ហ៊ុន សែន បុរសមាត់ដាច កម្ពុជា |
នាយករដ្ឋមន្ត្រីហ៊ុន សែនព្រលះវីអូអេ និងអាស៊ីសេរី
ថ្ងៃសុក្រ, 25 ខែវិច្ឆិកា 2011
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«យើងបារម្ភថា ការរិះគន់ដោយផ្ទាល់នេះ ធ្វើឲ្យមានប៉ះពាល់ដល់សុវត្ថិភាពអ្នកយកព័ត៌មាន នៅខាងវិទ្យុទាំងពីរហ្នឹងផង! បារម្ភ!”។
នៅចុងឆ្នាំ២០១០ រដ្ឋាភិបាលចាប់ផ្ដើមបង្ហាញសញ្ញារឹតបន្ដឹងលើប្រព័ន្ធអ៊ីន ធឺណែតដូចជាការបញ្ជាឲ្យក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណែត មានទាំងក្រុមហ៊ុនសេវាកម្មទូរសព្ទ័ផងដែរឲ្យបិទខ្ទប់ គេហទំព័រ និន្នាការ គណបក្សជំទាស់ KI-Media ជាដើម។
ក្នុងរយៈពេលប្រមាណជាងបីខែនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការរិះគន់វាយប្រហារទៅលើបណ្ដាញផ្សព្វផ្សាយតាមអាកាសអាមេរិក គឺសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីចំនួនពីរលើក ដោយចាត់ទុកអង្គភាពទាំងពីរថាបានជេរប្រមាថរូបលោក។ ប៉ុន្ដែអ្នកជំនាញ និងមន្រ្ដីសិទ្ធិមនុស្សបានហៅការរិះគន់នោះថាគឺជាការខាតបង់។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងឱកាសសម្ពោធផ្លូវជាតិលេខ៣ ដែលលាតសន្ធឹងពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត លោក ហ៊ុន សែន បាននិយាយខ្លាំងៗ ដោយស្វែងរកមុខអ្នកយកពត៌មានម្នាក់របស់វិទ្យុអាស៊ីសេរី។
«(វា)នៅខាងក្រោយ។ អាហ្នឹងមិនហ៊ាន (ចេញមុខ)ទេ។ ហ្អែងយកសម្ដីអញទៅចាក់ (ទៅ)។ ថ្ងៃមុនប្រពន្ធអញថាយ៉ាងម៉េច ស្រាប់តែចាប់ផ្ដើមឡងមកវិញថា មកពីវិទ្យុអាស៊ីសេរីមិនបានជួយឃោសនាឲ្យប្ដី។ មិនចាំបាច់លោកឯងជួយឃោសនាទេ។ អញឲ្យហ្អែងជេរទៅ។ អញឈ្នះដោយសារឯងជេរទេ។ អាវីអូអេនេះមួយ។ ហើយមួយថ្ងៃៗជេរគេ ជេរឯង។ ជាពិសេសអាស៊ីសេរីហ្នឹង។ អញអង្វរហ្អែង ជួយជេរអញថែមទៀត។ ហ្អែងជេរកាន់តែខ្លាំងខុសកាន់តែច្រើន»។
កាលពីខែកក្កដា ឆ្នាំ២០១១នេះ លោកប្រមុខរដ្ឋាភិបាលខ្មែរ ហ៊ុនសែន បានខឹងច្រឡោតនឹងបណ្តាញផ្សព្វផ្សាយអាមេរិកទាំងពីរនេះរួចម្ដងហើយ បន្ទាប់ពីអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក វីអូអេ បានចោទសួររូបលោកអំពីសំណុំរឿងខ្មែរក្រហម ហើយលោកមានប្រសាសន៍ថា លោកនឹងចេញប្រាក់ខែឲ្យប្រសិនបើពួកអ្នកកាសែតនៃការផ្សាយទាំងពីរសុខចិត្តចេញពីការងាររបស់ពួកគេ។
