ភូមិបណ្តែតទឹកជនជាតិវៀតណាម នៅលើផ្ទៃទឹកបឹងទន្លេសាប នៅឃុំចុងឃ្នាស ក្នុងខេត្តសៀមរាប។ រូបថត ភ្នំពេញ ប៉ុស្តិ៍ |
Tuesday, 13 March 2012
លាង ប៊ុនណា
លិខិតមិត្តអ្នកអាន
The Phnom Penh Post
កាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០១២ ខ្ញុំ បានទៅលេងភូមិបណ្តែតទឹកមួយ នៅបឹងទន្លេសាប។ វាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ៥០ គ.ម ពីក្រុងសៀមរាប នៅតាមផ្លូវទៅរាជធានីភ្នំពេញ។
កំពង់ឃ្លាំងជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលជារឿយៗ ត្រូវបានជនបរទេស ទៅទស្សនា។ ខ្ញុំបានទៅលេងទីនេះជាច្រើនដងមកហើយ ទាំងនៅរដូវប្រាំង និងរដូវស្សា។ កន្លែងនេះ មានអ្វីខុសប្លែក អាស្រ័យលើពេលដែលអ្នកមកលេង។ នៅរដូវវស្សា នៅពេលដែលទឹកទន្លេមេគង្គឡើង បឹងទន្លេសាប មានផ្ទៃទឹកធំជាងធម្មតារហូតដល់ ៣ ដង ធ្វើឲ្យតំបន់ទេសចរណ៍កំពង់ឃ្លាំងកាន់តែមានភាពទាក់ទាញ។ បឹងទន្លេសាប ជាបឹងមួយ ក្នុងចំណោមបឹងធំបំផុតជាច្រើន នៅអាស៊ី។ ភូមិទាំងអស់ ដែលស្ថិតនៅតាមផ្ទៃបឹងនេះ ត្រូវទឹកជន់លិច ជាងនេះទៅទៀត រហូតដល់លិចផ្ទះឈើខ្ពស់ៗទៀតផង។ ពលរដ្ឋភាគច្រើន ស្នាក់នៅក្នុងផ្ទះ ហើយបានចេញមកលេងអ្នកជិតខាងដោយជិះទូក។ សិស្សសាលា ដូចតែគ្នាសុទ្ធតែជិះទូកតូចៗ ទៅសាលារៀន។ មិនមានការធ្វើដំណើរទៅកន្លែងឆ្ងាយៗច្រើនទេ។
តាមការអង្កេតរបស់ខ្ញុំ ពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់ខ្ញុំ នៅរដូវប្រាំង កន្លែងដែលមានអនាម័យគឺមិនមានទេ។ ផ្ទះភាគច្រើន មិនមានបង្គន់ទេ។ ពួកគេ បន្ទោបង់ និងបានចោលសំរាមទៅក្នុងទឹក។ ការបោះចោលសំរាម ដែលមិនមានការទទួលខុសត្រូវ គេអាចមើលឃើញនៅរដូវប្រាំងក្នុងពេលទឹកស្រក។ សំរាមប្លាស្ទិក មាននៅគ្រប់កន្លែងនៅពេញភូមិ។ ពលរដ្ឋ ត្រូវការឲ្យគេជូនដំណឹងឲ្យបានច្បាស់ថា កាកសំណល់ប្លាស្ទិកទាំងនេះ មិនរលាយទេ។ កំប៉ុងប្លាស្ទិក នៅជាប់បានយូរ និងបានបំផ្លាញបរិស្ថានផងដែរ ដែលជីវិតរបស់ពួកគេ ពឹងយ៉ាងខ្លាំងលើវា។ កាកសំណល់ប្លាស្ទិក មិនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងក្លាយជាបញ្ហាជាតិមួយក្នុងចំណោមបញ្ហាជាច្រើន ផងដែរ។
យើងទាំងអស់គ្នា ជាអ្នកទទួលខុសត្រូវ ហើយដំណោះស្រាយបញ្ហានេះ ពិសេសគេចាំបាច់ត្រូវស្គាល់ពីតួនាទីរបស់ពួកគេលើរបៀបកាត់ បន្ថយផលប៉ះពាល់ដែលវាអាចប៉ះពាល់ដល់បរិស្ថាន។ ដើម្បីបញ្ឈប់ការប្រើប្រាស់ស្បោងប្លាស្ទិក មានបញ្ហាប្រឈមធំមួយ ព្រោះយើង ត្រូវផ្លាស់ប្តូរជីវភាពមនុស្ស ១៤ លាននាក់។ ដើម្បីចាប់ផ្តើមជាមួយនឹងបញ្ហានេះ មានយុទ្ធសាស្រ្តសន្តិនិយមជាច្រើន គេត្រូវតែអនុវត្តហើយអ្នកទទួលខុសត្រូវសំខាន់ធំពីរគឺប្រជា ពលរដ្ឋ និងប្រព័ន្ធឃោសនា។
ដំបូងប្រសិនបើយើង ក្រឡេកមើលការប្រើប្រាស់ប្រចាំថ្ងៃ របស់ពួកយើងវិញ ពលរដ្ឋ ប្រើប្រាស់ថង់ប្លាស្ទិកច្រើនណាស់។ ឧទាហរណ៍ដូចជាពួកគេទៅផ្សារ ប្រសិនបើមិនមានកន្រ្តកទេ របស់របរទាំងអស់ដែលពួកគេទិញ ជាធម្មតាត្រូវអ្នកលក់ច្រកក្នុងថង់ប្លាស្ទិក។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះថង់ទាំងនេះ មិនត្រូវបានគេប្រើប្រាស់ឡើងវិញទេ។ វាត្រូវបានគេបោះចោលដោយមិនមានការទទួលខុសត្រូវ ឬដុតវាចោលទៀតផង។ ក្នុងការគណនាសាមញ្ញ ថាតើមនុស្សប៉ុន្មាននាក់ទៅផ្សារ ដែលប្រើថង់ប្លាស្ទិក ដោយមិនដឹងពីផលវិបាក ដែលកើតពីការប្រើប្រាស់នេះ?
