Sunday, June 10, 2012

លោក ទិ​ត សុធា​៖ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​តាមច្បាប់ បើ​មាន​ការបង្ក​ភាពចលាចល​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 04:41:PM) | ដោយ: រតនា

លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​ការលើកឡើង​ដដែលៗ​របស់លោក រ៉ុង ឈុន គឺជា​សារ​មួយ គាំទ្រ​បក្សប្រឆាំង​”

ភ្នំពេញ: ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​រិះគន់​អំពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ នៅក្នុង​សិក្ខាសាលា​ស្តីពី​ការ​ចងក្រង និង​គ្រប់គ្រង​សមាគម​គ្រប់​ខេត្ត​ក្រុង ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន​ទា​អាំង ហង្ស​ទេព ស្ថិតនៅ​ផ្តះ​លេខ​២C ផ្លូវ​៣៥២ សង្កាត់​បឹង​កេង​កក​១ ខណ្ឌចំការមន ក្រុងភ្នំពេញ​។​
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​មាន​និយាយថា “​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ ហើយ​មន្ត្រី​មាន​សមត្ថកិច្ច​ធ្លាក់ចុះ​មិនបាន​គោរព​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស​ទេ​”​
លោក​បាន​បញ្ជាក់ថា “​បើ​ខ្ញុំ​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ដែរ ទាំង​ផ្នែក​កម្មករ និង​ប្រជាពលរដ្ឋ និយាយ​សរុបទៅ​ការគោរព​សិទ្ធិមនុស្ស​មានការ​ធ្លាក់​ចុះ យើង​មើលឃើញ​នៃ​ការធ្លាក់ចុះ នៃ​ការគោរព​សិទ្ធិមនុស្ស ហើយ​យើង​មានការ​ព្រួយបារម្ភ ហើយ​ការធ្លាក់ចុះ នៃ​សីលធម៌​សម្រាប់​ថ្នាក់ដឹកនាំ អាជ្ញាធរ សីលធម៌​បាត់បង់ បើ​បញ្ហា​ហ្នឹង​មិនត្រូវ​បានធ្វើ​ការកែលំអ​បណ្តា​ឲ្យ​ប្រទេស ហើយ​ជួប​បញ្ហា​កើតឡើង ដែល​នឹងមាន​ចលនា​បដិវត្តន៍​កសិករ​កើតឡើង​ក្នុងសង្គម​ដែលមាន​សីលធម៌​ ធ្លាក់ចុះ ពុំមាន​ការគោរព​សិទ្ធិមនុស្ស និង​គ្មាន​ការគោរព​ច្បាប់​មានការ​គាបសង្កត់​ជិះជាន់​ទៅ អាហ្នឹង​ហើយ​ដែលមាន​ការរើបំរះ​”​។​
ការលើកឡើង​ខាងលើ ត្រូវបាន​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែប​ប្រតិកម្ម​យ៉ាងនេះ​ថា អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន គិតតែ​ពី​ការចង់​ផ្ញើ​សារ​គំរាម​រដ្ឋាភិបាល​ជុំវិញ​ការប៉ុនប៉ង “​ធ្វើ​បដិវត្ត​ប្រជាជន​” ក៏​ប៉ុ​ន្តែ​រាជរដ្ឋាភិបាល​មានកា​តព្វ​កិច្ច នៅក្នុង​ការការពារ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ និង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណាមួយ​បង្ក​ភាពចលាចល​វឹកវរ​នៅក្នុង​សង្គម ដោយ​យក​ឈើ​មួយ​ដើម​ថា ជា​ព្រៃ​នោះទេ​។ ដូច្នេះ អ្វី​ដែលជា​សមិទ្ធផល​ដ៏​ច្រើន​របស់​រាជរដ្ឋាភិបាល នៅក្នុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​កំពុង​លើកស្ទួយ​សិទ្ធិមនុស្ស​សព្វថ្ងៃនេះ គឺ​បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​ប៉ុលពត​ខុសគ្នា​ច្រើនណាស់ ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងនាម​ជា​ពលរដ្ឋ​មួយ​ដែរនោះ គួរតែ​ចូលរួម​សហការ ក្នុងការ​លើកស្ទួយ​តម្លៃ​សិទ្ធិមនុស្ស មិនមែន​ផ្ញើ​សារ​គំរាម​មកលើ​រដ្ឋាភិបាល ដោយ​បញ្ហា​តូចតាច​តិចតួច​ដែល​កើតមាន ទៅ​ពង្រីក​ទៅជា​ធំ ហើយ​បង្ក​ភាពចលាចល​នេះ​។​
លោក ទិ​ត សុធា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​បើ​បង្ក​ភាពចលាចល​អ៊ីចឹង​មែន រដ្ឋាភិបាលមាន​កាតព្វកិច្ច​អនុវត្ត និង​ការការពារ​រដ្ឋធម្មនុញ្ញ នឹង​ចាត់វិធានការ​តាមច្បាប់​”​។​
លោក ទិ​ត សុធា បន្ថែមថា អ្វីដែល​ជាការ​លើកឡើង​របស់លោក រ៉ុង ឈុន គឺជា​ការ​បន្ទរ​សំឡេង ទាក់ទាញ​ប្រជាប្រិយភាព ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជុំវិញ ការប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល​។
លោក​បន្តថា មានច្បាប់​ជាច្រើន ត្រូវបាន​រដ្ឋសភា​ត់​តែង ហើយ​យកមកអនុវត្ត ទៅលើ​ជន​ទាំងឡាយណា​ដែល​បំពាន​ច្បាប់ រំលោភ​ទៅលើ​សិទ្ធិបុគ្គល​។ កម្ពុជា បាននិងកំពុង​ធ្វើកំណែទម្រង់​ទៅលើ​ប្រព័ន្ធយុត្តិធម៌ ដើម្បី​លើក​តម្លៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។
លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​ការលើកឡើង​ដដែលៗ​របស់លោក រ៉ុង ឈុន គឺជា​សារ​មួយ គាំទ្រ​បក្សប្រឆាំង​”៕​

6 comments:

Anonymous said...

បើពួកអាកញ្ជៈយួនបក្សប្រជាជនឯង លួមចសន្លឹកឆ្នោត
រាល់តែលើក បើពួកអាឯងខ្លាំងមែននោះអាឯងចាំបាច់
នាំគ្នាឆ្លេរឆ្លាចែកផ្លូវគ្នាទាំងពូជដើរទិញសន្លឹកឆ្នោតពី
អ្នកស្រុកធ្វើអ្វី? អាក្បត់ជាតិ!និយាយត្រូវទាំងអស់៕

Anonymous said...

លោក​ ទិត​ សុធា​ ប្រធានអង្គភាពពត៍មាន នឹងប្រ
តិកម្មផ្លេកបន្ទោ !
សុំសួរថាចាំពេលណាទើបអស់លោកឈប់ប្រៀប
ធៀបក្រុមលោកទៅនឹងរបបប៉ុល ពត? របបប៉ុល
ពតគឺវាសូន្យ​ ឲ្យស្វាដឹកនាំក៏វាគ្រាន់ជាងសូន្យដែរ
។ កុំភ្លេចថាក្រុមលោកកាន់អំណាចដាច់មុខតាំងពី
១៩៧៩ដល់​ ១៩៩១ រួចពី១៩៩៨​មកដល់សព្វថ្ងែ។
នរណាក៏ដឹងដែរថា ជំនាន់ប៉ុល ​ពត​ គឺបក្សប្រជាជ
ន សញ្ញានង្គ័ល ដែលអស់លោកមានវត្តមានក្នុង
នោះដែរ ឥឡូវនេះអស់លោកបានលូតលាស់ចេញ
ពីបក្សប្រជាជន សញ្ញានង្គ័ល មកជាបក្សប្រជាជន
សញ្ញាទេព្តាលើកជើងហើយ។ កាលពីជំនាន់​ ប៉ុល
ពត អស់លោកប្រើដំបង ព្រនង់​ វាយដំ ប្រើដង្កាប់
ដកក្រចក ប្រើត្បូងចបឬធាងត្នោត។ ឥឡូវនេះអស់
លោកលូតលាស់ខ្លាំងហើយ​ អស់លោកមានមួក
ដែក ខែល​ ដំបងឆក់ កាំភ្លើងវែងខ្លី រថយន្តពាស
ដែក ធ្វើឲ្យឃាតកម្មមិនមានភាពសាហាវយង់ឃ្នង
ដូចមុនទៀតឡើយ។
លោកទិត សុធា ថ្លែងទៀតថា « ការលើកឡើងដ
ដែលៗរបស់លោក រ៉ុង​ ឈុន​ គឺជាសារមួយគាំទ្រ
បក្សប្រឆាំង​ »។ អុញ!!! សូមលោកទិត សុធា
ជួយប្រាប់ផងមើលថា​ តើមានច្បាប់ណា មាត្រា
ប៉ុន្មានដែលចែងថា គាំទ្របក្សប្រឆាំងត្រូវមានទោ
ស ហើយបើមានទោសតើដល់ថ្នាក់ណាទៅ???
សូមអរគុណ
ស៊ី អេង គ្រុយ

Anonymous said...

