(Photo: RFA) |
Originally posted at http://ckn-media.blogspot.com/
គណប្រតិភូគណបក្សសមរង្ស៊ី ដឹកនាំដោយលោកប្រធានសមរង្ស៊ី និងគណប្រតិភូគណបក្សសិទ្ធិមនុស្សដឹកនាំ ដោយលោកកឹមសុខា នឹងធ្វើដំណើរ ទៅជួបគ្នានៅប្រទេសហ្វីលីពីន នៅពាក់កណ្តាលខែកក្កដាខាងមុខ ដើម្បី ជួបពិភាក្សាការងារ លើបញ្ហារួបរួមគ្នា តាមការស្នើឡើងដោយគណបក្សសមរង្ស៊ី។ ដោយសារតែគណបក្សសិទ្ធិមនុស្ស បានអះអាងថាមានធុរៈនៅក្នុងថ្ងៃចន្លោះ២៧មិថុនា ដល់១កក្កដា ជាថ្ងៃដែល គណបក្ស សមរង្ស៊ីបានណាត់ យោងតាមខ្លឹមសារលិខិតថ្ងៃទី៦មិថុនា របស់គណបក្សសមរង្ស៊ីនោះ ទើបគណ បក្សសមរង្ស៊ីសំរេចលើកពេល ដើម្បីឲ្យស្រប ទៅតាមការស្នើឡើងពីគណបក្សសិទ្ធិមនុស្ស។
ទីបំផុតទៅការកំណត់ពេលសារជាថ្មី គឺនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ ជាកាល បរិច្ឆេទដ៏សមរម្យ ហើយ ទាំងសងខាង អាចទទួលយក បានដូចគ្នា។
ដូចនេះគេរំពឹងថា ដំណើរការចរចារ ដើម្បីរកផ្លូវរួបរួម គ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សនេះ នឹងទទួលបាន លទ្ធផលជាវិជ្ជមានជាមិនខាន។
មានតែការរួបរួម ទេទើបអាចធ្វើឲ្យកម្លាំងប្រជាធិបតេយ្យអាចមានជ័យជំនះលើការបោះឆ្នោតខាង មុខនេះបាន។ កម្លាំងប្រជាធិបតេយ្យប្រមូលផ្តុំ ពិតជាអាចផ្តួលរំលំរបប ដែលគេមើលឃើញថា បានជិះជាន់ ធ្វើ បាបដល់ ប្រជារាស្ត្រខ្មែរខ្លួនឯងនេះ។
យោងលើលទ្ធផលបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ ចំនួនប្រជាពលរដ្ឋសរុប ដែលបាន បោះឆ្នោតជូនអ្នកប្រជាធិបតេយ្យមានប្រហែល ២លាននាក់ ទន្ទឹមនឹងនោះ នៅមាន ប្រជាពលរដ្ឋ ដែលត្រូវ គេលុបឈ្មោះ និងមិនទៅបោះឆ្នោត ប្រមាណជាង៣លាន នាក់ទៀត។ បើតាមការទូទាត់ជាគណិតសាស្ត្រលទ្ធផលនេះ បានបង្ហាញយ៉ាងវិជ្ជមាន ចំពោះ ដំណើរ ឆ្ពោះទៅរកជោគជ័យលើ គណបក្សកាន់អំណាច បច្ចុប្បន្ន ដែលមានសម្លេង គាំទ្រតែប្រមាណជា៣លាននាក់ ក្នុងនោះមានសម្លេងខ្មោច សម្លេងជនអន្តោប្រវេសន៍ និងសម្លេងស្ទួន។
គណបក្សសមរង្ស៊ីបានសម្តែងនូវសុទិដ្ឋិនិយម ចំពោះការរួបរួមគ្នានេះ និងនៅតែអំពាវនាវឲ្យខ្មែរស្នេហាជាតិ និង អ្នក ប្រជាធិបតេយ្យទាំងអស់ចូលរួម កម្លាំងគ្នា ដើម្បីជោគជ័យក្នុងការស្រោចស្រង់ប្រទេសនាខែកក្កដា ឆ្នាំ២០១៣ខាងមុខ។
ជោគជ័យរបស់អ្នកប្រជាធិបតេយ្យ គឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ជាជោគជ័យរបស់ជាតិខ្មែរ និងដើម្បីភាពគង់វង្សនៃទឹកដីខ្មែរទាំងមូល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៤ខែមិថុនាផងដែរ បន្ទាប់ពីលទ្ធផលបណ្តោះអាសន្នត្រូវបានបង្ហាញ គណបក្សសមរង្ស៊ី បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់ របស់ គណបក្សសិទ្ធិមនុស្ស រួមសហការគ្នាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសមរង្ស៊ី ក្នុងការធ្វើសេចក្តីសំរេចកំរិតមូលដ្ឋានមួយចំនួនដូចជា ប្តូរមេភូមិតាមឆន្ទៈប្រជាពលរដ្ឋ ទប់ស្កាត់ការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ លុបបំបាត់អំពើពុករលួយនៅមូលដ្ឋាន ថែរក្សា ទ្រព្យសម្បត្តិជាតិ និងទប់ស្កាត់អំពើអយុត្តិធម៌ ដែលអ្នកមានអំណាចកំពុងប្រើប្រាស់ជិះជាន់ធ្វើបាបដល់ ប្រជា ពលរដ្ឋ។ ការស្នើ ឡើងនេះ ត្រូវបានឆ្លើយតបជាវិជ្ជមានពីគណបក្សសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី១០ម្សិលមិញ។ ជំហររួមគ្នានៅថ្នាក់ឃុំសង្កាត់ រវាង គណបក្សប្រជាធិបតេយ្យទាំងពីរ ក៏ត្រូវបាន គេចាត់ទុកថាជាជំហានដ៏វិជ្ជមានសំរាប់ការរួមបញ្ជូលគ្នាថ្នាក់ជាតិ ដែលនឹងត្រូវពិភាក្សាគ្នានៅពាក់ កណ្តាល ខែកក្កដា នាប្រទេសហ្វីលីពីនផងដែរ។
6 comments:
If those 2 parties could merge, it will be good for Cambodia.
My opinion was that the HRP should not have created in the first place because it has the same policy as the SRP.
However, we need to go forward and try to solve the present problem: combine the 2 parties to last indefinitely.
Here is my suggestion:
Try to anticipate any possible tricks that Vietnam and CPP (C Porng Party) will throw to you.
Try to list all possible problems that Vietnam and CPP will pose to the new coalition. This way, both parties will not be surprised when the CPP and Vietnam bring the problem to your face and stop casting doubt on each other.
Of course, there must be some “real spies” that will eventually surface in the new coalition. Try to expel them with the approval from both parties.
Act maturely by sincerely tell each other about the CPP new tricks and maneuverings.
Always try to mitigate any problems that come up.
Bun Thoeun
don't worry, only time will tell how effective and competent they are or the opposite. khmer people now only want strong, good, effective, competent, educated leader(s), not the weak, incompetent, ineffective one, you know.
Past:
They shaked hands.
They talked.
They agreed to disagree.
They called each other names.
Present:
They're shaking hands again.
They're talking to each other.
They will agree to disagree.
They will call each other names again.
Future:
Just repeat past and present.
Meanwhile....
Hun San is laughing and he will continue to laugh until he turns 99, worry free from any opposition.
I don't know who is the guy on the left, but I can tell from a body language hand-shack.
His hand do not extend out and keep close to himself. He is an aggressive type, a one-man rule, if the two leaders join up, he'll be the only boss and no sharing in power.
ចាំមើលទៅ បើពួកសេរីចេះរួមគ្នាបានយូរ ខ្ញុំហ៊ាន
ដើរស្រាត។
បើពីរនាក់នេះ និយាយមិនចុះសម្រុងគ្នា ក៏មិនខុស
ពីអា ហ៊ុន សែន លក់ជាតិបំផ្លាញទេ។
បើអ្នកទាំងពីរជាអ្នកស្នេហាជាតិពិប្រាកដនោះ
គួរឆ្លាក់ឈ្មោះអ្នកទាំងពីរនេះកំពស់ ១២១ ម៉ែត្រ
ទុកជាទីរំលឹកកូនខ្មែរជំនាន់ក្រោយ។
Post a Comment