អង្គារ 21 កុម្ភៈ 2012
ដោយ សរ សោភ័ណ| សារពត៍មានសេរី
ទីបំផុតទៅ ដោយមិនអាចទប់ទល់ចំពោះគំនាបអន្តរជាតិ និងការតស៊ូអហឹង្សាពីប្រជាពលរដ្ឋបាន របបយោធាផ្តាច់ ការ របស់ភូមា បានយល់ព្រមបិទបញ្ចប់សករាជរបស់ខ្លួន ដោយប្រគល់អំណាចទៅអោយ រដ្ឋាភិបាលស៊ីវិល ។ រដ្ឋាភិបាលថ្មីដែលគាំទ្រពីក្រោយដោយក្រុមទាហានដដែល បានធ្វើកំណែទំរង់គួរអោយ ភ្ញាក់ផ្អើល ដោយមេដឹកនាំគណបក្សប្រឆាំងលោកស្រី Aung San SuuKyi ត្រូវបានដោះលែងនិងអនុញ្ញាត អោយគណបក្ស NLD ចូលរួមក្នុង ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមេសាខាងមុខ ។ អ្នកទោស នយោបាយជាងពាក់កណ្តាលត្រូវបានរដ្ឋា ភិ បាលដោះលែង ។ ក្រុមមេដឹកនាំព្រលយរួចជាស្រេច ហើយថា លោកស្រី Suu Kyi អាចនឹងផ្តល់តួនាទីក្នុងរដ្ឋា ភិ បាល នាពេលខាងមុខ បើសិនជាលោកស្រីជាប់ឆ្នោត។ តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ត្រូវគេផ្គូរផ្គងរួចជា មុនសំរាប់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ដែលមានទំនាក់ទំនងល្អនិងភាពល្បីល្បាញលើឆាកអន្តរជាតិ ។
ដោយរស់នៅឯកោពីពិភពលោកច្រើនទសវត្ស របបយោធាដែលមិនពឹងផ្អែកលើជំនួយបរទេស ហើយទទួលបន្ថែមនូវទណ្ឌកម្មពីអន្តរជាតិ សំរេចបោះបង់ចោលបែបបទដឹកនាំផ្តាច់ការរបស់ខ្លួន ហើយ ធ្វើកំណែទំរង់នយោបាយ ។ ទ្វារដែលធ្លាប់តែខ្ទប់បិទ ឥឡូវនេះចាប់ផ្តើមបើកទទួលប្រេសិតជាន់ខ្ពស់បស្ចឹម ប្រទេស ។ ជាលទ្ឋផលបឋម អាមេ រិកសំរេចដកទណ្ឌកម្មមួយចេញដោយអនុញ្ញាតអោយមានជំនួយចូល ទៅកាន់ប្រទេសនេះ ហើយអឺរ៉ុបក៏ចាប់ផ្តើមជួយហិរញ្ញវត្ថុ ។ ក្រុមប្រទេសសេរី កោតសរសើរនិងលើក ទឹកចិត្តអោយរដ្ឋាភិបាលភូមា ដើរលើគន្លងប្រជាធិប តេ យ្យ ហើយរួមគ្នាធ្វើការដើម្បីផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋក្រីក្រ ។ មិនយូរមិនឆាប់ ប្រទេសមានសេដ្ឋ កិច្ចដុនដាបមួយនេះ នឹងកែប្រែមុខមាត់របស់ ខ្លួន បើសិនមេដឹកនាំមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការកែទំរង់ ។
