Wednesday, March 07, 2012

Campaign and Press Conference Announcement by Young Women of Cambodia


http://www.box.com/s/b00hg6jk84ox0vbhufbe

ស្រ្តីវ័យក្មេងក្នុងប្រទេសកម្ពុជា

យុទ្ធនាការ និង សន្និសិទ្ធកាសែត៖ ការបង្ហាញការចង់បានរបស់ស្រ្តីវ័យក្មេង- 
បពា្ឍប់ឲ្យខានតែបានចំពោះអំពើហិង្សារបស់បុរស និងអជ្ញាធរ ទៅលើបាតុករដែលជាស្រ្តី
និងស្រ្តីដែលជាភរិយារបស់ខ្លួន

ទិវានារីអន្តរជាតិ​​ ២០១២

សេចក្តីប្រកាស

នាពេលថ្មីកន្លងមកនេះ យើងជាស្រ្តីវ័យក្មេងក្នុងប្រទេសកម្ពុជាបានសង្កេតឃើញថា ស្ថានភាព អំពើហិង្សា ក្នុងគួ្រសារ មកលើស្រ្តី ហាក់បី ដូចជា ថយចុះ បើយោង តាម របាយការណ៏ នៃរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះបី ជាមានការ ថយចុះ អំពើហិង្សក្នុង គ្រួសារមក លើស្រ្តី ក៏ពិតមែន ប៉ុន្តែ វាហាក់បី ដូចជាមាន ការថយចុះ យឺត និងផ្ទុយ ទៅវិញ អំពើហិង្សារ បស់អជ្ញាធរ ដែលចូលបង្រ្កាប ហ្វូងបាតុករ ដែលជាស្រ្តី បែរជា មានការកើន ឡើង ទៅវិញ និងសភាព ធ្ងន់ធ្ងរគួរ ឲ្យចាប់ អារម្មណ៏ ផងដែរ។

ហេតុដូចនេះយើង ជាស្រ្តីវ័យក្មេង ក្នុងប្រទេស កម្ពុជា ដែលមក ពីបណ្តា សាលា មហាវិទ្យាល័យ អង្គការ និងស្ថាប័ន ឯកជននានា សូមធ្វើ សេចក្តី ប្រកាស ថាយើងនឹងធ្វើ យុទ្ធនាការ ប្រឆាំងនឹងអំពី ហិង្សាគ្រប់ ទំរង់មក លើស្រ្តី ជាពិសេស ប្រឆាំងដាច់ ខាតនូវ អំពីហិង្សា របស់បុរស និង អជ្ញាធរ ទៅលើ បាតុករ ដែលជា ស្រ្តីភេទ និងស្រ្តី ដែលជា ភរិយារបស់ខ្លួន។ យុទ្ធនាការ នេះនឹង ប្រព្រឹត្តិ ទៅក្នុង ថ្ងៃទិវា នារីអន្តរជាតិ ៨ មិនា ២០១២ វេលាម៉ោង ៣៖៣០នាទី រសៀល នៅតាម បណ្តោយផ្លួវ រថភ្លើង (ចាប់ដើរ ពីវត្តនាគវ័ន្ត មក) ដែលមាន រយៈពេលដើរ ចំនួនមួយ ម៉ោងក្រោម រូបភាព នៃការ ស្លៀក សំលៀក បំពាក់ដែល ធ្វើពី សំណល់ រឺសំរាម ដោយមាន បំពាក់ នូវឃ្លាទាមទារ នានា របស់ ស្រ្តី វ័យក្មេង ចំពោះ ស្ថានភាព ស្រ្តី ក៏ដូច ជា ពាក្យ លើក ទឹកចិត្ត មួយចំនួន ដល់ស្រ្តី និងការ កាន់ នូវរូបភាព បង្ហាញពី ការឈឺចាប់ របស់ស្រ្តី ដែលបានរងគ្រោះ ពីអំពើ ហិង្សានានា។ ការដើរ នោះនឹង បពា្ចប់នៅ ម៉ោង៥ល្ងាច នៅមុខវត្ត ទួលសង្កែ។ យុទ្ធនាការ នេះនឹង ធ្វើឡើង ក្នុងបំណង ប្រមូល ការគាំទ្រ របស់ ប្រជាជន ដែលងាយ រងគ្រោះ ដោយសារ អំពើហិង្សា ក្នុងគ្រួសារ ក្នុងសំណង់ មិនទាន់ រៀបរយ ដែលនៅ តាមបណ្តោយ ផ្លូវរថភ្លើង ក៏ដូច ជាការធ្វើ ការផ្សព្វផ្សាយ ផ្តល់នូវ កំលាំងចិត្ត ដល់ប្រជាជន ដែលជា ស្ត្រីឲ្យ មានភាពរឹងមាំ ក្នុងជីវិត ដើម្បីអាច ប្រឈម នឹងភាព លំបាកនានា ក្នុងជីវិត របស់ ពួកគាត់។