គួរតែមានការស្វែងយល់បន្ថែមទៀត លើយុទ្ធនាការនៃការបំផ្លាញបរិស្ថាន។ បន្ទាប់មកពលរដ្ឋ បានជ្រាបពីរបៀបដែលបរិស្ថានមានគ្រោះថ្នាក់។ បន្ទាប់មកទៀត ប្រព័ន្ធឃោសនា មានតួនាទីសំខាន់ និងមានឥទ្ធិពល នាំមកនូវការស្វែងយល់ និងធ្វើឲ្យមនុស្សប្រែប្រួលទម្លាប់របស់ពួកគេ។ មានមនុស្សច្រើនណាស់ ដែលមើលទូរទស្សន៍ជារៀងរាល់ថ្ងៃ ស្តាប់វិទ្យុ និងអានកាសែត។ គេមិនចាំបាច់ចំណាយពេលយូរទេ សម្រាប់ទូរទស្សន៍ ហើយសម្រាប់កាសែត គ្រាន់តែផ្សាយថា «សូមបញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ការផ្សាយកាន់តែច្រើន ពួកគេ ស្វែងយល់កាន់តែច្រើន។ វាអាចពិបាកនឹងអប់រំអាកប្បកិរិយាសម្រាប់មនុស្សចាស់។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ ត្រូវចាប់ផ្តើមជាមួយនឹងយុវជនរបស់យើង ដែលជាអ្នកកសាងប្រទេស។
វាមិនប្រាកដនិយមទេ ជារៀងរាល់ថ្ងៃ មានយុវជនរបស់យើងជាច្រើនដែលមើលតន្រ្តី ឬទស្សនាកម្មវិធីតាមទូរទស្សន៍។ វាមានប្រសិទ្ធភាពខ្លាំង ដែលអ្នកអត្ថាធិប្បាយ ឧទាហរណ៍បន្ថែម ពីអ្វីដែលគេកំពុងធ្វើ ឬបាននិងកំពុងធ្វើ ដូចជា«សូមកុំប្រើប្រាស់គ្រឿងញៀន និងសូមកុំប្រើប្រាស់ថង់ប្លាស្ទិកជាដើម»។ វាមិនទាន់ហួសពេលទេ ក្នុងការទប់ស្កាត់ កុំឲ្យប្រទេសដ៏ស្រស់ស្អាតរបស់យើង ក្លាយទៅជាកន្លែងសម្រាប់ចាក់សម្រាមថង់ប្លាស្ទិក។ យើងទាំងអស់គ្នា អាចរួមចំណែកទាំងអស់គ្នា ធ្វើឲ្យកម្ពុជា ក្លាយជាកន្លែងប្រសើរមួយ និងមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ក្មេងជំនាន់ក្រោយរបស់យើង នៅពេលអនាគត៕ NR
ដោយ លាង ប៊ុនណា
3 comments:
there should be new law in cambodia to fine people who litter our lakes, rivers, streets, public parks, etc, etc... encourage the public to report littering to local authorities and give people small incentive for doing so. make sure to educate the public about any new law coming out so they are aware of the law and not violate it. be smart and educated, cambodia! god bless all.
Pourquoi le PPC et son clan qui tiennent le pouvoir depuis plus de 30 ans? c'est grâce au soutien solide du Youn Hanoi. Ce n'est pas de la capacité à Hun Sen de faire quoi que ce soit au Cambodge. Sans soutien de Youn Hanoi, Hun Sen est mort depuis très longtemps car personne ne l'aime cette personne qui donne la terre, mer Khmère au YOUN. Comme vous voyez l'immigration Youn est plus de 5 millions chez nous en particulier, dans les endroits stratégiques(Bang Tonlé Sab, Neak Loeung etc...). Quel l'avenir pour Kaun Khmer pour les générations à venir? Unissons-nous pour défendre notre patrie
Cambodian laws apply only with the Cambodian and not with the Vietnamese residing in Cambodia.
Post a Comment