ខណៈពេលដែលភូមា កំពុងងាកទៅរកផ្លូវប្រជាធិបតេយ្យ នៅកម្ពុជាបែរជាជ្រើសរើសយកចរន្ត បញ្ច្រាស់ទៅវិញ ។ បញ្ច្រាស់ត្រង់ថា លោកនាយករដ្ឋមន្ត្រីគំរាមជាច្រើនលើកច្រើនសារបិទការិយាល័យ សិទ្ឋិមនុស្សអង្គការសហ ប្រជាជាតិ គាំទ្រដល់ការបណ្តេញពលរដ្ឋដើម្បីរឹបយកដីធ្លី ដកអភ័យឯកសិទ្ឋិសភា ពីមន្ត្រីបក្សប្រឆាំង ហើយកាន់ តែអាក្រក់ទៅទៀតគឺប្រើតុលាការដើម្បីផ្តន្ទាទោសលោកសមរង្ស៊ី ។ ទាំង អស់នេះ បង្ហាញច្បាស់ពីជំហានកាន់តែឆ្ងាយរបស់លោកនាយករដ្ឋមន្ត្រី លើគន្លងផ្លូវប្រជាធិបតេយ្យ ។ វា ជាជំរើសខុសឆ្គងមួយដែលលោកហ៊ុនសែន ជ្រើសរើស ក្នុងន័យបំផ្លាញជីវិតនយោបាយរបស់លោកសមរង្ស៊ី និងរំលាយគណបក្សប្រឆាំង ។ ខុសត្រង់ថា អ្វី ដែលលោកគិតថានឹងអាចទទួលជោគជ័យ វាកំពុងក្លាយជា ចំណងមួយ ដែលកំពុងប្រទាក់ជើងលោក ។
គណបក្សសមរង្ស៊ី ដែលត្រូវលោកនាយករដ្ឋមន្ត្រី «ផ្តាច់ក្បាល» មិនបានស្លាប់ ឬរលាយដូចជា គណបក្សផ្សេងឡើយ ផ្ទុយទៅវិញគណបក្សនេះនៅតែរឹងមាំ ហើយដំណើរការដោយរលូនជាប្រក្រតី ។ លទ្ឋផលបោះឆ្នោតព្រឹទ្ឋសភាបង្ហាញជាភស្តុតាងឥតប្រកែកបាន ដោយគណបក្សនេះកើនសម្លេងរហូតដល់ ទៅដណ្តើមបាន១១អាសនៈ ។ លោកសមរង្ស៊ី ថ្វីត្បិតតែមិនអាចបង្ហាញវត្តមានលើទឹកដីកំណើតបាន តែ លោកនៅតែអាចចាត់ចែងកិច្ចការយ៉ាងល្អពីក្រៅប្រទេស ពោលគឺ «ក្បាលម៉ាស៊ីនដឹកនាំ»របស់ គណបក្សប្រឆាំងនៅតែរស់រវើក និងខ្លាំងក្លាដដែល ។ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក មេដឹកនាំគណបក្សប្រឆាំង នៅតែទទួលបាននូវការ គោរពស្រឡាញ់ និងគាំទ្រ ។ ផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាកំពុងទទួលរងនូវ ការរិះគន់ទាំងមជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស ។
តើវាជានយោបាយឈ្នះឈ្នះឬ ដែលមេដឹកនាំបក្សប្រឆាំងគ្រាន់តែជួយការពាររាស្ត្រ បែរជាត្រូវ កាត់ទោសដាក់ពន្ឋនាគារ?តើជាការបង្រួបបង្រួមជាតិឬដែលមេដឹកនាំបក្សប្រឆាំងត្រូវរដ្ឋាភិបាលរករឿង មិនចេះចប់មិនចេះហើយ ព្រមទាំងបង្ខំអោយចាកចេញពីប្រទេស ? តើមេដឹកនាំរដ្ឋាភិបាល មិនអាចសំរុះសំរួលហើយធ្វើការជាមួយបក្ស ប្រឆាំងដើម្បីផលប្រយោជន៏ជាតិទេ ? តើវប្បធម៌ជជែកគ្នាជាសាសន៏តែ មួយមិនអាចកើតមានទេ ?
