Monday, November 28, 2011

Vehicles from Vietnam are accused on destroying National Road No. 21

រថយន្ត​មក​ពី​វៀតណាម​បំផ្លាញ​ផ្លូវ​ជាតិ​លេខ​២១

ដោយ អ៊ុក សាវបូរី
2011-11-27 RFA

Synopsis: Villagers from Roka Khpous commune claimed that the Sa’ang district road, which was heavily damaged during this year’s flood season, is facing more danger due to heavily loaded vehicles transporting building materials from Vietnam. On 27 Nov, the villagers indicated that National Road No. 21, which is located not too far from Hun Xen’s fortress in Kandal province, is facing severe damage from traffic of vehicles transporting construction materials. The villagers are concerned that the road will fall into the river near Wat Chhoung Leab pagoda, because it is heavily tilted toward the river. The villagers are concerned that should the road fall into the river, everybody will die, including the villagers themselves.

ពល​រដ្ឋ​ឃុំ​រកា​ខ្ពស់​អះអាង​ថា ផ្លូវ​ក្នុង​ស្រុក​ស្អាង ដែល​ទ្រុឌទ្រោម​ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ​នេះ​ទៅ​ហើយ ក៏​កំពុង​រងគ្រោះ​បន្ថែម​ទៀត​ដោយសារ​រថយន្ត​​ផ្ទុក​ទម្ងន់​សម្ភារៈ​សំណង់​មក​ពី​ប្រទេស​វៀតណាម។

ពល​រដ្ឋ​នៅ​ភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ផ្លូវ​ជាតិ​លេខ​២១ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ខេត្ត​កណ្ដាល កំពុង​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ដោយ​រថយន្ត​ដឹក​ជញ្ជូន​បាន​ដឹក​សម្ភារៈ​សំណង់​ចេញ​ពី​កំពង់​ដរ ភូមិ​កោះគ ឆ្លង​កាត់។

ពល​រដ្ឋ​បន្ថែម​ថា អ្វី​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​នោះ គឺ​ខ្លាច​ផ្លូវ​បាក់​ធ្លាក់​ចូល​ទឹក​ទន្លេ ព្រោះ​ផ្លូវ​ក្បែរ​វត្ត​ឈូង​លាប ផ្អៀង​ស្រុត​កាន់​តែ​ខ្លាំង​ទៅ​ក្នុង​ទន្លេ ៖ "ពី​កែង​ឈូង​លាប មក​មុខ​វត្ត​ហ្នឹង គឺ​ឃើញ​ហើយ ឡើង​ខូង​ដី​មួយ​ចំហៀង ខូង​ថ្នល់។ ប្រជា​ជន​ខ្លាច​តែ​បាក់​ថ្នល់​ចូល​ទន្លេ​ទាំង​អស់​តែ​ម្ដង ងាប់​ទាំង​អស់​គ្នា ងាប់​តែ​ម្ដង ងាប់​អ្នក​ស្រុក​ហ្នឹង​ហ្មង។ ឡាន​ហ្នឹង​ធំ​ៗ​ណាស់ គេ​ដឹក​គ្រឿងសំណង់ ដឹក​ឥដ្ឋ​ការ៉ូ​ពី​វៀតណាម​មក​ដាក់​កប៉ាល់​មក ហើយ​គេ​អត់​ចូល​ផែ​នៅ​ភ្នំពេញ​ទេ គេ​មក​ចូល​ផែ​នៅ​ភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​នេះ​មុខ​វត្ត​ឈូង​លាប"។


ពល​រដ្ឋ​ម្នាក់​ទៀត​បន្ថែម​ថា ក្នុង​១​ថ្ងៃ​រថយន្ត​ក្រុមហ៊ុន ដែល​គាត់​មិន​បាន​ដឹង​ឈ្មោះ​ក្រុម​ហ៊ុន​ជា​ផ្លូវ​ការ​ពិត​ប្រាកដ តែ​លើ​ឡាន​ពាក់​រូប​សញ្ញា​នាគ​ក្បាល​ខៀវ បើក​បរ​ប្រមាណ ២០​គ្រឿង​ដឹក​សម្ភារៈ​សំណង់ មាន​ស៊ីម៉ងត៍ ដែក ឥដ្ឋ​ការ៉ូ ដឹក​លើស​ទម្ងន់​ច្រើន​តោន​លើ​ផ្លូវ​លេខ​២១ នោះ ធ្វើ​ឲ្យ​ផ្លូវ​ស្រុត​យ៉ាង​ខ្លាំង។ សូម្បី​តែ​អ្នក​ធ្វើ​ដំណើរ ដឹក​បន្លែ​ចេញ​ចូល​ក៏​លំបាក​ខ្លាំង​ច្រើន​កន្លែង ក្នុង​ចម្ងាយ​ផ្លូវ​ដី​ប្រមាណ ៩​គីឡូ​ម៉ែត្រ​នោះ ៖ "៧-៨​ម៉ែត្រ មួយ​កន្លែង​ទៅ​វា​ស្រុត​ដុំៗ មក​តាម​មុខ​វត្ត​ឈូង​លាប​ហ្នឹង ប្រហែល ១០០​ម៉ែត្រ ផ្អៀង​មួយ​ចំហៀង​តែ​ម្ដង ផ្អៀង​ខាង​ស្ដាំ​បើ​យើង​ទៅ​ពី​ខាង​នេះ​ទៅ វា​នៅ​ខាង​ស្ដាំ វា​ខូច​ផ្លូវ ផ្លូវ​កាល​ពី​ទឹក​ឡើង​ហ្នឹង​វា​ដី​រាង​សើម​នោះ ម្ល៉ោះ​ហើយ​វា​ស្រុត។ វា​ស្រុត​មួយ​ដុំៗ កន្លែង​ណា​ដែល​វា​រាង​ជោរ​ទឹក វា​រាង​ស្រុត​បន្តិច​ទៅ។ ស្រុត​ឡាន​តូច​អី​បើក​ពិបាក... ម៉ូតូ​ដឹក​បន្លែ​អី​រវល់​តែ​ដួល​វា​កោស​ទ្រូង"។