នៅសប្ដាហ៍ទីមួយនៃ ខែវិច្ឆិកានេះ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកប្រមុខរដ្ឋាភិបាល និងជាប្រធានកាកបាទក្រហមកម្ពុជា បានចោទទៅលើវិទ្យុអាស៊ីសេរី ថាបានងាកទៅរកជំនឿលើ «មនុស្សខូច»។
សម្រាប់លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារពត៌មាន ការរិះគន់របស់លោកនាយករដ្ឋមន្ដ្រីខ្មែរ នឹងនាំឲ្យមានការព្រួយបារម្ភ នៅក្នុងការជះឥទ្ធិពលអាក្រក់ដល់បណ្ដាញផ្សព្វផ្សាយ។
“លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងនៅក្មេងខ្ចី ហើយសេរីភាពសារពត៌មានក៏មិនទាន់រឹងមាំ។ អញ្ចឹងយើងព្រួយបារម្ភថា វាអាចមានឥទ្ធិពលជះទៅលើអង្គភាពសារពត៌មានក្នុងស្រុក គេនឹងមានការភ័យខ្លាច។ ហើយនេះគឺជាការខាតបង់។ ទីមួយគឺខាតបង់សម្រាប់រាជរដ្ឋាភិបាលខ្លួនឯង ដោយសារតែរដ្ឋាភិបាលក្នុងសង្គមប្រជាធិបតយ្យ យើងត្រូវការការពិនិត្យពិច្ច័យ និងការរិះគន់យ៉ាងខ្លាំងបំផុតពីសាធារណជន ជាពិសេសអំពីសារព័ត៌មាន។ ដូច្នេះបើសិនជាអ្នកសារព័ត៌មានលែងហ៊ានផ្សាយអំពីអ្វីដែលជាព័ត៌មានដែលចម្រូងចម្រាស់ ឬជាព័ត៌មានដែលរសើបនោះ សង្គមនឹងខាតបង់»។
យោងតាមរបាយការណ៍របស់អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឆ្នាំ ២០១១បង្ហាញថាសេរីភាពសារពត៌មាននៅតែបន្តស្ថិតក្រោមការគំរាមកំហែងនៅកម្ពុជានៅឆ្នាំ ២០១០។ នៅពេលដែលរាជរដ្ឋាភិបាលចាត់ការតាមផ្លូវច្បាប់នៅក្នុងការរឹតបន្ដឹងសេរីភាពបញ្ចេញមតិ និងបន្តការចោទប្រកាន់ពីបទឧក្រិដ្ឋ ដើម្បីផ្តន្ទាទោសបណ្ដាញផ្សព្វផ្សាយប្រឆាំង។
របាយការណ៍បញ្ជាក់បន្ថែមថា នៅចុងឆ្នាំ២០១០ រដ្ឋាភិបាលចាប់ផ្ដើមបង្ហាញសញ្ញារឹតបន្ដឹងលើប្រព័ន្ធអ៊ីន ធឺណែតដូចជាការបញ្ជាឲ្យក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណែត មានទាំងក្រុមហ៊ុនសេវាកម្មទូរសព្ទ័ផងដែរឲ្យបិទខ្ទប់ គេហទំព័រ និន្នាការ គណបក្សជំទាស់ KI-Media ជាដើម។
លោក មឿន ឈានណារិទ្ធ បានផ្ដល់យោបល់ថា ដើម្បីផ្ដល់ផលប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យរដ្ឋាភិបាលមិនគួររង់ចាំចាប់កំហុសប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។
«ក្នុងសង្គមប្រជាធិបតេយ្យគឺថា មន្ដ្រីរដ្ឋាភិបាលទាំងអស់នៅពេលដែលគាត់ចូលកាន់តំណែង គាត់ត្រូវតែរំពឹងទុកនូវការពិនិត្យពិច្ច័យយ៉ាងខ្លាំងរួមទាំងការរិះគន់កែលម្អរពីសាធារណជន ជាពិសេសពីសំណាក់សារព័ត៌មាននេះឯង ដែលជាតំណាងឲ្យសំឡេងសាធារណជន ជាពិសេសពីសារព័ត៌មាននេះឯង។ សារព័ត៌មានគួរតែមានសិទ្ធិគ្រប់គ្រាន់ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់សារព័ត៌មានក្នុងការពិនិត្យពិច្ច័យ ក៏ដូចជាការរិះគន់ទៅលើមន្ដ្រីរដ្ឋាភិបាលណាម្នាក់»។
ដោយឡែក លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណរដ្ឋមន្ដ្រីបានឆ្លើយតបដោយមិនបង្ហាញការកត់សម្គាល់ចំៗថា ការងុបងុលទៅនឹងការរិះគន់ មិនមែនជាចំណុចល្អរបស់អ្នកកាសែតនោះទេ។ ជាពិសេសលោកទំនងជាចង់និយាយយោងទៅដល់ការផ្សាយមួយចំនួនរបស់សំឡេងសហរដ្ឋអាមេរិក និងអាស៊ីសេរី។ លោកឯក ថា បានរំលឹកអំពីការប្រឹងប្រែងរបស់កម្ពុជាបន្ទាប់ពីសង្គ្រាមដ៏រាំរ៉ៃអស់រយៈពេល៣ទសវត្សន៍ ឆ្នាំកន្លងមក។
«ការស្ដីបន្ទោសរិះគន់មិនសមហេតុផលទេ។ ពួកគេត្រូវតែពិនិត្យលើទស្សនវិជ្ជមានឲ្យបានច្រើនជាងអវិជ្ជមាន។ អ្នកកាសែតតែងតែគិតថា ពត៌មានដែលអាក្រក់ គឺជាពត៌មានដែលអ្នកស្ដាប់ អ្នកអាន ចង់មើល។ នេះមិនមែនជាទស្សនៈល្អនោះទេ»។
យ៉ាងណាក៏ដោយលោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស របស់អង្គការអាដហុក យល់ថា សេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីសប្ដាហ៍មុនមានចរិតគម្រាមកំហែងដោយប្រយោលទៅអ្នកព័ត៌មាន។
«ប្រមុខរដ្ឋមួយ ឬក៏អ្នកដែលមានអំណាច មិនអាចលើកយកពាក្យអញ្ចឹងមកនិយាយជាសាធារណៈទេ។ បើសិនជាគាត់ មិនពេញចិត្តនៅក្នុងប្រការណាមួយ គាត់ត្រូវតែចាំបាច់ ត្រូវតែធ្វើការកែលម្អតាមរយៈរបបសាព័ត៌មានមួយនោះ ក៏ប៉ុន្តែដល់តែពេល ដែលគាត់លើយកមកនិយាយក្នុងសាធារណៈ វាជាលក្ខណៈគំរាមកំហែងហើយ»។
នៅកម្ពុជាមានព័ត៌មានបោះពុម្ពផ្សាយចំនួនជាង៥០០ នៅក្នុងនោះមានតែសារព័ត៌មាន និងទស្សនាវដ្ដីតិចតួចតែប៉ុណ្ណោះ ដែលចេញផ្សាយជាទៀងទាត់។ សារព័ត៌មានប្រឆាំងមានចំនួនតិចតួចបំផុត និងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុជាខ្លាំង។ ដោយឡែកបណ្ដាញផ្សព្វផ្សាយតាមរលកធាតុអាកាសនៅក្នុងស្រុកភាគច្រើនគឺវិទ្យុ និងទូរទស្សន៍ត្រូវកត់សម្គាល់ថា មាននិន្នាការទៅរករដ្ឋាភិបាល។
លោកចាន់ សាវ៉េត មានប្រសាសន៍ថា ការផ្ដល់ព័ត៌មានពិត នៅមានកម្រិតទាប និងប្រជាពលរដ្ឋពិបាកទទួលព័ត៌មានគ្រប់ៗ ជ្រុងជ្រោយ ពីរដ្ឋាភិបាល។
