Saturday, February 11, 2012

តើ​ព្រះសង្ឃ​លេង ហ្វេសបុក (Facebook) គឺ​ខុស​ពី​វិន័យ​ធម៌​របស់​ព្រះពុទ្ធ​ដែរ ឬ​ទេ? facebook and Buddhism

Op-Ed:Luonsovath.blogspot.com

Monday, 06 February 2012 12:00 តុង សុប្រាជ្ញ
120206_02
ព្រះ​សង្ឃ​លួន សាវ៉ាត ចូល​រួម​ឃ្លាំ​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​កាល​ពី​ខែ​សីហា ឆ្នាំ​ទៅ​។ រូបថត ម៉េង គីមឡុង
ព្រះ ​ពុទ្ធ​ឱវាទ​បាន​សម្តែង​ថា  «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់» ឬ​ពាក្យ​សាមញ្ញ​និយាយ​ថា «ដាំ​ចេក​បាន​ផ្លែ​ចេក ដាំ​ស្វាយ​នឹង​បាន​ផ្លែ​ស្វាយ»។ ពុទ្ធឱវាទ​នេះ គួរ​ត្រូវ​បាន​ពុទ្ធសាសនិក ទាំង​អស់​ចងចាំ និង​គោរព​ប្រណិប័តន៍​តាម​យ៉ាង​ខ្ជាប់ខ្ជួន ពិសេស គឺ​ព្រះ​សង្ឃ ពុទ្ធសាសនា។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ព្រះ​សង្ឃ​មួយ​ចំនួន​ប្រព្រឹត្ត​ខុស​នឹង​ពុទ្ធ​ឱវាទ​ជាច្រើន​ប្រការ​ ដែល​ត្រូវ​បាន​ការ​ប្រមាថ​ពី​មតិសាធារណៈ។
កម្មៗ​ប្រែ​មក​ថា​ «អំពើ​»​ អំពើ​ដែល​លោក​អ្នក​ធ្វើ ​លោក​អ្នក​តែង​ទទួល​ បើ​អាត្មា​ធ្វើ​ខុស​អាត្មា​ក៏​ទទួល​ដែរ​... មាន​តែ​ព្រះ​អង្គ​(ព្រះពុទ្ធ)​មួយ​ព្រះអង្គ​ទេ​គ្មាន​គ្រូ​បាអាចារ្យ​ណា​ ប្រដៅ​ព្រះអង្គ​បាន​ឡើយ...ហើយ​ឧបាសក​ឧបាសិកា​គួរ​តែ​កុំ​ប្រព្រឹត្ត​ទៅ​តាម​ កាម​កិលេស​តណ្ហា កុំ​លួច​ប្រពន្ធ​គេ ​ត្រូវ​ចៀស​វាង​ឲ្យ​បាន​នូវ​ ស្រី ​ស្រា ល្បែង...។ នេះ​គឺជា​ធម៌​ដែល​ព្រះ​សង្ឃ​ទេសនា​ម្តងៗ​ដើម្បី​ប្រៀន​ប្រដៅ​ឧបាសក​ឧបាសិកា​ ចំណុះ​ជើង​វត្ត កុំ​ឲ្យ​ប្រពឹត្ត​អំពើ​អបាយ​មុខ​ទាំង​នេះ​។ សាសនា គឺជា​ផ្នែក​មួយ​នៃ​បាវចនា​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​ប្រជា​ពលរដ្ឋ​ដែល​កាន់​ និង​គោរព​សាសនា​ព្រះពុទ្ធ​ដ៏​លើស​លប់​គឺ​៩៦,៩​ភាគរយ នៃ​សាសនា​សរុប​។ ​(ជំរឿន​ឆ្នាំ ២០០៨)​ ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​ដើរ​តួ​ជា​អ្នក​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​។​ តើ​ព្រះសង្ឃ​សព្វ​ថ្ងៃ​ប្រព្រឹត្ត​អ្វីខ្លះ​ នៅ​ក្នុ​ង​សង្គម​ និង​បណ្តាញ​សង្គម​ហេ្វស​បុក​(Facebook)​?

