Sunday, June 17, 2012

ពុំមែនស្រុកខ្មែរទេ ដែលគេដោះដូរ​ឲ្យ​ទៅយួនគឺ របស់ហេង សំរិន

លោក ​ទេសរដ្ឋមន្ត្រី​ស្វា គឹមហុង : ភូមិ​សម្តេច​ហេង សំរិន ត្រូវ​ដោះដូរ​ឲ្យ​ទៅ​វៀតណាម​មុនគេ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 10:20:AM) | ដោយ: រតនា CEN


ភ្នំពេញ: ​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ភាគី​ ទាំងពីរ​បាន​ចុះហត្ថលេខា​ជាមួយគ្នា​រួចហើយនោះ នឹង​ចាប់ផ្តើម​អនុវត្ត​ចេញពី​ភូមិកំណើត​របស់​សម្តេច​ហេង សំរិន ស្ថិតនៅ​ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។​ លោក​ទេសរដ្ឋមន្ត្រី​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ថា កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ វៀតណាម​នោះ នៅ​មិនទាន់​អនុវត្ត​ទេ ប៉ុន្តែ​អនុវត្ត​មុនគេ គឺ​ភូមិ​សម្តេច​ហេង សំរិន គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លុង​ជ្រៃ​៩ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​)​។ លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​សូម ​ជំរាប​លោកអ្នក​ទិទៀន​ថា ជំនាន់​បារាំង​ក៏​គេ​គូស​ដាក់​ក្នុង​ផែនទី​បារាំង​ហ្នឹង​មួយ​ខ្នាត​លើ​មួយរយ ​ពាន់ របស់​ក្រុមប្រឹក្សា​ភូមិសាស្ត្រ​ឥណ្ឌូចិន​។ គេ​ដាក់​នៅក្នុង​ដី​វៀតណាម​រួចទៅហើយ​គ្រាន់តែ​ពេលនោះ​សង្គ្រាម​នៅ​វៀតណាម​គេ ​មិនបាន​រវីរវល់​អី រក​ភូមិ​នៅតាម​ជាយ​ព្រំដែន​ទេ ព្រោះ​ជំនាន់​សង្គ្រាម​នៅ​វៀតណាម​ហ្នឹង​អាមេរិក មាន​នយោបាយ​ប្រមូលផ្តុំ​ភូមិ​យុទ្ធសាស្ត្រ​គឺ​ប្រមូល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ ក្នុងៗ​ភូមិ​ឆ្ងាយៗ​ចេញមក​នៅ​ភូមិ​ជាប់​ផ្លូវជាតិ​ទាំងអស់ ប​ញ្ជូ​ល​ក្នុងភូមិ​មួយ​ដែល​គេ​ដាក់​ប៉ុស្តិ៍​យាម​ការពារ​។ អាមេរិក​អត់​រវល់​រឿង​ព្រំដែន​អ្នកណា​ចូល​អ្នកណា​ចេញ​ទេ​។ ដល់ ​អីចឹង​ផែនទី​ដាក់​មក​ភូមិ​ថ្លុក​ត្រា ភូមិ​អន្លុង​ជ្រៃ របស់​សម្តេច​ប្រធានរដ្ឋសភា ហ្នឹង​នៅក្នុង​ដី​វៀត​ណា​ម​ហើយ​ហើយ​ចង់ទៅ​តវ៉ា​យ៉ាងណា​ក៏​មិន​ឈ្នះ​ដែរ​”​។​ លោក​ទេសរដ្ឋមន្ត្រី​បាន បន្តថា ឥឡូវ​យើង​បាន​ព្រមព្រៀងគ្នា​ថា ឥឡូវ​អ្នកឯង (​វៀតណាម​) ឲ្យ​ភូមិ​ទាំង​ពីរ​របស់​សម្តេច​ហេង សំរិន ទៅ​គេ គេ​ក៏រ​កភូមិ​ពីរ​មក​ឲ្យ​យើង​វិញ​ដោយ​គណនា​ផ្ទៃក្រឡា​ដី​ឲ្យ​ស្នើ​គ្នា​​មក​នោះ​គឺ​កម្ពុជា​យើង​អត់​មាន​បាត់បង់​ដី​អី​ទេ​យើង​អត់​មាន​ខាត់​អី​ទេ​”​។​ លោក​ទេសរដ្ឋមន្ត្រី​វ៉ា​គឹមហុង ធ្លាប់បាន​មានប្រសាសន៍ថា ភាគី​កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​មួយចំនួន​ខេត្ត​នៅតាម​បណ្តោយ​ព្រំដែន​ ប្រទេស​ទាំងពីរ (​កម្ពុជា និង​វៀតណាម​) គឺ​ដូរ​គ្នា​ទៅវិញទៅមក​ដែល​ក្នុងនោះ​មាន​ភូមិ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ ទាំងពីរ​។ ដូច្នេះ​ខេត្ត​ខ្លះ​នៅជាប់​ព្រំដែន​គោក​ជាមួយ​វៀតណាម រួ​មានដូចជា រតនគិរី​. មណ្ឌលគិរី​. ស្វាយរៀង​. កំពង់ចាម​. ព្រៃវែង​. កណ្តាល . តាកែវ​. កំពត និង​ក្រចេះ​។​ ចំពោះ​បញ្ហា​នេះដែរ លោក​រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នាពេល​ថ្មីៗ​នេះ បានដាក់​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​សំណាក់​សមាជិកសភា​កម្ពុ​ជា​ទាំង​១២៣​ រូប នៃ​នីតិកាល​ទី​៤​នេះ​ឲ្យ​ជួយ​កោះហៅ​លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​ឲ្យ​ចូលមក​ធ្វើការ​ឆ្លើយបំភ្លឺ បញ្ហា នៃ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម ស្តីពី​ការដោះដូរ​ភូមិ​នៃ​ខេត្ត​តាម​បណ្តា​ព្រំដែន​ប្រទេស​ទាំងពីរ ដោយ​ការចុះហត្ថលេខា​នោះ​គ្មាន​ការយល់ព្រម​ពី​សភាជាតិ​ជាមុន​ឡើយ​៕​

7 comments:

Anonymous said...

អាមន្រ្តីស្វាមួយនេះ ឆ្លើយយ៉ាងណាក៏វាគ្មានសមហេតុ
ផលដែរ។ឥឡួវស្រាប់តែចោទដាក់កំហុសទៅបារាំងទៅ
វិញ។និយាយដោយពិតទៅ ប្រសិនមានរដ្ឋាភិបាលណា
ផ្សេងក្រៅពី អាយ៉ងមួយនេះ​ ប្រហែល រដ្ឋភិបាលនោះ
មិនអនុញ្ញាតិឱ្យពួកអាយួន និងសៀម រំកិលព្រំដែនស្រេច
ក្បាលចិត្តវាទេ។

Anonymous said...

Just like his boss Ah Kwack, this monkey does not know what the fuck he talks about, what’s a shame for Cambodia.

Anonymous said...

Due to Mr. Va Kim Hong, Mr. Heng Sam Rin is VN due to his village is VN, Why VN became the Khmer Senator President in Cambodia? Please search for his biography.

Anonymous said...

Khmer people,

In real life, what will you do when a stranger claims that your house belongs to him, and then he gives it to somebody else?

Enough is enough with those Vietminh traitors in Cambodia.

Puok Ah Lngit Lngoung Ah Hun Shit, Ah Heng Sam Rer Ker, Ahj Chea Suth, etc who barely know how to Khmer must not be Khmer leaders.

Vietnam put those monkeys in power just to facilitate its policy of Vietnamization in Cambodia.

We must stop sleeping and do something that is right to save our motherland.