កាលពីខែកុម្ភៈ ឆ្នាំ ២០១០ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោកសុខ សេរី ទទួលរងការចោទប្រកាន់ដោយតុលាការ បន្ទាប់ពីលោកបានធ្វើការផ្សព្វផ្សាយអំពីការចោទប្រកាន់ ពីបញ្ហាពុករលួយមួយនៅក្នុងសហគមខ្មែរអ៊ីស្លាមក្នុងខេត្តតាកែវ។ អ្នកកាសែតពីរនាក់ទៀត ត្រូវដោះលែងពីពន្ធនាគារនៅឆ្នាំដដែលនោះ គឺលោក ហង្ស ចក្រា និពន្ធនាយកកាសែតប្រឆាំង ខ្មែរម្ចាស់ស្រុក និងលោករស់ សុឃិត អ្នកសរសេរព័ត៌មានសេរី។ ដោយឡែកនិពន្ធនាយកកាសែតខ្មែរអមតទទួលរងការពិន័យបន្ទាប់ពីការផ្សាយលើអំពើពុករលួយ។
ចំណាត់ថ្នាក់ផ្នែកសេរីភាពសារព័ត៌មានរបស់កម្ពុជាបានធ្លាក់ពីចំណាត់ថ្នាក់ទី១១៧ នៅឆ្នាំ ២០០៩ មកដល់ចំណាត់ថ្នាក់ទី១២៨ នៅឆ្នាំ២០១០។ នេះបើយោងតាមរបាយការណ៍របស់អង្គការអ្នកយកពត៌មានគ្មានព្រំដែន។ របាយការណ៍ដែលតាមឃ្លាំមើលសេរីភាពសារព័ត៌មានលើពិភពលោកលើប្រទេសចំនួន១៧៨ ។
មានសារព័ត៌មានប្រចាំថ្ងៃឯករាជ្យ តិចតួចជាភាសាអង់គ្លេស ដែលវិនិយោគដោយបរទេសផ្ទាល់ គឺកាសែត The Cambodia Daily និងកាសែត Phnom Penh Post ដែលមានភាសាខ្មែរអមផងដែរ។
យោងតាមរបាយការណ៍របស់អង្គការ Freedom House សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីរួមទាំងវិទ្យុឯករាជ្យនៅក្នុងស្រុកមួយចំនួនតូចទៀត មិនត្រូវរដ្ឋាភិបាលដាក់កម្រិតបានឡើយ។
លោក សុន ឆ័យ តំណាងរាស្ដ្រដែលសំបូរវោហាហ៍របស់គណបក្សជំទាស់សម រង្ស៊ី បានកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជា នៅដិតដាមដោយការដឹកនាំបែបទសវត្សន៍ទី៨០ នៅឡើយ នោះគឺរបត់ដឹកនាំបែប «សង្គមនិយម»។
តំណាងរាស្ដ្រមណ្ឌលភ្នំពេញដដែល បានសម្ដែងការព្រួយបារម្ភរបស់ខ្លួនចំពោះបន្ទាប់ពីសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
«យើងបារម្ភថា ការរិះគន់ដោយផ្ទាល់នេះ ធ្វើឲ្យមានប៉ះពាល់ដល់សុវត្ថិភាពអ្នកយកព័ត៌មាន នៅខាងវិទ្យុទាំងពីរហ្នឹងផង! បារម្ភ!”។
លោក សុន ឆ័យ រំលឹកថា មានតំណាងរាស្ដ្រមួយចំនួនធ្លាប់បានស្នើឲ្យមានការបិទការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ពីប្រពន្ធ័ផ្សាយបន្ដតាមរលកធាតុអាកាសអេហ្វអឹម (FM) កាលពីពេលមុន។ លោក សុន ឆ័យ បន្ដថា ជាទម្លាប់មន្ត្រីរដ្ឋាភិបាលខ្មែរចូលចិត្តការលើកសរសើរ ជាងការរិះគន់លើកំហុសរបស់ខ្លួន។
«បើវិទ្យុទាំងពីរនេះ គឺគាត់ផ្សាយព័ត៌មាន គេហៅថាមានតុល្យភាព ហើយព័ត៌មានដោយមិនប្រកាន់។ ខ្ញុំថាជាការមិនគប្បីទេ យើងជាអ្នកដឹកនាំប្រទេស ចាំបាច់ទទួលយកការិះគន់ខ្លះ ហើយមិនត្រឹមត្រូវយើងមានវិធានការផ្សេងៗ»។