ក្រុមមន្ត្រីបក្សប្រឆាំងព្យាយាមគ្រប់វិធីដើម្បីចរចាជាមួយមន្ត្រីកាន់អំណាច សំរាប់បើកផ្លូវអោយ មេដឹកនាំរបស់ខ្លួនវិលត្រឡប់ចូលប្រទេសវិញ ប៉ុន្តែគណបក្សកាន់អំណាចទាត់ចោលម្តងហើយម្តងទៀត។ គណបក្សប្រឆាំងមានជំរើសតិចតួចណាស់ ខណៈពេលរដ្ឋាភិបាលហាក់ដូចជាបិទទ្វារក្នុងរឿងនេះតែម្តង ។ ជំរើសដែលសេសសល់ ហើយបង្ខំចិត្តត្រូវធ្វើគឹលោកសមរង្ស៊ីត្រូវគាស់សំណុំរឿងចាស់នៅតុលាការបរទេស មកវិញ ។ នោះគឺរឿងឧក្រិដ្ឋដែលកើតឡើងកាលពីជាង១០ឆ្នាំមុន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ត្រូវគេសង្ស័យថា មានជាប់ទាក់ទិន និងជាអ្នកទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់បែកដៃលើ ក្រុមបាតុករមុខអាគារសភាជាតិ ។ សំណុំរឿងចាស់នៅតុលាការក្រុង New York និងសំណុំរឿងថ្មីនៅ តុលាការក្រុង Paris ជាអាវុធដែលលោកសមរង្ស៊ីប្រើវាយបក ។ បន្ថែមពីលើនេះលោកសមរង្ស៊ី ត្រូវបង្ខំចិត្ត អំពាវនាវអោយសហគមន៏អន្តរជាតិជួយរូបលោក តាមរយៈវិធីកៀបសង្កត់រដ្ឋាភិបាលក្រុងភ្នំពេញ ដែល រស់រានមានជីវិតដោយពឹងពាក់លើជំនួយបរទេសជាងពាក់កណ្តាល ។
ចង់មិនចង់ មុខមាត់របស់លោកនាយករដ្ឋមន្ត្រីខ្មែរលើឆាកអន្តរជាតិ ពិតជាមិនល្អទាល់តែសោះ ពោលគឺលោកមានមនុស្សតិចតួចណាស់ដែលចង់រាប់លោក ។ ក្នុងក្រសែភ្នែករបស់បណ្តាមេដឹកនាំប្រទេស ប្រជាធិបតេយ្យនៅលើពិភពលោក លោកហ៊ុន សែន អាចជាជនគួរអោយខ្លាច និងខ្វះសេចក្តីគោរព។ លើស ពីនេះ ផ្លូវដើររបស់គាត់អាចនឹងកាន់តែចង្អៀត បើសិនជាតុលាការក្រុង New York និង Paris កោះហៅ អោយទៅបំភ្លឺ ឬចេញដីការចាប់ខ្លួននោះ ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនពិតជាមិនចង់ឃើញមេដឹកនាំរបស់ ខ្លួនត្រូវតុលាការបរទេសចាប់ខ្លួននោះឡើយ ព្រោះវាជាសេចក្តីអៀនខ្មាស់សំរាប់ប្រទេសជាតិទាំងមូល។ ជាងនេះទៅទៀត ប្រជាពលរដ្ឋចង់រស់នៅក្នុងសុខសន្តិភាព មានជីវភាពសម្បូរសប្បាយ សេរីភាពពេញ លេញ ដែលទាំងអស់នេះតំរូវអោយអ្នកនយោបាយទាំងអស់ ត្រូវគិតដល់ផលប្រយោជន៏ជាតិ ដោយមិន ចង់ឃើញមេដឹកនាំ និងបក្សប្រឆាំងពាក់មុខយក្សដាក់គ្នា ដែលបង្កនូវក្តីកង្វល់គ្រប់ពេលមិនត្រឹមតែពលរដ្ឋ ខ្លួនឯងនោះទេ ថែមទាំងបង្កភាពស្មុគស្មាញដល់សហគមន៏អន្តរជាតិទៀតផង ។