បច្ចុប្បន្ន​នេះ ​ បើ​មើល​ទៅ​ទី​វត្ត​អារាម​ណា​ដែល​មាន​ការ​សាង​សង់​រចនា​ប័ទ្ម​ទំនើប​ស្អាតៗ ប្រណីតៗ​ សូម្បី​កុដិ​ព្រះសង្ឃ​នោះ​ ខ្លះ​ក៏​សឹង​ធំ​ជាង​វិហារ​វត្ត​ល្មម​ផង​ ហើយ​តុប​តែង​ស្អាត​ណាស់​បំពាក់​សុទ្ធ​តែ​ឈើ​ប្រណីតៗ​ និង​បរិក្ខារ​ត្រជាក់​។ វត្ត​ណា​ដែល​ល្អៗ​ទាំង​នោះ ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ព្រះ​សង្ឃ​ដែល​ពូកែៗ ខាង​ស្រោច​ទឹក ខាង​ទស្សន៍ទាយ​ដំឡើង​ជោគជតារាសី បញ្ចូល​មន្តអាគមន៍​គាថា ហើយ​អ្នក​ធំៗ ​បាន​ឡើង​បុណ្យ​ស័ក្ត​លឿន​ណាស់​ ខ្លះ​កាន់​តំណែង​មិន​ត្រឹម​តែ​រាប់​ឆ្នាំ​ទេ​គឺ​រាប់​ទសវត្សរ៍​ទៀត​ផង កាន់​បាន​យូរ​ណាស់​។​ នេះ​ជា​តួនាទី​របស់​ព្រះសង្ឃ​ដែល​តែង​តែ​ជួយ​ប្រោស​ព្រំគ្រហស្ថ ​អ៊ីចឹង​ហើយ ​បើ​ទោះ​បី​គ្រហស្ថ​ទាំង​នោះ​ប្រកប​របរ​ទុច្ចរិត ពុក​រលួយ​លក់​ជាតិ​ ឬ​ក៏​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ក៏​ដោយ​? ព្រះ​សង្ឃ​ដែល​ពូកែៗ​ទាំង​នោះ ក៏​ឡើង​បុណ្យ​ស័កិ្ត​លឿន​ដែរ​ប្រៀប​ដូច​ចៅហ្វាយ​ឡើង​បុណ្យ​ខុន​ឡើង​ ស័ក្តិ។​ ពេល​និមន្ត​ចេញ​ក្រៅ​ម្តងៗ​គឺ​សុទ្ធ​មាន​ត្រា​ព្រះ​សង្ហា​ថ្នាក់​ជាតិ​នៅ​ ពី​លើ​ចីវរ និង​មាន​អង្គរក្ស​ឆ្វេច​ឆ្វាច​ទៀត​ផង​ នៅ​តែ​ថ្ងៃ​ដាក់​រថយន្ត​សៀរ៉ែន​នៅ​ខាង​មុខ​ទេ​។​ ប្រសិន​បើ​មាន​ញោមៗ​ធម្មតា​ណា​មក​និមន្ត​ទៅ​ឆាន់​សង្ឃ​ទាន​នៅ​ឯ​ផ្ទះ វិញ​គឺ ​ព្រះ​សង្ឃ​ធម្មតា​និមន្ត​ទៅ​បាន​ហើយ​អាត្មា​ជាប់​រវល់​ណាស់ ​តែ​បើ​ញោមៗ​ណា​ថ្នាក់​ធំៗ​ ឯក​ឧត្តម​ លោក​ជំទាវ​ ឬ​ក៏​ឧត្តម​សេនីយ៍​និមន្ត​ទៅ​ដំឡើង​រាសី​ ឬ​ក៏​ឆាន់​នៅ​វីឡា​វិញ​គឺ​និមន្ត​ឡើង​ឡង់​គ្រីស័រ ឬ​ឡិច​ស៊ីស​ទៅ​ភ្លាម​។ គិតៗ​ទៅ​សូម្បី​តែ​សង្ឃ​ក៏​មាន​អង្គ​ខ្លះ​កាលីប​ៗ​ដែរ​ កុំ​ថា​ឡើយ​តែ​ឧបាសក​នោះ។​


ព្រះ ​សង្ឃ​ដែល​មាន​ឋានៈ​ធំៗ​ទាំង​នោះ​ ភាគ​ច្រើន​បញ្ចូល​នយោបាយ​របស់​គណបក្ស​ខ្លះ​ នៅ​ពេល​បាន​​ឡើង​គង់​ទេសនា​ម្តងៗ​។ ជាង​នេះ​ទៅ​ទៀត គំរាម​កំហែង​ និង​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​ចូល​រួម​​សង្កេត​តាម​ដាន​ប្រជា​ពលរដ្ឋ ​ដែល​មក​តវ៉ា​រឿង​វិវាទ​ដី​ធ្លី ព្រៃឈើ​ និង​សិទ្ធិ​មនុស្ស​ជាដើម​ ដោយ​សារ​ព្រះសង្ឃ​រស់​បាន​អាស្រ័យ​ឧបា​សក​ នៅ​ពេល​ឧបាសក​ទុក្ខ​ព្រួយ​គឺ​ព្រះ​សង្ឃ​តែង​តែ​ជួយ​អ៊ីចឹង​ហើយ​។ ឧទាហរណ៍ ដូច​កាល​ពី​ឆ្នាំ​ទៅ ​ព្រះ​សង្ឃ​លួន​ សាវ៉ាត​ ដែល​ចូល​រួម​ឃ្លំា​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​ក៏​មិន​បាន​ដែរ គឺ​មាន​លិខិត​គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ មិន​ឲ្យ​គង់​ស្នាក់​អាស្រ័យ​នៅ​ទេ​។ ​ពេល​ខ្លះ​ធ្វើ​ការ​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​មាន​និន្នាការ​នយោបាយ​រក លទ្ធិ​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង​។

