Friday, June 15, 2012

សាលាឧទ្ធរណ៍ចេញសាល​ដីកាកាត់ទោសលោកសម​រង្ស៊ី​ដាក់​ពន្ធនា​​គា​រចំនួន​7​ឆ្នាំពិន័យ​ជា​ប្រាក់3​លាន​រៀល

សាលាឧទ្ធរណ៍បាន​ប្រកាស​សាលដីកា​​ចុះ​​​ថ្ងៃទី​​១៣មិថុនាដោយ​​​​ផ្តន្ទា​​ទោស​​​លោក​
សមរង្ស៊ី​​​ដាក់​ពន្ធ​នាគារ​​​​កំណត់​រយៈ​ពេល​​៧ឆ្នាំនិង​ពិន័យ​​ជា​​ប្រាក់​​ចំនួន​​៣​លាន​រៀល

​ពី​បទ​​ក្លែង​បន្លំ​​​​​អក្សរ​ក្នុង​ ឯក​សារ​​​សាធារណៈ​​និង​បទ​​​​ញុះ​ញង់​​​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ។ សាល​ដីកាដ​​​​ដែល​បាន​​​ចាត់
​ទុក​​​ដីកា​បង្គាប់​​​​ឱ្យ​ចាប់​ខ្លួន​​​ លេខ​​​៧៤៦​​ត​​ព្រ​​​​​ចុះ​ថ្ងៃទី​​​​២៩ខែ​កញ្ញា​ឆ្នាំ​​​២០១០របស់​សាលា​ ដំបូង​​​រាជ​ធានី​ភ្នំពេញនៅ
មាន​សុពល​ភាព​​​បន្ត​ ។ សាល​ដីកា​នេះ​​​ក៏បាន​​បើក​​ផ្លូវ​​​ប្តឹង​​សាទុក្ខ​តាម​​ការ​​កំណត់​​​នៃ​​ច្បាប់​​ផង​ដែរ ។​

ការ​ប្រកាស​​សាល​ដីកា​ ​របស់​​សាលា​ឧទ្ធរណ៍​​​នេះ បន្ទាប់​ពី​បាន​​បើក​សវនា​ការ ​ ជា​​សាធារណ​​ៈ​នៅ​សាលា​​
ឧទ្ធរណ៍​​កាលពី​​ថ្ងៃទី​​២០ខែកញ្ញា​ឆ្នាំ​​២០១១ ​​ដែល​​ជា​ការ​បើក​សវនា​ការ​​លើ​សំណុំ​រឿង​​​​ព្រហ្ម​ទណ្ឌ​​​​ដោយ​​​​​ចោទ
​ លោក​សម រង្ស៊ី​ ​ ពី​បទ​​​ក្លែង​បន្លំ​​​អក្សរ​​ក្នុង​​ឯក​សារ​​​សាធារណៈ​​​ ​និង​​ការ​ផ្សាយ​​ព័ត៌មាន​​​មិន​ពិត ​​ដែលជា​បណ្តឹង​​​
របស់​លោក​​​គី តិច មេធាវី​​​រាជ​​រដ្ឋា​ភិបាល​ ។ តាម​​អង្គ​ហេតុ​បាន​ឱ្យ​ដឹងថា​កាល​​ពី​ខែ​កុម្ភៈ​​ ឆ្នាំ​​២០១០ លោក​​​សម
រង្ស៊ី​ បាន​ធ្វើ​ការ​អះ​អាង​​​ជា​សំឡេង​​​​​ផ្ទាល់ ​ ​និង​បាន​​​​​បង្ហាញ​​នូវ​រូប​ភាព​​ឯក​​​សារ​ក្លែង​បន្លំ​​ ​ដូច​ជារូប​ថត​​​​​ផែន​ទី​ខ្សែ​
បន្ទាត់ព្រំ​ដែន​​កម្ពុជានិ​ង​ប្រទេស​​​វៀត​ណាម​យក​មក​ប្រើ​​​បង្ហាញ​​ពន្យល់​​​ជា​​​អក្សរ​​​ ​ជាលេខ​ច្រើន​ទំព័រ​​ ហើយ​បាន
​​​ផ្សព្វ​ផ្សាយ​​​តាម​អ៊ីន​ធើរ​ណេត​​ ។ ចំពោះ​​​​សកម្ម​ភាព​នេះ​​​​ត្រូវ​បាន​ចោទ​​​ថាលោក​សម រង្ស៊ី​​ មាន​បំណង​​បំភាន់​​មតិ​
ជាតិ​ និង​អន្តរ​ជាតិ​ឱ្យ​យល់​ខុស​ពី​ការ​ងារ​​​ ​របស់​គណៈ​កម្មា​ធិការ​ចម្រុះ​​​​ទទួល​បន្ទុក​​​កិច្ច​ការ ​ព្រំ​ដែន​​កម្ពុជា​-វៀត​
ណាម ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​​ដល់​សន្តិ​សុខ ស្ថិរ​ភាព​ និង​សន្តិ​​សុខ​​ជាតិ​ ដែល​នេះ​​ជា​​ចេតនា​​ទុច្ច​រិត​​​​ក្នុង​ការ​ក្លែង​​បន្លំ​ឯក​
សារ​​​សាធារណៈ​​​​និង​ប្រើ​ប្រាស់​​​​ឯកសារ​​​ក្លែង​បន្លំ​​​នេះ​ផ្សាយ​ព័ត៌​មាន​មិនពិត​​​ក្នុង​គោល​បំណង​បំភាន់​​​​ព័ត៌​មាន​ទម្លាក់
​​​កំហុស​​​​ដោយ​​​​អសុច​រិត​​មក​លើ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ។

គួរ​រំលឹ​ក​​ថា​ កាលពី​ថ្ងៃ​ទី​​២៣ ​​​ខែ​កញ្ញា​ ឆ្នាំ​​២០១០ សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​បាន​ចេញ​សាល​​​​​ក្រម​​​ផ្តន្ទា​ទោស
​​លោក​សម រង្ស៊ី​ ដាក់​ពន្ធ​នាគារ​​រយៈ​ពេល​​១០​ឆ្នាំ​ និង​​ពិន័យ​ជា​​​ប្រាក់​​​​៥​លាន​រៀល​ ក្នុង​បទ​​​ចោទ​ប្រកាន់​​​​ខាងលើ​​
និង​បាន​រុញ​​​ដី​កា​​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​​​​ផ​ង​ដែរ។ក្នុង​​​​សាល​ ក្រម​​​​នោះ​ក៏​​បាន​តម្រូវ​​​ឱ្យ​បង់​ប្រាក់​​​​សំណង​​​នៃ​ការ​ខូច​ខាត​
​​​និង​ជំងឺ​​​ចិត្ត​​​ឱ្យ​រាជ​រដ្ឋា​​ភិបាល​​​​ដែល​​​តំណាង​ដោយលោក​​​​​មេធាវី​​​​គី តិច ចំនួន​​​៦០​លាន​រៀល ៕

អត្ថបទដកស្រង់ពីកាសែតកោះសន្តិភាព



2 comments:

Anonymous said...

សាលាឧទ្ធរណ៍ដែលមានអាយូ ប៊ុនឡេងកូនយួន ជា
ប្រធានវាចង់ធ្វើអ្វីស្រេចតែក្បាលចិត្តវា៕

Anonymous said...

យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន,
ហេងសំ រិន, ជាស៊ីម, សុខ អាន, ហោ ណាំហុង, ចៀម យីប,
វ៉ា គិម ហុង, ងួន ធីញ៉ឹល, ចមប្រសិទ្ធ , ខៀវ កញ្ញារឹទ្ធិ, ស ខេង,
ខៀវ សុភ័គ, ឆាង សុង, ឱម យ៉ិនទៀង, ញឹម វណ្ណដា, អង្គវង្ស វឌ្ឍនា ,
កែប ជុតិមា , ចាន់ សារុន, កឹម សុខា, កៀត ឈុន។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។

យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!