Wednesday, September 25, 2013

ហេតុតែដង្ហែតាមព្រះរាជតម្រិះ ដោយ អ៊ុម​ ហាក់



ហេតុតែដង្ហែតាមព្រះរាជតម្រិះ
ដោយ អ៊ុម​ ហាក់ (ថ្ងៃទី២៥ កញ្ញា ២០១៣)
   ការបោះឆ្នោតជ្រើសតាំងអ្វីដែលគេនៅតែនិយមហៅថាតំណាងរាស្រ្តនោះបានកន្លងផុត
ទៅជិតពីរខែមកហើយ តែបញ្ហាដែលការបោះឆ្នោតនោះបានបន្សល់ទុកហាក់ដូចជាស្មុគ្រ
ស្មាញដោះស្រាយមិនរួចសោះ។
   តាមការសមហេតុសមផល ទាំងអស់គ្នាដឹងច្បាស់ថាគណបក្សណាដែលឈ្នះឆ្នោតរួច
ទៅហើយ តែមិនមានគណបក្សណាព្រមទទួលបរាជ័យឡើយ។ មានគណបក្សធំពីរដែល
ប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងនៅរដ្ឋសភា។ គណបក្សទាំងពីរគឺ
គណបក្សប្រជាជន នឹងគណបក្សសង្រ្គោះជាតិប្រកាសថាខ្លួនជាអ្នកឈ្នះឆ្នោតរៀងៗខ្លួន
មិនមានបក្សណាព្រមថាខ្លួនចាញ់ឡើយ។ ដើមបីជួយដោះស្រាយកុំឲ្យការរាំងស្ទះនយោ
បាយ មហាក្សត្រខ្មែរបានសុំឲ្យគណបក្សទាំងពីរដែលមានសមាជិកជាប់ឆ្នោតជួបគ្នាចរចា
រកដំណោះស្រាយដោយសន្តិវិធី ចៀសវាងកុំឲ្យមានអំពើហិង្សា។ គណបក្សទាំងពីរហាក់
ស្រុះស្រួលគ្នាដង្ហែតាមព្រះរាជតម្រិះ។ ជជែកគ្នាបានពីរដង គេបានធ្វើសេចក្តីថ្លែងការរួម
ថាគេបានឯកភាពគ្នាបីចំណុចគឺ៖
១- មិនឲ្យមានអំពើហិង្សា។ រំពេចនោះរបងលួសបន្លាឃាំងផ្លូវមិនឲ្យចរាចរចូលក្រុងភ្នំពេញ
ត្រូវរើចេញក្នុងមួយប៉ប្រិចភ្នែក។ រីឯ « អាតេះតង់ » នឹងកងប្រដាប់អាវុធទាំងអស់មិនបាន
វិលត្រឡប់ទៅបន្ទាយរៀងខ្លួនវិញទេ។ លោកសម-រង្ស៊ីបានប្រកាសជោជ័យគួរឲ្យព្រឺក្បា
លក្រៃលែង ព្រោះតែខាងម្ខាងទៀតគេសន្យាថាឈប់ប្រើអំពើហិង្សាអីចឹងមែនឬ? ​ខ្ញុំសូម
អនុញ្ញាតិរំលឹកថា គេចំណាយពេលមិនដល់កន្លះម៉ោងទេសំរាប់ដកលួសបន្លាទាំងនោះ
ចេញ ហើយថាតើគេត្រូវការពេលប៉ន្មានដែរដើមបីអូសវាមកដាក់វិញ? រឿងសំខាន់មួយ
ទៀតដែលយើងមិនអាចបំភ្លេចបាននោះគឺ ពួកកុម្មុយនិស្តជាពិសេសយួននេះតែម្តង វាចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងទាំងអស់ តែវាមិនដែលគោរពកិច្ចសន្យារបស់វាមួយណា
ដល់ម្តងណាឡើយ។ ក្នុងចំណុចឯកភាពទីមួយនេះ បើលោកសម-រង្ស៊ីពិតជាយល់ថាជា
ជោជ័យរបស់លោកមែននោះ ខ្ញុំសង្ស័យលោកច្រឡំធ្ងន់ហើយ។
២- ឯកភាពថានឹងជជែកគ្នាដើមបីកែទំរង់ប្រព័ន្ធបោះឆ្នោតសំរាប់ពេលក្រោយ។ ចាញ់
បោកគេទៀតហើយ។ រឿងនេះចាំបីឆ្នាំទៀតសិមជជែកគ្នាក៏បានដែរ ឯរឿងដែលត្រូវដោះ
ស្រាយគឺរឿងបច្ចុប្បន្ននេះ។ ពលរដ្ធខ្មែរចង់បានយុត្តិធម៌ ចង់ច្បាស់ថាតើបក្សណាដែលជា
បក្សឈ្នះឆ្នោត​ និយាយម្យ៉ាងទៀតថា ត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញ។ នេះជាជំហដាច់
ខាតខានមិនបាន មុននឹងជជែកគ្នាអំពីអ្វីដទៃទាំងអស់។
៣- ចំណុចទីបីជាចំណុចបន្ទាប់បន្សំ គេឯកភាពថានឹងជួបពិភក្សាគ្នាតទៅទៀត​ មិនមាន
សារសំខាន់បើនឹងលើកយកមកបកស្រាយនៅពេលក្រោយក៏មិនថ្វីដែរ។
   មកដល់ត្រិមនេះគេអាចមើលឃើញថា គណបក្សសង្រ្គោះជាតិចាញ់ប្រៀបគណបក្ស
ប្រជាជនគ្រប់ជំហានព្រោះតែដង្ហែតាមព្រះរាជតម្រិះ។ ស្លេះរឿងនេះត្រិមហ្នឹងសិនចុះ
យើងនាំគ្នាមកសង្កេតមើលថា​ តើមានអ្វីកើតឡើងថ្មីៗនេះ។ ទឹកខ្មៅនឹងហត្ថលេខាលើ
សេចក្តីថ្លែងការរួមរវាងបក្សប្រជាជន និងបក្សសង្រ្គោះជាតិមិនទាន់ទាំងស្ងួតផង អំពើ
ហិង្សាចម្លែកបានកើតមានឡើងនៅឳធ្យានវត្តភ្នំ។ អ្នកភូមិបឹងកក់ចំនួនប្រហែលម្ភៃនាក់
ប្រហែលដឹកនាំដោយអ្នកស្រីទេព-វ៉ាន្នី បាននាំគ្នាទៅប្រារពពីធីបួងសួងសុំសុខសន្តិភាព
នឹងបានអង្គុយស្មឹងស្មាធដោយសន្តិវិធី ស្រាប់តែមានកងប៉ូលីសនឹងរាជអាវុធហត្ថជាង
មួយរយនាក់ប្រកបដោយក្បាំងនិងដំបងឆក់មកវាយបណ្តេញពួកគាត់ចេញ មិនតែប៉ុន
នោះមានទាំងជនមួយក្រុមសម្លៀកបំពាក់ស៊ីវីលបិតមុខប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី
ទៅលើពលរដ្ធស្លូតត្រង់ឥតអាវុធ បង្ករឲ្យមានរបួសធ្ងន់នឹងស្រាលមួយចំនួន។
យោបល់បញ្ចប់៖
- ដង្ហែតាមព្រះរាជតម្រិះ ចាញ់ប្រៀបពួកកុម្មុយនិស្ត
-  ការចរចាជាមួយពួកកុម្មុយនិស្តមិនដែលបានផលវិជ្ជមានឡើយ ពួកវាសន្យាគ្រប់យ៉ាង
ចុះហត្ថលេខាលើគ្រប់កិច្ចព្រមព្រៀង តែពួកេវាមិនដែលគោរពកិច្ចសន្យាណាមួយឡើយ។
-  សព្វថ្ងៃស្តេចខ្មែរ និងពលរដ្ធខ្មែរមានមតិមិនស្របគ្នា អ្នកនយោបាយត្រូវដង្ហែតាមព្រះ
រាជតម្រិះ ឬក៏ត្រូវបំរើពលរដ្ធខ្មែរ៕

4 comments:

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ចូលក្នុង បន្ទប់បិទទ្វារចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

Anonymous said...

អ៊ុម​ ហាក់ ហា......!

មិនយូរទេ អាហ៊ុនសែននិងកំចាយពួក
សម រង្ស៊ី និង កឹមសុខា ចោលទាំងអស់ហ្នឹង!

Anonymous said...

អ៊ុម​ ហាក់ ហា......!


នេះជាទ្រឹស្ដី សេរី VS កុម្មុយនិស្ត
... កុំជឿអ្វីដែលពួកកុម្មុយនិស្ត និយាយប្រាប់ ឬ សន្យា

ត្រូវតាមដានអ្វីដែលពួកកុម្មុយនិស្ត កំពុងធ្វើ នឹងលួចធ្វើ...



... កុំជឿអ្វីដែលពួកកុម្មុយនិស្ត និយាយប្រាប់ ឬ សន្យា

ត្រូវតាមដានអ្វីដែលពួកកុម្មុយនិស្ត កំពុងធ្វើ នឹងលួចធ្វើ...


... កុំជឿអ្វីដែលពួកកុម្មុយនិស្ត និយាយប្រាប់ ឬ សន្យា

ត្រូវតាមដានអ្វីដែលពួកកុម្មុយនិស្ត កំពុងធ្វើ នឹងលួចធ្វើ...

Anonymous said...

ដឹងហើយថាស្តេចខ្មែរពូជស៊ិហនុឆ្គួតហើយឡប់ទៀតនៅតែ
តាមព្រះរាជតំរិៈ!!!