The following text is the poem in Khmer Unicode version:
ស្រ:អួយ
ដោយ សំ-វិជ្ចា
ស្រុកមិនផលិត ភាគច្រើនជីវិតរស់ដោយគេជួយ ។
ពួកអ្នករាជការ សប្បាយហឺហា មិនដែលនឹកព្រួយ ។
ខ្លួនចាស់ហើយណា នៅរៀន ក កា មិនចេះចាំមួយ ។
ស្រ: អ ស្រ: ឤ ក៏ពិបាកថា... ចេះតែ “ ស្រ:អួយ ” ។
កញ្ចាស់មន្ត្រី ពេញចិត្តតែស្រី ឆ្នាំដប់ប្រាំមួយ ។
នាម៉ឺនសក្តិក្តា មានឡានវីឡា ដោយសាររលួយ ។
ពួកមេធំៗ ក្រញឹមក្រញុំ លួចប្រាក់ជំនួយ ។
ទោះរាស្ត្រស្តីថា មន្ត្រីនោះណា ពឺតតែពីពួយ ។
ក្មេងៗយូកូង ទាំងហ្វាយទាំងហ្វូង សុទ្ធជាកូនក្មួយ ។
មិនគិតដល់ជាតិ ប្រមូលសាច់ញាតិ ធ្វើជាភូឈួយ ។
ប្រពន្ធអ្នកធំ ប្តីមកពីជុំ... រំអុករំអួយ ។
ប៉ាវាៗ!... អូនពៅសូមទារចិញ្ចៀនពេជ្រមួយ ។
ក្រុមហ៊ុនភាគច្រើន កើនផលចំរើន មិនបង់ពន្ធសួយ ។
ដូច្នេះហើយណា សេដ្ឋកិច្ចកម្ពុជា កាន់តែប្រេះស្រួយ ។
សេដ្ឋកិច្ចមិនដើរ មានអ្វីប្រសើរ?... ផុយដូចចាហួយ ។
យួនមកហូរហែ នៅពេញស្រុកខ្មែរ វាមិនមកជួយ ។
ចាប់បំផ្លាញត្រី កាប់ទាំងឈើព្រៃ ប៉ៃយ៉ាងអស់ដួយ ។
អ្នកជាតិនិយម បើប្រមូលផ្តុំ គេនឹងក្តិចត្រួយ ។
ខ្មែរៗ កុំភ័យ! ជាតិយើងមិនក្ស័យ!... ដេកចាំតែព្រួយ! ។
ខ្មែរចិនចាមដែរ ទាំងភ្នងសំរែ រដែ ជងកួយ ។
សូមកុំភ្លេចខ្លួន កុំសម្ងំពួន ដេកទទូរភួយ ។
សរសេរឡើយវិញ ថ្ងៃទី៦ មករា ២០០៧
1 comment:
Dear Vichea, I have no comments, but admiration. Your talent in Khmer poem can be the best I have ever seen, in terms of the reality of Khmer society. Just keep going and take good care of yourself. Your further poems would be much appreciated to all Khmers.
Post a Comment