យ៉ាងណាក៏ដោយលោក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ជំរុញឲ្យមានការផ្សាយផ្នែកវិជ្ជមានរបស់រដ្ឋាភិបាលឲ្យបានច្រើនសម្រាប់ជាប្រយោជន៍វិស័យសេដ្ឋកិច្ច។
«រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធិផលច្រើនណាស់ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ អីញ្ចឹង ខ្ញុំចង់ឲ្យឃើញសាព័ត៌មានដើរតួនាទីសំខាន់បន្ថែមទៀតផ្សាយទៅលើការពិត ទៅលើការអភិវឌ្ឍរបស់ប្រទេស ដើម្បីបង្កើនការនាំអង្គរចេញជាដើម»។
យ៉ាងហោចណាស់មានអ្នកសារពត៌មានចំនួន១២នាក់ ដែលបានរាយការណ៍អំពីចំណុចអវិជ្ជមាន នៅក្នុងប្រទេសដូចជាការកាប់បំផ្លាញព្រៃឈើ រួមទាំងការគំរាមកំហែងរបស់មន្ដ្រីជាន់ខ្ពស់មួយចំនួន ត្រូវបានបាញ់សម្លាប់ចាប់តាំងពីឆ្នាំ ១៩៩៤មក។ លោក ខឹម សំបូរ អ្នកកាសែតជំទាស់មនសិការខ្មែរត្រូវបាញ់សម្លាប់ ជាមួយកូនប្រុសរបស់គាត់កាលខែកក្កដា ឆ្នាំ ២០០៨ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងការបោះឆ្នោតតំណាងរាស្រ្ដ។ រហូតមកដល់ពេលនេះ ពុំមានជនដៃដល់ណាម្នាក់ ត្រូវបាននាំខ្លួនយកមកកាត់ទោសទេ៕
19 comments:
Ah Kwagn must stop act like a gangster this is not good for the country. Cambodia is now known to be the country rules by a gangster leader.
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេយូកូងបាតផ្សារ,ជាមេក្រុមមនុស្សពាល
នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាមេសត្រូវខ្មែរ...! អាមេយូកូងបាតផ្សារ..!
អ្នកខ្លះបានសង្កេតឃើញ វិទ្យុអាស៊ីសេរី បានចូល
បំរើគណបក្សប្រជាជនជាច្រើនឆ្នាំមកហើយ ចុះម្ដេច
បានជា លោកខ្វាក់ហ៊ុនសែនលែងយ៉ាងចាស់ដៃ
តាមដឹងប្រហែលចេះតែជេរស្ដី ប៉ុន្ដែក្រោយពីជេរ
ទៅញ៉ាំបាយ ស្រារួមតុធ្វើព្រងើយ ។
Hun Xen is a puppet,he does not think before speaking.
Ah Kwack Ah Chker Chkuot!
Chhup Prouss Touv Ah Chos Khuot!
Ah Roleuy!
Mi Roleuy Mi Kanhchrouk!
Krom Kbot Cheat gave everything to Yuon, even Angkor Wat!
The hell's door is opened for Ah Kwack, Mi Kanchrouk, and Ah Sdach Lob Sihanouk.
Kyom yol pi komherng robos neak teang oss knea jbas nas. Som neak
sraek jay dak bondassa vea oy chhap roleay pleam pleam tov Ah khwak
kmeng vat kbot ning bomplanh protes jeat kluon. kyom tha bontech teat vea ning roleay jea min khan.