ក្រោយបពា្ចប់ យុទ្ធនាការ នេះរួច លុះព្រឹកថ្ងៃទី៩មិនា ឆ្នាំ២០១២ វេលាម៉ោង៨៖៣០នាទី ព្រឹក
រហូត ដល់ ម៉ោង១០ព្រឹក នៅភោជនីដ្ឋាន បៃតង  យើងជា ស្រ្តីវ័យក្មេង នឹងធ្វើ សន្និសិទ្ធ កាសែត ដែលបង្ហាញ ពីសមិទ្ធិផល ប្រមូលបាន អំពី ចំនួន ការគាំទ្រ របស់ ប្រជាជន ក្នុងការ មិនចង់ឃើញ រូបភាព អំពើ អំពី ហិង្សា របស់បុរស និងអជ្ញាធរទៅ លើបាតុករ ដែលជាស្រ្តីភេទ និងស្រ្តី ដែលជា ភរិយារបស់ខ្លួន។ ក្នុងនោះផង ដែរយើង នឹងធ្វើ ការ បង្ហាញ អំពីការ អង្កេតរបស់ ស្រ្តីវ័ក្មេង អំពី ស្ថានភាព អំពើ ហិង្សា គ្រប់រូបភាព ទៅលើស្រ្តី ដែលជា ភរិយា និងជា ពិសេស ការបង្រ្កាប របស់ ក្រុមអជ្ញាធរ ដោយប្រើ អំពើហិង្សា ទៅលើ ក្រុម បាតុករ ដែលជា ស្រ្តី។ យើងខ្ញុំ នឹងបង្ហាញ ផងដែរ អំពីការ ចង់បាន របស់ ពួកយើងខ្ញុំ ដែលជាស្រ្តី វ័យក្មេង ក្នុងប្រទេស កម្ពុជា ចំពោះ ស្ថានភាព ស្រ្តីនិង អំពើ ហិង្សា ទន្ទឹមនឹង នោះយើង នឹងដាក់ នូវសំណូមពរ របស់យើងខ្ញុំ ទៅកាន់ រដ្ឋាភិបាល ចំពោះ បពា្ហស្រ្តី និងអំពើ ហិង្សានេះ តាមរយៈ សន្និសិទ្ធ ការសែត នេះ។

ហេតុដូច បានរៀបរាប់ ខាងលើ យើងខ្ញុំ ស្រ្តីវ័យក្មេង ក្នុងប្រទេស កម្ពុជា សូមគោរព អញ្ជើញ លោក លោកស្រី ដែលជាអ្នក យកព៌ត័មាន ជាតិ និងអន្តរជាតិ មកទទួល យក ព៌ត័មាន និងជួយ ផ្សព្វផ្សាយ ឲ្យបាន លឺគ្រប់ទី កន្លែង ដើម្បីជាការ រួមចំណែក ក្នុងគាំទ្រ និងលើក ទឹកចិត្ត គំនិត ផ្តួចផ្តើម របស់ ស្រ្តីវ័យក្មេង នៅកម្ពុជា ឲ្យមាន ការ ចូលរួម ផ្លាស់ប្តូរ ស្ថានភាព អវិជ្ជមាន នៅកម្ពុជា និងជា ពិសេស ការ អញ្ជើញ ចូលរួម ផ្សព្វផ្សាយ របស់អស់ លោក  លោកស្រី នឹងក្លាយ ជាការរួម ចំណែក ជួយផ្លាស់ប្តូរ ស្ថានភាព ស្រ្តី និង អំពើហិង្សា បានយ៉ាង ច្រើនឥត គណនា។

សូមថ្លែង អំណរ អរគុណ ទុកជាមុនសំរាប់ការ ចូលរួម សហការ ក្នុងចូលរួម មកទទួល និង ផ្សព្វផ្សាយ ព៌ត័មាន របស់ ពួកយើង ខ្ញុំ។


ភ្នំពេញ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១២

ស្រ្តីវ័យក្មេងក្នុងប្រទេសកម្ពុជា


ព៌ត័មានលំអិតសូមទំនាក់ទំនង៖
កញ្ញា ហែម វណ្ណារ៉េត ០១២ ៣២៩ ៨២៤
រឺ អ៊ីមែល៖ Phea_h@yahoo.com

No comments: