Wednesday, November 09, 2011
ដោយ ថាច់ ប្រីជា គឿន/សារព័ត៌មាន ព្រៃនគរ
លោក Michael Posner ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ។ រូបថត៖AP
អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ដាក់ខ្នោះជើង លោក ចៅ ហេន នៅក្នុងមន្ទីរពេទ្យយួនក្នុងខេត្តមាត់ជ្រូក ពេលលោកកំពុងព្យាបាលជំងឺ ដោយសុខភាពទ្រុឌទ្រោមនៅក្នុងគុក ។
កិច្ចដេញដោលគ្នាលើកទី ១៦ ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសវៀតណាមជា មួយសហរដ្ឋ អាមេរិក ឆ្នាំនេះ ប្រព្រឹត្តទៅនៅការិយាល័យក្រសួងការបរទេសសហរដ្ឋ អាមេរិករយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ០៩ និង ទី ១០ ខែវិច្ឆិកា នេះ ។
នេះជាកិច្ចពិភាក្សាប្រចាំឆ្នាំផ្អែកលើគោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក ដែលមានការ ចូលរួមពីអ្នកជំនាញនៃប្រទេសទាំងពីរ ។
តំណាងឲ្យភាគីសហរដ្ឋអាមេរិក គឺជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺលោក Michael Posner និងភាគីវៀតណាមតំណាង ដោយ លោក វ៉ាង ជី ត្រុង (Hoàng Chí Trung) អគ្គរដ្ឋទូតវៀតណាម ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសរដ្ឋអាមេរិក ការដេញដោលនេះ ជាឱកាសដើម្បីជម្រុញឲ្យមានការពិភាក្សាកាន់តែស៊ីជម្រៅដែលអាចនាំមកលទ្ធផលជាក់ ស្ដែង ជុំវិញបញ្ហាសិទ្ធិ មនុស្សដែលនៅមិនទាន់ចុះចម្រុងគ្នារវាងប្រទេសទាំងពីរ ។
រួមជាមួយសហគមន៍អន្តរជាតិ អង្គការការពារសិទ្ធិមនុស្សនៅក្នុងពិភពលោក ក្រ សួងការបរទេស សហរដ្ឋអាមរិក ជារឿយៗ តែងតែអំពាវនាវឲ្យវៀតណាមគោរព សិទ្ធិរបស់ប្រជាពលរដ្ឋ ។ ក្រៅពីនេះ ក៏បានថ្កោលទោសអំពីការដែលរដ្ឋការក្រុង ហាណូយតែងតែធ្វើទុក្ខបុកម្នេញ ឃុំឃាំងក្រុមជនជាតិ ដើមខ្មែរក្រោមនៅដែនដី កម្ពុជាក្រោម អ្នកមានយោបល់ខ្វែងគំនិត អ្នកចលនាប្រជាធិបតេយ្យ និងអ្នក បញ្ចេញយោបល់ដោយសន្តិវិធីរិះគន់រដ្ឋាភិបាល ។
អ្នកដែលត្រូវបានអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញទាំងនោះ រួមមានលោក ចៅ ហេន ប្រជាជាតិ ខ្មែរក្រោមអ្នកតវ៉ាទាមទារដីធ្លីរបស់ខ្លួនដែលត្រូវបានអាជ្ញាធរវៀតណាមរឹប យកចែកឲ្យជនជាតិយួននៅស្រុកស្វាយទង ខេត្តមាត់ជ្រូក និងក្រុមជនជាតិយួនប្រជា ធិបតេយ្យ រួមមានលោក កូវ ហ្វី ហា វៅ (Cù Huy Hà Vũ) កញ្ញា ឡេ ធី កុង ញ៉ឹង (Lê Thị Công Nhân ) លោក ឡេ វ៉ាំង ដាយ (Nguyễn Văn Đài ) និង លោក ឡេ កុង ដិន (Lê Công Định ) ។

វៀតណាមជាប្រទេសប្រកាន់យករបបនយោបាយបក្សទោល ដែលការដឹកនាំរដ្ឋរបស់ គេមិនអនុញ្ញាតិ ឲ្យមានការរិះគន់ពីប្រជាពលរដ្ឋឡើយ ។ ក្រោយពីបក្សកុម្មុយនិស្តវៀត ណាមបានចូលត្រួតត្រាប្រជា ជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមទាំងស្រុងកាលពី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មក អង្គការ ការពារសិទ្ធិមនុស្សខ្មែរក្រោមនៅក្រៅប្រ ទេស ក្នុងនោះ មានសហព័ន្ធខ្មែរកម្ពុជាក្រោមជាដើម ជា រឿយៗបានរាយការណ៍ថា ពលរដ្ឋខ្មែរក្រោមនៅភាគខាងត្បូងវៀតណាមរងការរើសអើងពូជសាសន៍ និងរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរវៀតណាម ៕
2 comments:
ជនជាតិប្លន់យកទឹកខ្មែរក្រោម(១៩៤៩)បន្ទាប់មក
កោះត្រល់(១៩៧៩)និងកម្ពុជាកណ្ដាល(១៩៧៩)
ជនជាតិនេះបំបាត់ជនជាតិខ្មែរដូចដែលវាបាន
បំបាត់ប្រទេសនិងជនជាតិចាមយ៉ាងដូច្នោះដែរ។
ប្រទេសខ្មែរសព្វថ្ងៃជាប្រទេសខ្មោច តែទឹកខ្មែរ
ត្រូវរលាយបាត់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ។
ស្ដេចខ្មែរជាស្ដេចទីងមោងចាំចាប។ ហើយនាក
រដ្ធមន្ត្រីជាសត្វសេកស្រែកក្នុងទ្រុង ឬធុងទទេ
ស្រែកឡែ!ឡែ!ដូចឆ្កែអាំងផេះ។
បើខ្មែរមិនខំប្រឹងព្រឹស ក្រោកឈរឡើងព្រមគ្នា
ទេនោះ វាសនាប្រទេសខ្មែរនិងជនជាតិខ្មែរត្រូវ
សាបសូន្យ។
ប្រទេសរើរួចឬមិនរួចគឺ ស្រេចនៅលើជនជាតិ
ខ្មែរ ដូច្នេះ ខ្មែរត្រូវទីពឹងខ្មែរខ្លួនឯង។
Correction,
ជនជាតិយួនប្លន់យកទឹកដីខ្មែរក្រោម(១៩៤៩)
Post a Comment