Monday, June 18, 2012

ហ៊ុន សែន នាំគូរកនយកឈ្មោះខ្មែរទូទាំប្រទេសទៅសុំទានពីបរទេសមកធ្វើជាមហាសេដ្ឋីតពូជទៀតហើយ

ប្រមុខ​រដ្ឋាភិបាល​ដឹក​នាំ​ប្រតិភូ​ជាន់​ខ្ពស់​ចូល​រួម​ប្រជុំ​G-20

ដោយ សុខ សេរី 2012-06-17

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ដឹក​នាំ​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម ចំនួន​ជិត ២០​នាក់ ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន (G-20) នៅ​ប្រទេស​មិកស៊ិក (Mexico) ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២។ ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​មិកស៊ិក លោក ហ្វីលីព កាល់ដីរូន ហីណូហ្វូសា (Felipe Calderon Hinojosa)។ កិច្ច​ប្រជុំ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ឡូសកាបូស នៃ​ប្រទេស​មិកស៊ិក។ កិច្ច​ប្រជុំ​នោះ​នឹង​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឲ្យ​ ខ្លាំង​ជាង​មុន ពិនិត្យ​លើ​ការ​អនុវត្តន៍​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​កន្លង​មក ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប (Europe) ប្រឆាំង​អំពើ​ពុក​រលួយ និង​ការ​អភិវឌ្ឍ​ដោយ​គ្មាន​ការ​បំផ្លាញ ឬ​បំពុល​បរិស្ថាន និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត។ រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បាន​មាន​ប្រសាសន៍​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២១០២ ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​បញ្ជាក់​ជំហរ​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​នោះ៖ «គឺ​ថា បញ្ហា​​ស្បៀង និង​បញ្ហា​ថាមពល​ឲ្យ​មាន​វា​ស្ថិត​ក្នុង​ការ​ដោះស្រាយ ...​ត្រូវ​ធ្វើ​ម៉េច​ដោះស្រាយ ពីព្រោះ​ថ្លៃ​ប្រេង​វា​ចេះ​តែ​ឡើង កាល​ណា​ថ្លៃ​ប្រេង​ឡើង ប៉ះពាល់​ដល់​ស្អី​ទាំង​អស់។ ការ​ដឹក​ជញ្ជូន​តម្លៃ​ស្បៀង​អី​ទាំង​អស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ដែល​ មាន​ចំណូល​ទាប ប្រជាជន​ដែល​មាន​បៀវត្ស​ទាប។ សម្ដេច​នឹង​នាំ​សារ​ហ្នឹង​មួយ»។ អ្នក​វិភាគ​ឯករាជ្យ លោក បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា អាស៊ាន​គឺ​ជា​ដៃគូ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស G-20 នោះ៖ «អាស៊ាន ​គឺ​ជា​ប្រទេស​មួយ​ដែល​ផលិត​ស្បៀង​ធំ​ជាង​គេ។ នៅ​ក្នុង​ពិភពលោក ដើម្បី​ឲ្យ​ប្រទេស​ដែល​ផលិត​ប្រឹង​ហ្នឹង ឲ្យ​មាន​តុល្យភាព​គ្នា​ដើម្បី​ថា សន្តិសុខ​​ស្បៀង គឺ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​នៅ​លើ​ពិភពលោក ហើយ​បើ​សិន​ប្រេង​ឡើង​ថ្លៃ ស្បៀង​ក៏​​ឡើង​ថ្លៃ​ដែរ ...​អីចឹង ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា ទី​១។ ទី​២ ចង់​បង្ហាញ​ថា អាស៊ាន​គឺ​ជា​ទីផ្សារ​សម្រាប់​ G-20 ហ្នឹង នៅ​ក្នុង​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ហ្នឹង។ ហើយ​ទី​៣ ក៏​ចង់​បង្ហាញ​ដែរ​ថា អាស៊ាន​មាន​គោលដៅ​រួម​គ្នា ដើម្បី​សន្តិសុខ​នៅ​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific) អា​ហ្នឹង ចំណុច ៣​ហ្នឹង ដែល​ខ្ញុំ​គិត​បាទ»។ ប្រទេស​ដែល​ជា​សមាជិក​នៃ​G-20 ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​នៅ​លើ​ពិភពលោក​នោះ មាន​ដូច​ជា ប្រទេស កាណាដា (Canada) បារាំង (France) អាល្លឺម៉ង់ (Germany) អ៊ីតាលី (Italy) ជប៉ុន (Japan) រុស្ស៊ី (Russia) សហរដ្ឋអាមេរិក (U.S.A) អង់គ្លេស (U.K) និង​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប (Europe)។ ក្រៅ​ពី​នេះ មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​ចំនួន​ចូល​រួម​ដែរ មាន​ដូច​ជា រូបិយប័ណ្ណ​អន្តរជាតិ (IMF) ធនាគារ​ពិភពលោក (World Bank) អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​អង្គការ​សហប្រជាជាតិ (UN) និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

4 comments:

Anonymous said...

When the rich countries meet with each other, the beggars need to seize the opportunity to ask for some "change".

Anonymous said...

Khmer people knew who ah Hun Sen is.

He is a world vagabond asking money

for his own pocket.

Anonymous said...

Cambodia is is the Asean leader to join the G20 meeting. it is represent to over 500 millions people of Asean.

Anonymous said...

ធ្វើល្អបានល្អ អាក្រក់បានអាក្រក់ ចង់ឃើញហ៊ុនសែន
និងក្រុមគេ ពេលត្រឡប់វិញ យន្តហោះអស់សាំង
កណ្ដាលផ្លូវ...។