អ្នកគាំទ្រភូមា សម្តែងទឹកចិត្តពុះកញ្ជ្រោលក្នុងអំឡុងពេលសុន្ទរកថារបស់មេដឹកនាំ គាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រីស៊ូជី ក្នុងសង្កាត់ព្យ៉ាផុន។ Reuters |
Monday, 20 February 2012
Reuters បកប្រែ និងកែរសម្រួលដោយភ្នំពេញប៉ុស្តិ៏
ក្រុងព្រុចសែល:សហភាពអឺរ៉ុប បានលើកលែងការកម្រិតព្រំដែនការធ្វើដំណើរប្រឆាំង លោកប្រធានាធិបតីភូមា ថេន សេន និងក្រុមមន្ត្រីកំពូលផ្សេងៗទៀតកាលពីថ្ងៃសុក្រនៅក្នុងជំហាន ដំបូងឆ្ពោះ ទៅរកការលើកទឹកចិត្តរដ្ឋាភិបាលនេះសម្រាប់កំណែទម្រង់តាមបែប ប្រជាធិបតេយ្យ បន្ទាប់ពីគ្រប់គ្រងដោយយោធាអស់ពេលកន្លះសតវត្សរ៍មក។
ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី ខេ ធឺរីន អាស្តុន ក៏បានផ្តល់នូវក្តីរំពឹងនៃការបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀត ដែលសំដៅទៅលើក្រុមហ៊ុន និងស្ថាប័នជិតមួយពាន់ដែលបង្កទ្រព្យសម្បត្តិ កម្រិតព្រំដែនលើមន្ត្រីរាប់រយនាក់ និងរួមទាំងការហ៊ុមព័ទ្ធអាវុធ និងបម្រាមវិនិយោគ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយលោកស្រីអាស្តុនបាននិយាយថា៖«យើងបាន មើលឃើញការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ហើយយើងលើកទឹកចិត្តយ៉ាងខ្លាំងឲ្យក្រុមអាជ្ញាធរបន្តដំណើរការនេះ»។
នៅត្រឹមខែមេសាលោកស្រីបាន និយាយថា រដ្ឋាភិបាលសហភាពអឺរ៉ុបនឹងធ្វើការពិនិត្យសើរើឡើងវិញពីគោលនយោបាយទណ្ឌកម្មរបស់ពួកគេចំពោះភូមា និងអាចចាត់វិធានការបន្ថែមទៀត ដោយមួយផ្នែកផ្អែកលើលទ្ធផលនៃការបោះឆ្នោតពិសេសបំពេញកៅអី នៅសភាមួយ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំនឹងធ្វើទស្សនកិច្ចទៅភូមានៅខែមេសា បន្ទាប់ពីការបោះឆ្នោតពិសេស ដែលនៅពេលនោះ ខ្ញុំសង្ឃឹមថា យើងនឹងមានឱកាសដើម្បីបញ្ចប់ការសើរើនោះ ហើយនឹងត្រូវធ្វើការសម្រេចចិត្តនៅឯកម្រិតសហភាពអឺរ៉ុប ដើម្បីឆ្លើយតបនឹងអ្វីដែលខ្ញុំសង្ឃឹមថាជាការរីកចម្រើនបន្ត»។
កាលពីថ្ងៃព្រហស្បតិ៍ ធានាគារពិភពលោកបាននិយាយថា ខ្លួន កំពុងស្ថិតក្នុងដំណើរត្រឡប់ទៅភូមាវិញ ដោយបញ្ជាក់ពីការទទួលស្គាល់កាន់តែកើនឡើងរបស់លោកខាងលិចចំពោះ កិច្ចប្រឹងប្រែងនៃប្រទេសអាស៊ីអាគ្នេយ៍នេះចេញពីភាពនៅឯកោជា ច្រើនទសវត្សរ៍។
ម្ចាស់បំណុលពហុភាគីជាច្រើនទៀតដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានចាត់វិធានការជំហានដំបូងចំពោះសកម្មភាពដែលកំពុងបន្តនោះ ដែរ ខណៈអាមេរិក បានបន្ធូរបន្ថយការរិតបន្តឹងខ្លះ។
ទណ្ឌកម្មអឺរ៉ុប ត្រូវបានគេដាក់ បន្ទាប់ពីការបង្ក្រាបខាងយោធាដ៏បង្ហូរឈាមលើចលនាគាំទ្រប្រជា ធិបតេយ្យ ដែលឥស្សរជនចលនានេះគឺអ្នកប្រឆាំងដែលទទួលបានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី។
លោកស្រីស៊ូជី ដែលត្រូវបានដោះលែងកាលពីឆ្នាំ២០១០បានប្តូរជំហររបស់លោកស្រី ជុំវិញពហិការប្រព័ន្ធនយោបាយបន្ទាប់ពីមានកំណែទម្រង់ហើយនឹងឈរ ឈ្មោះនៅក្នុងការបោះឆ្នោតខែមេសា។
កាលពីខែមីនារដ្ឋការស៊ីវិលភូមា ដែលបានឡើងកាន់អំណាច បានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ និងចង់ផ្សះផ្សាជាមួយ លោកខាងលិច៕
No comments:
Post a Comment