Monday, June 18, 2012

អនុប្រធាន​សហជីព​សិទ្ធិ​ការងារ ត្រូវ​ជន​មិន​ស្គាល់មុខ​៣​នាក់ ​វាយ​បែកក្បាល​

ជនរងគ្រោះ​ដែលជា​អនុប្រធាន​សហជីព​សិទ្ធិ​ការងារ ប្រចាំ​រោងចក្រ Ford lory ឈ្មោះ​ម៉ម វាន់​នី
(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 08:07:PM) | ដោយ: សុផល

ភ្នំពេញ: ​ជន​មិន​ស្គាល់មុខ​ចំនួន​៣​នាក់​បានធ្វើ​សកម្មភាព​ដោយ​ប្រើ​អាវុធ ដូចជា ដំបង និង​ដុំថ្ម វាយ​ទៅលើ​បុរស​ម្នាក់​ជា​អនុប្រធាន​សហជីព​សិទ្ធិ​ការងារ បណ្តាល​ឲ្យ​មាន​របួស​បែកក្បាល​ដេរ​ចំនួន​៦​ថ្នេរ កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១២ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូគីម៉ិច ផ្លូវ​បេតុង ភូមិ​ទ្រា​ទី​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ជនរងគ្រោះ​ដែលជា​អនុប្រធាន​ សហជីព​សិទ្ធិ​ការងារ ប្រចាំ​រោងចក្រ Ford lory ឈ្មោះ​ម៉ម វាន់​នី ត្រូវ​ជន​មិន​ស្គាល់មុខ​៣​នាក់​យក​ដំបង និង​ដុំថ្ម វាយ​ក្បាល​បែក​ដេរ​៦​ថ្នេរ​។​ ជនរងគ្រោះ​ម៉ម វ៉ាន់​នី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ Ford lory ស្ថិតនៅ​ភូមិ​ទ្រា​ទី​២ លុះ​មកចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​សូគីម៉ិច​រួចហើយ ក៏​ចេញដំណើរ​ទៅផ្ទះ ស្របពេលនោះ ក៏​ស្ទះចរាចរណ៍ ក៏ត្រូវ​ជនបង្ក​ចំនួន​៣​នាក់​វាយ​ឲ្យ​មាន​របួស​តែម្តង ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ ជនរងគ្រោះ​ត្រូវបាន​អ្នកបំរើ​ ការងារ នៅ​ស្ថានីយ​ប្រេង​សូគីម៉ិច ជួយ​យកអាសា​រដឹក​ទៅកាន់​មន្ទីរពេទ្យ​ឯករាជ្យ​១ ដើម្បី​សង្គ្រោះ​ជីវិត​។​ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១២ លោក​ម៉ម វ៉ាន់​នី បានដាក់​ពាក្យស្នើសុំ​ទៅ​រោងចក្រ Ford lory ដើម្បី​សុំ​ធ្វើ​កូដកម្ម ក្នុងនោះ​ទាមទារ​លក្ខខណ្ឌ​ចំនួន​៦​ចំណុច ក៏ប៉ុន្តែ​នៅពេល​ដាក់ពាក្យ​រួចហើយ គឺ​ខាង​ភាគី​រោងចក្រ​ដែល​រដ្ឋបាល​ឈ្មោះ​ឡូត បាន​ហៅ​លោក​ម៉ម វ៉ាន់​នី ដោយនិយាយ​ស្ងាត់ៗ​ថា កុំ​ឲ្យ​លោក​ម៉ម វ៉ាន់​នី នាំ​កម្មករ​ធ្វើ​កូដកម្ម​ជៀសវាង​ខាតបង់​ប្រយោជន៍​ទាំងសងខាង​៕​

1 comment:

Anonymous said...

When our country is not independent, something wrong become right and vice versa.

So the good people will be punished and the bad people will be rewarded.