អ្នកមានកុំអាលអរ
អ្នកក្រកុំអាលភ័យ!
កូនអ្នកបឹងកក់ នៅតែបន្តយំ ដើម្បីទាមទាររកយុត្តិធម៌ឲ្យម្តាយត្រូវជាប់ឃុំព្រោះការពារផ្ទះ។ រូបថត គីមឡុង |
គំនុំវណ្ណៈនៅតែជាបញ្ហានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន
25 June 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ការបែងចែកវណ្ណៈ នៅក្នុងប្រវត្តិសាស្រ្ត នៅលើពិភពលោក កាលពីដើម ប្រទេសនីមួយៗ មិនសូវខុសគ្នាទេ អំពីការបែងចែកវណ្ណៈនេះ បើនៅប្រទេសឥណ្ឌាវិញ គឺបែងចែកដល់ទៅ ៤ វណ្ណៈ រហូតដល់វណ្ណៈទាសករ។ បទពិសោធដ៏សែនអាក្រក់មួយ ពីគំនុំវណ្ណៈ ដែលលោកអ៊ីទ្លែរប្រឆាំងនិងសម្លាប់ពួកជនជាតិជ្វីហ្វ ជាពួកអ្នកពូកែខាងរកស៊ី នៅអ៊ឺរ៉ុបនោះដោយសារតែជនជាតិនេះ បានមើលងាយ និងរើសអើង លោកអ៊ីទ្លែរនោះហើយ។
សព្វថ្ងៃនេះ មានប្រទេសជឿនលឿនជាច្រើន បានលុបបំបាត់គំនិតគំនុំវណ្ណៈនេះរួចទៅហើយ មានរហូតដល់ដាក់បង្ហាញនៅទីលានបាល់ទាត់ បញ្ឈប់រាល់ទម្រង់នៃការរើសអើង ដូចជា ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ ...។ល។ តែចំពោះប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធំវិញ នៅមានការបែងចែកវណ្ណៈសក្តិភូមិ វណ្ណៈអ្នកមាន វណ្ណៈអ្នកក្រ នៅឡើយដែរ ហើយដោយសារការបែងចែកវណ្ណៈ និងបក្ខពួកនិយមនេះហើយ បានជាខ្លះ បង្កឲ្យមានការបះបោរ ខ្លះរដ្ឋប្រហារ ខ្លះសង្គ្រាមឧទ្ទាមរ៉ាំរ៉ៃ ដើម្បីទម្លាក់មេដឹកនាំផ្តាច់ការ ឬក៏ផ្លាស់ប្តូររបបបែងចែកវណ្ណៈ និងបក្ខពួកនិយម ដូចជានៅប្រទេសស៊ីមបាវ៉េ ទុយនីស៊ី អេហ្ស៊ីប លីប៊ី និងស៊ីរី ថ្មីនេះជាដើម។
ទាំងនេះ គឺសុទ្ធតែចេញមកពីគំនិតគំនុំវណ្ណៈទាំងអស់ តើហេតុអ្វីបានជានៅស្រុកខ្មែរ នៅតែមិនបោះបង់ចោល នូវគំនិតគំនុំវណ្ណៈនេះអ៊ីចឹង? បើទោះបីជាមានទិសស្លោកមួយ ដែលលើកយកមកពញ្ញាក់ស្មារតីផង និងជាទស្សនៈបណ្តុះគំនិតគុំកួនវណ្ណៈមួយផងដែរ៖«ទឹកឡើងត្រីស៊ី ស្រមោច ទឹកហោចស្រមោចស៊ីត្រី»ក៏ដោយ។
រីឯប្រវត្តិសាស្រ្តស្រុកខ្មែរតាំងពីអើយមក ការបែងចែកប្រកាន់វណ្ណៈ គឺប្រែប្រួលទៅតាមសម័យកាល ហើយបើចង់ប្តូរវណ្ណៈ ឬក៏ចង់កាន់អំណាច គឺតែងទៅពឹងពាក់បរទេសឲ្យជួយ សូម្បីតែសែរាជវង្ស ក៏មានគំនុំនឹងគ្នាដែរ។ ឧទាហរណ៍ សែព្រះស៊ីសុវត្ថិកំពុងតែសោយរាជ្យ ក្រោមនឹមអាណានិគមនិយមបារាំង ក៏ព្រះបាទអង្គឌួង ទៅទាក់ទងប្រទេសថៃឲ្យជួយ ដើម្បីបានឡើងគ្រងរាជ្យ ទោះបីជាមិនបានដូចបំណងក៏ដោយ។ មកដល់សម័យព្រះបាទនរោត្តម សីហនុវិញ គឺប្រជារាស្រ្ត មិនសូវមានការជិះជាន់ តែមានការរឹតត្បិត ការបញ្ចេញមតិប្រឆាំងនឹងព្រះអង្គ តែទោះជាយ៉ាងណា សម្តេចឪ ត្រូវបានរិះគន់ពីការចាយថវិកាជាតិខ្ជះខ្ជាយ ទៅលើឲ្យតែរាជ្យវង្ស គឺសុទ្ធតែមានប្រាក់ខែទាំងអស់ និងការដើរចែកអំណោយធ្វើប្រជាភិថុតិ។
