Friday, May 18, 2012

គណបក្ស​សមរង្ស៊ី ហែ​ក្បួន​ប្រហែល ៧​ពាន់​នាក់ ក្នុង​រាជធានី​ភ្នំពេញ​ - SRP election campaign procession in Phnom Penh

  1. មេឃុំ សម រង្ស៊ី ប្រកាន់ខ្ជាប់សីលធម៌ សច្ចធម៌ យុត្តិធម៌​។​
  2. មេឃុំ សម រង្ស៊ី ការពារ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទូទៅ​។​
  3. មេឃុំ សម រង្ស៊ី ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង និង​មិន​ទាមទារ​កម្រៃ​។​
  4. មេឃុំ សម រង្ស៊ី ផ្ដល់​សំបុត្រស្នាម​ផ្សេងៗ យ៉ាង​ឆាប់រហ័ស​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​ទារ​កម្រៃ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
  5. មេឃុំ សម រង្ស៊ី ការពារ​ដីធ្លី​ប្រជាពលរដ្ឋ​។​
  6. មេឃុំ សម រង្ស៊ី បង្កើត​សហគមន៍​កសិកម្ម និង​នេសាទ ប្រជាធិបតេយ្យ​។​
  7. មេឃុំ សម រង្ស៊ី ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​។​
  8. មេឃុំ សម រង្ស៊ី ប្រើប្រាស់​មូលនិធិ​ឃុំ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ដើម្បី​ជីវភាព​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ពិតប្រាកដ​។​
  9. មេឃុំ សម រង្ស៊ី បែងចែក​ជំនួយ​ជាតិ និង​អន្តរជាតិ​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង និង​មិន​ប្រកាន់​បក្ខពួក​។​
  10. មេឃុំ សម រង្ស៊ី ជ្រើសរើស​មេភូមិ​ថ្មី តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។​


សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សសមរង្ស៊ី នៃថ្ងៃបើកយុទ្ធនាការឃោសនា ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ (រូបថត: លីនណា)









ថ្ងៃទី 18 ឧសភា 2012
ដោយ: លីន​ណា
Cambodia Express News

ភ្នំពេញ: ក្បួន​គណបក្ស​សមរង្ស៊ី នៅ​ថ្ងៃ​ផ្តើមបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១២ បាន​ប្រមូល​ផ្ដុំគ្នានៅ​ចំណុច​បរិវេណ​សួនច្បារ​មុខ​វត្ត​ប​ទុម ខណ្ឌដូនពេញ ដោយមាន​ស្រែក​ជយ​ឃោស រក​សំឡេងឆ្នោត និង​មានការ​រាំនៅ​បរិវេណ​សួនច្បារ​។ ក្នុង​ពិធី​ជួបជុំ​នោះ ក៏មាន​ថ្លែង​សារ​នយោបាយដោយផ្ទាល់​មាត់ពី​ប្រធាន​គណបក្ស​ស្ដីទី លោក គង់ គាំ​។​

​ក្រោយ​ការជួបជុំ​រួច ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​សមរង្ស៊ី បានចាប់ផ្ដើម​ដើរ ចាប់ពី​ចំណុច​មុខ​វត្ត​ប​ទុម រហូតដល់​ចំណុច​ខាងត្បូង​វិមានឯករាជ្យ ទើប​ចាប់ផ្ដើម​ដើរ​ឡើង​រថយន្ដ និង​ម៉ូតូ​រៀងៗ​ខ្លួនឆ្ពោះទៅកាន់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក គង់ គាំ ប្រធានស្ដីទី​គណបក្ស​ស​មរ​ង្ស៊ី បាន​ថ្លែង​សារ​នយោបាយ​ដោយផ្ទាល់​ថា “​គណបក្ស​សមរង្ស៊ី កំណត់ថា ឆ្នាំ​២០១២-២០១៣ ជា​ឆ្នាំ​ស្រោចស្រង់​ជីវិត និង​ស្រោចស្រង់ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​បាន​ប្រសើរឡើង​។ គណបក្ស​សមរង្ស៊ី កំណត់ថា ឆ្នាំ​២០១២-២០១៣ ជា​ឆ្នាំ​សង្គ្រោះ​ដីធ្លី​កម្ពុជា ទាំង​នៅតាម​ព្រំដែន ទាំង​នៅក្នុង​ផ្ទៃ​ប្រទេស​កម្ពុជា​ទាំងមូល​។ ឆ្នាំ​១៩៩៣ ប្រជាជន​ធ្លាប់​ឈ្នះឆ្នោត​វៀតណាម ឈ្នះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ម្ដង​ហើយ​។ ឆ្នាំ​២០១២-២០១៣ ប្រជាជន​ខ្មែរ​ត្រូវ​ឈ្នះឆ្នោត​វៀតណាម និង​គណបក្ស​ប្រជាជន​កម្ពុជា​ម្ដងទៀត​"​។

