Thursday, January 26, 2012

Vulnerable evictees speak out - បក្ស​ប្រឆាំង​ស្វះ​ស្វែង​ជួយ​អ្នក​បុរី​កីឡា

Theng Sovannary, 11, who is HIV-positive, says she no longer had access to anti-retroviral drugs after being relocated with her family to a site in Kandal provice, following the Borei Keila eviction this month. (Heng Chivoan/Phnom Penh Post)
យុទ្ធ​ជន​ពិការ​និង​​លោក​​ស្រី​​មូរ សុខ​ហួរ ក្នុង​សន្និ​សីទ​​ម្សិល​មិញ​។ រូបថត ជី​វ័ន
Disabled veteran and Mrs. Mu Sochua during yesterday's press conference (Heng Chivoan/Phnom Penh Post)
Thursday, 26 January 2012
Khouth Sophakchakrya
The Phnom Penh Post

An 11-year-old HIV-positive girl evicted from Borei Keila moved back to Phnom Penh to live with her aunt because she had no access to medication at her relocation site in Kandal province, she said yesterday.

During another day of protests outside the National Assembly, schoolgirl Theng Sovannary, whose parents died of AIDS, spoke of being sent to Ponhea Leu district on January 4, the day after more than 200 homes were demolished at Borei Keila.

Theng Sovannary had been living with her sister and grandmother before being relocated, but moved back to Phnom Penh a week ago to live with her aunt because her condition had deteriorated without medication.


“I feel exhausted, itchy and have diarrhea because I did not have HIV medicines and food,” she said.

Her sister Theng Sovan Vorleak, 16, said they had been living at the relocation site in an open tent with no access to a toilet, clean water or food.

“I hope that the government will help us,” she said.

The girls’ aunt, Khorn Malin, 46, also cares for two orphaned nephews afflicted with HIV and blood cancer.

The sisters’ story was one of many shared yesterday by evicted residents of Borei Keila battling disease or disability.

Hov Kok Han, a former soldier who lost his legs during the Khmer Rouge regime, said he simply wanted a proper house.

“I am 60 years old now and have never protested or caused trouble for the government. I ask the government not to abandon my family and me,” he said.

SRP lawmaker Mu Sochua, who joined the evicted residents yesterday, said she sent a letter to Prime Minister Hun Sen on Monday requesting he provide houses in Borei Keila for residents who had HIV/AIDS or a disability.

She had also called for an independent committee to establish why development firm Phan Imex had not honoured its contract, she said.

In 2003, Phan Imex agreed to construct 10 buildings on two hectares of land at Borei Keila to house 1,776 families, in exchange for development rights to a remaining 2.6 hectares. The firm has constructed only eight buildings.
--------
Thursday, 26 January 2012 12:06
ឃុត​​ សុ​ភ​ច​រិ​យា
The Phnom Penh Post


ភ្នំពេញៈ ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បុរី​កីឡា​ដែល​ផ្ទុក​មេរោគ​អេដស៍​ និង​ជា​យុទ្ធជន​ពិការ ជាង ​១០ ​នាក់​ បាន​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ប្រធាន​រដ្ឋ​សភា ជួយ​ដោះស្រាយ​ នូវ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ទាំង​នេះ បន្ទាប់​ពី​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់ ត្រូវ​បាន​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច របស់​អ្នក​ស្រី​ស៊ុយ សុផាន ​ឈូស​បំផ្លាញ​អស់​កាល​ពី​ដើម​ខែ​នេះ​។

នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន ដែល​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​របង​រដ្ឋ​សភា​ កាល​ពី​ម្សិល​មិញ ​អ្នក​ស្រី ​ខន ម៉ាលីន អាយុ​ ៤៦​ ឆ្នាំ ដែល​ទទួល​បន្ទុក​ចិញ្ចឹម​ក្មួយ​កំព្រា​ផ្ទុក​មេរោគ​អេដស៍​ចំនួន​បួន​នាក់ បាន​និយាយ​ថា ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ បាន​បំផ្លិច​បំផ្លាញ​ផ្ទះ និង​ទ្រព្យ​សម្បត្តិ និង​បណ្ដេ​ញ​ពួក​គាត់​ទៅ​កាន់​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឮ ខេត្ត​កណ្ដាល​មក ពួក​គាត់​ មាន​បញ្ហា​ប្រឈម​ជា​ខ្លាំង​ចំពោះ​កង្វះ​ទី​ជម្រក ថ្នាំ​សង្កូវ និង​ស្បៀង​អាហារ។ អ្នក​ស្រី​បាន​ថ្លែង​ថា៖«​នៅទី​នោះ ​យើង​គ្មាន​សេវា​គាំពារ​អ្វី​ទាំង​អស់ ​រួម​ទាំង​សេវា​ផ្នែក​សុខភាព​»។