មានមតិខ្លះយល់ឃើញខុសៗគ្នាអំពីការបាត់បង់តំណែងព្រះអង្គនៅ ឆ្នាំ ១៩៧០ ខ្លះយល់ថាព្រះអង្គដាក់ព្រះកាយ ឲ្យសេនាប្រមុខលន់ នល់ មកកាន់អំណាចព្រោះការចាយថវិកាជាតិអស់ពីរតនាគារជាតិ ហើយព្រះអង្គមិនអាចដោះស្រាយបញ្ហានិគមជនជាតិវៀតណាម មកទឹកដីខ្មែរកាន់តែកើនឡើងពេលនោះបាន។ តែមានមតិផ្ទុយមកវិញថា សេនាប្រមុខ លន់ នល់ ចង់ប្តូរវណ្ណៈសក្តិភូមិ ជិះជាន់សង្កត់សង្កិនប្រជារាស្រ្តតូចតាចទៅពឹងសហរដ្ឋអាមេរិកជួយ ដើម្បីធ្វើរដ្ឋប្រហារបានសម្រេច។ មកដល់សម័យកាន់អំណាចរបស់សេនាប្រមុខ លន់ ណល់ វិញ គឺមានគម្លាតរវាងអ្នកមាន និងអ្នកក្រធំពេក អ្នកមានមើលងាយអ្នកក្រ ហើយសមនឹងទំនិញឡើងថ្លៃកប់ពពកផង ធ្វើឲ្យមានការបែងចែកវណ្ណៈផង ធ្វើឲ្យខ្មែរក្រហម ឆ្លៀតយកឱកាសយកគំនិតមនោគមវិជ្ជាគំនុំវណ្ណៈមកដោះស្រាយ ទាល់តែបានជោគជ័យក្រោម ជំនួយសពា្វវុធ របស់ប្រទេសចិន។ នៅពេលយកការសម្លាប់មនុស្សយកមកដោះស្រាយគំនុំវណ្ណៈ ធ្វើឲ្យកើតមានចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិ ក្រោមការគាំទ្រពីប្រទេសវៀតណាម ដើម្បីបញ្ឈប់ការកាប់សម្លាប់ខ្មែរគ្នាឯងនេះ តែរហូតមកដល់ថ្ងៃ ៥-៦ ខែកក្កដាឆ្នាំ ១៩៩៧ មានការប្រយុទ្ធគ្នាមួយប្រាវ គឺខ្មែរនៅតែសម្លាប់ខ្មែរដដែល ឯជនអន្តោប្រវេសន៍នៅស្រុកខ្មែរ ឈរឱបដៃមើលខ្មែរខំាគ្នា និងសើចចំអកធ្វើព្រងើយ។
មកដល់សព្វថ្ងៃនេះ គឺគំនុំវណ្ណៈនៅតែបន្តកើតមាន តាំងពីកន្លែងធ្វើការ ហើយអ្នកខ្លះ ជ្រុះសក់គឺដោយសារដេកគិតតែធ្វើយ៉ាងណា យកឈ្នះ អ្នកធ្វើការគ្នាឯងជាជាងរកគំនិតថ្មី មកធ្វើការងារ ខ្លះទៀត នៅកន្លែងធ្វើការ គឺលាបពណ៌ឲ្យគ្នាអ្នកនេះបក្សរដ្ឋាភិបាល អ្នកនោះបក្សប្រឆាំង។ ឯអ្នកខ្លះទៀតទុំពែកក្បាល ដោយសារការគិតរកតំបន់អភិវឌ្ឍន៍ តែតំបន់ដែលខ្មែរៗណា ដែលជាវណ្ណៈកី្រក្រ គឺដេញទីណាត់ទីណែងអស់ហើយ តែសម្រាប់វណ្ណៈអ្នកមានវិញ គឺមានឱកាសកាន់កាប់ដីធ្លី រ៉ាប់សិបម៉ឺនហិកតា។ ចំណែកឯដីតំបន់ ដែលនិគមជនជាតិចិន និងវៀតណាម ទាំងស្របច្បាប់ ទាំងខុសច្បាប់រស់នៅវិញ សង់ម៉ាសេរី មិនដែលទើសទាល់ថាជាតំបន់អនាធិបតេយ្យអីទេ នេះមកពីខ្មែរ ជំពាក់គុណគេ ជំពាក់បំណុលគេ មិនហ៊ានប៉ះគេទេខ្លាចគេទារគុណបំណាច់ និងបំណុលវ័ណ្ឌករនោះ។ ឥឡូវនេះចេញស្ទីលថ្មីទៀតហើយ យុទ្ធសាស្រ្តតំណក់ប្រេងលើក្រដាស (ព្រោះយុទ្ធសាស្រ្តច្រែះស៊ីដែក ពិភពលោកគេដឹងអស់ហើយ ហើយបង្គោលព្រំដែនបោះជិតអស់ហើយ ថែមទាំងថា ភូមិកំណើតប្រធានសភាជាតិ លោក ហេង សំរិននៅខេត្តកំពង់ចាម