អត្ថបទ៖ កង ចាន់បញ្ញា
រូបថត៖ លន ហ្សាឌីណា
Sabay.com.kh
ឯកឧត្ដម ហាប់ ទូច អគ្គនាយក បេតិកភណ្ឌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានមានប្រតិកម្មភ្លាមៗ បន្ទាប់ពីបានទទួលព័ត៌មានដែលថា ប្រទេសឥណ្ឌាបានចាប់ផ្ដើមសាងសង់ប្រាសាទបែបហិណ្ឌូ ចម្លងតាមប្រាសាទអង្គរវត្តរបស់កម្ពុជា។
ឯកឧត្តមបន្តថា នេះជាព័ត៌មានមួយដែលធ្វើឲ្យ ភ្ញាក់ផ្អើលមែនទែន ព្រោះឯកឧត្តមពុំបានទទួលព័ត៌មានជាផ្លូវការពីរដ្ឋាភិបាលឥណ្ឌានោះទេ។ ឯកឧត្តមបន្តថា ប្រាសាទអង្គរវត្តជារបស់ខ្មែរ ទោះបីជា ប្រាសាទនេះចូលជាបេតិកភណ្ឌ ពិភពលោកកាលពីឆ្នាំ១៩៩២ ក៏ដោយ ក៏ការចម្លងត្រូវតែសុំការអនុញ្ញាតពីប្រទេសសាមីដែរ មិនមែនចេះតែធ្វើៗទៅនោះទេ ព្រោះវាប៉ះពាល់កម្មសិទ្ធិបញ្ញាធ្ងន់ធ្ងរណាស់។
ឯកឧត្តមប្រឆាំងជាដាច់ខាត ចំពោះការលើកឡើងដែលថា ប្រាសាទអង្គរវត្តសាងសង់ក្នុងសម័យកាលដែលអាណាចក្រខ្មែរគោរពសាសនាហិណ្ឌូ ហើយសាសនាមួយនេះមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌា ប្រទេសឥណ្ឌាអាចមានសិទ្ធិចម្លងបាន។ ឯកឧត្តមលើកសម្អាងថា ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរ មួយនេះ មានលក្ខណៈនិងរចនាបថខ្មែរ ហើយប្រាសាទទាំងអស់នៅឥណ្ឌា ក៏គ្មានមួយណាដូចប្រាសាទនៅកម្ពុជាដែរ ដូច្នេះចំពោះការចម្លងទាំងស្រុងគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។
បើសិនជាមាន ប្រាសាទអង្គរវត្តនៅប្រទេសឥណ្ឌា វានឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ។ ឯកឧត្តមបានបន្ថែមដូច្នេះ។ ឯកឧត្តម បានលើ់កឡើងដូចនេះ ដោយលើកហេតុផលថា ”ប្រាសាទអង្គរវត្តជាបុរាណវត្ថុ ហើយតម្លៃរបស់វា ស្ថិតនៅលើអាយុកាល ដែលជាភាពទាក់ទាញសម្រាប់ទេសចរណ៍ បើសិនជាមានការចម្លងមែន វាគ្មានន័យអ្វីទេ ព្រោះអ្នកទេសចរគេមិនចង់ទស្សនាទេ”។ ឯកឧត្ដម បានសង្កត់ធ្ងន់ថា “វាមិនអាចវត្ថុចម្លងមានតម្លៃដូចរបស់ពិតនោះទេ ព្រោះតម្លៃ នៃបញ្ញាញាណរបស់បុព្វបុរសខ្មែរ គឺធំធេងខ្លាំងណាស់ មិនមែនចេះតែចម្លងងាយៗបាននោះទេ ហើយខ្ញុំយល់ថា ការសាងសង់នេះគ្រាន់តែឧទ្ទិសសាសនាប៉ុណ្ណោះ ចំពោះអ្នកទេសចរគេមិនឲ្យតម្លៃទេ”។ ឯកឧត្តម បានបន្តថា ក្រសួងនឹងចាត់វិធានការយ៉ាងណានោះទេ គឺទុកឲ្យអាជ្ញាធរអប្សរា ជាអ្នកដោះស្រាយបញ្ហានេះ។ Sabay មិនអាចទាក់ទង អាជ្ញាធរអប្សរាបានទេ នៅពេលរសៀលនេះ។
គេហទំព័រព័ត៌មាន BBC បានចេញផ្សាយកាលពីម្សិលមិញថា ប្រទេសឥណ្ឌាគ្រោងសាងសង់ នូវប្រាសាទមួយមានឈ្មោះ Virat Angkor Wat Ram ដែលចម្លងតាមប្រាសាទអង្គរវត្តរបស់ខ្មែរ តែមានទំហំធំជាង កម្ពស់ខ្ពស់ជាង ដើម្បីឧទ្ទិស ដល់សាសនាហិណ្ឌូ។ ប្រភពដដែលបានបន្តថា គម្រោងនេះ នឹងប្រើពេល១០ឆ្នាំ ដែលគិតជាទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក។
Thursday, March 08, 2012
Subscribe to:
Post Comments (Atom)
7 comments:
Can the Viet controlled regime in Phnom Penh do anything positive for the good of Khmer race besides just getting irritated by India's 'replication' of Angkor Wat???
តើរដ្វាភិបាល ខ្ញុំកញ្ជះ វៀតណាម របស់ ហ៊ុនសែន នៅភ្នំពេញ អាចធ្វើអ្វី ជាដុំកំភួន កើតដើម្បី ជាប្រយោជន៏ ដល់ជាតិសាសន៏
ខ្មែរ យើងទេ ចំពោះ សំណង់ចម្លង
ប្រាសាទអង្គរវត្ត ដោយប្រទេសឥណ្ឌានោះ???
រដ្ឋាភិបាលខ្មែរត្រូវតែតវ៉ាជាផ្លូវការពីរឿងនេះ មិនអាចឲ្យធ្វើដូច្នេះបានទេ។
នគរវត្តជាព្រលឹងជាតិយើង ការប្រឌិតតាមណាមួយត្រូវតែមានការអនុញ្ញាត្តិពីម្ចាស់ដើម។
ហេតុការណ៍ដែលបណ្ដាលឱ្យប្រទេសឥណ្ឌា មើលងាយកម្ពុជាយ៉ាងថោកទាប
ដូចនេះ ព្រោះអ្នកដឹកនាំខ្មែរបច្ចុប្បន្ន រវល់តែពីអំណាចនិងបុណ្យសក្តិស្រីស្នហ៍
ម៉្យាងព្រោះអ្វីៗគឺ យួន ជាអ្នកសម្រេច ដូច្នេះ មិនត្រឹមតែ ឥណ្ឌាទេ ប្រទេស
ដទៃផ្សេងទៀតណាក៏អាចធ្វើបានតាមតែអំពើចិត្ត។លើសពីនេះទៅទៀតប្រាសាទ
អង្គរវត្ត ជារបស់ក្រុមហ៊ុនហ៊ុន យួន យូរមកហើយផង។កម្ពុជានឹងរលាយឆាប់ៗ
ជាមិនខាន។
កម្ពុជា CPP !!!!
ជាស្រី SAMPHEUNG ពិភពលោក !!!!!!!
ប្រាសាទអង្គរវត្តកម្ពុជា CPP !!!!
ជាស្រី SAMPHEUNG ពិភពលោក !!!!!!!
ប្រាសាទ អង្គរវត្ត កម្ពុជា របស់ ah yuon vietcong XOK KONG !!!!
ជាស្រី SAMPHEUNG oh sach ក្នុងពិភពលោក !!!!!!!
ប្រទេសខ្មែរ តែដីយួន។ ខ្មែរមានឈ្មោះខ្មែរជា
សំបកក្រៅ ខាងក្នុងមានតែមមង់យួន។
ខ្មែរត្រូវស្លាប់តាំងពីខែ មករា ១៩៧០ ម៉្លេះ។
បើចង់ដឹង មហិច្ឆិតាយួនចុច,"Future South-
east Asia empire"ដែលមានផែនទីវាតជា
ស្រេចគឺមានប្រទេសលាវ ខ្មែរ សៀម ភូមា
ម៉ាឡេស៊ី សិង្ហបូរី ប៊្រីនេ ហ្វីលីព្វីន ឥណ្ឌូណេស៊ី
តៃវ៉ាន់ និងវាតចូលទៅក្នុងប្រទេសចិនទៀត។
ខ្មែរស្លាប់ព្រោះខ្មែរមិនចេះសាមគ្គី។
Post a Comment