TRANSLATE THOSE KHMER WORD INTO ENGLISH SO I CAN CURSE AT AH KWACH
I let Khmer screw me; all Khmer officials, from top to bottom, screw Viet for free whether they be in Phnom Penh or on their TDY/Training/Visit in Vietnam (Hanoi, Ho Chi Minh City etc...) They love Viet's food, they love Viet's ass...Viet is everywhere in Viet-Cambodia from farmer to technician, from nurse to doctor, from firefighter to engineer, from rubber plantation owner/worker to Hun Sen's political advisor and bodyguards including Angkor Wat's owner...You all name it and Viet is there...Khmer doesn't do squat nowadays...
Whether or not they surrender themselves to Viet, Khmer is now Viet (period.)
Hun Sen is just a dumb Viet-Khmer that can be disposed of anytime at just a blink of an eye!
Ms. Soap
P.s. Again, challenge me if all of you dumb Khmer can. We have millions of us (legally the majority) that will vote for Viet-Khmer candidate forever... Eat your heart out Sam Raingsy and Theary Seng or whoever thinks that you can de-vietnamize the Federation of Indochina now or anytime in the forseeable future...
KRT is just a show to entertain the world. We, Viet, are that good and smart.
KI-Media is yesterday news and ought to shut itself down for good now...or better yet, come kiss our Viet's ass now!!!
Can Khmer put up the second Killing fields to get rid of millions of legal Viet-Khmer citizen now???
Okay you dumb Khmer - put up or shut up while we, Viet, are domesticating you for the bright future of the Federation of Indochina!
Not to worry about the Chinese, they are just being too proud and too busy making money for themseves...
ah choy maray ah hun sen youn'sdog shut up motherfucker motherfucker ah choy maray ah hun sen shut motherfucker shut up .
1:51AM,
Thank you for writing it in English. You did a good job and I understand every word you've written.
I can almost write it like you, but my Khmer is a broken Khmer which make it hard to put words together.
For example you wrote: bontech teat =correct
I would of write: n'tech teat =incorrect
Anyway, I hope you understand what I'm trying to say.
2:49 AM
People don't understand your dog's language.
Can you translate it to people's language?
Khmers must close his right eye with.....
His language is the killer comes out of his language and behavior.
The leader with bad behavior on the Globe.
Samdei Bat Psar
Ah Kwack Ah Lngi Lgneu.
Kanduoy Mer Ah Chor Kbot Cheat.
Chit Dol Peul Ngorp Tai Horng Heuy Ah Choy Marai!
His used a swear words like a gangster, he is a prime minister non morality and very low education
Kbal Thnal
លោក ខៀវ សំផន ហៅក្រៅថា "ឡាង" រងគ្រោះ
រហូតដោយសារតែអា ស្ដេច ចង្រៃមួយឈ្មោះ
អា សីហនុ!!!
Khieu Samphân aka "LANG" has been simply the victim of that midget prince known as SIHANOUK, the playboy!
Ask the KRT if Khieu's nickname is in fact "LANG" if you can?
Si on ne me croît pas, demande-t-on donc à «KRT» si jamais le faux-nom de Khieu Samphân était «LANG»!
អ្នកយកការណ៏ អោយ ស.រ.អ
hey ah 4:39AM,
អា ចុយម្រ៉ាយ ៤:៣៩AM!
Can you understand that language now?
Hun Xen really looks like Kadhafi.
He will be killed by his Master the Yuon.
JajajajajaHehehehehe.
Fuck Hun Sen! He is the dumbest and most stubborn idiot. He (including his evil Vietgook wife Bunrany Sen and his family gooks from Communist Vietgook helll) was told by his Communist Vietgook masters what to do to mistreat Khmer people, RFA, VOA. This fucking idiot Hun Sen is protected by his Vietgook masters and military forces. So, Hanoi city and Vietgook masters along with military forces need to be bombed and destroyed by nuclear bombs from the NATO and international forces from around the world. Vietnam is a very evil country.
Post a Comment