សេចក្តីប្រកាសពត៌មាន
ចាប់ពីថៃ្ងទី ១៩ ខែ មិនា ឆ្នាំ២០១២ រហូតដល់ ថៃ្ងទី ៣០ ខែ មិនា ឆ្នាំ២០១២ ប្រជាសហគមន៏ព្រៃឡង់ទាំង៤ខេត្តជុំវិញព្រៃឡង់ ពួកគាត់នឹងធើ្វដំណើរតាមម៉ូតូចំនួន៣០០ គ្រឿង និងមានមនុស្សចូលរួមប្រហែលជា ៦០០នាក់ ចូលទៅ ក្នុងតំបន់ព្រៃឡង់។
គោលបំណងនៃការចូលព្រៃគឺដើម្បីបង្រ្កាបបទលើ្មសកាប់ឈើក្នុងតំបន់ព្រៃឡង់ ព្រមទាំងប្រមូលភស្តុតាងនិង វត្ថុតាងពីបទលើ្មសទាំងឡាយ មកកាន់ស្រុកសណា្តន់ ខេត្តកំពង់ធំ នៅថៃ្ងទី ២៨ ខែ មិនាឆ្នាំ២០១២ ក្នុងគោលបំណងចូលរួម និងបង្ហាញភស្តុតាងទាំងនោះដល់តំណាងរាស្រ្ត នឹងអ្នកពាក់ពន្ឋ័នៅក្នុងកម្មវិធីវេទិការសាធារណ:ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលសិទិ្ឋមនុស្សកម្ពុជា ។
ពត៌មានលំអិតសូមទំនាក់ទំនង:
លោក ឈឹម សាវុធ អ្នកសំរួបសំរួលគំរោងវេទិការសាធារណ: និងបណ្តុះបណា្តល នៃមជ្ឃមណ្ឌលសិទ្ឋិមនុស្ស កម្ពុជា លេខទូរសព្ទ (៨៥៥)១២៨៩ ៩៨ ៥៨ /៨៨ ៩៩ ៦៩ ២៤១
No comments:
Post a Comment