គណៈ​សង្ឃ​ធំៗ​ទាំង​នោះ​ មិន​សូវ​គិត​គូរ​រឿង​ការ​បន្ត​បង្កើត​ព្រះ​ធម៌​ព្រះ​ត្រៃបិដក​ដើម្បី អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធ​សាសនា​ ឬ​ក៏​បង្កើត​ពាក្យ​ថ្មីៗ​ទៅ​លើ​វចនា​នុក្រម​ សម្តេច​សង្ឃ​ ជួន​ ណាត​ ដែល​មាន​ស្រាប់​ទេ​ ឬ​កំណត់​យក​និយាម​ពាក្យ​ដែល​ត្រូវ​មក​ផ្សព្វផ្សាយ​ទេ​ គឺ​ទុក​ឲ្យ​កូន​ខ្មែរ​ទាំង​បច្ចុប្បន្ន ជំនាន់​ក្រោយ​​ទៀត​មាន​ការ​លំបាក​ ហើយ​តាំង​បន្ទោស​ថា​កូន​ខ្មែរ​មិន​ចេះ​សរសេរ​អក្សរ​ខ្មែរ​ត្រឹម​ត្រូវ សូម្បី​ការ​បង្កើត​ពាក្យ​ប្រើ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​ទូរស័ព្ទ​ហ្នឹង​ ក៏​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ​។ ចុះ​ថា​តើ​នឹង​មាន​បញ្ហា​អក្សរ​ខ្មែរ​អ្វី​ខ្លះ​កើត​ឡើង​ នៅ​ខែ​ក្រោយ​នេះ ប្រព័ន្ធ​អ៊ីនធឺណិត Mozilla Firefox​ មាន​គម្រោង​បង្កើត​កម្មវិធី​​អក្សរ​ខ្មែរ​នៅ​លើ​វេបសាយ​របស់​ខ្លួន ឬ​មួយ​ក៏​ទុក​ឲ្យ​តាម​ដំណើរ​អ៊ីចឹង​ទៅ​?​ គណៈ​សង្ឃ​ធំៗ​បច្ចុប្បន្ន​នេះ​មើល​ទៅ​ដូច គិត​គូរ​រឿង​បក្ស​ បុណ្យ​ស័ក្តិ និង​អំណាច​ច្រើន​ជាង​ស្រាវ​ជ្រាវ​ធម៌អាថ៌​ និង​អក្សរសាស្រ្ត ​ខុស​ពី​ព្រះ​សង្ឃ​ជំនាន់​ដើម​ខិត​ខំ​រាប់​ឆ្នាំ​បកប្រែ​ពី​ភាសា​បាលី​មក​ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើ ហើយ​មេ​ដឹក​នាំ​ព្រះ​សង្ឃ​ជំនាន់​មុន​ហ៊ាន​ចេញ​មុខ​តស៊ូ​ប្រឆាំង​ជាមួយ​នឹង អាណា​និគម​និយម​បារាំង​ ដូច​ព្រះ​សង្ឃ​ក្រឡា​ហោម​គង់ ជាដើម​។​ សូម​មាន​ពុទ្ធ​ដីកា​ជា​លាយលក្ខណ៍​អក្សរ​ប្រាប់​ផង​សព្វ​ថ្ងៃ​នេះ​ធ្វើ​បាន​ អ្វី​ខ្លះ​ ?
ក្រៅ​ពី​នោះ ​មាន​រឿង​ប្លែកៗ​ជា​ច្រើន​ជុំវិញ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​វីន័យ​ ធម៌​ ព្រះ​សង្ឃ​ខ្លះ​លួច​ផឹក​ស្រា ​ខ្លះ​លួច​លេង​បៀរ​ ខ្លះ​ចាក់​កន្ទុយ​លេខ​ ខ្លះ​ហាត់​បើក​ឡាន​លេង​ក្នុង​វត្ត​ពេល​យប់ៗ​ ខ្លះ​លួច​មើល​រឿង​អាសអាភាស​ក៏​មាន​ អ៊ីចឹង​ហើយ​បាន​ជា​កើត​មាន​ព្រះ​សង្ឃ​ហ៊ាន​ដល់​សេព​មេថុន​(រួម​ភេទ) ​ខ្លះ​ទៀត​ឈាន​ដល់​ថ្នាក់​ចាប់​រំលោភ​សេព​សន្ថវៈ​ទៀត​ផង​។​ ឧទាហរណ៍​៖ ​កាល​ពី​សប្តាហ៍​មុន មាន​ព្រះសង្ឃ​មួយ​អង្គ​ធ្វើ​សកម្មភាព​រំលោភ​កុមារី​ដល់​ទៅ​២នាក់​ ហើយ​២​នាក់​ផ្សេង​ទៀត​ប៉ុន​ប៉ង​ ហើយ​គំរាម​សម្លាប់​ក្មេង​ស្រីៗ​ទាំង​២នាក់​នោះ​ទៀត បើ​ស្រែក​ ឬ​ក៏​ទៅ​ប្តឹង​ប៉ូលិស​។ ​ព្រះ​សង្ឃ​អើយ ព្រះសង្ឃ​!អី​ក៏​សាហាវ​ម្ល៉េះ ក្រែង​ទូន្មាន​គ្រហស្ថ​សុទ្ធ​តែ​ កុំ​ឲ្យ​ប្រព្រឹត្ត​អបាយ​មុខ​នានា​ តែ​ព្រះ​សង្ឃ​ខ្លួន​ឯង​នោះ​​ជា​អ្នក​ប្រព្រឹត្ត​ទៅ​វិញ​។​ ករណី​ព្រះសង្ឃ​ធ្វើ​សកម្មភាព​យ៉ាង​ដូច្នេះ​ មិន​ឃើញ​មាន​គណៈ​សង្ឃ​ធំៗ រឹត​បន្តឹង​ផ្នែក​វិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទេ ​ដូច​ជា ​ចេញ​ជា​លាយ​លក្ខណ៍​អក្សរ ប្រកាស​តាម​វត្ត​នានា​ទូទាំង​ប្រទេស​ជាដើម ពោល​គឺ​ទុក​ទាល់​តែ​ទុំ​ជោរ​ បាន​ដឹង​ដូច​ជា ករណី នេត ​ខៃ បាន​នាំ​គ្នា​ចាត់​ការ​ទាំង​គណៈ​សង្ឃ​ទាំង​សមត្ថកិច្ច​។  បើ​តាម​របាយ​ការណ៍​ឆ្នាំ​២០១១​ របស់​ក្រសួង​មហា​ផ្ទៃ ​បាន​បង្ហាញ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​មាន​៣៤០​ករណី​ កើន​ឡើង​ជាង​ឆ្នាំ​២០១០​ ដែល​មាន​៣១០​ករណី​។​ ក្នុង​នោះ​ករណី​រំលោភ​សរុប​ក៏​រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ផង​ដែរ​។​ សង្ឃឹម​ថា​ ឆ្នាំ​នេះ​ក្រសួង​នឹង​ វិភាគ​ទិន្នន័យ​មក​បង្ហាញ​ចំពោះ​ករណី​អ្នក​ប្រព្រឹត្ត​ជា​ព្រះសង្ឃ​ផង​ដែរ ​។

សកម្ម​ភាព​អបាយ​មុខ​របស់​ព្រះ​សង្ឃ​ខាង​លើ​នេះ​ គួរ​ឲ្យ​ខ្ពើម​រអើម​ចំពោះ​សង្គម​ជាតិ​។​ ឧបាសក​ម្នាក់ៗ​ធ្វើ​អ្វីៗ មិន​ហ៊ាន​ប៉ះ​ព្រះសង្ឃ​ទេ​ព្រោះ​ខ្លាច​បាប​ សូម្បី​តែ​និយាយ​ទៅ​កាន់​ព្រះសង្ឃ​ក៏​គិត​ដែរ​ខ្លាច​ខុស​ពាក្យ​ពេចន៍ ចំណែក​ព្រះ​សង្ឃ​ខ្លះ​វិញ​មិន​ត្រឹម​តែ​រំលោភ​ទេ ថែម​ទាំង​គំរាម​សម្លាប់​ទៀត​។​
ឥឡូវ​នេះ ​ចូល​ដល់​ដំណាក់​កាល​ព្រះសង្ឃ​នាំ​គ្នា​លេង​ហ្វេស​ប៊ុក​ ហើយ​ឆ្លើយ​ឆ្លង​ជាមួយ​នារី​ស្អាត ​ខ្លះ​ស៊ិច​ស៊ី​ទៀត ​សំណួរ​សួរ​ថា​តើ​ព្រះ​សង្ឃ​លេង​ហ្វេសប៊ុក​មាន​អ្វី​ខុស​ដែរ​ឬ​ទេ ​? បើ​តាម​វិន័យ​សង្ឃ​វិញ​តើ ​អាច​ដាច់​អាបត្តិ​ដែរ​ឬទេ​? បើ​ព្រះ​សង្ឃ​បើក​ហ្វេសប៊ុក​ទៅ​ឃើញ​សុទ្ធ​តែ​រូប​អាសអាភាស ឬ​វីដេអូ​គ្លីប​អាសអាភាស ​ដែល​គេ​បាន​បង្ហោះ​ ឬ​មាន​មេរោគ​(Virus)​ដែល​បាន​ផ្ញើមក​ចូល​ក្នុង​ខ្ទង់​គណនី​ហ្វេសបុក​របស់​ ព្រះ​សង្ឃ​នោះ​? ពេល​ខ្លះ​ព្រះ​សង្ឃ​ដែល​ជា​សមាជិក​លេង​ហ្វេសបុក​ក៏​បង្ហោះ​រូបភាព​របស់ ​ព្រះ​សង្ឃ​ក្នុង​បន្ទប់​ក្នុង​កុដិ ដែល​រូប​ថត​ទាំង​ប្រុស​ ស្រី ​នៅ​ក្នុង​បន្ទប់​នោះ​ឲ្យ​ញាតិញោម​ឃើញ​ទាំង​អស់ ហើយ​ព្រះ​សង្ឃ​ខ្លះ​ពាក់​តែ​ហង្ស​សាក់ (​អាវកាក់)​ទៀត​។​ តើ​ជា​ការ​សមរម្យ​ដែរ​ឬ​ទេ​បើ​នារីៗ​បើក​នៅ​ក្នុង​ហ្វេស​បុក​ឃើញ​នោះ​?​ បើ​តាម​វិន័យ​ធម៌​ព្រះសង្ឃ​តាម​ធម្មតា ​គឺ​អាច​មើល​មុខ​ស្រ្តី​ទាល់​តែ​ចម្ងាយ​សុទ្ធ​​តែ​៣ ទៅ​៤​ម៉ែត្រ​ឯណោះ​។​ បើ​ព្រះ​សង្ឃ​មើល​រូបភាព​ស្រើប​ស្រាល​បែប​នេះ​ អាច​បណ្តាល​ឲ្យ​ព្រះ​សង្ឃ​ដែល​លេង​ហ្វេសប៊ុក​អាច​ឈាន​ដល់​ការ​រួម​ភេទ​ ឬ​ក៏​ចាប់​រំលោភ​ដែរ​ឬ​ទេ​? តើ​គណៈ​សង្ឃ​ធំៗ​មាន​បាន​ដឹង​រឿង​ព្រះសង្ឃ​លេង​ហ្វេសប៊ុក​ដែរ​ ឬទេ​? ​បើ​ដឹង​ហើយ​ តើ​មាន​វិធាន​ការ​ដែរ​ឬ​ទេ​?​
ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​  soprach.tong@phnompenhpost.com

19 comments:

Anonymous said...

Posted by EB at 6:14 AM,

What does EB stand for here?

You freaking EB cannot even write facbook in Khmer when the author writes it correctly (at the bottom of the article there).

Shame on you EB!

Anonymous said...

ហ្វេស បុក ម៉ែអា​ EB

Anonymous said...

Khmer needs to learn Khmer language for basic reading and writing currently not too many Khmer language experts alive because most younger generation are going to karaoke bars not in University. Khmer language is very hard to learn but we need all children in Cambodia to study Khmer language grammars and writing harder and longer. No foreign language until 15 years old.

Anonymous said...

EB?....My guess, "Ever Buddhist".

Anonymous said...

EB?... Elizabeth Becker?

Anonymous said...

Khmer has been created written
languages since 611 and up today.
Thai and Lao Copied Khmer written
alphabets and Khmer words.

Khmer was born in first century AD.
Thai was born in 1238 century AD.
Lao was born in 13 century AD.
Khmer empire was powerful in 802AD
through 1345,after that this empire declined.
When the Khmer empire declined,
written language declined too.

Vietnam just created when France
took over Indochina(Khmer,Lao,and
Vietnam).
Khmer written languages are as same as the other languages in the
world.
It is easy for people who worked
hard,but hard for people who did
not work hard enough.
Everyone has levels of understanding,including me.
No one is perfect in written languages.The words,"tolerate,and
forgive" are good for all of
readers,writers,or listeners.
Look at this article written in Khmer,some sentences are short,but
the others are long sentences.