Anonymous said...

សេចក្តីអំពាវនាវ ចំពោះបងប្អូនខ្មែរអ្នកស្នេហាជាតិ នៅគ្រប់ទិសទី លើពិភពលោក សូមចូលរួមពិធីបួងសួងដើម្បីរំដោះជាតិមាតុភូមិ

ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា​ ដែលកំពុងធ្លាក់​ដុន​ដាប​ក្នុង​វិស័យជា​ច្រើន​ក្រោមការ​ដឹក​នាំ​របស់​ក្រុម​ពួក​អាយ៉ង​បរទេស ​រួមមាន​ហ៊ុន​សែន ជា​ស៊ីម ហេង​សំរិន​ សុខ​អាន សុខ​គង់​ ។ល។ ដូច្នេះ ដើម្បី​រំដោះ​និង​សង្គ្រោះ​ប្រជា​ជាតិ​ខ្មែរ​និង​មាតុភូមិ​យើង​ ឲ្យ​ផុត​ពី​មហា​គ្រោះ​ថ្នាក់​ មហន្តរាយនោះ​បាន យើង​ចាំ​បាច់​ត្រូវ​តែ​សាក​ល្បង ​ធ្វើ​តាម​ការ​ណែ​នាំ​របស់ ​អង្គ​គ្រាប់​ខ្សាច់ ដូច​ត​ទៅ៖

១-សារឥសី៖
មុននឹងសូត្រ​សារ​នេះ សូម​លើក​ដៃ​ទាំង​ពីរ​ប្រណម្យសំពះ ឲ្យ​ផុត​ពី​លើ​ក្បាល​របស់យើង ហើយ​សូត្រ​ថា៖
«ខ្ញុំសូមនឹកដល់​ផល​បុណ្យ​ដែលខ្ញុំខំកសាង​សន្សំ​ជា​ច្រើន​ជាតិសូម​ផលបុណ្យនោះផ្តល់​ឲ្យ​ ខ្ញុំក្នុង​ពេល​នេះ។»

២-សារឥសូរ៖
មុននឹង​សូត្រ​សូមលើក​ដៃទាំងពីរដាក់ស្មើ​បបូរ​មាត់ ហើយ​ទើប​សូត្រ​ថា៖
«ផលបុណ្យទាំងនេះ កើត​ជា​សម្តី មានឫទ្ធិ​បារមី មហស្ចារ្យក្រៃ រុញច្រាន​សេចក្តី​​ប្រាថ្នា​ ដើម្បី​ជួយ​ខ្មែរ​និង​យក​ទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​ដ៏​យូរ​លង់​មកឲ្យខ្មែរ​វិញយ៉ាង​សក្តិសិទ្ធិ។»

៣-សរព្រះ​នារាយណ៍៖
មុន​នឹង​សូត្រ​ត្រូវ​ធ្វើ​កាយ​វិការ​ដូច​ហនុមាន​ប្រុង​វាយ​សត្រូវ ឈរ​ជើងកន្ធែក​ចេញ ​​ដៃ​ឆ្វេង​ក្តាប់​ហើយ​ច្រត់​ ចង្កេះ ជើង​ឆ្វេង​ឈាន​ទៅមុខ​ ហើយប្រើម្រាម​ដៃស្តាំ ចង្អុលមុខ ​ដោយ​ផ្តោត​អារម្មណ៍​ទៅ​លើ​ឈ្មោះ​ ឬ​មុខ​ ពួក​ជន​ក្បត់​ជាតិ ខ្ញុំ​កញ្ជះបរទេស ។ល។ សូមសូត្រ​ថា៖
«យើង​នឹង​ដាក់បណ្តាសា​ពួក​អាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន​ អាសុខគង់ គឺ ឲ្យពួកអាឯង​ខ្វាក់ភ្នែក​​និង​ឆ្កួតល្ងី​ល្ងើ ភ្លេចមុខ​ភ្លេច​ក្រោយ​ យ៉ាង​ទាន់ហន់។»