​លោក គង់ គាំ បាន​បន្ថែមថា "​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាកាន់អំណាច មេដឹកនាំ​ចាត់ទុក​ប្រជាជន​កម្ពុជាជា​ខ្ញុំបម្រើ ជា​កញ្ជះ​ដាច់​ថ្លៃ​របស់​អ្នកមានអំណាច​។ បោះឆ្នោត​ជូន​គណបក្ស​សមរង្ស៊ី ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​សិទ្ធិ​ជា​ម្ចាស់​អំណាច​។ គណបក្ស​សមរង្ស៊ី មាន​ជំនាញ​បង្កើន​ចំណូល​ប្រជាពលរដ្ឋ និង​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ គ្រូ​ប​ង្រៀ​ន និង​កងកម្លាំងប្រដាប់អាវុធ ឲ្យ​រស់នៅ​ថ្លៃថ្នូរ​”​។


​លោក គង់ គាំ បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នក​កាំ​ទ្រ​បន្តថា “​ប្រធាន សម រង្ស៊ី ជា​អ្នកមាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ធ្លាប់​ស្ដារ​សេដ្ឋកិច្ចកម្ពុជា ក្រោយ​ឆ្នាំ​១៩៩៣​។ ឈ្នះឆ្នោត ២០១២-២០១៣ លោក​ប្រធាន សម រង្ស៊ី និង​គណបក្ស​សមរង្ស៊ី ជួយ​ស្ដារ​សេដ្ឋកិច្ចកម្ពុជាឲ្យ​មានការ​រីកលូតលាស់​ច​ម្រុ​ង​ចម្រើន​។ ឆ្នាំ​២០១២ ប្ដូរ​អំណាច​ថ្នាក់ឃុំ​សង្កាត់​។ ឆ្នាំ​២០១៣ ប្ដូរ​រដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​។ នាយករដ្ឋមន្ត្រី​ថ្មី គឺ​លោក សម រង្ស៊ី​”​។​

​នៅក្នុង​ក្បួន​ដង្ហែ​នោះ លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី បាន​ប្រាប់ថា “​ថ្ងៃនេះ យើង​ចាប់ផ្ដើម​ទាំងអស់ ទាំង​នៅ​ក្រុង និង​តាម​ខេត្ត​។ អ្នកចូលរួម​ហែ​ក្បួននៅ​ភ្នំពេញ ប្រហែល ៧​ពាន់​នាក់ ហើយ​ថ្ងៃនេះយើង​ធ្វើ​យុទ្ធនាការនៅក្នុង​ក្រុង​ពេញ​មួយថ្ងៃ​”​។​

