Sunday, June 10, 2012

កុមារ​នៅ​សហគមន៍​បឹងកក់ កំពុង​រង​ទុក្ខ​លំបាក និង​រស់​ក្នុង​ក្តីភ័យខ្លាច​

(ថ្ងៃទី 10 មិថុនា 2012, ម៉ោង 02:15:PM) | ដោយ: ខឿន សា​ឃាង

ភ្នំពេញ: កុមារ​នៅ​តំបន់​បឹង​កក់ ទាំង​អ្នក​ដែល​ម្តាយ​ត្រូវបាន​កាត់​ឱ្យ​ជាប់ពន្ធនាគារ និង​អ្នក​ដែល​ម្តាយ​មិន​ត្រូវបាន​ចាប់ ស​ម្តែងក្តី​ទុក្ខ​លំបាកទាំង​ជីវភាព ខ្វះ​អ្នក​មើល​ថែ ខាន​បាន​ទៅ​សាលា បោះបង់​ការសិក្សា និង​បារម្ភ​ខ្លាច​ត្រូវ​គេ​ចាប់​ម្តាយ ឬ​មនុស្ស​ក្នុង​គ្រួសារ​ដូច​មនុស្ស ១៥ នាក់​ដែរ ហើយ​អ្នកពាក់ព័ន្ធ​យល់ថា វា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កុមារ​ទាំងនោះ​។​

"​ខ្ញុំ​មិន​ចង់​ទៅ ​សាលា​ទេ ព្រោះ​នៅ​សាលា គេ​នាំគ្នា​សម្លក់សម្លឹង​ខ្ញុំ មើល​លើ​មើល​ក្រោម ហើយ​និយាយ​រអេចរអូច​ថា ខ្ញុំ​នេះ​ហើយ​ដែល​ម៉ាក់​ត្រូវ​គេ​ចាប់​ដាក់គុក​។ ខ្ញុំ​ខ្មាស់​គេ​ផង នឹក​ម៉ាក់​ផង ព្រួយ​ពី​ម៉ាក់​ផង អាណិត​ម៉ាក់​ផង នឹក​តូចចិត្ត​ផង​!"​។ នេះ​ជា​សម្តី​ដ៏​រអាក់រអួល​របស់​កុមារី សៀង ស្រី​លក្ខណ៍ អាយុ ១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​សាលា​ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ​។

​ស្រី​លក្ខណ៍ ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង ១៥ នាក់ (​ស្រី​១៤ ប្រុស​១) នៅ​សហគមន៍​បឹងកក់ ដែល​ត្រូវ​តុលាការ​កាត់​ឱ្យ​ជាប់ពន្ធនាគារ នា​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ ក្នុង​ទំនាស់​ពាក់ព័ន្ធ​ដីធ្លី និង​ផ្ទះសម្បែង ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​។ ដោយសារ​ដូច​ករណី​ពោល​ខាងលើ​ផង ជាពិសេស​គ្មាន​អារម្មណ៍​រៀន ព្រោះ​ព្រួយ​ពី​ម្តាយ​នៅក្នុង​ពន្ធនាគារ ទើប​ស្រី​លក្ខណ៍​មិនសូវ​បាន​ទៅ​សាលា ហើយ​នាង​តែងតែ​ចូលរួម​យ៉ាង​សកម្ម ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត​នៅ​តំបន់​នោះ ក្នុង​ការហែក្បួន​ទៅ​កាន់​ទី​ផ្សេងៗ ដើម្បី​ទាមទារ​សុំ​ឱ្យ​ដោះលែង​ម្តាយ​របស់​នាង និង​មនុស្ស ១៤ នាក់​ផ្សេង​ទៀត​។ ក្នុង​មួយ​សប្តាហ៍​នាង​ទៅ​សាលា​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។

​ ជា​ការកត់សម្គាល់ តាំង​ពី​តំណាង​ប្រជាពលរដ្ឋ​បឹងកក់​ទាំង ១៥ នាក់ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ឱ្យ​ជាប់​ពន្ធនាគារ​មក ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​នាំគ្នា​ដើរ​ដង្ហែ​ជា​ក្បួន ទៅ​កាន់​ទី​សំខាន់ៗ​មួយចំនួន ដូចជា តាម​ស្ថានទូត ក្រសួង​យុត្តិធម៌ រដ្ឋសភា និង​មុខ​ព្រះបរមរាជវាំង ជាដើម រហូតដល់​មាន​ការរៀបចំ​ពិធី​បួងសួង ដើម្បី​សុំ​ឱ្យ​ដោះលែង​តំណាង​របស់​ពួកគេ​ទាំង ១៥ នាក់​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ គេ​ពុំ​ទាន់​ឃើញ​មាន​ស្ថាប័ន​ណាមួយ​ឆ្លើយតប​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី ​៨ ខែមិថុនា ឆ្នាំ​២០១២ ស្ថានទូត​ជប៉ុន​យល់ព្រម​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​បឹងកក់ ហើយ​សន្យាថា នឹង​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​។​

