដណ្តើម​កាន់កាប់​ស្ទើរ​ទាំងស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០០៨ ភ្នំពេញ​១២ អាសន​:​គឺ​គណបក្ស​ប្រជាជន​ដណ្តើមបាន ៧ អាស​នះ ចំណែក គណបក្ស​សមរង្ស៊ី​បាន​៥​។ ខេត្តកំពង់ចាម ១៨ អាស​នះ គណបក្ស​ប្រជាជន​បាន ១១ គណបក្ស​សមរង្ស៊ី​បាន​៥ គណបក្ស សិទ្ធិមនុស្ស ១ និង​គណបក្ស នរោត្តម រណឫទ្ធិ ១​។ ខេត្តកណ្តាល​មាន​១១​អាស​នះ​គណបក្ស​ប្រជាជន​បាន​៧ គណបក្ស​សមរង្ស៊ី​បាន​៣​និង​គណបក្ស​សិទ្ធិមនុស្ស​១​។ ខេត្តព្រៃវែង​មាន ១១ អាស​នៈ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ៧ អាស​នះ គណបក្ស សមរង្ស៊ី​២ គណបក្ស​សិទ្ធិមនុស្ស​១​និង​គណបក្ស​នរោត្តម​រណ​ឫទ្ធ​១​។ ខេត្តបាត់ដំបង​មាន​៨ អាស​នះ គណបក្ស​ប្រជាជន​បាន​៦​ហើយ​គណបក្ស​សមរង្ស៊ី​២​។ ខេត្តតាកែវ​មាន​៨​អាស​នះ គណបក្ស​ប្រជាជន​បាន​៦​អាស​នះ​ហើយ​គណបក្ស​សមរង្ស៊ី​២​។​
​ខេត្តសៀមរាប​មាន​៦​អាស​នៈ គណបក្ស​ប្រជាជន​បាន​៥​ហើយ​គណបក្ស​សមរង្ស៊ី​១​។ ខេត្តបន្ទាយមានជ័យ​៦​អាស​នះ គណបក្ស​ប្រជាជន​បាន​៤ គណបក្ស​សមរង្ស៊ី​១​និង​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​១​។ ខេត្តក្រចេះ​មាន​៣​អា​នះ គណបក្ស​ប្រជាជន​កម្ពុជា​២ និង គណបក្ស​សមរង្ស៊ី​១​។ កំពង់ស្ពឺ​មាន​៦​អាស​នះ គណពក្ស​ប្រជាជន​៥​និង​គណបក្ស​សមរង្ស៊ី​១​។​
ខេត្ត​ក្រុង​ទាំង​១៣​នឹង​ស្ថិតនៅក្រោម​ការតាមដាន​។ ប៉ុន្តែ​ទីក្រុង​ភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង បាត់ដំបង​និង តាកែវ នឹង​ក្លាយជា​កន្លែង​ប្រកួតគ្នាយ៉ាង​តឹងតែង​សម្រាប់​គណបក្ស​ទាំងពីរ​ដោយហេតុថា គណបក្សប្រឆាំងកាលនៅបែកគ្នា ក៏​ធ្លាប់បាន​អាសនៈ​លើសពី​១ នៅតាម​ក្រុង​និង​ខេត្ត​ទាំងនេះ​៕​

No comments: