ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាច្រកសំខាន់ជាងគេមួយ សម្រាប់ពលករខ្មែរចេញទៅរកការងារធ្វើនៅថៃ។ រូបថត BG Poipet International gate (Photo: BG) |
Thursday, 26 January 2012
Meas Sokchea
The Phnom Penh Post
A Cambodian migrant worker in Thailand has said that a recruitment firm in Phnom Penh that sent him and about 1,000 others to work at an “exploitative” factory is threatening him because he spoke to the press.
Keo Ratha, 37, said yesterday he received a threatening phone call from CDM Trading Manpower after he spoke to the Post early this week about exploitative conditions at Pathana Frozen Food Factory in Thailand’s Songkla province.
“They asked me for what newspaper I am working. Who hired me to twist their company?” he said, adding that he had been threatened with a criminal complaint.
Late yesterday, he told the Post a company employee was escorting him back to Cambodia, a day after he was refused his passport when trying to join 24 other workers returning home.
He and another worker, whose name has been concealed for their protection, told the Post on Monday that hundreds of Cambodians at Pathana Frozen Food Factory wanted to leave but were unable to get their passports back.
The pair alleged promises made by CDM Trading Manpower that healthcare, accommodation and food expenses would be paid for have not been honoured by the factory, which has also charged exorbitant fees for their passports, leaving them with virtually no salary.
Of 80 recruits that arrived in October, 10 had since fled without their passports, Keo Ratha said.
The other worker said her monthly salary had dropped from 2,000 baht to 1,800 baht after one month and 1,500 baht of this had been docked for the cost of her passport every month, leaving her with nothing after the cost of accommodation and food.
She said workers who fell ill were denied medical treatment.
Staff members at CDM Trading Manpower – a member of the Association of Cambodian Recruitment Agencies – have repeatedly not answered calls.
But ACRA board member Vuoch Na on Tuesday denied the factory was withholding passports.
“Taking passports is to issue health care card for them, to issue work card for them ... he can ask for his passport any time if he wants,” she said.
----------
Thursday, 26 January 2012 12:06
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ ពលករចំណាកស្រុកកម្ពុជាម្នាក់ក្នុងប្រទេសថៃ បានថ្លែងថា គាត់កំពុងត្រូវបានគំរាមកំហែងដោយក្រុមហ៊ុនជ្រើសរើសពលករមួយ នៅរាជធានីភ្នំពេញ ដែលជាក្រុមហ៊ុនបញ្ជូនគាត់ និងពលករប្រមាណ១ពាន់នាក់ដទៃទៀតឲ្យទៅធ្វើការនៅក្នុងរោងចក្រ អាហារកេងប្រវ័ញ្ចមួយ បន្ទាប់ពីគាត់បាននិយាយទៅកាន់អ្នកកាសែត។
លោក កែវ រដ្ឋា អាយុ៣៧ ឆ្នាំបានថ្លែងកាលពីម្សិលមិញថា រូបគាត់បានទទួលការហៅទូរស័ព្ទគំរាមកំហែងមួយពីក្រុមហ៊ុន CDM Trading Manpower បន្ទាប់ពីគាត់បាននិយាយទៅកាន់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីដើមសប្តាហ៍នេះ អំពីស្ថានភាពកេងប្រវ័ញ្ចនៅរោងចក្រ Pathana Frozen Food Factory ក្នុងខេត្ត Songkla ប្រទេសថៃ។
លោកបានថ្លែងថា ៖ «ពួកគេបានសួរខ្ញុំថា តើកំពុងធ្វើការងារអ្វីឲ្យកាសែត។ តើអ្នកណាបានជួលខ្ញុំឲ្យនិយាយមិនល្អអំពីក្រុមហ៊ុន?»។ គាត់បានបន្ថែមថា គាត់ត្រូវបានគំរាមកំហែងជាមួយនឹងការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌលើរូបគាត់ ហើយបានសួរគាត់ថា តើគាត់បានប្រាប់អ្នកកាសែតអំពីអ្វីខ្លះ?
កាលពីម្សិលមិញ គាត់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដែរថា និយោជិតក្រុមហ៊ុនម្នាក់បានអមដំណើរគាត់ត្រឡប់មកកម្ពុជាវិញ គឺនៅថ្ងៃបន្ទាប់ពីលិខិតឆ្លងដែនរបស់គាត់ត្រូវបានបដិសេធមិន ប្រគល់ឲ្យវិញ ខណៈគាត់កំពុងព្យាយាមចូលរួមជាមួយពលករ ២៤នាក់ ត្រឡប់មកស្រុកវិញ។
គាត់ និងពលករម្នាក់ទៀត ដែលឈ្មោះរបស់គាត់មិនត្រូវបានបញ្ចេញដើម្បីការពារសុវត្ថិភាព បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា ពលករកម្ពុជារាប់រយនាក់នៅរោងចក្រ Pathana ចង់ចាកចេញ ប៉ុន្តែ មិនអាចទទួលបានលិខិតឆ្លងដែនពីក្រុមហ៊ុនវិញទេ។
ពលករទាំងពីររូបបានថ្លែងដែរថា ការសន្យារបស់ក្រមហ៊ុន CDM ថា ចេញចំណាយ លើការគាំពារសុខភាព ការស្នាក់នៅ និងលើថ្លៃអាហារនោះ មិនត្រូវបានគោរពដោយភាគីរោងចក្រទេ ហើយផ្ទុយទៅវិញបែរជាយកថ្លៃលិខិតឆ្លងដែនពីពួកគាត់ក្នុង តម្លៃថ្លៃហួសហេតុ ដែលជាហេតុបណ្តាលឲ្យពួកគាត់គ្មានសល់ប្រាក់ខែអ្វីបន្តិចសោះ។
លោក កែវ រដ្ឋា បានថ្លែងថា ស្ថានភាព គឺអាក្រក់ខ្លាំងណាស់ ដែលធ្វើឲ្យពលករចំនួន១០នាក់ ក្នុងចំណោម៨០នាក់ ដែលទៅធ្វើការកាលពីខែតុលា បានរត់គេចអស់ ដោយមិនមានលិខិតឆ្លងដែន រីឯក្រុមពលករដទៃទៀត ក៏បានគេចខ្លួនពីរោងចក្រនេះដែរ។
ពលករសុំមិនឲ្យចេញឈ្មោះម្នាក់ទៀត បាននិយាយថា ប្រាក់ខែរបស់អ្នកនាងបានធ្លាក់ចុះពី២០០០បាត មកនៅ១៨០០បាត បន្ទាប់ពីធ្វើការនៅខែទី១ ហើយថា ប្រាក់ចំនួន១៥០០បាត ត្រូវបានកាត់សម្រាប់ថ្លៃលិខិតឆ្លងដែនជារៀងរាល់ខែដែលធ្វើ ឲ្យអ្នកនាងគ្មានប្រាក់សល់ទេ បន្ទាប់ពីការចំណាយលើថ្លៃស្នាក់នៅនិងថ្លៃម្ហូបអាហារ។
ពលការិនីរូបនេះ បានថ្លែងផងដែរថា ពលករធ្លាក់ខ្លួនឈឺ មិនត្រូវបានផ្តល់ឲ្យនូវការព្យាបាលសមរម្យនោះឡើយ។
នាងបានបន្តថា ៖ «នៅពេលនរណាម្នាក់ធ្លាក់ខ្លួនឈឺ គេមិនដែលបញ្ជូនទៅមន្ទីរពេទ្យនោះទេ គឺគ្រាន់តែផ្តល់ឲ្យនូវថ្នាំ ប៉ារ៉ាសេតាម៉ុល ប៉ុណ្ណោះ»។
បុគ្គលិកនៅក្រុមហ៊ុន CDM ដែលក្រុមហ៊ុននេះជាសមាជិករបស់សមាគមភ្នាក់ងារជ្រើសរើសពលករ កម្ពុជា មិនបានលើកទូរស័ព្ទ ពីខ្សែម្ខាងទៀតដែលព្យាយាមទាក់ទងទេ កាលពីម្សិលមិញ។