"Facebook"in Khmer"ហ្វេស​បុក"that's
wrong.It should be,"ហ្វេសប៊ុក"។But
the last sentence,he wrote,"តើគណៈសង្ឃធំៗមានបានដឹងរឿង
ព្រះសង្ឃលេងហ្វេសប៊ុកដែរឬទេ?"។The
word facebook in Khmer is correct.

No one escaped from making mistakes,writings and speakings.

Monks who are watching and playing
"Facebook" are wrong.

sreyute said...

ពិតណាស់អ្វីទាំងអស់សុទ្ធតែមានមូលហេតុនិងដំណោះស្រាយមានកត្តាជា
ច្រើនដែលនាំឲ្យមានវិបត្តិសាសនា
-ការមិនមានភាពស្មោះត្រង់ចំពោះជីវិតជាអ្នកបួសនៃបព្វជិត១ភាគ ព្រះពុទ្ធជាម្ចាស់បានទូន្មានសាវក័របស់ព្រះអង្គថាសមណក្នុងសាសនាតថាគតត្រូវ
រស់នៅក្នុងការសន្ដោស ជាអ្នកសន្សំទ្រពតិចមិនជាប់ជំពាក់និងវត្តុ ពុទ្ធតម្រាស់ជាប្រយោជន៏ដើម្បីកុំឲ្យមានការលោភលន់នាំឲ្យមានការធ្វើអាក្រក់ផ្សេងៗព្រោះតែវត្តុ ដូច្នេះពុទ្ធសាសនាមិនមែនជាកន្លែងសម្រាប់រកស៊ីធ្វើមានធ្វើបាន អួតអាងអំណាច។ល។នោះទេ, ពុទ្ធសាសនាជាកន្លែងរកសេចក្តីស្ញប់និងអំពើល្អ។
-ស្តាបន័សាសនាយើងសព្វថ្ញៃនេះមានការជ្រៀតជ្រេកយ៉ាងពេញទីពីអ្នកនយោបាយ
និងបរទេសដែលមានមហិច្ឆតា ចង់យកប្រទេសយើងជាចំណុះ ដោយគោលបំណងគេធ្វើយ៉ាងណាឲ្យសាសនាយើងចុះទន់ខ្សោយ ដោយគេយល់ថា សាសនានេះមានឥទ្ធិពលខ្លាំងណាស់ក្នុងជីវិតខ្មែរ,
ដើម្បីអាចគ្របគ្រងយើងបានគេត្រូវបន្សាបជំនឿរបស់់យើងសិន ព្រះពុទ្ធសាសនាជាគ្រឹះនៃ សង្គម ចិត្តវិញ្ញាណ សាមគ្គី។ល។ ស្តាបន័សាសនាក៏មិនខុសពីគ្រហស្តដែរ កាលណាការគ្រប់គ្រង់មានវិបត្តិនិងធ្វើឲ្យថ្នាក់ក្រោមមានបញ្ហា ,មួយវិញទៀត ពុទ្ធចក្រនិងអាណាចក្រមានការជាប់ទាក់ទងគ្នាមិនអាចផ្តាច់បាន ,ដើម្បីជាសក្ខីភាព ខ្ញុំសុំលើក ទិដ្ឋភាពប្រវត្តិសា្រស្ត២មកបង្ហាញ ១ ក្នុងរាជ្យព្រះស៊ីសុវត្តិ ក្រោយអនិច្ចធម្មនៃព្រះសង្ឃរាជទៀង ព្រះរាជាបានតែងតាំងភិក្ខុកែ អ៊ុក ជាសង្ឃរាជ ភិក្ខុអង្គនេះពុំមានភាពជ្រៅជ្រះក្នុងធម្មវិនយ័និងភាពជាអ្នកដឹកនាំទេ
ជាហេតុនាំឲ្យមាន ការប្រតិបត្តិខុសឆ្គងជាអនេកពីពុទ្ធសាសនវាទ។ ២ក្នុងសមយ័អន្ធកាលនៃប្រវត្តិសាស្រ្តខ្មែរអម្លុងស.វទី១៨-១៩យួនបានត្រួតត្រា
