Thursday, February 09, 2012

ជនរងគ្រោះ​ជម្លោះ​ដី​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ

Photo: The Phnom Penh Post

ថ្ងៃពុធ, 08 ខែកុម្ភៈ 2012
ដោយ ហេង ​រស្មី វីអូអេ | ភ្នំពេញ
«សូម​ឲ្យ​ព្រះកូណា​ គាត់​ជួយ​រក​ភាព​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ ដែល​ជា​អ្នក​រងគ្រោះ។ ​ចំណុច​ដែល​យើង​ទាមទារ​គឺ​ត្រូវ​តែ​សាងសង់​ផ្ទះ​ឲ្យ​គ្រ​ប់១០​អគារ​ឡើងវិញ​នឹង​ត្រូវ​ដោះលែង​ពួក​ខ្ញុំ​ទាំង​ប្រាំពីរ​នាក់​ចេញ​ពី​គុក​ព្រៃស»។
Synopsis: On Wednesday, Borei Keila residents along with residents from 8 other communities who were evicted by force sent a petition to King Sihamoni asking him for intervention with the Cambodia tribunal. The residents include villagers from Omlaing who are embroiled in a land dispute in Kampong Speu with CPP tycoon-senator Ly Yong Phat. Borei Keila asks that Phanimex build the 2 additional apartment complexes it originally promised. Furthermore, Borei Keila residents ask for the release of 7 of theirs who were arrested and jailed in Prey Sar prison.

ក្រុម​អ្នកស្រុក​នៅ​សហគមន៍​បុរីកីឡា ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ចំនួន​ប្រាំបី​សហគមន៍​ផ្សេង​ទៀត​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ដាក់​ញត្តិ​រួម​គ្នា​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​ ស្របពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​អមលាំង ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជាង​១០០​នាក់ ​បាន​ត្រៀម​តវ៉ា​ប្រឆាំង​នៅ​ពី​មុខ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ រឿង​វិវាទ​ដី​ជាមួយ​នឹង​ក្រុមហ៊ុន​កំពង់ស្ពឺ Sugar របស់​លោក​ឧកញ៉ា ​លី ​យ៉ុងផាត់

ការ​ដាក់​ញត្តិ​តវ៉ា​របស់​អ្នកស្រុក​បុរីកីឡា ​ដោយ​មាន​ស្នាម​មេដៃ​ប្រមាណ​ជិត​៥០០​ បាន​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ​នរោត្តម​ សីហមុនី​ ជួយ​ធ្វើ​អន្តរាគមន៍​ដល់​តុលាការ​ ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​រឿង​វិវាទ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​ក្រុមហ៊ុន​អ្នកស្រី​ស៊ុយ ស៊ីផាន។


ញត្តិ​របស់​អ្នក​ស្រុក​បុរីកីឡា​ក៏​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ការ​ខូចខាត​ ក្រោយ​ពី​បាន​វាយ​កម្ទេច​ផ្ទះ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​នឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ សាងសង់​អគារ​ពីរ​បន្ថែម​ទៀត។

វីអូអេ​មិន​អាច​ទាក់​ទង​អ្នកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ នៅ​ថ្ងៃ​ពុធ​នេះ​​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​អ្នកស្រី​ត្រូវ​បាន​បិទ។ ក៏ប៉ុន្តែ​អ្នកស្រី​ធ្លាប់​បាន​បដិសេធ​សង់​អគារ​ពី​បន្ថែម​ទៀត ដោយ​អ្នកស្រី​បាន​និយាយ​ថា ការ​សាងសង់​អគារ​ប្រាំបី​កន្លង​មក​គឺ​គ្រប់គ្រាន់​ដើម្បី​ប្រជាពលរដ្ឋ​រស់​នៅ​ហើយ។

អ្នកស្រី ​ជុំ ​ងាន់ ​តំណាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា​ បាន​និយាយ​ថា ពួកគាត់​លែង​មាន​ជំនឿ​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល​ហើយ។​ អ្នកស្រី​​បាន​និយាយ​ទៀត​ថា​នៅ​នាទី​ចុងក្រោយ​មាន​តែ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ ​ដែល​អាច​ជួយ​ពួក​គេ​បាន។