មេ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក ឈឿង ឆូ ឲ្យ​ដឹង​ថា សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​សាធារណការ​ខេត្ត​កណ្ដាល​បាន​ឲ្យ​អាជ្ញាធរ​ឃុំ​ជូន​លិខិត​ទៅ​ក្រុមហ៊ុន​ដឹក​សម្ភារៈ​សំណង់​នោះ​ឲ្យ​បញ្ឈប់​ការ​ដឹក​ជញ្ជូន ពី​ព្រោះ​ផ្លូវ​ត្រូវ​ជួសជុល​នៅ​ពេល​ខាង​មុខ។ ម្យ៉ាង​ទៀត ការ​ចូល​ចត​ទូក​ដឹក​សម្ភារៈ​សំណង់​ពី​ប្រទេស​វៀតណាម កាត់​តាម​ភូមិ​កោះគ​នោះ មិន​គួរ​នឹង​មាន​ទៀត​ឡើយ ហើយ​ខាង​ក្រុមហ៊ុន​គេ​ថា​នឹង​ផ្អាក​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ ៖ "ព្រោះ​គេ​ឲ្យ​ដឹក​ជញ្ជូន​មូល​គ្នា​ទៅ​ខាង​សាលា​ស្រុក ឬ​ក៏​ដូច​ជា​តាម​ចំណត​គេ​ធំ​ៗ ឯ​ណោះ​វិញ"។

ប្រជា​ពល​រដ្ឋ​ខេត្ត​កណ្ដាល​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ​២១ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ និង​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​វៀតណាម កាត់​តាម​ស្រុក​កោះធំ តាម​ផ្លូវ​មាត់​ទន្លេ​បាសាក់។ ផ្លូវ​នោះ​បាន​បែក​ជា​២ ត្រង់​បន្ទាយ​ទួល​ក្រសាំង ហួស​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី បត់​ចូល​ស្វាយ​រលំ និង​ឃុំ​សិត្បូ កាត់​ត្រង់​ទៅ​ឃុំ​រកា​ខ្ពស់​តែ​ម្ដង។ ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​លេខ​២១ នោះ ពី​មុន​គឺ​លោក ឌុល កឿន នាយ​ទាហាន​ផ្ដួចផ្ដើម​កសាង ដោយ​បាន​រៃ​ប្រាក់​ពី​សប្បុរស​ជន​បាន​ជួយ​សង់​ផ្លូវ ទើប​ពល​រដ្ឋ​មាន​ផ្លូវ​ល្អ ងាយ​ធ្វើ​ដំណើរ​កន្លង​មក៕

5 comments:

Anonymous said...

Hun Sen said, no kidding. No viet vehicles damage our roads.

Anonymous said...

Mit meun chnam my teacher Ok Ok oskaur!

Anonymous said...

of course, heavy loads can destroy the road, bridges, etc... in american, they have scales all along the freeways. also, it's time for cambodia to build and use the railway system again so heavy loads can be transported via the railway and less on the highways, etc, you know! plus, road maintenance is a norm anyway, especiall after the big floods, etc, so, don't make such a big deal because cambodia is lacked of the railway system. we should build more and more railroad tracks in cambodia for heavy transportation, etc...

Anonymous said...

Vehicles from Vietnam are accused on destroying National Road No. 21
but Ah Kwak Hun Xen is quiet with this and he puts our people into more debt by geting $46 million soft loa from S.Korea to reinnovate/repair that road which just signed by Keat Chhun recently.

Pang Sokhoeun, Khmer in Sweden

Anonymous said...

it's time to build more railroads in cambodia, you know! having railroads in cambodia is very important to cambodia so heavy transportation can utilize the railway instead, ok! think smart and clever for cambodia, ok!