៤-សារព្រះវិស្ណុ៖
មុន​នឹងសូត្រ សូម​លាដៃឆ្វេងចេញ ហើយ​ធ្វើកាយវិការធម្មតា ​តែ​ត្រូវ​ចង​ចិត្ត​ឲ្យ​រឹង​ប៉ឹង។​​ សូមសូត្រ​ថា៖​ «បណ្តាសាយើងនេះ​មាន​តែ​តួ អង្គគ្រាប់ខ្សាច់ ទើប​ដោះ​បណ្តា​សា​នេះ​បាន។»

របៀបធ្វើកិច្ចពិធីនេះមាន​ដូចតទៅ៖

ក. ត្រូវមុជ ឬ ងូត​ទឹក​ជម្រះ​កាយ​ឲ្យ​បានស្អាត។​ ចូរតាំង​ចិត្ត​ឲ្យ​បាន​មោះមុត។ មិន​ត្រូវ​និយាយ​លេង​សើច​ឬ ជន្ល​គ្នា​លេងឡើយ ។ល។
ខ. ត្រូវរៀបចំធ្វើ​នៅ​ថ្ងៃ ពេញ​បូណ៌មី ខែ​ទុតិយាសាឍ ត្រូវនឹង​ថ្ងៃទី៣ ​ខែ​កក្កដា ឆ្នាំ២០១២។
គ. ត្រូវសូត្របួងសួង​ឲ្យបាន​១​ថ្ងៃ ម្តង ឬច្រើនជាងនេះ​បើធ្វើទៅបាន ហើយក្នុងការសូត្របួងសួង​ម្តងៗ​នោះ​ត្រូវ​សូត្រ​ឲ្យបាន ៣​ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និង​នៅ​គ្រប់ពេល​វេលា។​​ អាច​អុជធូប​មួសរសៃ​ក៏​បាន​ ​​មួយក្តាប់ក៏បាន​តាមលទ្ធភាព​។​ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ​ឬ​ក៏ឧបកិច្ចយ៉ាង​ណាតាម​កាលៈ​ទេសៈ ជុំគ្នាក៏​បាន មិន​ជុំគ្នា​ក៏​បាន តាម​ការ​គួរ​ដើម្បី​សុវត្ថិភាព។

ការហាម​ឬ ត្រណម

*មិនត្រូវជេរម្តាយគេ។

*មិនត្រូវស្តោះទឹកមាត់ដាក់លាមក​ឬ​ដាក់បង្គន់ដាច់ខាត។

*មិនត្រូវ​យក​វិធីទាំង​នេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជា​ដាច់​ខាត ​ព្រោះនឹង​នាំឲ្យមាន​អន្តរាយ​ ឬគ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​វិញ។

*សូមអស់លោកអ្នកបងប្អូន​ខ្មែរ​មេត្តាព្យាយាម​ផ្សព្វ​ផ្សាយ​ប្រាប់ ​តៗ គ្នា​ឲ្យ​បាន​ដឹង​ឮ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​ដើម្បី ជួយ​សង្គ្រោះប្រទេស​ជាតិ​យើង​ឲ្យ​​ផុត​ពី​គ្រោះថ្នាក់​ទាន់ពេល​វេលា ហើយ​សូមជួយ​អនុវត្ត​តាម​វិធី ដូច​ជម្រាប​ជូន​ខាង​លើនេះ ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី ឲ្យ​មាន​ប្រសិទ្ធិ​ភាព ១០០%។

Anonymous said...

How can any one claim it is a land swapping between Cambodia and Vietnam when both lands belong to Cambodia?

What are these traitors thinking when they look at themselves in the mirror?

Anonymous said...

2:49 AM

“What are these traitors thinking when they look at themselves in the mirror?”

They see uncle Ho pointing a gun at their heads.