បើចង់ឈ្នះ
ដោយ អ៊ុម-ហាក់
លោកសម-រង្ស៊ី
ប្រធានគណបក្សសង្គោះជាតិទើបតែត្រូវបានស្តេចខ្មែរ ន.សីហមុនី លើកលែង
ទោស ( ដែលលោកគ្មាន
) តាមសំណើរបស់លោកហ៊ុន-សែន នាយករដ្ធមន្ត្រី។
នេះជាជោគជ័យមួយដ៏ត្រចះត្រចង់របស់លោកសម-រង្ស៊ី
នឹងគណបក្សសង្គ្រោះជាតិ។ តើជោគ
ជ័យនេះបានពីណាមក?
លោកហ៊ុន-សែនដែលធ្លាប់ជាឃាតករឈាមត្រជាក់បានផ្លាស់ប្តូរគំនិត
បែរមករកការផ្សះផ្សាជាតិកើតឬ?
គ្មានទេកុំច្រឡំឲ្យសោះ។ អ៊ីចឹងហេតុអ្វីក៏លោកហ៊ុន-សែនស្នើ
សុំឲ្យស្តេចខ្មែរលើកលែងទោសលោកសម-រង្ស៊ី?
នេះមិនគឺមកពីកម្លាំងសម្ពាធអន្តរជាតិទេឬ? គួរ
រំលឹកថាលិខិតស្នើរបស់លោកហ៊ុន-សែននោះបានធ្វើឡើងតែមួយថ្ងៃ ( ឬក៏ពីរ? ) បន្ទាប់ពីសភាអា
មេរិកាំងបានសំរេចចិត្តផ្តាច់ជំនួយ
នឹងសុំឲ្យលោកហ៊ុន-សែនចុះចេញពីតំណែងផង។ ហេតុអ្វីបាន
ជាអន្តរជាតិនឹងអាមេរិកាំងធ្វើយ៉ាងនេះ?
មិនគឺដោយសារពលរដ្ធខ្មែរទាំងក្នុងនឹងក្រៅប្រទេសជំរុញ
ឲ្យគណបក្សសម-រង្ស៊ី
និងគណបក្សសទ្ធិមនុស្សដែលមានលោកកិម-សុខាជាប្រធានច្របាច់ចូល
គ្នាទេឬ?។ មុននឹងរៀបរាប់ទៅមុខទៀត
សូមរំលឹកថាអន្តរជាតិគេបង្ខំឲ្យមានការបោះឆ្នោតដោយ
មានតម្លាភាព
សេរី ត្រឹមមត្រូវ និងយុត្តិធម៌ ស្របតាមអនុសាសន៍របស់លោកប្រាសាទ ស៊ូបារឌី តំ
ណាងអង្គការសហប្រជាជាតិប្រចាំប្រទេសសខ្មែរ។
ដើមបីសំរេចនូវគោលដៅទាំងនេះ ការចាំបាច់
មួយចំនួនត្រូវតែទទួលបាន
គឺ១-ការផ្លាស់ប្តូរសមាសភាពគណកម្មការរៀបចំការបោះឆ្នោត ហៅ
កាត់ថាគ.ជ.ប.
២-ការកែទំរង់ច្បាប់បោះឆ្នោត ៣-ការផ្លាស់ប្តូរប្រព័ន្ធការបោះឆ្នោត ៤-ការសើរើ
បញ្ជីអ្នកអ្នកបោះឆ្នោត
ឡើងវិញដើមបីចៀសវាងកុំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ និងខ្មោចបោះ
ឆ្នោតបាន។
នេះមិនទាន់និយាយដល់សទ្ធិបោះឆ្នោតនៃជនជាតិខ្មែរចំណាកស្រុកទៅ ធ្វើការនៅប្រ
ទេសនាៗផងទេ។ លោកសម-រង្ស៊ីនឹងវិលចូលស្រុកខ្មែរវិញនៅថ្ងៃ១៩
ខែកក្កដាឆ្នាំ២០១៣នេះ គឺ
ថាតែមួយអាទិត្យមុនថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត
( តំណាងបក្ស? )។ តើលោក
សម-រង្ស៊ីមានលទ្ធភាពសង្គ្រោះជាតិបានដល់កំរិតណា?
សូមអនុញ្ញាតិសិក្សាដូចតទៅ។
បើនិយាយបំផ្លើសតែបន្តិច
លោកសម-រង្ស៊ីវិលត្រឡប់ចូលស្រុកខ្មែរពេលនេះ គឺលោកស្ពាយ
ដាវអាជ្ញាសិកដែលពលរដ្ធខ្មែរទាំងក្នុងស្រុកទាំងក្រៅស្រុក
ព្រមទាំងពិភពលោកសេរីទាំងមូលប្រ
គល់ឲ្យ។
ដាវនេះវាអាចជួយរំដោះប្រជាជាតិខ្មែរក៏បាន តែវាក៏អាចសម្លាប់លោកសម-រង្សីនិងគណ
បក្សសង្គ្រោះជាតិវិញក៏បានដែរ សំរេចតែនៅលើទេពកោសល្យនយោបាយរបស់លោកសម-រង្ស៊ី
នឹងលោកកិម-សុខា។
សិទ្ធិចូលស្រុកវិញរបស់លោកសម-រង្ស៊ីម្តងនេះគឺបានមកអំពីដំណោះ
ស្រាយនយោបាយ មិនមែនបានមកដោយការសម្របសម្រួលជាមួយលោក
ហ៊ុន-សែនដល់តិច
តួចសោះឡើយ។
នេះជាជោកជ័យរបស់លោកប្រធានសម-រង្ស៊ី លោកអនុប្រធានកិម-សុខា សមា
ជិកគណបក្សសង្គ្រោះជាតិ
និងពលរដ្ធខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ទាំងអស់គ្នា ជាពិសេស
លោកសម-រង្ស៊ី និងគណបក្សសង្រ្គោះជាតិចាំបាច់ត្រូវចេះចំរាញ់ជោគជ័យនេះយកផលប្រយោជន៍
ជូនជាតិជាអតិបរមា។
ខ្ញុំសូមស្នើយុទ្ធសាស្រ្តថ្នាក់ទាបខ្លះក្រែងអាចនាំមកនូវជ័យជំនះ។
១- សូមលោកសម-រង្ស៊ី មេត្តាកុំយកដាវនេះទៅធ្វើ«ហារាគីរី»នយោបាយឲ្យសោះ។ បានជាថាដូច
នេះព្រោះខ្ញុំបានឮលោកមានប្រសាសន៍ថា
ពេលលោកចូលស្រុកលោកនឹងអញ្ជើញទៅជួបសន្ទនា
ជាមួយប្រធានបក្សដទៃទៀតមានទាំងលោកហ៊ុន-សែនផងដែរ។
បើលោកធ្វើអីចឹងមែននោះគឺ
លោកយកដាវអាជ្ញាសិកទៅធ្វើ«ហារាគីរី»នយោបាយហើយ ព្រោះតែមិនចេះឈ្នះ។ ពេលនេះជា
ពេលឃោសនាបោះឆ្នោតយកជ័យជំនះ ឯពេលជួបចរចាគ្នាវាបានកន្លងផុតយូរយារមកហើយ ៗ
លោកក៏អស់មានអ្វីនឹងដោះដូរជាមួយគេផងដែរ។
ម្យ៉ាងទៀតខ្ញុំជឿថាលោកប្រាកដជ្រាបហើយ
ថានៅប្រទេសសេរី
ពេលឃោសនាបោះឆ្នោតគេហែកហួរគ្នាឥតត្រាប្រណីឡើយ មិនមានពេល
ឯណាទៅសំណេះសំណាលជាមួយគូប្រជែងឡើយ។
ការចរចាគ្នាត្រូវចាំពេលក្រោយ។
២- ដាវអាជ្ញាសិកដែលលោកសម-រង្ស៊ីព្យួរចង្កេះចូលស្រុកពេលនេះ
បើប្រើវាឲ្យត្រូវវានឹងនាំមកនូវ
ជ័យជំនះឲ្យគណបក្សសង្គ្រោះជាតិ
ហើយជាមួយគ្នានោះផងដែរជ័យជំនះឲ្យប្រជាជាតិខ្មែរ។ ឧប
ស័គ្គធំបំផុតបានដោះស្រាយដោយជោគជ័យហើយ លោកបានចូលស្រុកពិតមែនតែលោកពុំមាន
ពេលគ្រប់គ្រាន់ក្នុងការធ្វើយុទ្ធនាការបោះឆ្នោតឡើយ។
នេះជាឧបស័គ្គបន្ទាប់បន្សំមួយក្នុងចំណោ
មឧបស័គ្គមួយចំនួនទៀតដែលនៅរាំងផ្លូវឆ្ពោះទៅកាន់ជ័យជំនះ។
សូមអនុញ្ញាតិលើកយកឧបស័គ្គ
មួយចំនួននោះមកលាតត្រដាង
នឹងសាកល្បងជូនដំណោះស្រាយតាមសមត្ថភាពទន់ខ្សោយ។
ក- រដ្ធធម្មនុញ្ញខ្មែរ
មាត្រា១១៩ថ្មី ( ជាមាត្រា១០០ចាស់ ) មិនបើកផ្លូវឲ្យលោកសម-រង្ស៊ីធ្វើជានា
យករដ្ធមន្រ្តីដូចដែលគណបក្សសង្រ្គោះជាតិបានសម្រេចរួចហើយឡើយ ព្រោះតែលោកមិនជាតំ
ណាងរាស្ត្រជាប់ឆ្នោត។
មិនមានច្បាប់ឯណាមកប្រឆាំងនឹងរដ្ធធម្មនុញ្ញដែលជាច្បាប់កំពូលបាន
ឡើយ
ហេតុនេះការចាំបាច់មួយដែលត្រូវធ្វើឲ្យបាន គ្មានអ្វីក្រៅតែអំពីធ្វើយ៉ាងណាឲ្យ លោក
សម-រង្ស៊ីទទួលបាននូវសិទ្ធិឈរឈ្មោះបោះឆ្នោតជាកំហិតមុនអ្វីៗទាំងអស់។
ខ- នឹងសម្រេចករណីខាងលើ
ចំបាច់ត្រូវតែពន្យាកាលបរិច្ឆេទបោះឆ្នោតជាប្រយោជន៍ដើមបីនឹង
រំលាយឧបស័គ្គដទៃទៀតដែលគណបក្សសង្រ្គោះជាតិ
ជាមួយអ្នកគាំទ្រជាច្រើនពាន់នាក់នៅក្នុង
ស្រុកដែលបានធ្វើបាតុកម្មទាមទារមួយលើកជាពីរលើករួចមកហើយ។
រីឯខ្មែរក្រៅស្រុកក៏បានធ្វើ
បាតុកម្មពាសពេញពិភពលោកទាមទារដូចគ្នាផងដែរ។
សហគមអន្តរជាតិព្រមទាំងអង្គការសហ
ប្រជាជាតិក៏បានគាំទ្រយ៉ាងពេញទំហឹងផងដែរ។
គួររំលឹកផងដែរថាមិនមានច្បាប់ឯណាហាម
ឃាត់មិនឲ្យពន្យាកាលបរិច្ឆេទបោះឆ្នោតឡើយ។
គ-
ឧបស័គ្គសេសសល់ដែលត្រូវរំលាយនោះមាន: សមាសភាព គ.ជ.ប. ទំរង់ច្បាប់បោះឆ្នោត ប្រ
ព័ន្ធបោះឆ្នោត
នឹងបញ្ជីអ្នកបោះឆ្នោត។ បានសេចក្តីថា ដើមបីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ
សេរី
នឹងយុត្តិធម៌ ឧបស័គ្គទាំងនេះចាំបាច់ត្រូវរំលាយចោលជាដាច់ខាត។ លក្ខខ័ណ្ឌដែលលោក
សម-រង្ស៊ី
លោកកិម-សុខា និងគណបក្សសង្រ្គោះជាតិ ចាំបាច់ត្រូវតែទាមទារឲ្យបានសម្រេចជា
ដាច់ខាតគឺ១-
ផ្លាស់ប្តូរសមាសភាពគ.ជ.ប.ដែលលំអៀងទៅខាងគណបក្សក្តាប់អំណាច ២- កែ
ទំរង់ច្បាប់បោះឆ្នោត
ដែលមិនមានអព្យាក្រិត្យភាព ៣- កែទំរង់ប្រព័ន្ធការបោះឆ្នោតដែលប្រគល់
អំណោយផលទៅគណបក្សក្តាប់អំណាច
៤- សើរើបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតជៀសវាងកុំឲ្យ
ខ្មោច នឹងជនអន្តោប្រវេសន៍ខុសច្បាប់មានសិទ្ធិបោះឆ្នោត។
លក្ខ័ខណ្ឌទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើជាលក្ខ័ខណ្ឌដាច់ខាតខ្វះមិនបាន
ជាលក្ខ័ណ្ឌ
ដែលគណបក្សសង្រ្គោះជាតិបានទាមទារជារហូតមក។
ស្ថានការណ៍នយោបាយបានប្រែប្រួល
ខ្លាំង ឱកាសមាសមកដល់ហើយ ប្រៀបនយោបាយធ្លាក់ក្នុងកណ្តាប់ដៃគណបក្សសង្រ្គោះជាតិ
វិញម្តង។ ឱកាសបែបនេះមិនងាយនឹងត្រឡប់មកវិញឡើយ។ គេចាំបាច់ជំរុញការទាមទារលក្ខ័ណ្ឌ
ទាំងប៉ុន្មានដែលបានធ្វើហើយលុះសម្រេចជោកជ័យឲ្យខាងតែបាន
បើមិនបានជោកជ័យដោយ
ប្រការណាមួយ
ត្រូវតែទាមទារឲ្យពន្យាកាលបរិច្ឆេទការបោះឆ្នោត។ បើការទាមទារលក្ខ័ណ្ឌទាំង
ឡាយនេះត្រូវបានបក្សក្តាប់អំណាចភ្លាំងភ្លាត់រឹងរូសទាត់ចោលនោះ
ឱកាសមាសធ្វើពហិការការ
បោះឆ្នោតទាំងស្រុងមកដល់ហើយ។
ពហិការពេលនេះមានប្រសិទ្ធិភាពលើសលុបជាងពហិការ
មិនព្រមទទួលលទ្ធផលការបោះឆ្នោត
នឹងមិនព្រមចូលស្បថទទួលតំណែងនៅពេលក្រោយ។
« ចូលព្រៃសត្វសាហាវ
ស្រែអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនសម្ងំឆីម្នាក់ឯង »។ អត់ធ្មត់តែ
បន្តិចទៅ
ទាំងអស់គ្នានឹងបានទទួលជោគជ័យក្នុងពេលមិនយូរ។
៣-
ចំពោះប្អូនៗយុវជន/នារី និស្សិត និងបញ្ញវ័ន្តទាំងអស់ដែលបានគាំទ្រគណបក្សសង្រ្គោះជាតិ
យ៉ាងគគ្រិកគគ្រេងក្នុងយុទ្ធនាការបោះឆ្នោតលើកនេះ
ខ្ញុំសូមសសើរដោយគោរព ថែមទាំងសូម
ចូលរួមរីករាយសប្បាយអស់ពីដួងចិត្តផងដែរ។
បើប្អូនៗមិនយល់ទាស់ទេ ខ្ញុំសូមអង្វរករប្អូនៗកុំ
សប្បាយដល់ភ្លាត់ស្នៀត
តោងតែឆ្លៀតឱកាសទៅមើលឈ្មោះបោះឆ្នោតម្តងៗផងក្រែងមានជន
ទុច្ចរិតបន្លំលុបឈ្មោះ
ឬក៏ដូរឈ្មោះទៅមណ្ឌលផ្សេង រកឈ្មោះមិនឃើញខានបានប្រើសិទ្ធិរបស់
ខ្លួន
ក្នុងករណីដែលការបោះឆ្នោតនៅតែប្រព្រឹត្តទៅជៀសមិនរួច៕
4 comments:
Ha Ha He want to be top advicer
To 9:24 AM
Lok Ly Diep The Director of ANGKOR BOREI News is the utmost qualified as Special Adviser to LOK SAM RAINSY and we for sure needs LOK LY DIEP 's presence running the campaign against HUN SEN in Cambodia
អាច់ក្តរអីទេអើយសង្រោះមែឳអែងអី....ម៉ាងៃៗចុយស្រីយួនសីស៑ុបយួនផឹកស្រាយួនហើយអួតថាសង្គ្រោះជាតិម៉ែវាអី?!
ឈ្នះ ចាញ់ មិនឈ្នះមិនចាញ់ គួរយើងត្រូវជ្រើស
រើសយកមួយណា ទាំងបីនេះ?
Post a Comment