Thursday, February 09, 2012

ប្រជាពលរដ្ឋ ជាង ១០០នាក់ នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១២ នឹងជួបជុំគ្នាដង្ហែក្បួន លើកបដា

ប្រជាពលរដ្ឋជាង១០០នាក់ នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១២ នឹងជួបជុំគ្នាដង្ហែក្បួន លើកបដា នៅតាមដងផ្លូវ ក្នុងភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីប្រឆាំងនឹងក្រុមយោធា ឈ្មួញ អ្នកមានអំណាច និងអង្គការការពារបរិស្ថាន និងសិទិ្ធពលរដ្ឋកម្ពុជា (CPEHO)ដែលប្រជាពលរដ្ឋទាំងនោះបាន អះអាងថាកំពុងរំលោភច្បាមយកដីរបស់ពួកគាត់ និងអំពាវនាវ ដល់អាជ្ញាធរ ខេត្តបាត់ដំបង ពន្លឿនការ ផ្តល់ដី សម្បទាន សង្គមកិច្ច ដល់ពួកគាត់ តាមការសន្យារបស់អជ្ញាធរ ខេត្តបាត់ដំបង ដែលបានប្រកាស ប្រាប់ប្រជាពលរដ្ឋ នៅក្នុង វេទិកាសាធារណៈ មួយដែលបាន រៀបចំ ដោយ មជ្ឈមណ្ឌលសិទិ្ធ មនុស្ស កម្ពុជា កាលពីថ្ងៃទី ១៥ ខែតុលា​ ឆ្នាំ ២០១១​ កន្លងទៅនៅភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡខេត្តបាត់ដំបង​ ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

តំណាងប្រជាពលរដ្ឋភូមិអណ្តូងកន្ទួតឃុំដូនបា ស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង
- លោក ឃឿន សារ៉េត ទូរស័ព្ទលេខ ០៨៨ ៩៥៤ ៨៤១៧
- លោក សេង សាម៉េត ទូរស័ព្ទ ០៩៧ ៥៦០ ៣៣២៧
- លោក អឹម សំអឿន ទូស័ព្ទ ០៨៥​ ៨០៨ ៦៤១
អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
- លោក ស៊ីន ញ៉ា ទូរស័ព្ទ ០១២ ៦២៧ ១៨៥/០១២ ៦២៧ ១២៥
អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី
លោក សៀន ស៊ូតថងទូរស័ព្ទ ០១២ ៩៦០ ៨២៥

1 comment:

Anonymous said...

ដើម្បីអភិវឌ្ឍន៍ប្រទេសអោយចម្រើនលូតលាស់
រដ្ឋាភិបាលចាំបាច់ត្រូវប្លន់ដណ្ដើមយក ភូមិ-ក, ស្រែចំការពីប្រជាជន ហ៊ុនសែន ថាអញ្ចឹង..!