ស្ថិតនៅក្នុងទឹកដីវៀតណាមទៅទៀត) គឺតាមរយៈការផ្តល់តំបន់អភិវឌ្ឍន៍ដី និងព្រៃសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនបរទេសសុទ្ធតែ ៩៩ ឆ្នាំ ហើយក៏ជាឱកាស របស់បុគ្គលិកក្រុមហ៊ុនទាំងអស់ នាំគ្នារស់នៅកន្លែងអភិវឌ្ឍន៍នោះ ទាំងគ្រួសារៗ ហើយពួកគេទាមទារឲ្យសង់សាលារៀន និងបង្កើតភូមិទៀតផង ចុះដល់ពេលរស់នៅយូរៗទៅស្រួលលេងចង់ទៅស្រុកដើមវិញ តើអាចបន្លំៗស៊ុមគ្រលុំជាមួយអាជ្ញាធរ ចេញអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរស្របច្បាប់បានដែរឬទេ? តើអ្នកណាទទួលខុលត្រូវចំពោះបញ្ហាតំណក់ប្រេងលើក្រដាសនេះ នៅពេលអនាគត?
ម្យ៉ាងវិញទៀត នៅពេលមានការជម្លៀសចេញម្តងៗ គឺភាគច្រើន ប្រជាពលរដ្ឋ ដែលជាវណ្ណៈក្រីក្រ ជាអ្នកទទួលរងគ្រោះ ខ្លះត្រូវអាជ្ញាធរកម្ទេចផ្ទះសម្បែង ខ្លះបាត់ដីធ្លី ខ្លះត្រូវបង្ក្រាបយ៉ាងចាស់ដៃ ខ្លះក៏ស្លាប់ ហើយសល់ពីស្លាប់ ក៏ត្រូវគេចាប់ឃុំខ្លួនព្រាត់ប្រាសគ្រួសាររតាត់រតាយ យ៉ាងសោកសង្រេង។ ឧទាហរណ៍៖ កូនៗរបស់ស្រី្តអ្នកភូមិបឹងកក់១៣ នាក់ កំពុងតែទាមទារឲ្យដោះលែងម្តាយពួកគេមកវិញ តែនៅតែមិនមានដំណោះស្រាយនៅឡើយ។ កុមារដែលខាតរៀនខាតសូត្រ ខ្វះខាតម្ហូបអាហារ ខ្វះភាពកក់ក្តៅពីម្តាយពួកគេ ដែលកំពុងតែជាប់គុកនោះ នៅពេលពួកគេធំឡើង ហើយមានឱកាសធ្វើជាអ្នកដឹកនំាវិញម្តង តើគំនុំវណ្ណៈ នឹងអាចកើតមានដែរឬទេ? បើប្រត្តិសាស្រ្តស្រុកខ្មែរ រហូតមកដល់ពេលនេះ នៅតែមានគំនិតគំនុំវណ្ណៈ មិនចេះចប់ មិនចេះហើយ ដើរជាន់ដានដដែលៗគឺទឹកឡើង ត្រីស៊ីស្រមោច ទឹកហោចស្រោចស៊ីត្រីយ៉ាងនេះ។
ទោះយ៉ាងណាក៏ដោយ ក៏មានដំណោះស្រាយគំនិតផ្តួចផ្តើមមួយដ៏ល្អ ចំពោះគំនុំវណ្ណៈនេះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពី ២សប្តាហ៍មុននេះ ការកាត់ដីសម្បទានសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋវិញ និងក៏បញ្ឈប់ចេញអាជ្ញាប័ណ្ណដីសម្បទានទៅឲ្យក្រុមហ៊ុនឯកជនផង ដែរ។ តែមិនដឹងច្បាស់លាស់ថា ដំណោះស្រាយនេះគឺបានដល់កម្រិតណានោះទេ? ហើយក៏មិនច្បាស់ថា តើសេចក្តីប្រកាសនេះ គឺគ្រាន់តែធ្វើឡើងនៅរាល់ពេលមុនការបោះឆ្នោតឬយ៉ាងណានោះដែរ? ឬបានជាជ្រុលដោះស្រាយ គឺដោះស្រាយឲ្យតាំងពីដោះលែងអ្នកជាប់ពន្ធនាគារដោយសារបញ្ហា ដីធ្លីនេះ។
តើពេលណាគំនុំវណ្ណៈនេះត្រូវបានបញ្ចប់ បើមុនបោះឆ្នោតសុទ្ធតែចេញយុទ្ធសាស្រ្តដោះស្រាយបញ្ហាដីធ្លីជូន ប្រជាពលរដ្ឋ តែដល់ពេលបានជាប់ឆ្នោតវិញ នាំគ្នាទៅដណ្តើមតែដីប្រជាពលរដ្ឋទៅវិញ នេះហើយគឺជាចំណុចគំនុំវណ្ណៈនោះ។ ដំណោះស្រាយគំនុំវណ្ណៈមួយទៀត ស្រួលណាស់ គឺកុំតែទៅយកដីរបស់ប្រជាពលរដ្ឋទៅ គឺរួចគ្នាហើយ។