កញ្ញា ថេង សុវណ្ណ​វល័ក្ខ អាយុ​ ១៦​ ឆ្នាំ ដែល​កំព្រា​ឪពុក​ម្ដាយ និង​ជា​សិស្ស​អនុវិទ្យាល័យ​បាក់ទូក ជិត​​បុរីកីឡា បាន​និយាយ​ថា នាង​និង​ប្អូន​ស្រី​ម្នាក់ ដែល​ផ្ទុក​មេ​រោគ​អេដស៍ ព្រម​ទាំង​ជីដូន​អាយុ​ជាង​ ៦០ ​ឆ្នាំ ដែល​ពី​មុន​ធ្លាប់​មាន​ផ្ទះ និង​ម្ហូប​អាហារ​គ្រប់​គ្រាន់ និង​រស់​នៅ​ក្បែរ​សាលារៀន ត្រូវ​បាន​គេ​ជម្លៀស​ឲ្យ​ទៅ​នៅ​តំបន់​ដាច់​ស្រយាល ឆ្ងាយ​ពី​សាលារៀន និង​សេវា​សុខភាព​។ នាង​បន្ត​ថា ដោយ​ស្ថាន​ភាព​រស់​នៅ​ក្រោម​កៅ​ស៊ូតង់ ដែល​គ្មាន​ជញ្ជាំង​បាំង​បិទ គ្មាន​បង្គន់​អនាម័យ និង​កង្វះ​ទឹក​ស្អាត ព្រម​ទាំង​​ស្បៀង​អាហារ ជីដូន​របស់​នាង​បាន​ជំរុញ​ឲ្យ​នាង​និង​ប្អូន​ស្រី ត្រឡប់​មក​រស់​នៅ​ជាមួយ​ម្ដាយ​ធំ នៅ​ភ្នំពេញ​វិញ​។ នាង​និយាយ​ថា​៖ «​ខ្ញុំ​និង​ប្អូន​ស្រី​ ចង់​បន្ត​ការ​រៀន​សូត្រ ​រហូត​ដល់​ចប់​ថ្នាក់​ទី​១២ ប៉ុន្តែ​គ្មាន​សង្ឃឹម​ទេ​ព្រោះ​ម្តាយ​ធំ​ក៏​ក្រីក្រ​ដែរ​»។

នាង​បាន​បន្ត​ទាំង​រលីង​រលោង​ទឹក​ភ្នែក​ថា​៖«​ខ្ញុំ​សង្ឃឹម​ថា​ប្រមុខ​រដ្ឋាភិបាល ​នឹង​ចេញ​មុខ​ជួយ​ដោះ​ស្រាយ​បញ្ហារ​បស់​យើង​ខ្ញុំ ដោយ​ក្តី​មេត្តាធម៌ ហើយ​ខ្ញុំ​មាន​ជំនឿ​ថា រដ្ឋាភិបាល​ នឹង​មិន​ទុក​ឲ្យ​យើង​ខ្ញុំ​ រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​តទៅ​ទៀត​ទេ​»។

កុមារី ថេង សុវណ្ណារី អាយុ ១១ ឆ្នាំ​ ដែល​ផ្ទុក​មេ​រោគ​អេដស៍ ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា វត្ត​ព្រះ​ពុទ្ធ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ចាប់​តាំង​ពី​ឪពុក​ម្ដាយ​របស់​នាង​ស្លាប់​ កាល​ពី​ឆ្នាំ​ ២០០៣ ​ដោយ​ជំងឺ​អេដស៍​ នាង​រស់នៅ​ជា​មួយ​បង​ស្រី​និង​ជីដូន​ចាស់​ ដែល​ប្រកប​មុខ​របរ​លក់​គ្រឿង​បាយ​សី​។

នាង​និយាយ​ថា​៖​ «​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ ​ខ្ញុំ​មាន​អាការហេវ​ហត់ អស់​កម្លាំង រមាស់​ពេញ​ខ្លួន និង​រាក​រូស ដោយ​សារ​តែ​ខ្ញុំ​អស់​ថ្នាំ​លេប និង​ហូប​មិន​គ្រប់គ្រាន់​»។

អតីត​យុទ្ធជន​ម្នាក់ ដែល​បាន​ពិការ​ជើង​ទាំង​សង​ខាង​ នៅ​ក្នុង​សមរភូមិ លោក​ហ៊ូវ កុកហាន ដែល​អង្គុយ​ក្នុង​រទេះ​រុញ បាន​និយាយ​ថា គាត់​ចង់​បាន​ផ្ទះ​សម្រាប់​រស់នៅ​ឲ្យ​បាន​សមរម្យ​នឹង​គេ។ លោក​បន្តថា​៖«​បច្ចុប្បន្ន ខ្ញុំ​មាន​អាយុ​ ៦០​ ឆ្នាំ​ ហើយ។ ខ្ញុំ​សង្ឃឹម​ថា ​រដ្ឋាភិបាល ​នឹង​មិន​បោះបង់​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ចោល​នោះ​ឡើយ»។

លោក​ស្រី​មូរ សុខ​ហួរ តំណាង​រាស្ត្រ គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២៣ មករា លោ​កស្រី បាន​ធ្វើ​លិខិត​អន្តរាគមន៍ ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា ដោយ​ស្នើ​សុំ​ផ្ដល់​លទ្ធភាព​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ នៅ​បុរី​កីឡា​។​ លោក​ស្រី​ថ្លែង​ថា​៖ «នៅ​ក្នុង​សំណើ​នោះ យើង​បាន​រៀបរាប់​ពី​ស្ថានភាព​របស់​ប្រជា​ពលរដ្ឋ​រង​គ្រោះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​បុរីកី​ឡា​ដោយ​បង្ខំ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល និង​ប្រធាន​រដ្ឋសភា​ជាតិ ហើយ​ខ្ញុំ​សង្ឃឹម​ថា ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​យើង នឹង​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ទាំង​នេះ»។ លោក​ស្រី​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​មួយ ដើម្បី​ពិនិត្យ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ក្រុម​ហ៊ុន​និង​រដ្ឋាភិបាល​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន មិន​អនុវត្ត​តាម​កិច្ច​សន្យា​។ លោក​ស្រី​បន្ត​ថា៖ «ការ​ខាត​បង់​នៅ​ក្នុង​មុខ​ជំនួញ គឺ​ជា​រឿង​របស់​ក្រុម​ហ៊ុន ហើយ​រដ្ឋ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជា​ជន មិន​មែន​ទៅ​គាំទ្រ​ក្រុមហ៊ុន ​ហើយ​ទៅ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ទាំង​បង្ខំ​បែប​នេះ​ទេ»។

សមាជិក​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ផ្ដល់​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ

No comments: