លោកចាន់ ចេង អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលទើបនឹងត្រូវសភាដកអភ័យឯកសិទ្ធិថ្មីៗនេះ (លាងដឺលុច) |
សៅរ៍ 31 ធ្នូ 2011
ដោយ ប៉ែន បូណា
Radio France Internationale
Following the latest lifting of parliamentary immunity of Chan Cheng last week, the problem of parliamentary immunity is turning into a hot topic for Cambodian politics. Critics indicated that parliamentary immunity can be lifted so easily, therefore MPs do not have much confidence anymore. What is parliamentary immunity? How should parliamentary immunity be defended?
ការដកហូតអភ័យឯកសិទ្ធិដោយងាយៗពេក គឺជាការបង្ហាញរូបភាពជាស្វ័យប្រវត្តិថា អភ័យឯកសិទ្ធិសភាគ្មានតម្លៃអ្វីឡើយបន្ទាប់ពីការដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រគណបក្សសម រង្ស៊ី ចុងក្រោយគឺលោក ចាន់ ចេង កាលពីសប្តាហ៍កន្លងទៅ បញ្ហាអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្រ្តបានក្លាយជាប្រធានបទក្តៅមួយទៀត សម្រាប់ឆាកនយោបាយកម្ពុជា។ មានការរិះគន់ជាទូទៅថា អភ័យឯកសិទ្ធិសភាអាចនឹងត្រូវគេដកដោយងាយពេក ដែលធ្វើឲ្យអ្នកតំណាងរាស្ត្រមិនសូវមានភាពកក់ក្តៅ។ តើអ្វីទៅជាអភ័យឯកសិទ្ធិសភា? តើអភ័យឯកសិទ្ធិសភាគួរត្រូវបានការពារយ៉ាងដូចម្តេចខ្លះ?
ការដកអភ័យឯកសិទ្ធិសភាពីលោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៊ីដោយរដ្ឋសភាជាតិ កាលពីសប្តាហ៍កន្លងទៅ ដើម្បីបើកផ្លូវឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ គឺជាករណីដកអភ័យឯកសិទ្ធិសភាចុងក្រោយមួយទៀត ពីតំណាងរាស្ត្របក្សប្រឆាំង។ ករណីនេះបានបង្កឲ្យមានសង្គ្រាមពាក្យសម្តី និងសង្គ្រាមប៉ាកកាផ្ទុះឡើងជាថ្មី ជុំវិញភាពផុយស្រួយនៃអភ័យឯកសិទ្ធិសភា។
អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភ អំពីការចុះទន់ខ្សោយនៃតួនាទីរបស់តំណាងរាស្ត្រ និយាយដោយឡែក និងការចុះខ្សោយតួនាទីរដ្ឋសភានៅក្នុងប្រទេសកម្ពុជា និយាយជារួម។ ប្រឈមមុខចំពោះបញ្ហានេះប្រធានក្រុមតំណាងរាស្ដ្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យមកឆ្លើយបំភ្លឺផ្ទាល់មាត់ នៅក្នុងកិច្ចប្រជុំរដ្ឋសភា អំពីបញ្ហានេះ។ លិខិតកោះអញ្ជើញនេះត្រូវបានប្រធានរដ្ឋសភាចុះហត្ថលេខា និងត្រូវបានបញ្ជូនបន្តទៅឲ្យនាយករដ្ឋមន្ត្រីហើយ កាលពីថ្ងៃទី២៩ធ្នូ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានតំណាងរាស្ដ្រគណបក្សសម រង្ស៊ី ៤នាក់ហើយ ដែលត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិ។ តំណាងរាស្ត្រទាំង៤នោះរួមមានលោក សម រង្ស៊ី លោកស្រី មួរ សុខហួរ លោក ហូរ វ៉ាន់ និងថ្មីៗនេះគឺលោក ចាន់ ចេង។ គណបក្សប្រឆាំងបានអះអាងថា ការដកអភ័យឯកសិទ្ធិសភាទាំងនេះបានធ្វើឡើងដោយយោងលើករណីតូចតាច និងមិនច្បាស់លាស់។ ប៉ុន្តែ សម្រាប់គណបក្សកាន់អំណាចវិញតំណាងរាស្ត្រទាំងនោះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលទាមទារឲ្យតុលាការត្រូវចាត់ការតាមផ្លូវច្បាប់។
ជាការពិតណាស់ អ្នកតំណាងរាស្ត្រត្រូវបានគេផ្តល់ជូននូវសិទ្ធិពិសេសមួយ សម្រាប់ការពារបេសកកម្មនយោបាយរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ម្ចាស់ឆ្នោត។ សិទ្ធិពិសេសនោះត្រូវបានគេប្រសិទ្ធនាមថាជា «អភ័យឯកសិទ្ធិ»នេះឯង។ អភ័យឯកសិទ្ធិសភាត្រូវបានគេប្រៀបធៀបទៅនឹងអាវក្រោះ ដើម្បីការពារអ្នកតំណាងរាស្ត្រឲ្យរួចផុតពីការចាប់ចង ចោទប្រកាន់ ឬការរំលោភបំពាននានា នៅក្នុងក្របខណ្ឌការងារស្របច្បាប់របស់ខ្លួន។ ប៉ុន្តែ អភ័យឯកសិទ្ធិសភាមិនមែន ដើម្បីការពារអ្នកតំណាងរាស្ត្រឲ្យរួចផុតពីការបំពានច្បាប់នោះឡើយ។ នេះជាអត្ថន័យពិតប្រាកដរបស់អភ័យឯកសិទ្ធិសភា។
ប៉ុន្តែ នៅក្នុងការអនុវត្តន៍ជាក់ស្តែង ហាក់គ្មានអ្វីកំណត់ឲ្យបានច្បាស់លាស់ អំពីព្រំដែននៃសកម្មភាពបម្រើផលប្រយោជន៍ម្ចាស់ឆ្នោត និងសកម្មភាពល្មើសច្បាប់ឡើយ។ អ្វីៗហាក់អាស្រ័យទៅលើតែការបកស្រាយរៀងៗខ្លួន។ ក្នុងបរិបទនេះ មានតែស្ថាប័នតុលាការទេ ដែលជាអ្នករកខុសត្រូវ។ ប៉ុន្តែ នៅពេលដែលប្រព័ន្ធតុលាការត្រូវគេមើលឃើញថា នៅមិនទាន់រឹងមាំ និងមិនទាន់ឯករាជ្យពិតប្រាកដគួរឲ្យទុកចិត្តបាននោះ យុត្តិធម៌ប្រាកដជានឹងស្ថិតនៅចំពោះមុខសញ្ញាសួរជាមិនខាន។ រឿងរ៉ាវដែលបាននិងកំពុងកើតមានឡើងជាបន្តបន្ទាប់ ជុំវិញអភ័យឯកសិទ្ធិសភា នៅពេលនេះ ជាឧទាហរណ៍ជាក់ស្តែង។ នៅពេលដែលតុលាការចោទតំណាងរាស្ត្របក្សប្រឆាំងថាបានប្រព្រឹត្តល្មើសច្បាប់ គណបក្សប្រឆាំងខ្លួនឯងចាត់ទុកត្រឹមការប្រព្រឹត្ត ដើម្បីការពារប្រយោជន៍អ្នកបោះឆ្នោតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ដើម្បីឲ្យអភ័យឯកសិទ្ធិមានតម្លៃពិតប្រាកដរបស់វា មានទង្វើមួយចំនួនគួរតែត្រូវបានកែតម្រូវ។ ជាក់ស្តែង មុននឹងឈានដល់ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ គួរមានការស៊ើបអង្កេត និងដេញដោលគ្នាឲ្យបានខ្លាំងក្លា និងដោយតម្លាភាព ដើម្បីរកឲ្យឃើញថា អ្នកតំណាងរាស្ត្រនោះពិតជាមានកំហុសធ្ងន់ធ្ងរមែនឬក៏អត់ ពោលគឺ រដ្ឋសភាខ្លួនឯងត្រូវខិតខំឲ្យអស់លទ្ធភាព ដើម្បីការពារអភ័យឯកសិទ្ធិសមាជិករបស់ខ្លួន។ ការដកហូតអភ័យឯកសិទ្ធិដោយងាយៗពេក គឺជាការបង្ហាញរូបភាពជាស្វ័យប្រវត្តិថា អភ័យឯកសិទ្ធិសភាគ្មានតម្លៃអ្វីឡើយ។ ទន្ទឹមនឹងនោះដែរ អ្នកតំណាងរាស្ត្រគ្រប់រូបក៏ត្រូវតែបង្ហាញពីការគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជាគំរូដល់មហាជនផង និងដើម្បីចៀសវាងបញ្ហាផង។ នេះគឺជាមធ្យោបាយឆ្ពោះទៅរកភាពសុខដុមរមនានៃនយោបាយប្រទេសកម្ពុជា៕
6 comments:
faked demoncracy, motherfukers!!!!! Who ever pretending! You mother fucker will go to hellm you liers motherfuckers!!!
ពួកទមិឡអត់សាសនា គ្មានច្បាប់ទម្លាប់ទេ វាអាង
តែអំណាចបន្តុកពីយួនប៉ុណ្ណោះ ទើបវាធ្វើអ្វីស្រេច
តែក្បាលវ៉ាល់វា។ចង់ដកហូត ឬធ្វើបាបកាប់សម្លាប់
ក៏គ្មានអ្នកណាហ៊ានកម្រើកដែរ គួរឱ្យខ្មាសសាសន៍
គេដែរ មិនដឹងជាគេសើចចម្អកឱ្យហ៊ុនសែនយ៉ាងណា
ទេមើលទៅ!!!
Une très simple question de la part des Viêt-Khmers, la majorité de la population Khmère actuelle:
Depuis n'importe d'où il est là, qu'est-ce que Sam Raingsy peut-il faire pour sauvegarder vos ignorants Khmers?
ពីកន្លែងពពកជ្រកអាចម៏ជន្លេនឯណាដែល
ម្សៀ សមរង្សី នៅនោះ តើ ម្សៀ សមរង្សី អាច
ធ្វើអីជួយស្រោចស្រង់ ពពួកអាខ្មែរល្ងង់ខ្លៅឯង
អោយរួចពីធ្វើខ្ញុំកញ្ជះដាច់ថ្លៃរបស់យួនទៅរួច
នោះ???
From wherever the hell Sam Raingsy is, what can he, Sam Raignsy, do to save you freaking dumb Khmer ass from being the Viet slave???
You-know-who-I-am-already
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
Pang Sokhoeun, Secretary-General of SRP in Sweden
Ah Chan Cheng nis chea Dom nang reash kom sak bom put. Trolop tov choul CPP tov vea euy dom naeng heuy.Sic!!
Anyone who could find who is behind KI Media will be reward one million dollars from Samdach Hun Sen!
Post a Comment