Sunday, January 01, 2012

Illegal Lao loggers released because Cambodia can't feed them in jail (sic!)

អាជ្ញាធរ​កម្ពុជា ដោះលែង​ពលរដ្ឋ​ឡាវ ១១ នាក់ ព្រោះ​គ្មាន​លទ្ធភាព ដោះស្រាយ​ថ្លៃ​បាយទឹក​គ្រប់គ្រាន់​

ថ្ងៃទី 31 ធ្នូ 2011
ដោយ : សេសាន
Cambodia Express News

Synopsis: The Siempang district authority, Stung Treng province, next to Laos, had decided to release 11 Lao nationals arrested for illegally trespassing into Cambodia because it cannot feed these 11 men in jail. The 11 men are suspected of illegal logging in Cambodia as a mechanical saw was also seized from them during their arrest.

ស្ទឹងត្រែង: អាជ្ញាធរ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ប្រទេស​ឡាវ បានសម្រេច​ដោះលែង​ពលរដ្ឋ​ឡាវ ចំនួន ១១ នាក់ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១១ ដោយសារ​អាជ្ញាធរ មិនមាន​លទ្ធភាព​ដោះស្រាយ​ថ្លៃ​បាយទឹក​គ្រប់គ្រាន់ សម្រាប់​ការឃុំខ្លួន​ជនជាតិ​ឡាវ ដែល​ឆ្លងដែន​ចូល​កាប់​ឈើ នៅ​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​។​
​ ​
​ពលរដ្ឋ​ឡាវ​ចំនួន ១១ នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​សៀម​ប៉ាង ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១១ នៅក្នុង​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ​ពីរ​គីឡូម៉ែត្រ ពី​បង្គោល​ព្រំដែន​លេខ ៦៥ ចន្លោះ ៦៦ តំបន់​អូរ​ខាំ​ភោគ​។ ជាមួយ​នោះ អាជ្ញាធរ​កម្ពុជា បាន​ដកហូត​គោយន្ត​បួន​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់ឈើ​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង​ទៀត​ពី​ជនជាតិ​ឡាវ​ផងដែរ​។​
​ ​
​ប្រភពពី​មន្ត្រី​សាលាស្រុក​សៀម​ប៉ាង បានឱ្យដឹងថា ការដោះលែង​ពលរដ្ឋ​ឡាវ ១១ នាក់ ដែល​ជាប់​ចោទថា ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ គឺ​សំអាង​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឡាវ​។ តែ​ការដោះលែង​នោះ ក៏មាន​ការយក​លុយ​ជា​ថ្នូរ​ផងដែរ​។


​ក្នុងនោះ សម្ភារៈ ដែល​អាជ្ញាធរ​កម្ពុជា ដកហូត​បាន​ពី​ជនជាតិ​ឡាវ កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​នៅឡើយ​។​
​ ​
​ប្រភព​បាន​បន្តទៀតថា ចំណែកឯ​ពលរដ្ឋ​ខ្មែរ​ចំនួន ៦ នាក់​ទៀត ដែល​យោធា​ឡាវ ចាប់ខ្លួន មកដល់​ថ្ងៃនេះ កំពុង​ជាប់ឃុំ​នៅក្នុង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​នៅឡើយ​។ អ្នក​ទាំង ៦ នាក់​នោះ មាន​ពីរ​នាក់​រស់នៅ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ពីរ​នាក់ ស្រុកកំណើត​នៅឯ​ខេត្តសៀមរាប​។ ម្នាក់​រស់នៅ​ខេត្តក្រចេះ និង​ម្នាក់ទៀត​នៅ​ខេត្តមណ្ឌលគិរី​។ ពលរដ្ឋ​ទាំងនោះ ត្រូវ​ចាញ់បោក​មេខ្យល់ ទៅរក​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ឡាវ​។​
​ ​
​ពលរដ្ឋ​ខ្មែរ ដែល​យោធា​ឡាវ​ឃុំខ្លួន គឺ​ខាង​អាជ្ញាធរ​ស្រុក​សៀម​ប៉ាង បាន​បញ្ជាក់ថា មិនទាន់​ត្រូវបាន​ឡាវ ដោះលែង​ទេ ដោយ​គេ​លើក​ហេតុផល​ថា គ្មាន​ក្រុមគ្រួសារ មក​ទំនាក់ទំនង យកលុយ​ទៅ​បង់ លោះ​ថ្លៃ​ឃុំខ្លួន នៅ​ប្រទេស​ឡាវ​៕​

No comments: