Tuesday, November 08, 2011

Ieng Sary asks that Sihanouk, Hun Xen, Ranariddh and Chea Xim be his witnesses

អតីតរដ្ឋមន្ត្រី​ការបរទេសខ្មែរក្រហម លោក អៀង សារី (Reuters)

លោក អៀង សារី ស្នើសុំ​សម្តេចសីហនុ លោកហ៊ុនសែន ​ព្រះអង្គម្ចាស់​​រណឫទ្ធិ ​និងលោក ជា ស៊ីម​ធ្វើជាសាក្សី​

អង្គារ 08 វិច្ឆិកា 2011
ដោយ លី ម៉េងហួរ 
Radio France Internationale

Synopsis: Through his defense lawyers, Ang Uddom and Michael G. Karnavas, Ieng Sary asked the ECCC (KR Tribunal or KRT) to summon Sihanouk, Hun Xen, Ranariddh and Chea Xim as witnesses and to provide their testimonials to the court. This is related to the royal decree for his pardon which was issued in 1996. However, the KRT rejected this demand, but Ieng Sary’s co-defense lawyers is already appealing this decision.

លោក អៀង សារី ​តាមរយៈ​សហ​មេធាវី​ការពារ​ក្តី ​គឺ​លោក​មេធាវី អាង​ឧត្តម និង​លោក​មេធាវី Michael G. Karnavas បាន​ស្នើសុំ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​យាង​និង​កោះអញ្ជើញ​ សម្តេច​ព្រះវររាជបិតា ​នរោត្តម ​សីហនុ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក​ជាស៊ីម ដើម្បី​ធ្វើ​ជា​សាក្សី និង​ផ្តល់​សក្ខីកម្ម ​នៅក្នុង​តុលាការ​ខ្មែរក្រហម​។​ នោះ​គឺ​ដើម្បី​បញ្ជាក់​ពី​ព្រះរាជក្រឹត្យ​លើកលែង​ និង​អនុគ្រោះ​ទោស​សម្រាប់​លោក អៀង សារី ​កាលពី​ឆ្នាំ​១៩៩៦​។ ​ជា​ការស្នើ​សុំ​ដែល​អង្គជំនុំ​ជម្រះ​សាលាដំបូង ​របស់​តុលាការ​ខ្មែរក្រហម បានសម្រេច​បដិសេធ​។ ​តែ​សហ​មេធាវី​ការពា​ក្តី​លោក​អៀង​សារី បាន​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍ ​ជំទាស់​នៅ​កាន់​តុលាការ​កំពូល​រួចហើយ​។

អតីតរដ្ឋមន្ត្រី​ការបរទេស ខ្មែរក្រហមលោក អៀង សារី តាមរយៈ​មេធាវី​របស់​លោក បាន​ស្នើ​សុំ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង យាង និង​កោះ​អញ្ជើញ​សម្តេច​ព្រះវររាជ​បិតា នរោត្តម សីហនុ​, លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​, ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ជា ស៊ីម ធ្វើ​ជា​សាក្សី ដែល​ត្រូវបាន​ស្នើសុំ ដើម្បី​ផ្តល់​សក្ខីកម្ម នៅពេល​សវនាការ។



ការស្នើ​សុំ​ដូច្នេះ ដោយសារ​លោក អៀង សារី ផ្អែក​លើ​ព្រះរាជក្រឹត្យ​លើកលែង​ទោស និង​អនុគ្រោះ​ទោស​ កាលពី​ឆ្នាំ​១៩៩៦​។ ​នោះ​គឺ​សម្តេចព្រះ នរោត្តម សីហនុ បាន​ឡាយ​ព្រហស្ថ​លេខា លើ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​ការស្នើសុំ​ពី​អតីត​សហនាយករដ្ឋមន្ត្រី​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ​និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​។ ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​នោះ​ ក៏​មាន​ការយល់ព្រម​ពី​រដ្ឋសភា​ដែល​កាលណោះ​លោក​ជា​ស៊ីម ជា​ប្រធានរដ្ឋសភា​។

ញត្តិ​ដែលមាន ២២ ទំព័រ ជា​ភាសា​ខ្មែរ ចុះ​ថ្ងៃ​ទី​៩​ឧសភា ឆ្នាំ​២០១១ និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅពេល​នេះ ​បង្ហាញថា​ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​បាន​តម្រូវ​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​ អាច​ប្រើប្រាស់​នគរបាល​យុត្តិធម៌​ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ និង​លោក ជា ស៊ីម មិន​ប្រតិបត្តិ​តាម​ការកោះអញ្ជើញ​ដែល​បាន​ចេញ​ផ្ញើ​ជូន​ពួកគាត់។

