ដោយ អាន ស៊ីថាវ 2012-02-21 Radio Free Asia
អ្នកស្រី នីគី សុងហ្គាស (Niki Tsongas) និងសហការី ៤នាក់ផ្សេងទៀត បានអញ្ជើញជួបក្រុមតំណាងរាស្រ្តគណបក្សសមរង្ស៊ី និងមានមន្ត្រីខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចូលរួម ដែរនាល្ងាចថ្ងៃទី២១កុម្ភៈ។
ជំនួបនេះផ្ដោតសំខាន់លើបញ្ហាការប្រើកម្លាំងប្រដាប់អាវុធ ដែលបាញ់លើក្រុមតវ៉ាប្រឆាំង ដែលទាក់ទងនិងដីធ្លី និងរោងចក្រមួយចំនួននៅកម្ពុជា។
លោក សុន ឆៃ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ឲ្យដឹងថា នៅក្នុងជំនួបនោះក៏បានពិភាក្សាលើការពង្រឹងស្ថាប័នជាតិដូចជា រដ្ឋសភា ព្រឹទ្ធសភាជាដើម ហើយមានការដោះដូរបទពិសោធន៍របស់អ្នកស្រីក្នុងរដ្ឋសភាសហរដ្ឋ អាមេរិច ជាដើម ក្នុងការធ្វើឲ្យប្រសើរឡើងនៅស្ថាប័នជាតិទាំងនោះនៅកម្ពុជា។
អ្នកស្រី នីគី សុងហ្គាស និងគ្រោងជួបមន្រ្តីខាងរដ្ឋាភិបាលផងដែរ នៅពេលតំណើរទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជា៕
2 comments:
The Khmer Revolution is starting now at the Bavet, Svay Rieng.
Long live Khmer Revolution !
Long Live Free Cambodia &Its People!
សូមបងប្អូនក្រោកឡើងបង្កើនសេចក្តីក្លាហានឱ្យកាន់
តែខ្លាំងទៀត ដើម្បីប្រឆាំងតណ្តើមយកជ័យជំនះមក
វិញ។
Post a Comment