ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុងពិធីជួបជុំសហគមន៍ខ្មែរអាមេរិក នៅទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។ (RFA/Yun Samean) |
2012-03-12
ដោយ អ៊ុក សាវបូរី
Radio Free Asia
ប្រធានគណបក្ស សម រង្ស៊ី ត្រូវបានកំណត់ដោយសាលដីកាស្ថាពររបស់តុលាការកំពូលថាមានទោស ដូច្នេះនាំឲ្យលោកលែងជាសមាជិករដ្ឋសភាទៀតហើយ។
ការលុបចោលអភ័យឯកសិទ្ធិលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនេះ ត្រូវបានអង្គការឃ្លាំមើលការបោះឆ្នោត និងអង្គការក្រៅរដ្ឋាភិបាលអះអាងថា អាចប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតរើសតំណាងរាស្ត្រ ខាងមុខ។
រដ្ឋសភាបានប្រកាសរំលឹកឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១២ ថា ផ្អែកតាមច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ ប្រធានគណបក្ស សម រង្ស៊ី ត្រូវបាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូលតាំងតែពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ មកម៉្លេះ។
ក្រៅពីបាត់បង់សមាជិកភាពជាសមាជិកសភា លោក សម រង្ស៊ី បានបាត់បង់មិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ក្នុងមណ្ឌលភូមិភាគ២ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ទៀតផង។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការលុបចោលអភ័យឯកសិទ្ធិ និងដាក់ទោសលោក សម រង្ស៊ី នោះ គឺជារឿងនយោបាយ។ លោកថា រដ្ឋាភិបាលគ្មានការដោះស្រាយបញ្ហាព្រំដែន មានតែការកាត់ទោសលោក សម រង្ស៊ី ទៅវិញ។
លោកបន្តថា ប្រធានគណបក្ស សម រង្ស៊ី មានទោស និងបាត់បង់អភ័យឯកសិទ្ធិសភានេះ ក៏ព្រោះតែលោកបានជួយការពារមិនឲ្យជនបរទេសបោះបង្គោលលើដីស្រែរបស់កសិកររស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ពីព្រោះបង្គោលនោះបានបោះលើដីស្រែកសិករ ហាក់ដូចជាបង្គោល បោះកំណត់ព្រំប្រទល់រវាងប្រទេសកម្ពុជា-វៀតណាមដែរ។
លោក យឹម សុវណ្ណ៖ «ពីព្រោះការបោះឆ្នោតដែលគ្មានវត្តមានឯកឧត្ដមប្រធាន សម រង្ស៊ី គឺជាការបោះឆ្នោតដែលគ្មានសេរី និងយុត្តិធម៌។ គណបក្សកាន់អំណាចមិនគួរខ្លាចប្រជាប្រិយភាពគណបក្ស សម រង្ស៊ី ដល់ថ្នាក់ហ្នឹងទេ។ យើងគួរតែអនុញ្ញាតឲ្យប្រធាន សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតដើម្បីឲ្យមានសេរី និងយុត្តិធម៌»។
អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី១២ ខែមីនា បានជម្រាបជូនសាធារណជន ជាតិ និងអន្តរជាតិថា ដោយសារសាលដីកាព្រហ្មទណ្ឌលេខ៣២ របស់តុលាការកំពូល បានចូលជាស្ថាពរនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ ហើយបានសម្រេចផ្ដន្ទាទោស ឈ្មោះ សម រង្ស៊ី ឲ្យជាប់ពន្ធនាគារកំណត់ ២ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល។ រដ្ឋសភាគ្រាន់តែអនុវត្តតាមសាលដីកានោះ យោងតាមច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ ឲ្យតែមានតំណាងរាស្ត្ររូបណាដែលជាទណ្ឌិតហើយត្រូវតែអស់សិទ្ធិជាសមាជិករដ្ឋសភា។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថា មិនគួរប្រើប្រព័ន្ធតុលាការក្នុងការបំបាក់នូវសេរីភាពនៃការបញ្ចេញមតិប្រឆាំងឡើយ។ លោកថា ជារឿងនយោបាយ ហើយអាចប៉ះពាល់ដល់ការបោះឆ្នោត ដែលអង្គការនេះនឹងស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យលោក សម រង្ស៊ី មានវត្តមានក្នុងពេលបោះឆ្នោតខាងមុខ។
លោក គល់ បញ្ញា៖ «ទំនាស់ខាងបញ្ចេញមតិ ខាងនយោបាយ ប្រធានគណបក្សប្រឆាំងនឹងត្រូវបានគេផ្ដល់ឱកាសដើម្បីមកប្រកួតប្រជែងការបោះឆ្នោត ២ ខាងមុខនេះ គឺការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតអ្នកតំណាងរាស្ត្រ»។
លោក អំ សំអាត អ្នកសង្កេតការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងស្រដៀងគ្នាថា ការបញ្ចប់អភ័យឯកសិទ្ធិ លោក សម រង្ស៊ី គឺវាលឿនពេក ព្រោះបញ្ហានយោបាយគួរតែអ្នកនយោបាយនិយាយគ្នាក្នុងការរកច្រកចេញ ដើម្បីឲ្យប្រទេសកម្ពុជា ពិតជាសេរីពហុបក្ស។
លោក អំ សំអាត៖ «ប្រធាននៃគណបក្សជំទាស់ហ្នឹង គឺជាវត្តមានមួយដែលខានមិនបានសំរាប់ប្រទេសកម្ពុជាយើង ក្នុងការស្វែងរកការបោះឆ្នោត ដើម្បីបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
សេចក្ដីប្រកាសលេខ០៤៥រស ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកតាមសាលដីកានៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ ផ្តន្ទាទោស និងកថាខណ្ឌទី៣ មាត្រា១៤ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រចែងថា តំណាងរាស្ត្រដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថា ជាទណ្ឌិតជាប់ពន្ធនាគារ ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា ហេតុនេះឈ្មោះ សម រង្ស៊ី ត្រូវបាត់បង់សមាជិកភាពជាសមាជិករដ្ឋសភានីតិកាលទី៤៕
4 comments:
Vietnam sucks Cambodia deeper and deeper into a shithole of no return.
IMPORTANT * IMPORTANT * IMPORTAN*
***********************************
CARRY OUT YOUR DUTY AS THE NATIVE OF KHMER
***********************************
WE PETITION THE OBAMA ADMINISTRATION TO:
Stop the crime against humanity in Cambodia
The political regime of Phnom Penh, Cambodia, led by Prime Minister Hun Sen, is authoritarian, against the freedom of speech, never respectful of the human rights, corrupted, kleptocratic and in connivance with his clan to grab people land, torch and destroy people home and commit crime against humanity, against international law and even violate the international treaties.
We urge Respected President Obama and the Congress to:
1. Re-examine/reactivate the HR 533 and the bill 309 in order to condemn Hun Sen for having committed a crime against humanity;
2. And Urge the United Nations Security Council to condemn Hun Sen as a criminal of crime against humanity, therefore, put him in trial of the International Criminal Court (ICC) such as Ghadaffi the President of Libya.
Created: Feb 29, 2012
Issues: Civil Rights and Liberties, Criminal Justice and Law Enforcement
Learn about Petition Thresholds
***************************************************************
***SIGNATURES NEEDED BY MARCH 30, 2012 TO REACH GOAL OF 25,000***
***********************************
***Please do not forget to tell your friends and relatives.
***Be a proud native****
White House Website:
HTTPS://WWWS.WHITEHOUSE.GOV/PETITIONS/!/PETITION/STOP-CRIME-AGAINST-HUMANITY-CAMBODIA/YK5BG01Y
IMPORTANT * IMPORTANT * IMPORTAN*
************************************************
***CARRY OUT YOUR DUTY AS THE NATIVE OF KHMER***
************************************************
WE PETITION THE OBAMA ADMINISTRATION TO:
Stop the crime against humanity in Cambodia
The political regime of Phnom Penh, Cambodia, led by Prime Minister Hun Sen, is authoritarian, against the freedom of speech, never respectful of the human rights, corrupted, kleptocratic and in connivance with his clan to grab people land, torch and destroy people home and commit crime against humanity, against international law and even violate the international treaties.
We urge Respected President Obama and the Congress to:
1. Re-examine/reactivate the HR 533 and the bill 309 in order to condemn Hun Sen for having committed a crime against humanity;
2. And Urge the United Nations Security Council to condemn Hun Sen as a criminal of crime against humanity, therefore, put him in trial of the International Criminal Court (ICC) such as Ghadaffi the President of Libya.
Created: Feb 29, 2012
Issues: Civil Rights and Liberties, Criminal Justice and Law Enforcement
Learn about Petition Thresholds
***************************************************************
***SIGNATURES NEEDED BY MARCH 30, 2012 TO REACH GOAL OF 25,000***
***************************************************************
*****Please do not forget to tell your friends and relatives.*****
********************Be a proud native*******************
White House Website:
HTTPS://WWWS.WHITEHOUSE.GOV/PETITIONS/!/PETITION/STOP-CRIME-AGAINST-HUMANITY-CAMBODIA/YK5BG01Y
បុគ្គលដែលដកបង្គោលព្រំដែនយួនដែលបានដាំនៅ
លើដីស្រែខ្មែរបែរជាជាប់ទោស !!!
ឃាតករបានបាញ់សំលាប់កម្មការិនី (ឈ្មោះអា
ឈូក ព្រលិ) ទៅជាគ្មានទោស។
អាកញ្ចាស់ ជាម យាប និងអាចុយម៉្រាយ
ពិធីករដូរបាយស៊ីនៅប៉ុស្តិបាយ័ន ឈ្មោះអា
សត្យារៈ អ៊ើយអា!!!!!
ពួកអាជួយពិចារណា និងផ្សព្វផ្សាយឲ្យអញផង៕៚
សត្យារៈ
Post a Comment