ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«បទផ្ដល់មធ្យោបាយឲ្យលួចរត់» (sic!)
Synopsis: The Kandal provincial court charged SRP MP Chan Cheng and two other activists in a case involving a complicated land dispute. The charges take place after Chan Cheng saw his parliamentary immunity suspended at the end of last week. The prosecutor charged Chan Cheng and Chuong Chou-ngy, the SRP defense lawyer, of “providing an escape mean” to Meas Peng. The latter is the SRP councilor of Banteay Dek commune, in Kandal province. He was accused of escape. The entire case started since the beginning of November when Meas Peng was summoned by the Kandal court and sent to temporary detention. Meas Peng was accused of pushing more than 100 families to protest against a land dispute near his commune. However, Chuong Chou-ngy, the defense lawyer of Meas Peng, protested and took his client out of the temporary detention center because he found out that the detention was done without any court order. At that time, both Chan Cheng and Chuong Chou-ngy was accompanying Meas Peng.
សាលាដំបូងខេត្តកណ្ដាលបានចោទប្រកាន់តំណាងរាស្ដ្រគណបក្សសម រង្ស៊ី លោក ចាន់ ចេង និងសកម្មជននយោបាយគណបក្សនេះចំនួនពីររូបផ្សេងទៀត ក្នុងរឿងក្ដីមួយទាក់ទងនឹងសំណុំរឿងដីធ្លីដ៏ចម្រូងចម្រាស់។
ការចោទប្រកាន់នេះត្រូវបានធ្វើឡើងក្រោយបន្ទាប់ពីរដ្ឋសភាបានព្យួរអភ័យឯកសិទ្ធិលោកចាន់ ចេង កាលពីសប្ដាហ៍មុន។
ព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាលលោកអ៊ុក គឹមសិទ្ធិ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា លោកបានធ្វើការចោទប្រកាន់កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើលោកចាន់ ចេង និងមេធាវីប្រចាំគណបក្សសម រង្ស៊ី លោក ជួរ ជូងី ពី «បទផ្ដល់មធ្យោបាយឲ្យលួចរត់» ដល់លោក មាស ប៉េង។
លោក មាស ប៉េង គឺជាជំទប់ឃុំបន្ទាយដែក ខេត្តកណ្ដាល កូតាគណបក្សសម រង្ស៊ី ដែលត្រូវចោទប្រកាន់ផងដែរពីបទលួចរត់។ បទចោទនេះដែលធ្វើឲ្យជំទប់ឃុំរបស់គណបក្សជំទាស់ទទួលរងការចោទប្រកាន់ចំនួនពីរក្នុងសំណុំរឿងដែលជាប់ទាក់ទងគ្នា។
រឿងហេតុបានកើតឡើងចាប់តាំងពីខែវិច្ឆិកាខណៈដែលលោកមាស ប៉េង ត្រូវសាលាដំបូងខេត្តកណ្ដាល កោះហៅនិងបញ្ជូនខ្លួនទៅឃុំឃាំងជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ថា លោកបានផ្ដួចផ្ដើមគំនិតឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារងើបឡើងតវ៉ានៅក្នុងជម្លោះដីធ្លីមួយកន្លែងក្នុងឃុំក្បែរខាងរបស់លោក។ ក៏ប៉ុន្ដែលោកជួរ ជូងី ដែលជាមេធាវីការពារលោកជំទប់ឃុំគណបក្សជំទាស់ បានតវ៉ា រួចបាននាំកូនក្ដីរបស់ខ្លួនចេញពីទីកន្លែងឃុំឃាំបណ្តោះអាសន្ន ដោយសារតែលោករកឃើញថា ការឃុំខ្លួននោះមិនមានដីកាពីតុលាការ ហើយទាំងលោកចាន់ ចេង ទាំងលោកជួរ ជូងី បានរួមដំណើរជាមួយជំទប់ឃុំដែលទទួលរងការចោទប្រកាន់នោះ។