សំណួរចោទសួរថា តើអ្វីទៅជាផលចំណេញពី «ល្បែងនយោបាយកំចាយមេបក្សប្រឆាំង» អោយខ្ទាត ចេញ ពីប្រទេស ? មកទល់ថ្ងៃនេះ ឃើញច្បាស់គ្រប់គ្នាហើយ គឹថាគណបក្សកាន់អំណាចមិនត្រឹមតែមិន អាចបំបែកគណបក្សសមរង្ស៊ី អោយខ្ទេចដូចគណបក្សលោកតាសឺនសាន និងគណបក្សហ្វ៊ុនស៊ិនប៉ិចនោះទេ ផ្ទុយទៅវិញគណបក្សប្រឆាំងមួយនេះ ឡើងអាសនៈនៅព្រឹទ្ឋសភា ហើយនឹងត្រូវកើនសម្លេងនាឱកាស បោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតរើសតំណាងរាស្ត្រនាពេលខាងមុខទៀត ។ រីឯផលប៉ះពាល់វិញ គឺ រដ្ឋាភិបាលត្រូវរងនូវការរិះគន់ពីគ្រប់ច្រកល្ហក ហើយលោកនាយករដ្ឋមន្ត្រីខ្លួនឯង ត្រូវរស់ទាំងភិតភ័យ ដោយបារម្ភពីបណ្តឹងរបស់លោកសមរង្ស៊ី នៅក្រៅប្រទេស ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជាមនុស្សឆ្លាតម្នាក់ ដែលចេះគ្រប់គ្រងអំណាចបានយ៉ាងល្អ ។ លោក រឹតតែត្រូវប្រជាពលរដ្ឋខ្មែរនិងសហគមន៏អន្តរជាតិគាំទ្រ និងគោរពស្រឡាញ់កាន់តែខ្លាំង បើសិនជាលោក ចេះប្រើភាពឆ្លាតបន្ថែមលើនេះ ។ ភាពឆ្លាតនោះគឺអោយលោកសមរង្ស៊ី ចូលស្រុកវិញដើម្បីចូលរួមប្រកួត ប្រជែងបោះឆ្នោតដោយសេរី ត្រូវរួមពិភាក្សាលើបញ្ហាធំៗដែលជាអាយុជីវិតជាតិ ព្រមទាំងផ្តល់តួនាទី និង សិទ្ឋិអំណាចអោយបក្សប្រឆាំងកាន់តែខ្លាំងក្នុងការឃ្លាំមើលសកម្មភាពរដ្ឋាភិបាល ។ ចាស់បុរាណលោក ប្រៀនប្រដៅថា «ថោកអីនឹងដៃ ថ្លៃអីនឹងមាត់» តើវាធ្ងន់ណាស់ទៅឬសំរាប់លោកនាយករដ្ឋមន្ត្រី ? ការបង្រួបបង្រួមជាតិសំខាន់ណាស់ ជាពិសេសទំនុកចិត្តពីម្ចាស់ជំនួយឡើងវិញ ។ សំរាប់លោកសមរង្ស៊ី វិញ ធ្លាប់ប្រកាសរួចទៅហើយថា អ្វីក៏ដោយអោយតែជាផលប្រយោជន៏ជាតិ លោកសុខចិត្តធ្វើគ្រប់យ៉ាង ហេតុ នេះវាប្រាកដណាស់ដែលលោកនឹងដកពាក្យបណ្តឹងពីតុលាការបរទេស ហើយចូលរួមជជែកជាមួយរដ្ឋាភិ បាល ។ ធ្វើយ៉ាងនេះ គ្រប់គ្នានឹងទទួលបានផលប្រយោជន៏ ។ បើសិនជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជ្រើសរើសយកផ្លូវនេះ វាជាជំរើសដ៏ល្អប្រពៃមួយ ពោរពេញដោយភាពឆ្លាតវៃ។
ឥឡូវនេះសំណួរនៅត្រង់ថា តើលោកនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងប្រើភាពឆ្លាត ជ្រើសរើសយក ជំរើសល្អ ដើម្បីក្លាយជាមេដឹកនាំដែលទទួលនូវការគោរពស្រឡាញ់ឬមួយក៏អត់តែប៉ុណ្ណោះ ៕
Subscribe to:
Post Comments (Atom)
7 comments:
Very good article. Good comment. I hope Hun Sen and Sam Rainsy will read this article and considere. If both agree to each other and think about the Cambodia/Cambodian we will have a peace, development, human rights and a real democracy.