7 comments:
one day one day hun sen's family
will know the hell
If Hun Sen and CPP don't change their characters then one day Hun's families will be like the the true story in Hollywood movie Tombstone, http://www.youtube.com/watch?v=WMgp97cODCA
one day,this Family ........
(Kp'ois korb popok jrok ach junlaen !)
គ្រួសារកំពូជចោរ....
កើតមកជា..........ចោរ
រស់ ជា............... ចោរ
ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។
I guess the Hun's doesn't believe in Birth control.
Well, this is embarrassing! It's all KI-MEDIA'S FAULT BECUZ ONLY SAMRAINY GUARD DOGS COME IN THIS WEBSITE. HUN SEN'S FAMILY IS GRACIOUS LIFE BECUZ OF LORD OF HELL GIVES HIM. HUN SEN IS PRACTICING THE NATURE OF ANIMAL LAW TO BE BIG. BRAVO TO HIM THAT IS OUR ROLE MODEL IN THIS CENTURY!
អញ្ចឹងទេ!........
យើងនឹងដាក់បណ្តាសាពួកអាឯង
-អាយួន.........ហ៊ុន សែន
-អាយួន.........ង្វៀន តាន់ដុង
-អាយួន ........ជា ស៊ីម
-អាយួន.........ហេង សំរិន
-អាយួន.........សុខ អាន
-អាយួន.........សុខ គង់
-អាយួន.ផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន........ សយ សុភាព
-អាយួន........ ជុំ កុសល
-អាយួន........ ទិត្យ សុធា
-អាយួន........ កុយ គួង
-អាយួន........ ស៊ុត ឌឺណា
-អាយួន........ អេង ឆៃអៀង
-អាយួន........ កែវ រ៉េមី
-អាយួន........ ជា សារុន
-អាឆ្កែកញ្ជះយួន...ន.សីហនុ
-អាយួន......... ហោ ណាំហុង
-អាយួន......... ចៀម យីប
-អាយួន......... ស្វា គិម ហុង
-អាយួន......... ងួន ធីញ៉ឹល
-អាយួន......... ចម ប្រសិទ្ធ
-អាយួន......... ខៀវ កញ្ញារឹទ្ធិ
-អាយួន..........ស ខេង
-អាយួន..........ខៀវ សុភ័គ
-អាយួន..........ឆាង សុង
-អាយួន..........ឆាំង យុ
-អាយួន..........ញឹម វណ្ណដា
-អាយួន..........ឱម យ៉ិនទៀង
-អាយួន..........អង្គវង្ស វឌ្ឍនា
-អាយួន..........កែប ជុតិមា
-អាយួន..........ចាន់ សារុន
-អាយួន..........កៀត ឈុន
-អាយួន..........ហ៊ុន តូ
-អាយួន..........ឈឹម ផលវរុណ
-អាយួន..........សោម ឆាយ៉ា
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹក
-អាយួនក្បាលត្រងោលបារាជិក...សៅ ច័ន្ទថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមហេង
ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់...
Post a Comment