លោកព្រះរាជអាជ្ញា អ៊ុក គឹមសិទ្ធិ ដែលស្នើសុំមិនឲ្យប្រើប្រាស់សំឡេងដើមមានប្រសាសន៍ថា ប្រសិនបើតុលាការរកឃើញកំហុស ជនជាប់សង្ស័យទាំងបីនាក់នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារពីមួយឆ្នាំរហូតទៅដល់បីឆ្នាំ។
លោក ចាន់ ចេង បច្ចុប្បន្នកំពុងស្ថិតនៅកន្លែងសុវត្ថិភាព ហើយមិនអាចទាក់ទងបាន។លោក ជួរ ជូងី មានប្រសាសន៍ថា លោកមិនបានប្រព្រឹត្តិខុសដូចការចោទរបស់តុលាការនោះឡើយ។
«ចោទប្រកាន់ទាំងបំពានតែម្ដង។ ព្រោះអីមកចោទថាខ្ញុំហ្នឹង មកជួយសម្រួល។ ជួយសម្រួលរបៀបម៉េច ខ្ញុំឥតមានជួយសម្រួលទេ គឺខ្ញុំតវ៉ា មិនឲ្យឃុំកូនក្តីខ្ញុំ ដោយសារតែគ្មានដីកា។ ដល់ពេលខ្ញុំតវ៉ាទៅបានជោគជ័យ ឃុំខ្លួនកូនក្តីខ្ញុំបំពានមិនបាន មកចោទប្រកាន់ មករករឿងខ្ញុំទៅទៀត។អាហ្នឹងគឺជាភាពកំសាករបស់មន្ត្រីតុលាការហ្នឹង។ បង្ហាញទាំងភាពបំពានកាន់តែច្បាស់ទៅៗ»។
ដោយឡែកលោក មាស ប៉េង ដែលកំពុងស្ថិតក្នុងកន្លែងសុវត្ថិភាពមួយ បានលើកឡើងថា ការចោទប្រកាន់របស់តុលាការខេត្តកណ្ដាលកើតឡើងដោយសារមូលហេតុនៃការប្រជែងផ្នែកនយោបាយ។
«បោះឆ្នោតពីផ្នែកឃុំសង្កាត់នោះ ខ្ញុំបានប្រាំអសនៈ។ ខ្ញុំគ្រប់គ្រងរយៈពេលខ្លី។ ខ្ញុំឈ្នះជិត១.០០០សំឡេងក្នុងខេត្តកណ្តាលគឺមានតែឃុំខ្ញុំទេ។ អញ្ចឹងគេមើលទៅសន្ទុះទៅមិនរួចជាមួយខ្ញុំ គេរកយុទ្ធវិធី។ សម្រេចឃុំខ្ញុំមានដីកាសម្រេចដែរ ឬអត់? ត្រូវមានដីកាសម្រេចថា ត្រូវអានឲ្យខ្ញុំស្តាប់ សួរខ្ញុំហ្នឹង។ រួចឥតមានដីកាឃុំខ្លួនទេ។ រួចយកខ្ញុំឲ្យប៉ូលីសស្នងការចាប់ យកខ្ញុំទៅឃុំខ្លួននៅឯពន្ធនាគារ ហើយឥតមានដីកាឃុំខ្លួនទៀត»។
លោក មួង សំអាត ប្រធានពន្ធនាគារខេត្តកណ្ដាល និងលោកចៅក្រមលឹម សុគន្ថាមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដោយលើកឡើងថា ពួកលោកមិនបានដឹងសាច់រឿងនោះឡើយ។យោងតាមលោកព្រះរាជអាជ្ញា អ៊ុក គឹមសិទ្ធិ ការអង្កេតបឋមបង្ហាញថា មានតម្រុយនៃដើមហេតុដែលបង្ហាញថា លោកអាចធ្វើការចោទប្រកាន់អ្នកនយោបាយ និងសកម្មជននយោបាយគណបក្សសម រង្ស៊ី ទាំងបីរូបនេះ។
កាលពីថ្ងៃច័ន្ទ អង្គការ និងសមាគមការពារសិទ្ធិមនុស្ស នៃគណៈកម្មាធិការប្រព្រឹត្តិកម្មបានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា កម្ពុជាបានប្រើប្រាស់ប្រពន្ធ័តុលាការ ស្ថាប័ន សភា និងស្ថាប័នរដ្ឋមួយចំនួនដើម្បីធ្វើការគាបសង្កត់លើសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សជំទាស់ខណៈពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រខិតជិតមកដល់។ ក៏ប៉ុន្ដែលោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីគណៈរដ្ឋមន្ដ្រីបានច្រានចោលការលើកឡើងនោះ៕
2 comments:
The CPP and Sam Raingsy parties sound to have a lot of worries about the real democracy.
AH Chkae Hun Sen. What is the rules of law? Anyone can be arrested without being charged? But your families can be prosecuted, charged, sentenced, guilty of crimes but still free from jail without punishment?
Ah CHkae Hun Sen. Ah CHkae Sihanouk. Dont worry, when you die, we will spit on your grave. Your families will soon join you and your ruthless regime. Ah Chkae
Post a Comment