This shows that the government is very scared of its own population.

Anonymous said...

អា ទិត សុភា អាឯងធ្វើច្បាប់ ពួកអាឯងអង្គុយ
លើច្បាប់។បើអាឯងមិនគោរព ពួកអាឯងប្រើច្បាប់
ព្រៃ ដូច្នេះ ពួកអញក៏ប្រើច្បាប់ព្រៃវិញដែរ។
ខ្មែរគ្រប់គ្នាខឹងដល់កហើយ គឺមិនខ្លាចងាប់!
ខ្មែរត្រូវតែសម្លាប់យួន និង សម្លាប់ពួកអាហ៊ុន
សែន។
ពីអញ,
ខ្មែរសង្កាត់ស្វាយប៉ោរ
បាត់ដំបង,ប្រទេសខ្មែរ

Anonymous said...

គណបក្សប្រជាជនយួននៅប្រទេសខ្មែរជាគណបក្ស
ដែលក្រុមយួនហូជីមីញជាអ្នកបង្កើតដើម្បីបញ្ចូលប្រ
ទេសខ្មែរទៅក្នុងសហពន្ធឥណ្ឌូចិនដែលមានយួនជា
ចៅហ្វាយ សូមខ្មែរយល់រឿងនេះឧ្យបានច្បាស់គ្រប់ៗ
គ្នា ។

ដូច្នេះនៅពេលបោះឆ្នោតម្តងៗគណបក្សប្រជាជន
យួនវាប្រើមធ្យោបាយឧក្រិដ្ឋគ្រប់បែបយ៉ាងទាំអស់ធ្វើ
យ៉ាងណាក៏ដោយឧ្យតែបានឈ្នះ ។
តើកូនខ្មែរទាំងអស់បានយល់ដឹងរឿងនេះឬទេ ?

បើយល់ដឹងហើយ ?ហេតុអ្វីបានជាកូនខ្មែរនាំគ្នាសំរុក
ក្បាលទៅបោះឆ្នោតជាមួយគណបក្សប្រជាជនយួន
នៅស្រុកខ្មែរដែលមានអាហ៊ុន សែន,អាជា ស៊ីម អាហេង សំរិន យ៉ាងដូច្នេះទៅវិញ ?

សូមកូនខ្មែរឈប់ទៅបោះឆ្នោតប្រឆាំងនឹងគណបក្ស
ប្រជាជនយួននៅស្រុកខ្មែរតទៅទៀតទៅ ? បោះឆ្នោត១០០ឆ្នាំទៀតក៏មិនឈ្នះអាពួកចោរខ្ញុំយួន
ទាំបីក្បាលនេះជាដាច់ខាត ។

សូមកូនខ្មែរអ្នកស្នេហាជាតិទាំងអស់ត្រទ្បប់ទៅធ្វើប
ដិវត្តន៏តស៊ូរអាវុធដោយហឹង្សាទើបអាចធ្វើឧ្យយើង
ឈ្នះអាចដេញអាយួននឹងបរិវាមានអាហ៊ុន សែន
អាជា ស៊ីម អាហេង សំរិន ចេញពីប្រទេស ។

សូមជម្រាបថាបើយើងហ៊ានធ្វើបដិវត្តន៏ដោយអាវុធ
កាំភ្លើងយើងមិនខ្វះជាដាច់ខាត ? កាំភ្លើងដែលទា
ហាន ប៉ុលីស កងអង្គរក្សរបស់អាហ៊ុន សែនមាន
សព្វថ្ងៃនេះជាអាវុធរបស់យើងហើយ សូមជឿរជាក់
ចុះ ។

Anonymous said...

មានពេលល្អគួរក្របែលវាចោលទៅ កុំទុក
ឲ្យអាដំបៅនេះរីកធំ ។