លើសពីនេះ​ទៀត មេធាវី​ការពារ​លោក​អៀង​សារី ក៏បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម ​រដ្ឋាភិបាល​កម្ពុជា ​ដែល​រួមមាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​លោក​ជាស៊ីម ​ត្រូវតែ​ជួយ​តុលាការ​ខ្មែរក្រហម​ ក្នុងករណី​មាន​សំណើសុំ​ជំនួយ​ណាមួយ​។ ​ក្នុងនោះ ពុំ​មាន​បញ្ញត្តិ​ណាមួយ​ រារាំង​អង្គជំនុំជម្រះ​សាលាដំបូង​ មិន​ឲ្យ​ស្នើសុំ​សម្តេច​ព្រះវររាជបិតា​ នរោត្តម សីហនុ មិន​ឲ្យ​ព្រះអង្គ ចូល​ធ្វើ​សក្ខីកម្ម​នោះឡើយ​។

លោក នេត្រ ភ​ក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​លើកឡើង​ថា អង្គជំនុំជម្រះ​សាលា​ដំបូង​ បាន​ច្រានចោល​ការស្នើសុំ​របស់​លោក​អៀង​សារី​ និង​បាន​បញ្ជាក់ថា​ ការជំនុំជម្រះ​ក្តី​នៅក្នុង​ឆ្នាំ​១៩៧៩ ​លើ​លោក​អៀង​សារី គឺ​វា​មិន​រំខាន​ដល់​ការ​ធ្វើ​ការចោទប្រកាន់​លោក​អៀង​សារី នៅ​តុលាការ​ខ្មែរក្រហម​ទេ​។ ​ចំណែក​ការលើកលែងទោស ក៏​មិន​មាន​អ្វី​ជះ​ឥទ្ធិពល ​លើ​ការជំនុំជម្រះ​ក្តី​នៅ​ពេល​នេះ​ឡើយ​។

ក្រោយ​ពី​ការសម្រេច​ដូច្នេះ សហ​មេធាវី​ការពារ​ក្តី​របស់​លោក អៀង សារី បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​ទៅកាន់​តុលាការ​កំពូល​។ ​តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។​ កាលពី​ខែ​សីហា ឆ្នាំ​១៩៧៩ លោក អៀង សារី ត្រូវបាន​កាត់ទោស និង​ផ្តន្ទាទោស​ កំបាំងមុខ ​ចំពោះ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ក្នុង​របប​ខ្មែរក្រហម​។ ​សាលក្រម​របស់​តុលាការ​ប្រជាជន​បដិវត្ត​ក្រុងភ្នំពេញ បាន​ផ្តន្ទាទោស​ប្រហារជីវិត​ លោក អៀង សារី​ និង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់​។

ជា​ការកត់សម្គាល់​ការផ្សព្វផ្សាយ​ពី​ញត្តិ​របស់​លោក​អៀង​សារី នៅពេលនេះ បាន​ធ្វើឡើង ខណៈ​ដែល​សំណុំរឿង​០០២ ដែល​រួមមាន​៖ លោក នួន​ជា​ លោក​ខៀវ​សំផន​ លោក​អៀង​សារី និង​លោកស្រី អៀង​ធីរិទ្ធ នឹង​ត្រូវ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ចាប់ពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១៕

8 comments:

Anonymous said...

do ma ahn tah Youn laws not international laws!!! choy duck euuuy!!!

Anonymous said...

That is the way to go,tarted business together,while profit only Hun Sen SiHaknuk ,Jea Sim &Norith got to walk away free? Come on dumber acting SMART?

Anonymous said...

it's a trick when they tried to get other official involved, then it wouldn't be independent court. i thought they want gov't to stay out of their business, why they then think about getting some official involved? that's so ironic in a way, you know!

Anonymous said...

when we learn to think and analyze for ourselves, we can avoid misfortune, fear, etc in life, you know!

Anonymous said...

No comment.

you know!
really!
ok!
etc!

Anonymous said...

Keep going guys!! Get those murderers to testify, later on, when the CPP are not in power, we can use those evidence against them!

Anonymous said...

To find justice for the victim of genocide between 1975-1979 we need an independent court to do their job.

So first things first :

1. Does this ECCC independent?

2. why it is not independent?

3. Why Hun Sen and CPP keep interfering this ECCC?

4. The real and sole reasons that Hun Sen and CPP keep intering this court so ECCC can not go on full and opne public hearing of Case 002?

5. Why Hun Sen and CPP do not want to see and hear the Case 002 go on full and open hearing?

6. Because Hun Sen and Hanoi have been afraid of Case 002 speaking out.

So the main duties of this ECCC are:

1. Arrested.

2. Detained.

3. No full and open public hearing.
of Case 002.

4. Declair lives sentences of
every single one in Case 002.

5. Declair justice has done and close ECCC.

Anonymous said...

ត្រូវតែ អូស-ក ស៊ីហនុ អោយទៅបំភ្លឺ នៅតុលាការ ចំពោះទង្វើរ ក្បត់ជាតិរបស់ខ្លួន