«សូម​ឲ្យ​ព្រះកូណា​ គាត់​ជួយ​រក​ភាព​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ ដែល​ជា​អ្នក​រងគ្រោះ។ ​ចំណុច​ដែល​យើង​ទាមទារ​គឺ​ត្រូវ​តែ​សាងសង់​ផ្ទះ​ឲ្យ​គ្រ​ប់១០​អគារ​ឡើងវិញ​នឹង​ត្រូវ​ដោះលែង​ពួក​ខ្ញុំ​ទាំង​ប្រាំពីរ​នាក់​ចេញ​ពី​គុក​ព្រៃស»។

ព្រះមហាក្ស​ត្រសម្តេច​បរមនាថ ​នរោត្តម ​សីហមុនី ​ទាំង​ព្រះ​មាតា​ ព្រះបិតា​របស់​ព្រះអង្គ​បាន​យាង​ចាកចេញ​ពី​កម្ពុជា ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​នៃ​ចិន​ប្រជាមានិត​ កាល​ពី​ចុង​ខែ​មករា។ ក៏ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ជុំ ​ងាន់ ​បាន​ឲ្យ​ដឹង​ថា​ មាន​មន្ត្រី​ព្រះបរមរាជវាំង​មួយ​រូប​បាន​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ។

ក្រុម​អ្នក​ស្រុក​បុរីកីឡា​បន្ទាប់​ពី​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ លាយឡំ​ជាមួយ​នឹង​ការ​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា​ កន្លង​ទៅ​នេះ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំបី​នាក់​ រួច​ហើយ​បាន​ដោះលែង​ម្នាក់​មក​វិញ។ ប្រជាពលរដ្ឋ​ប្រាំពីរ​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​សាលាក្រុង​ភ្នំពេញ​ចោទ​ពីបទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ​ហើយ​ត្រូវ​បាន​បញ្ជូន​នៅ​កាន់​ពន្ធនាគារ​ព្រៃស។

ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បណ្តា​ប្រទេស​សំខាន់ៗ​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក ​និងបារាំង។ ពួក​គេ​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​តាម​ទីសាធារណៈ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បាន​ចាប់​ខ្លួន។ ក៏ប៉ុន្តែ​គ្មាន​អន្តរាគមន៍​ណា​មួយ​ពី​ស្ថានទូត​បស្ចឹម​ប្រទេស​ទាំង​នោះ​ទេ។

ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​កន្លង​មក​ក៏​ធ្លាប់​ប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​រវាង​អតីត​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ​និង​អាជ្ញាធរ​បន្ថែម​ទៀត។ អាជ្ញាធរ​ធ្លាប់​បាន​ចាប់​ខ្លួន​អតីត​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​ជាង​៣០​នាក់ ​រួច​ហើយ​យក​ទៅ​ឃុំ​នៅ​មជ្ឈមណ្ឌល​កែប្រែ​ព្រៃស្ពឺ​ ហើយ​កាល​ពី​សប្តាហ៍​មុន​ ដែល​យ៉ាង​តិច​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ថែម​ទៀត​ រួច​ហើយ​បញ្ជូន​ទៅ​តុលាការ។ ​ក៏ប៉ុន្តែ​អ្នក​ទាំង​នោះ ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

9 comments:

Anonymous said...

ជួយស្អី បើស្តាចមន៍ ស៊ីហមុនី និងអាស្តាចមន៍ហ៊ុន សែន ពួកវាឃុបឃិតគ្នា សោយសុខនៅលើខ្នងខ្មែរទៅហើយនោះ ។

រដ្ឋាភិបាល អា ហ៊ុន សែន និងក្រុមអាស្តាចមន៍ត្រសក់ស្អីគេនិង ពួកវាការពារគ្នាទៅវិញទៅមក ជួយឃោសនាអោយគ្នា ដើម្បីអំណាចរៀងខ្លួន

Anonymous said...

