Sunday, October 30, 2011

Comrade Lom ... aka Singer Huoy Meas prior to her killing in Moung Russey, Battambang

A comrade of Houy Meas from Nehru on Vimeo.

2 comments:

Anonymous said...

Please spell my town correctly : It is Maung Russei and not Moung Russei.

Anonymous said...

អនុសាវរីយ៍ ដ៍ក្រៀមក្រំ និងសែនកំសត់ ។ ពេលហ្នុង
ខ្ញុំនៅជាក្រុមកុមារ ហើយ ក៏ធ្លាប់បាន ត្រូវអង្គការបញ្ជូន អោយទៅលើទំនប់ នៅអាងទឹករាមគ័ន្ធនេះផងដែរ។ កងចល័តរបស់ខ្ញុំ ត្រូវបានបោះជុំរំ នៅជិតនិងជើងវត្តធម្មយុទ ដែលជាកន្លែង មួយ សម្រាប់សម្លាប់មនុស្ស ។ ថ្ងៃតំបូង នៅពេលដេលពួកយើង​បានមកដល់វត្តនេះ ខ្ញុំ និងមិត្តៗ ដ៏ទៃទៀត ក៏បានដើរលេងចូលក្នុងវត្តនេះ នៅទីនោះ គឺនៅសល់តែព្រះវិហារមួយតែប៉ុណ្ណោះ ។ ពួកយើងបានជជែកលេងជាមួយ យោធាដែលរស់នៅក្នុងវត្តនេះយ៉ាងរីករាយ ពួកយោធាទាំងនោះ រាក់ទាក់គួរសម ។ ពួកយើងមិនដឹងឡើយ ថាក្នុងវត្តនេះ ជាកន្លែងសម្លាប់មនុស្ស ។ពួកយើង ថែមទាំបានចូលទៅលេងក្នុងព្រវិហារនោះទៀត។ មួយស្របក់ក្រោយមក ខ្ញុំក៏បានដើរទៅខាងលិចព្រះវិហារ ដែលនៅទីនោះមានស្រះទឹក ដែលមានទឹកថ្លាឆ្វង់ មានដើមកំប្លោកក្រាក់ឃ្មឹក ។ នៅពេល ដែលខ្ញុំដើរបានបន្តិច ខ្ញុំក៏បានឃើញឆ្អឹងមួយ ដែលបះចេញពីដី ខ្ញុំនឹកស្មានថា ប្រហែលជាឆ្អឹងសត្វពាហះណះ តែដល់បានពិនិត្យ ហ្ម៉ត់ចត់បន្តិច ទើបដឹងថាជាឆ្អឺងមនុស្ស ដែលទាំងមានជាប់ចំណង់ទៀតផង ។ ក្រោយមកទៀត ទើបខ្ញុំឃើញ ឆ្អឹងដ៏ទៃជាច្រើនទៀត ដែលមាននៅរប៉ាត់រប៉ាយនៅពាសពេញ ជុំវីញមាត់ស្រះនោះ ។ ខ្ញុំនិងកុមារ ព្រមទាំងអ្នកដែលបានចូលទៅក្នុងវត្តនោះ ក៏នាំគ្នាភិតភ័យ ហើយចាកចេញពីវត្តនោះយ៉ាងប្រញាប់ប្រញ៉ាល់ ។ ពីបីសប្តាហ៍ក្រោយមកទៀត គឺខ្ញុំបានឃើញគេបានប់យកនាក់ទោសមកឃុំឃាំងនៅក្នុវត្តនេះ ជារឿយៗ អ្នកទោសទាំងនោះ ត្រូវគេបង្ខំអោយទៅជីករំដៅ ដែលនៅក្នុងស្រែ ក្រោយវត្ត ។នៅទីនោះហើយ ដែលពួកយោធា បានយកអ្នកទោសទៅសម្លាប់ជារៀងរាល់យប់។ កាលណារំដៅពេញ ពួកគេអោយអ្នកទោសជីកមួយផ្សេងទៀត ។
គេតែតែធុមខ្លិចស្ងុយខ្លាំងណាស់​នៅពេលដែលគេធ្វើដំណើរម្ដុំហ្នុង ។ មានពេលមួយ នៅពេលដែលខ្ញុំទៅលើកដី ខ្ញុំបានជួបនិងមីងម្នាក់​ដែលគាត់ជាអ្នកទីក្រុង អារម្មណ៏របស់គាត់​មិនធម្មតាឡើយ ពោល គឺឡប់សតិ អ្នកជិតខាងរបស់គាត់បាននិយាយថា គាត់ខូចចិត្ត​ដោយសារថា កូនៗ ឪពុកម្ដាយ និងប្ដីរបស់គាត់​បានស្លាប់អស់ហើយ ។ គាត់ដើរនិយាយមិនដឹងខុសត្រូវ តែមានពេលខ្លះ
គាត់បានស្រែកច្រៀងដដែលជាដដែលដែលមាន័យថា ផ្នូរបីនៅដីអ្នកក្រ ។ ពីបីថ្អៃក្រោយមកបន្តិច ស្រាប់តែ
ខ្ញុំបានឃើញ រូបគាត់ត្រូវគេចាប់បញ្ជូនមកវត្តធម្មយុតនេះតែម្ដង ។ ចំពោះអ្នកនាង ហួយមាស វិញ ពេល ហ្នុងខ្ញុំបានឭថា អ្នកនាង ត្រូវបានគេបញ្ជូនអោយមកលើកទំនប់ អាងរាមគន្ធនេះផងដែរ ​។ តែខ្ញុំមិនបានដឹងអំពីហេតុនៃការស្លាប់របស់គាត់ឡើយ ។ តែអ្វីដែលជាក់ស្ដែងនោះ គឺថា វត្តធម្មយុត នៅស្រុកមោងឬស្សីនេះ គឺជាកន្លែង ដែលខ្មែរក្រហមបានចាប់មនុស្សយកមកសម្លាប់ច្រើនណាស់ ។
ខ្ញុំសូម ស្នើសុំអោយអង្គជុំនំជំរះវិសាមញ្ញ ដែលសម្រាប់កាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម សូមអោយប្រញាប់ប្រញ៉ាល់ ពន្លឿននូវការកាត់ទោសអោយបានឆាប់រហ័យ ។ ពីព្រោះថា ពលរដ្ឋខ្មែរស្លូតត្រង់​មួយចំនួនធំ ត្រូវបានខ្មែរក្រហម ធ្វើបាប វាយដំ បង្អត់អាហារ បង្ខំអោយធ្វើធ្ងន់ធ្ងរ ពោលគឺវេទនាជាងសត្វធាតុទៅទៀត ។
ដូច្នេះ រឿងកាត់ទោសនេះ គឺត្រូវអនុវត្តអោយខាងតែបាន ។