យើង ដោយបានលើកក្សត្រីអង្គម៊ីជារាជនី នៅពេលនោះយួនបានព្យាយាមបំបាត់អ្វីៗទាំងអស់ដែលមានលក្ខណ:ជាខ្មែរ
រួមមានប្រពៃណី វប្បធម៌ ជាពិសេសសាសនា ,ដោយមិនអាចទទួលយកនូវអំពើរបស់យួនបាន បុព្វជនរបស់យើងបានងើបឡើងប្រឆាំង ដោយមានការចូលរួមជាពិសេសពីព្រះសង្ឃផង,ចេញពីបទពិសោធន៏នេះ បរទេសបានប្តូរយុទ្ធសាស្រ្តរបស់គេ ដូចជាអ្វីដែលខ្ញុំបានលើកឡើងមកនេះ។
ប្រឈមបញ្ហាកំពុងមាននេះ ជាដំណោះស្រាយ យើងគួរមានវិធានការដូចតទៅនេះ
ក,ចំពោះព្រះសង្ឃ
-ពង្រីកចំណេះដឹងពុទ្ធសាសនាក្នុងចំណោមព្រះសង្ឃតាមគ្រប់រូបភាព។
-ជ្រើសរើសព្រះសង្ឃជាព្រះថេរដែលមានសមត្តភាពនិងសីលបរិសុទ្ធឲ្យគ្រប់គ្រង
គណសង្ឃជាន់ខ្ពស់ដើម្បីតម្រង់ព្រះសង្ឃថ្នាក់ក្រោម។
-ត្រូវមានប្រពន្ធ័គ្រប់គ្រងទំនើបនិងមានប្រសិទ្ធិភាពដោយផ្អែកលើព្រះវិនយ័។
-ក្នុងស្តានភាពពិសេសនេះ ,ព្រះសង្ឃខ្មែរនៅបរទេសជុំវិញពិភពលោកគួរបង្កើតឲ្យមានគណសង្ឃជាន់
ខ្ពស់មួយជាប្រយោជន៏ដើម្បីការពារពុទ្ធសាសនានៅកម្ពុជាពីការសម្រេចមិនសម
រម្យណាមួយពីគណសង្ឃជាន់ខ្ពស់នៅកម្ពុជានិងការពារព្រះសង្ឃដែលប្រព្រឹត្ត
ត្រឹមត្រូវ (ឧ.ព្រះគ្រូទឹម សាខន លួនសាវាត)ហើយនិងឧបត្តម្ភពុទ្ធិកសិក្សា
ឲ្យទូលំទូលាយ។
ខ,ចំពោះគ្រហស្ត
-មានចំណេះដឹងជាមូលដ្ឋានខ្លះពីពុទ្ធសាសនាដើម្បីជាគតិក្នុងការការពារជំនឿរបស់
យើង។
-ឧបត្តម្ភការរៀនសូត្ររបស់ព្រះសង្ឃច្រើនជាងការធ្វើកុដិធ្វើសាលា
-ចំពោះអ្នកបួសខ្លះដែលបានប្រព្រឹត្តប្រាក់ចាក់ធម្មវិនយ័នោះ តោងយើងយល់ថា ធម្មជាតិក្នុងលោកនេះមានគតិ២គឺល្អនិងអាក្រក់ ,ការកោសក់ ស្លៀកដណ្តប់ស្បង់ចីវរមិនអាចឲ្យទៅជាបរិសុទ្ធបាននោះទេ,ប្រសិនបើអ្នកបួសរូបណា មិនបានអប់រំ ទូន្មាន កាយចិត្តរបស់ខ្លួននោះ ដូច្នេះជាការជៀសមិនផុតទេដែលត្រូវមានបុគ្គលអាក្រក់មួយចំនួនក្នុងសាសនា ហើយអ្នកទាំងនោះនិងត្រូវទទ្ួលទណ្ឌកម្មតាមផ្លូវសាសនាផងផ្លូវច្បាប់ជាតិផងតាមកម្រិតអំពើរបស់ខ្លួន។
មានតែការផ្លាស់ប្តូររបបគ្របគ្រងប្រទេសសព្វថ្ញៃនេះទេ ដែលអាចឲ្យយើងមានឧកាសមានការប្រតិបត្តិពុទ្ធសាសនាដ៏បរិសុទ្ធជាអតិប្បរមា។
ដូច្នេះសរុបមក ព្រះសង្ឃអាចប្រើបច្ចេកវិទ្យាទំនើបដែលមានបាន ,ដោយក្នុងផ្លូវល្អនិងស្របតាមព្រះវិនយ័។
សូមអរគុណ