Indra Also Eats Chickens

Chickens are one of many delicious foods for humans, and this happened long times ago. And, chickens are now still eaten by humans.

One day, many thousand years ago, Chickens had tried not to be eaten by humans. The only one God whom they thought could help them was the Indra because, at that time, the fates of all animals would be decided by the Indra.

So the chickens from everywhere convened a big meeting and agreed that they had to make a request to the Indra to save them. Then they appointed a handsome Cock to fulfill a mission, that is, to lobby the Indra for a decision to ban the humans from eating Chickens.

The Appointed Cock drew a picture of the Indra in order to show the chickens’ respect and to please the Indra. The picture looked graceful. Then he went to see the Indra to make the request and to get help.

At the Indra’s palace, the Cock was stopped at the door by the guards who told him that he could not meet the Indra now, as he was having lunch.

While waiting for the Indra to finish his lunch, the Cock walked around to where the Indra was eating, and peeped at the Indra through a small hole in the wall.

The Cock collapsed several times, and almost passed out before he could stand up unsteadily.

There, with his own eyes, he saw the Indra eating chickens. He run and flew back swiftly to his Chicken Community. The Chickens’ struggle was in vein, and Humans continue eating chickens.

Anonymous said...

Hey Khmer Schkoot. Stop using their pictures, it only means, you support them.

Anonymous said...

អ្នកដែលត្រូវក្រុមចោរលួចដី កាន់រូបថតក្រុមចោរអង្វរក្រុមចោរ អោយអាណិត កុំអោយយកដី។ លោកអ្នក ឃើញមុខពួកអាក្រុមចោរក្បត់ជាតិរឺនៅ????

ពួកអាអស់នេះហើយ គឺជាក្រុមចោរក្បត់ជាតិ លួចដីខ្មែរ នៅពេលនេះ ពួកគាត់ទាំងអស់នោះ កំពុងតែអង្វរក្រុមចោរទាំងនោះ យកដីមកវិញ

Anonymous said...

9:47am,

Very well written and meaningful story!

Baay Kdaing

Anonymous said...

are they holding up picture of death people?

Anonymous said...

Time to burn down all those pictures.

They don't serve the country or the people, but hanoi.

Anonymous said...

Many countries of world abolished
monarchies,noblemen,or princes;
how come Khmer people still keep
them to suck their bloods?

Enough is enough!
Wake up!Stand up! Rise up to bring
ah Sihanouk,ah Sihamoni,ah Hun Sen,
monarchy in Cambodia,noblemen,and
the CPP communists of Vietnam slaves down.

Please,stop holding these four
pictures.

Anonymous said...

Khmer/Cambodian folks, please to make sure that it is not NEW HIDDENT/SECRET YUON/VIET AGENTS THAT FORM NEW KHMER ROUGES AS YUON/VIET PROPAGANDA in the blind eyes of foreigners and Khmer people again.

It is has been a Yuon/Viet trick and secret among Khmer Society. There are many Yuon/Viet born in Cambodian/Srok Khmer speaking Khmer language and their Yuon language. They may causes the problem again in 21st century.

We,Khmer people, should know that Without Khmer Rouges like Pol Pot, Ieng Sari, Khiev Saphan, Noun Chea (who had done the big mistakes and wrong, but they admitted that they had said that they had done something wrong and told the truth in ECCC about Yuon/Viet) including other Khmer Rouges Compatriots who care about Khmer National because they repeatedly heard about the trick of Yuon/Viet playing too many games and tricks to encroach the land of Khmer to overcome and satisfy Hanoi/Ho Chi Minh goals as their plans. So far, Viet/Yuon master-minded evil leaders have not achieved their goals so far until today, but they still keep trying and keep trying to play the trick. Now, Khmer people, you see that Hun Sen is the one that Yuon/Viet Communist Master-Minded evil masters are using him (Hun Sen, their dog) until today. SEE???

Just watch out, Khmer/Cambodian people and don't be fooled.

Wake up, wake up, wake up!!! It is a wake-up call!!!

Khmer Yeurng!