​ជាមួយគ្នា​នោះ លោក សម រង្ស៊ី បាន​ផ្ញើ​សារ​នយោបាយ​ចំនួន ១០​ចំណុច សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ មាន​ដូចខាងក្រោម​៖
១. មេឃុំ សម រង្ស៊ី ប្រកាន់ខ្ជាប់សីលធម៌ សច្ចធម៌ យុត្តិធម៌​។​
២. មេឃុំ សម រង្ស៊ី ការពារ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទូទៅ​។​
៣. មេឃុំ សម រង្ស៊ី ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង និង​មិន​ទាមទារ​កម្រៃ​។​
៤. មេឃុំ សម រង្ស៊ី ផ្ដល់​សំបុត្រស្នាម​ផ្សេងៗ យ៉ាង​ឆាប់រហ័ស​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​ទារ​កម្រៃ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
៥. មេឃុំ សម រង្ស៊ី ការពារ​ដីធ្លី​ប្រជាពលរដ្ឋ​។​
៦. មេឃុំ សម រង្ស៊ី បង្កើត​សហគមន៍​កសិកម្ម និង​នេសាទ ប្រជាធិបតេយ្យ​។​
៧. មេឃុំ សម រង្ស៊ី ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​។​
៨. មេឃុំ សម រង្ស៊ី ប្រើប្រាស់​មូលនិធិ​ឃុំ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ដើម្បី​ជីវភាព​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ពិតប្រាកដ​។​
៩. មេឃុំ សម រង្ស៊ី បែងចែក​ជំនួយ​ជាតិ និង​អន្តរជាតិ​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង និង​មិន​ប្រកាន់​បក្ខពួក​។​
១០. មេឃុំ សម រង្ស៊ី ជ្រើសរើស​មេភូមិ​ថ្មី តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា ក្បួន​របស់​គណបក្ស​ស​មរ​ង្ស៊ី នៅ​រាជធានី​ភ្នំពេញ បានចាប់ផ្ដើម​ចេញដំណើ​រ​ពី​ចំណុច​សួនច្បារ​មុខ​វត្ត​បទុម ហើយ​បានធ្វើ​ដំណើរ​រហូតដល់​រង្វង់​មូល​តាខ្មៅ ខេត្តកណ្តាល ទើប​បក​ចូលមក​រាជធានី​ភ្នំពេញ​វិញ និង​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោតតាមផ្លូវ​សំខាន់ៗពេញមួយថ្ងៃ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ជាការ​កត់សម្គាល់ នៅពេល​ក្បួន​ឃោសនា​គណបក្ស​សមរង្ស៊ី ជួបនឹង​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅមុខ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី តាមផ្លូវ​ជាតិ​លេខ​២ នៅ​ចាក់អង្រែ គឺ​សកម្មជន​គណបក្ស​ទាំងពីរ បាន​ហ៊ោ​ក​ញ្ជ្រៀ​វ​ដាក់គ្នា ដោយ​ទឹកមុខ​ញញឹម​ញ​ញែម ដោយ​មិន​ស្រែក ឌឺដង ឬក៏​ផ្ទុះ​ហិង្សា​ពាក្យសម្តី​ដាក់គ្នា​ឡើយ​៕

4 comments:

Anonymous said...

Jey Yo, SRP! Bravo SRP!

Khmer Yeurng

Anonymous said...

សម រង្ស៊ី ជាសត្វមាន់អស់ខ្នាយទៅហើយ !
គឺ ជាអ្នកនយោបោក.....លើកខ្លួនឯង......

សម រង្ស៊ី ជាឆ្កែរបស់ SIHANOUK និង ជាឆ្កែអស់ចង្កូម tro kdor ah HUN SEN,tro kdor ah Vietcong.

សម រង្ស៊ី ជាឆ្កែ CARI daung របស់អាយួន CPP.

Anonymous said...

ជូនចំពោះខ្មែរសេ្នហាជាតិទាំងអស់

តើយើងនាំគ្នាបោះឆ្នោតឲ្យបក្សក្បត់ជាតិ ឬបោះឲ្យ
បក្សការពារជាតិ?

សូមពិចារណា
ពីខ្ញុំបាទ Red-Ant.

Anonymous said...

តើយើងនាំគ្នាបោះឆ្នោតការពារជាតិ? ឬ ការពារអ្នកនយោបោក សម រង្ស៊ី ?