Thank you Lok Sar Sophorn for your good comment.
Khmer Siemreap
ខ្ញុំសង្ឃឹមថាលោក ហ៊ុន សែន គួរគឹតឲ្យដូច ភូមា មហាមិត្តរបស់លោកទៅ.....មិនខុសទេ ...គេងាកបាន...ហេតុអ្វីយើងងាកមិន,,,,,ឬយួនគេមិនលោកងាកទៅចាប់ដៃលោក សម រង្សី ?????
ត្រូវហើយ យួន មិនអាចបណ្ដោយឱ្យលោកហ៊ុន
សែន ងាកទៅចាប់ដៃជាមួយនឹង លោក សម
រាង្ស៊ី ដែលយួនចាត់ទុកថាជាគ្រោះថ្នាក់បំផុត
ក្នុងការលេបទឹកដីបំបាត់ពូជសាសន៍ខ្មែរ។
រឿងរ៉ាវទាំងអស់នេះជាជម្ងឺនយោបាយឆ្មើងឆ្មៃ
ជ្រុលនិយមរបស់រាំងស៊ីនឹងហ៊ុនសែនសុទ្ធសាធ។
បុគ្គលទាំងពីរនេះគឺចង់កាច់កុងគ្នាជាចរឹកបុគ្គល
គឺឌឺដងគ្នាថាអ្នកណាគ្រាន់បើជាងអ្នកណា?ការទៅប្តឹងប្តល់ ការដកពាក្យគឺជារឿងផ្ទាល់ខ្លួន
ដើម្បីចំណេញខាងនយោបាយ។អ្វីក៏ដោយឲ្យតែ
រឿងជាតិ រាំងស៊ីធ្វើបានទាំងអស់ ចុះបើគ្រាន់តែ
បង្រួបបង្រួមជាមួយគណបក្សអ្នកប្រជាធិប្បតេយ្យ
ដើម្បីរឿងជាតិសោះតើហេតុអ្វីក៏រាំងស៊ីគេចវេស
សម្បើមម្លេះ។រាំងស៊ីធ្វើនយោបាយឆ្មើង
កន្ទើងណាស់ នៅស្រុកខ្មែរនេះគឺគណបក្សប្រឆាំង
ដែលធំជាងគេបង្អស់ ធំជាងអ្នកណាគឺគាត់គ្រាន់
បើជាងអាគណបក្សចោលម្សៀតហ៊សបនឹង
គសមដែលទើបតែបង្កើតថ្មីថ្មោងតែបើប្រៀប
ជាមួយគជជវឹញហៅមិនលឺ។
នេះជាចំណេះជិះក៏ឯងទេ។ទ្រាំៗទៅមេវាដើម្បី
រឿងជាតិ។
NOt possible for Hun SEN,he has to ask his master Youn.
Sam Rainsy is a good alternative...
Sen and his criminal clique are no fan of democracy, how could anybody expects them to relent on supressing the poor Khmer people.
The real alternative is to have the donor countries cut-off all funding to the thugs, which is very unlikely because these countries have their own interest deeply vested in Hun Sen criminal enterprises, not in Cambodia and its people.
To be effective the boycott must be initiated by a heavy weight suc as the USA. They are the only country that can orchestrate and mobilize the world to isolate Hun Sen regime. But that is also very unlikely because the USA is currently courting Sen and the Viet to help them contain China.
So what does that leave us?
I suggest we contemplate Libya, and Syria scenarios to get the world's attention and destabilize Sen's legitimacy - he and his regime GOT TO GO.....
Post a Comment