Wednesday, May 30, 2012

សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

ដោយ តាំង សារ៉ាដា2012-05-30

ភ្នាក់ងារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​ មាន​ទៅ​លើ​ជន​ស៊ីវិល និង​ព្រះសង្ឃ។ កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។ ការ​ជំរុញ​របស់​ក្រុម​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​ក្នុង​បញ្ហា​ដីធ្លី រួម​នឹង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន ១៣​នាក់ ព្រម​ទាំង​ការ​គំរាម​ខាង​ផ្នែក​តុលាការ​ទៅ​លើ​ព្រះសង្ឃ​ពី​បទ​ញុះញង់​ជាដើម។ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា និង​ដាក់​លក្ខខណ្ឌ​ទាំង​បង្ខំ​ដល់​ភិក្ខុ លួន សុវ៉ាត ឲ្យ​បញ្ឈប់​ការ​ឈឺ​ឆ្អាល​របស់​ព្រះអង្គ​ទៅ​លើ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ ដូច​កើត​មាន​ចំពោះ​អ្នក​ភូមិ​នៅ​តំបន់​បឹងកក់ និង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ជាដើម។ (សូមអានពត៍មានពេញ៖http://www.rfa.org/khmer/indepth/cam_govt_condemned-05302012041803.html )

No comments: