លោក គាត ឈន់ នៅក្នុងពិធីមួយ កាលពីខែមុន។ រូបថត ផា លីណា |
Tuesday, 03 April 2012 13:44
កាន់ វិរៈ
Letter to The Phnom Penh Post
ជូនចំពោះលោកចាងហ្វាង និងលោកនិពន្ធនាយក
ថ្មីៗនេះ ខ្ញុំឮរដ្ឋាភិបាល ជាពិសេស លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានឧបត្ថម្ភពន្ធ លើការនាំចូលប្រេងក្នុងឆ្នាំ ២០១១ ចំនួនជាង ២០០ លានដុល្លារ សម្រាប់ប្រេងដែលនាំចូលជាង ១ លានម៉ែត្រគូប (តែបើគណនាតាមចំនួនមធ្យោបាយធ្វើដំណើរ និងមធ្យោបាយឧស្សាហកម្ម សេវាកម្ម កសិកម្មគ្រប់ប្រភេទ ឃើញថា តម្រូវការប្រេងនៅកម្ពុជា មិនតិចជាង ២ លានម៉ែត្រគូបទេ ក្នុងមួយឆ្នាំ) ប៉ុន្តែបើដូច្នោះមែន ដើម្បីតម្លាភាព តើលោក គាត ឈន់ ឬរដ្ឋាភិបាល អាចបង្ហាញបានទេ នូវតួលេខជាផ្លូវការណ៍ ថាតើខែណា នាំចូលប៉ុន្មាន ខែណានាំចូលប៉ុន្មាន និងសូមបង្ហាញផង តើសាំង ១ គូប មានចំនួនប៉ុន្មានលីត្រ ១ គូប បង់ពន្ធប៉ុន្មាន បន្ទាប់មកឧបត្ថម្ភពន្ធដែលលោកថា អស់ជាង ២០០លានដុល្លារនោះ តើរដ្ឋនៅសល់ប៉ុន្មាន?
សព្វថ្ងៃនេះនៅពេលដែលប្រេងឡើងថ្លៃ ហើយត្រូវប្រជាជនរិះគន់ គេតែងតែឃើញរដ្ឋាភិបាលចេញមុខអះអាងថារដ្ឋឧបត្ថម្ភពន្ធ ជានិច្ច។ ឧបត្ថម្ភពន្ធហើយនៅថ្លៃបុណ្ណឹង ចុះទម្រាំតែមិនឧបត្ថម្ភទៀតនោះ តើប្រេងនិងឡើងថ្លៃដល់កម្រិតណា?
នៅវៀតណាម និងថៃ បើតាមខ្ញុំដឹងរដ្ឋគេអត់មានឧបត្ថម្ភពន្ធស្អីទេ តែសាំងគេ (វៀតណាម) តែ ២២,០០០ ដុង តែប៉ុណ្ណោះ (១ដុល្លារ=២០,២៨០ ដុង) បានន័យ ថា ១លីត្រ=៤១០០-៤២០០រៀល ។ ឯស្រុកថៃ ១ លីត្រតម្លៃ ៣៥បាត (១ដុល្លារ=៣៣បាត)មានន័យថា សាំងគេ ១ លីត្រ=មិនដល់ ៤២០០ រៀលទេ។
ឧទាហរណ៍ សាំងនាំចូលមានចំនួន ១.៧០០.០០០ គូប ក្នុងឆ្នាំ ២០១២ រដ្ឋឧបត្ថម្ភពន្ធអស់ជាង ២០០លាន ដុល្លារ អញ្ជឹងគណនាទៅឃើញថា រដ្ឋឧបត្ថម្ភពន្ធយ៉ាងហោចណាស់ ក៏ជាង ១៣៥ ដុល្លារដែរក្នុង ១ គូប នេះគិតត្រឹម ២២០ លានដុល្លារ។ តែបើរដ្ឋឧបត្ថម្ភពន្ធដល់ ២៥០ លានដុល្លារ មានន័យថា ១ គូប រដ្ឋឧបត្ថម្ភពន្ធ ជាង ១៤៧ ដុល្លារ។ ចុះបើរដ្ឋឧបត្ថម្ភពន្ធស្ទើរតែ ៥០ភាគរយនៃតម្លៃពន្ធនាំចូលក្នុង ១ម៉ែត្រគូបទៅហើយ ហេតុអ្វីក៏សាំងនៅតែមានតម្លៃខ្ពស់ ជាងប្រទេសជិតខាងទៀត? គឺថ្លៃជាងគេ ២៨ ភាគរយ ដោយសារតែសាំងថ្លៃនេះហើយ ទើបធ្វើអោយទំនិញក្នុងស្រុកស្អីក៏ឡើងថ្លៃ ឯកំណើនចំណូលរបស់ប្រជាជនប្រចាំឆ្នាំ មានតែតួលេខ កម្មករមានប្រាក់ខែត្រឹម ៦៦ ដុល្លារ គ្រូបង្រៀន មានប្រាក់ខែជាមធ្យម ៧៥ ដុល្លារ បុគ្គលិក មន្ត្រីរាជការ និងទាហាន ស្ទើរតែ ៧០ ភាគរយមានប្រាក់តែពី ២០ ម៉ឺន ទៅ៣០ ម៉ឺនរៀល តែរដ្ឋអួតថា មានចំណូលជិត១០០០ដុល្លារក្នុងម្នាក់គួរអោយអៀនខ្មាស់ណាស់។
សូមលោកចាងហ្វាងការផ្សាយ មេត្តាពិនិត្យ និងជួយចុះផ្សាយដោយអនុគ្រោះ៕
5 comments:
Keat Chonn is a Yuon/Vietnamese spy who dares to cause the problem to Cambodia under the corrupted CPP regime under the secret supervision and provision of Communist Hanoi ill-leaders, Hun Sen's bosses.
Transparency is a major problem to Cambodia's development with has its origin in the the government. So the government is the problem of Cambodia's development. Many investors and nation loving Cambodians have been criticizing the gov't for doing things in secret. This is not democracy in practice. The gov't must think about its people's interest before their friends.
Just a few example like Mr. Keat Chon... Mr. Hor Nam Hong just look at yourselves in a mirror ... very transparent already of your own sun set images...let's leave gasline price for a moment here. Let's give a young generation to lead, it doesn't matter if he/she is the son/daughter of the CPP or opposition party. There are quite a few of them who have returned from the US, France or Japan. Allow them to lead
This guy (AH NISS) is a high intellectual. But he is a lowest opportunistic man. During the SRN he was many time minister. Under the KR regime he was Pol pot Adviser. Under Hu Sen regime he become a longtime minister.
A true opportunistic man. A Kanchas Niss Prasap men.
Ah Yuon kantorp Kiet Chhon.
Post a Comment