Anonymous said...

នៅតែវត្ត សូត្រតែធម៍ ទៅក៏មឹនកើតដែរ
អាក្បាលត្រងោល អស់នេះ ចង្រែមែន៕

Anonymous said...

សាសនាមានច្រើនណាស់ក្នុងពិភពលោកនេះ,តែ
មាន ៤ ធំជាងគេ គឺ ព្រហ្មញ្ញសាសនា(តួអង្គជា
អទិទេព),ព្រះពុទ្ធ ព្រះយីស៊ូគ្រិស្ទ និង ព្រះ
មហាម៉ាត់ជាតួអង្គមនុស្ស)។
អ្នកបួស អ្នកជឿ អ្នកកាន់សាសនាណាក៏ដោយ
មិនមែនបរិសុទ្ធគ្រប់រូបទេ តែងតែមានខុសគ្រប់
សាសនាទាំងអស់ ព្រោះមុនស្សម្នាក់ៗប្រកប
ដោយ លោភៈ ទោសៈ មោហៈ។
ជាពិសេស ការបៀតបៀនដោយកាយ វាចា
និង សំនេរ។
បើលះបង់ការបៀតបៀនបាន ដូចជាស្ពានឡើង
ឋានសួគ៌។
មកពីអវិជ្ជា ធ្វើឲ្យមនុស្សមានទំនាស់។
តើលោកសង្ឃ អ្នកកាន់សាសនាធ្វើតាមវិន័យ
បានទេ?មិនបានទេ ព្រោះចិត្តមនុស្សផ្លាស់ប្ដួរ
ចិត្តក្នុង ២៤ ម៉ោង ៥០,០០០ដង។
តើខ្ញុំជាអ្នកសរសេរនេះទាស់ចិត្តអ្នកផងទេ?
ប្រាកដណាស់!
បើមិនសរសេរ មិនធ្វើ និងមិននិយាយនោះក៏
នៅតែខុសទៀត។គេចពីការទីទៀនមិនបានទេ។

Anonymous said...

១០:៥៣PM​ ឯងព្រោកប្រាជ្ញច្រើនពេកអញ្ចឹងអត់
បានប្រយ៉ាយោជន៏អីទេ។
ចាប់អាក្បាលត្រងោលៗ អស់នោះ ទាត់កំប៉េះគូថ
(មឹនមែន គូទ ទេណា៎)ឲ្យវាឡប់សត្តិអស់ទៅ វា
ចប់រឿងទៅហើយ! យល់ទេ?
បារាំងនិយាយថា់៖
Kick those bald's guys in the ass silly and that will be the end of the story!

Anonymous said...

Ah Chheam chhleung, kar del aeng hean promat baeb nis piprurs kluon aeng slap bat tov heuy. Ah norok kmean thgnai na jap jeat te, ah kanhjeas yuon dach thlai.

Anonymous said...

same to you and right back at you 11:38 AM!

Anonymous said...

11:38 PM

Anonymous said...

10:09Pm លោក ឯងហ៊ានប្រមាទព្រះសង្ឃអត់
ខ្លាចចុះនរកទេឬ?

Anonymous said...

លោកសង្ឈណាត្រឹមត្រូវដឹងច្បាប់គោរពច្បាប់សង្ឈ
ត្រូវបានអ្នកកាន់សាសនាចិញ្ចឹមគោរព ផ្ទុយទៅវិញ
អាក្បាលត្រងោលអស់នោះនឹងត្រូវទទួលបាបកម្មខ្លួនវា ហើយគ្មានបាបកម្មអីដល់អ្នកដែលដាក់
ទោសដល់វាឡើយ!

Anonymous said...

To:10:09PM,

He is a perfect man.He is better
than Buddha,Christ,and Mohammed.
These three religion founders were
human beings.Monks,nuns,pastors are
people;they always make mistakes.

The govt should make the laws and
the rules. The chief monks defrocked them.
There are 7.5 billion people in the world.
Brahma has 1 billion believers.
Buddha has half billion believers.
Jesus Christ has 2.5 billion believers.
Mohammed has 1.5 billion believers.
There are 5 billion in four large
religions and the rest are other
religions and nonbelievers.

You are not a perfect man,so am I.
You made mistakes too.
If I made mistakes,I admitted it.
Your word,"សត្តិ"is wrong.The correct one is "សតិ".
You wrote English below your comment;it is not French.You said,
"បារាំងនិយាយថា៖"
La phrase que vous écrivez est une
phrase Englaise.

Anonymous said...

Phrase anglaise not phrase Englaise!

Anonymous said...

Mais oui, l’error est humaine!
Thank you for correcting the word សតិ. I got carried away with ជើង ត!

ប៉ុន្តែលោកសង្ឈណាមឹនដឹងច្បាប់សង្ឈ ឬក៏ប្រព្រឹត្តខុសច្បាប់សង្ឈ ត្រូវតែគេ
ហៅវាថា អា ក្បាល ត្រងោល អត់មានបាប
បុណ្យអីទេ អូគេ?

Anonymous said...

"La phrase" est un nom féminin.
C'est la phrase Englaise.
C'est un homme Englais.
C'est un mot Français.
C'est une femme Française.
Il faut ajouter un "E" pour féminin.Les articles la et une sont
féminins.

បើនិយាយថាលោកសង្ឃ គឺខុសនឹងត្រៃរតន៍៖
ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ។
ព្រះសង្ឃណាធ្វើខុស គេហៅថា បុគ្គល។