ប៉ុន្តែ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមភ្នាក់ងារជ្រើសរើសពលករ កម្ពុជា អ្នកស្រី វួច ណា កាលពីថ្ងៃអង្គារ បានបដិសេធថា រោងចក្រ Pathana មិនបានដកហូតលិខិតឆ្លងដែនរបស់ពលករនោះទេ ហើយអ្នកស្រីបានថ្លែងថា រោងចក្រ គឺផ្តល់លិខិតឆ្លងដែននោះឲ្យពួកគេវិញ។
អ្នកស្រីបានថ្លែងបន្តទៀតថា ៖ «ចំពោះរោងចក្រដែលយកលិខិតឆ្លងដែនរបស់ពួកគេ គឺត្រឹមត្រូវ ពីព្រោះរោងចក្រចង់ឲ្យពួកគេធ្វើអ្វីស្របច្បាប់នៅក្នុងប្រទេសថៃ ។ ការយកលិខិតឆ្លងដែន គឺដើម្បីចេញប័ណ្ណគាំពារសុខភាពសម្រាប់ពួកគេ ចេញសៀវភៅការងារ និងដើម្បីធ្វើឲ្យប្រាកដថា ពួកគេកំពុងធ្វើការងារនៅក្នុងរោងចក្រនេះ។ គាត់អាចស្នើសុំលិខិតឆ្លងដែនរបស់គាត់វិញនៅពេលណាក៏បាន ប្រសិនបើគាត់ចង់ រោងចក្រនឹងផ្តល់ឲ្យគាត់វិញ»។
លោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រសួងការងារ បដិសេធមិនធ្វើអត្ថាធិប្បាយទេ៕

6 comments:
why the sign does have Thai language bigger than khmer and on the top if this sign was in Cambodia?
Khmer words spelling are incorrect. How shameful!
It appears that the sign was set up by the Thai and on Thai side of the border at Psar Ruang Kleung just across the river.
ផ្ទាំងក្ដារសរសេរនេះ ប្រហែលជានៅខាងដែនដីថៃ។
តាមច្បាប់ប្រទេសនិមួយៗ ត្រូវសរសេរយ៉ាងនេះ។
ពាក្យខ្មែរដែលគេសរសេរនេះគឺ ត្រឹមត្រូវហើយ។
អ្នកសរសេរ គេសរសេរជាអក្សរមូល ដែលមានន័យថា,(ខាងឆ្វង)ត្រួតពិនិត្យលិខិតឆ្លង
ដែន ហើយខាងស្ដាំសរសេរថា,ការធ្វើដំណើរ
ចេញក្រៅប្រទេស។
ខ្ញុំបានពាក់វ៉ែនតា ហើយដាក់កែវឆ្លុះទៀត។
សូមអ្នកសំនេរជាភាសាអង់គ្លេស កុំងឿងឆ្ងល់។
The writing signs in Khmer are
correct.The writer used style of
writing.Please stop confusing.
10:40 thanks you for being having a good vision,
10:09 please go over the sign in khmer even your software have the khmer vision .
can u check the words control=pinit?
cross=chhlong?
Shamefully Thai graphic computer.
អ្នកដែលថាពាក្យទាំងនោះត្រឹមត្រូវ ប្រហែលជារៀនមិនចប់ថ្នាក់ទី១ក៏មិនដឹង។
ការសរសេរខុសអក្ខរាវិរុទ្ធបែបនេះ ជាការប្រមាថរបស់ថៃមកលើអក្សរជាតិខ្មែរ។
អាជ្ញាធរមានសមត្តកិច្ចត្រូវតែតវ៉ាពីរឿងនេះ។
Post a Comment