Monday, January 30, 2012

The CPP is NERVOUS after it was not able to buy enough votes during the senate election

វិចារណកថា ៖ គណបក្សប្រឆាំង បាត់បង់សំឡេង គាំទ្រយ៉ាងច្រើន

Monday, 30 January 2012
ដោយ ៖ ជ័យ តារា
DAP-news
High-ranking SRP leaders are very happy about increasing their number of seats from 2 to 11 in the senate and they do not think about losing hundreds of votes at all (KI-Media note: In fact, DAP reported that the SRP lost about 200 votes out of a total of about 2,700 SRP commune councilors and MPs). This situation had been criticized by independent observers (KI-Media note: Since when does the CPP mouthpiece consider opinions by independent observers?) that the SRP is too happy to the point of forgetting its loss of hundreds of votes during the senate election and this is not a laughing matter (KI-Media note: How about the CPP not being able to prevent the SRP from obtaining 11 senate seats in spite of buying 200 votes?). At the same time, Mr. Sam Rainsy, President of the party, should find ways to arrange for his return to Cambodia before the upcoming commune and national elections so that he can compete with the CPP with transparency during the upcoming election. (KI-Media note: Now, the CPP does feel comfortable holding elections without the presence of the opposition leader’s presence in the country?)
នៅក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធ សភាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១២ បានបង្ហាញឱ្យឃើញថា គណបក្សសមរង្ស៊ី ដែលជាគណបក្ស ប្រឆាំង បានបាត់បង់ សំឡេងគាំទ្រ ពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួន រាប់រយនាក់នៅទូទាំងប្រទេស។ ប្រការនេះ ត្រូវបានក្រុមអ្នកតាម ដានស្ថានការណ៍ នយោបាយ ក្នុងប្រទេសកម្ពុជា ផ្ដល់ជា ទស្សនៈថា គណបក្សសមរង្ស៊ី ត្រូវតែធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីរក្សាការគាំទ្រពី សមាជិករបស់ខ្លួន ព្រោះការបាត់ បង់សំឡេងគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់រាប់ រយនាក់ មិនមែនជារឿងធម្មតាទេ ក្នុងខណៈដែលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ២០១២ កាន់តែជិតឈានចូលមកដល់។ ក្នុងនោះគណបក្សសមរង្ស៊ី គួរលះបង់ ចោលនូវវប្បធម៌ បក្ខពួកនិយម គ្រួសារនិយម ហើយមេដឹកនាំនៃគណបក្សនេះ មិនត្រូវធ្វើ អ្វីៗស្រេចតែអំពើចិត្ដតទៅទៀតឡើយ។

កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលបណ្ដោះអាសន្នថា គណបក្សប្រជាជន កម្ពុជា ទទួលបានចំនួន ៨៨៨០សំឡេង ហើយគណបក្សសមរង្ស៊ី ទទួលបានចំនួន ២៥០៣សំឡេង។ តាមលទ្ធផល នេះបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា ត្រូវទទួលបាន៤៦អាសនៈ ហើយគណបក្ស សមរង្ស៊ីត្រូវទទួលបាន១១អាសនៈនៅក្នុងរដ្ឋសភា ប៉ុន្ដែគណបក្ស សមរង្ស៊ី បានបាត់បង់ សំឡេង គាំទ្រជិត ២០០សំឡេង នៅទូទាំង ប្រទេស ។ បើទោះបីបាត់បង់សំឡេងគាំទ្រយ៉ាង ច្រើនក៏ដោយ ក៏មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បានបង្ហាញនូវសេចក្ដីរីករាយ ដោយសារ តែមានចំនួនអាសនៈ មានការកើនឡើងនៅក្នុងស្ថាប័នព្រឹទ្ធសភា ។ ប៉ុន្ដែសម្រាប់ ក្រុមអ្នកវិភាគនយោបាយ បានវាយតម្លៃថា ការបាត់បង់សំឡេងគាំទ្រពីសមាជិកក្រុម ប្រឹក្សា ឃុំ-សង្កាត់ របស់ខ្លួន នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា គឺគណបក្សសមរង្ស៊ី អាច ប្រឈមនឹងបញ្ហា ធ្លាក់ចុះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នា ពេលខាងមុខ ។ ប្រការ នេះតម្រូវឱ្យគណបក្សសមរង្ស៊ី ធ្វើការកែទម្រង់មួយចំនួន ទៅតាមស្ថានភាពជាក់ស្ដែង ទើប អាចទប់ទល់នឹងការធ្លាក់ចុះ ប្រជាប្រិយភាពរបស់ខ្លួន ។


តាមរយៈការរាប់សន្លឹកឆ្នោត កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ បានបង្ហាញ ឱ្យឃើញថា នៅក្នុងមណ្ឌលរាជធានីភ្នំពេញ គណបក្សសមរង្ស៊ី បាត់បង់ សំឡេងគាំទ្រពីសមា ជិកក្រុមប្រឹក្សាសង្កាត់របស់ខ្លួន ចំនួន១៩នាក់ រីឯនៅខេត្ដកំពង់ចាម បាត់បង់សំឡេងគាំទ្រពី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៤១នាក់ ។ ចំណែកនៅខេត្ដកណ្ដាល ការរាប់សន្លឹកឆ្នោត ជំហានដំបូង ធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាច មិនបានទទួល អាសនៈនៅក្នុងមណ្ឌលនេះ ព្រោះបាត់បង់សំឡេងគាំទ្រពីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់យ៉ាងច្រើន ។ ប៉ុន្ដែតាមរយៈការរាប់សន្លឹកឆ្នោតជាបន្ដបន្ទាប់ ទើបបង្ហាញឱ្យ ឃើញថា គណបក្សសមរង្ស៊ី ទទួលបានមួយអាសនៈ ក្នុងមណ្ឌលកណ្ដាលយ៉ាងប្រផិត ប្រផើយបំផុត ។ ការបាត់បង់សំឡេងគាំទ្រនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្ដា ខេត្ដផ្សេងៗ ជាការរំលឹកដល់ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ឱ្យធ្វើការកែ ទម្រង់របៀបរបបដឹកនាំរបស់ខ្លួនឱ្យបានទាន់ពេលវេលា ។ បើមិនដូច្នេះទេគណបក្សប្រឆាំង មួយនេះ និងបាត់បង់ការគាំទ្រពីសមាជិកនិងអ្នកគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ និងការ បោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ជាមិនខាន។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បានផ្ដល់ជាអនុសាសន៍ថា នៅក្នុងដំណាក់កាល នេះ លោកសមរង្ស៊ី ដែលនិរទេសខ្លួនអស់រយៈពេល៣ឆ្នាំមកហើយនោះ គួរតែបន្ទន់ឥរិយា បថ រកដំណោះស្រាយផ្នែកនយោបាយ សម្របសម្រួល ដើម្បីអាចវិលត្រឡប់ចូលមកបន្ដ សកម្មភាពនយោបាយ ក្នុងប្រទេសកម្ពុជាឡើងវិញ ។ ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី ត្រូវបោះបង់ចោលវប្បធម៌បង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួនស្បថ ស្បែ ដើម្បីបង្ហាញអំពីភាពស្មោះត្រង់ ព្រោះទង្វើបែបនេះ ផ្ទុយពីគោលការណ៍ នៃលទ្ធិ ប្រជាធិប តេយ្យយ៉ាងច្បាស់ក្រឡែត ។ ក្នុងនាមជាគណបក្សប្រឆាំង ដែលចង់ប្រកួត ប្រជែងជាមួយ គណបក្ស កាន់អំណាច គឺគណបក្សសមរង្ស៊ី គួរប្រកាន់យកលទ្ធិប្រជាធិប តេយ្យពិតប្រាកដ ដោយមិនត្រូវប្រើប្រាស់ពាក្យប្រជាធិបតេយ្យ ដើម្បីបម្រើផលប្រយោជន៍ បក្ខពួក និយម និង គ្រួសារនិយមតទៅទៀតទេ ។ ជាពិសេសលោកសមរង្ស៊ី ជាប្រធាន គណបក្ស ត្រូវតែអនុវត្ដន៍ តាមពាក្យសន្យារបស់ខ្លួន ឱ្យបានត្រឹមត្រូវ ទាក់ទងទៅនឹង ការផ្លាស់ប្ដូរតំណាងរាស្ដ្រ ពាក់កណ្ដាលអាណត្ដិ ដោយមិនត្រូវពន្យារពេលតទៅ ទៀតឡើយ ។

តាមពិនិត្យ ជាក់ស្ដែង ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី មានសេចក្ដីរីករាយ យ៉ាងខ្លាំង ដោយសារតែកើនអាសនៈពី ២ ទៅដល់ ១១អាសនៈ នៅក្នុង ព្រឹទ្ធសភា ដោយ មិនបានគិតអំពីការបាត់បង់សំឡេងគាំទ្រ រាប់រយនាក់នោះទេ ។ ប្រការនេះ ត្រូវបានអ្នក វិភាគឯករាជ្យ រិះគន់ថា ថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី កំពុងសប្បាយភ្លេច ខ្លួន ព្រោះការបាត់បង់សំឡេងគាំទ្ររាប់រយនាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មិនមែនជារឿងលេងសើចឡើយ ។ ទន្ទឹមនឹងនេះ លោកសម រង្ស៊ី ដែលជាប្រធានគណបក្ស គួរតែរកមធ្យោបាយ សម្របសម្រួល ដើម្បីបាន វិលត្រឡប់ ចូលស្រុកវិញ មុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះ ឆ្នោតជាតិនាពេលខាងមុខ ។ ធ្វើដូច្នេះ ទើបគណបក្សសមរង្ស៊ី ក្លាយជាគណបក្សប្រឆាំង ដែលមានកម្លាំងសមស្រប សម្រាប់ប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ប្រកប ដោយតម្លាភាពនៅក្នុងពេលបោះឆ្នោតខាងមុខ

3 comments:

Anonymous said...

It's much better to die than betraying and selling out our beloved motherland.

Anonymous said...

CPP is family TREE. I hope SRP is not.

Anonymous said...

នេះជាការវិភាគរបស់អ្នកមានលំអៀង បើយើងស្តាប់តាមនោះប្រាកដជាយើងចាញ់បោកយួនមួយទៀតហើយ ។ ហ៊ុន សែន វាកំពុងតែដេកលែងសុខហើយបើកាលណា លោក សម រង្ស៊ី នៅក្រៅប្រទេសកាន់តែយូរ ។