ក្រសួងការបរទេសផ្សព្វផ្សាយពីជំនួបរវាងលោក ហោ ណាំំហុង និងលោកស្រី គ្លីនតុន
(ថ្ងៃទី 15 មិថុនា 2012, ម៉ោង 03:59:PM) | ដោយ: លីនណា
ភ្នំពេញ: ជំនួបទ្វេភាគី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ នៅសហរដ្ឋអាមេរិក រវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានផ្តោតលើបញ្ហាសំខាន់ៗចំនួន ៧ចំណុច។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងតាមរយៈលិខិតជាភាសាខ្មែរចំនួន ២ ទំព័រ ដោយលើកឡើងថា កិច្ចពិភាក្សាសំខាន់ៗ ទាំង ៧ ចំណុចនោះ មានដូចតទៅ៖
១. ភាគីទាំងពីរ បានសម្តែងនូវសេចក្តីរីករាយ និងឯកភាពថា ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-សហរដ្ឋអាមេរិក កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទី២. លោកស្រី ហ៊ីលឡារី គ្លីនតុន បានកោតសរសើរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចឲ្យបន្តការសិក្សា លើសេចក្តីព្រៀងច្បាប់ អង្គការមិនមែនរដ្ឋាភិបាល ជាមួយអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល។ លោកស្រីបន្តថា នេះជាសញ្ញាល្អ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ហើយថាកាសម្រេចបែបនេះ បង្ហាញពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។
ទី៣. ពាក់ព័ន្ធនឹងការចាប់ខ្លួន ១៥នាក់ ដែលភាគច្រើនជាស្ត្រី លើបញ្ហាដីធ្លីនៅបឹងកក់ លោកស្រី ហ៊ីលឡារី គ្លីនតុន បានសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា អាណិតអាសូរដល់មនុស្ស ១៥ នាក់នោះ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ការចាប់ខ្លួននេះ ដោយសារអ្នកទាំងនោះ ដឹកនាំដោយមេខ្លោង ព្យាយាមបង្កភាពអាណាធិបតេយ្យ ភាពច្របូកច្របល់មុនពេលបោះឆ្នោត និងបានបង្កអំពើហិង្សា ដោយប្រើប្រាស់សម្ភារៈសំណងផ្សេងៗ ប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច។
ទី៤. លោកស្រី ហ៊ីលឡារី គ្លីនតុន បានជម្រាបថា សហរដ្ឋអាមេរិក នឹងបន្តការគាំទ្រដល់តុលាការខ្មែរក្រហម ហើយថា ដំណើរការកាត់ក្តីករណី០០១ និង០០២ ជាការបង្ហាញឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោសអតីតៈមេដឹកនាំខ្មែរក្រហម។
ទី៥. អំពីបញ្ហាបំណុលជំពាក់សហរដ្ឋអាមេរិក ក្នុងរបប លុន ណុល លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអាមេរិកបន្តពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តទៀត។
៦. អំពីបញ្ហាឧបទ្វីបកូរ៉េ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់ អាស៊ានលើកទី១៩ ដែលនឹងប្រព្រឹត្តទៅ ខែកក្កដា នៅកម្ពុជា ហើយថា កូរ៉េខាងជើងសុខចិត្តចូលរួមកិច្ចប្រជុំ៦ភាគី និងចរចាជាមួយសហរដ្ឋអាមេរិក។
៧. អំពីបញ្ហាសមុទ្រចិនខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមក កម្ពុជា បានខិតខំជំរុញធ្វើឲ្យបានសម្រេចនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិការរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DoC)នៅឆ្នាំ២០១២ ហើយឥឡូវនេះ កម្ពុជាខិតខំជំរុញបន្ថែមទៀតឲ្យមានការតាក់តែងចំណុចសំខាន់ៗនៃក្រម ប្រតិបត្តិ(CoC) រីឯបញ្ហាកោះស្ការបរ៉ូវ (Scarborough) គឺជាបញ្ហាទ្វេភាគីរវាងចិន និងហ្វីលីពីន។
សេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី១៥មិថុនា ឆ្នាំ២០១២ បានលើកឡើងថា បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោក ដានីញែល រូសស្យែល (Daniel Russel) ជំនួយការពិសេសរបស់ប្រធានាធិបតី ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា, លោក ដេនីស ម៉ាកដូណាស (Denis McDonough) អនុទីប្រឹក្សាសន្តិសុខជាតិ និងលោក ជីម វេប (Jim Webb) សមាជិកព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ក្រៅពីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ អាមេរិកមួយចំនួនរួចមក លោកឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយតំណាងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីរដ្ឋចំនួន៦ ដូចជា រដ្ឋវ៉ាស៊ិនតោន (Washington) កាលីហ្វ័រញ៉ា (California) ម៉ាសាជូសេត (Massachusetts) ភេនស៊ីលវ៉ានា (Pennsylvania) ញូជីស៊ី (News Jersey) និងរដ្ឋវើជីនា (Virginia)៕
2 comments:
ដូចអ្វីដែលបានគិត ទុកជាមុនស្រេចថាជំនួបនៃ
ទ្វេភាគីរវាងកម្ពុជា-អាមេរិក នឹងពុំបាននាំមកនូវ
អ្វីជាដុំកំភួនដល់ភាគីកម្ពុជានោះទេ។
លោកស្រីព្រហែលជាច្រឡំវ៉ែនតា ទើបមានប្រ
សាសន៍ខុសអំពីព្រឹត្តិការណ៍ដែលកំពុងឆ្លងកាត់
ក្នុងសង្គមកម្ពុជានាបច្ចុប្បន្ន។
ស្រឡាញ់ខ្មែរ
យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន,
ហេងសំ រិន, ជាស៊ីម, សុខ អាន, ហោ ណាំហុង, ចៀម យីប,
វ៉ា គិម ហុង, ងួន ធីញ៉ឹល, ចមប្រសិទ្ធ , ខៀវ កញ្ញារឹទ្ធិ, ស ខេង,
ខៀវ សុភ័គ, ឆាង សុង, ឱម យ៉ិនទៀង, ញឹម វណ្ណដា, អង្គវង្ស វឌ្ឍនា ,
កែប ជុតិមា , ចាន់ សារុន, កឹម សុខា, កៀត ឈុន។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។
យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!
Post a Comment