​ស្រី​លក្ខណ៍ បាន​រៀបរាប់​ថា "​អ្នកដទៃ​ទៀត​ដែល​ម៉ាក់​ត្រូវគេ​ចាប់​ដែរ ដូច​ជា​កូន​អ្នក​មីង តន់ ស្រី​ពៅ ជាដើម ពួកគេ​ទាំង​បី​នាក់​សុទ្ធតែ​នៅ​តូចៗ​។ ពេល​ពិបាកចិត្ត​ពេក ខ្ញុំ​មិនដឹង​ទៅ​ណា​ក៏​ទៅ​ជួប​ពួកគេ​។ ពួក​គេ​សួរ​ខ្ញុំ​ថា កាលណា​ទើប​ម៉ាក់​យើង​ត្រឡប់មកផ្ទះ​វិញ​?"​។

​ដោយ​មាន​ តំណក់ទឹកភ្នែក ស្រី​លក្ខណ៍​ខំ​ជូត​យ៉ាង​ប្រញាប់ ហើយ​បន្ត​រៀបរាប់​ទាំង​រអាក់រអួល​ថា "​ខ្ញុំ​ប្រាប់​ពួកគេ​ថា ពីរ​បី​ថ្ងៃ​ទៀត ម៉ាក់​យើង​នឹង​មកវិញហើយ​! ខ្ញុំ​អាណិត​ពួកគេ (​កុមារ​តូចៗ​ជាង​នាង​) ពួកគេ​មិន​ព្រមទៅ​ណា​ទេ​! រាល់​លើក​ខ្ញុំ​ឃើញ​ពួកគេ​អង្គុយ​នៅមុខ​ផ្ទះ​រង់ចាំ​ម៉ាក់​ត្រឡប់មកវិញ​"​។​

​ នៅពេល​សួរ​ថា តើ​សង្ឃឹមថា​ម៉ាក់​នឹង​បាន​ត្រឡប់មក​ផ្ទះ​វិញ​ដែរ ឬ​អត់​នោះ កុមារី ស្រី​លក្ខណ៍ ទម្លាក់​ទឹកមុខ ឆ្លើយ​ទាំង​មិន​ប្រាកដ​ថា "​សង្ឃឹម​តិចៗ​ដែរ ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងណា​ទៀត​ទេ គឺមាន​តែ​លើ​កម្រាម​ដប់​អង្វរ​សុំ​ឱ្យ​អស់លោក​អ្នក​ណា​ក៏បាន ជួយ​នាំ​ម៉ាក់​ខ្ញុំ និង​អ្នក ១៤ នាក់​ទៀត​ត្រឡប់មកផ្ទះ​វិញ​"​។​

​ អ៊ុំ​ស្រី ឃិន ទូច ជា​ម្តាយ​របស់​អ្នកស្រី ថូ ដាវី ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ​ដែរ បានឱ្យដឹងថា ចៅ​របស់​គាត់​(​កូន​របស់ ថូ ដាវី​) ពីរ​នាក់ អាយុ ៦​ឆ្នាំ និង ៤​ឆ្នាំ ពេលនេះ​នៅក្នុង​បន្ទុក​របស់​គាត់ ដែល​ប្រកបរ​បរជា​អ្នក​លក់​បបរ​មិនបាន​ទៀងទាត់ ព្រោះ​រវល់​តវា​ឱ្យ​ដោះលែង​អ្នក​ទាំង ១៥​នាក់​។​

​ជីដូន​វ័យ ៦០​ឆ្នាំ រូបនេះ​បាន​ឱ្យដឹងថា កុមារ​ទាំង​ពីរ​នាក់​ឈឺ​ជា​ញឹកញាប់ ហើយ​កំពុង​ខ្វះ​អាហារ​។ យប់​ឡើង​ពួកគេ​ទាំង​ពីរ​នាក់​គេង​ជាមួយ​គាត់ ហើយ​ពេល​ណា​ក៏​ពួកគេ​សួរថា "​យាយ​! ម៉ាក់​ទៅណា​? ថ្ងៃ​ណា​ទើប​ម៉ាក់​ត្រឡប់មកវិញ​?​។ ដូនចាស់​រូបនេះ​បាន​បាន ទាញ​ជាយ​ក្រមា​ជូត​ទឹកភ្នែក​ហើយ​រៀបរាប់​ទាំង​រំជួលចិត្ត​ថា "​យប់​ឡើង ពួកគេ​មមើយំ​រក​ម្តាយ​..."​។​

​កុមារី ញ៉េប ស្រី​ម៉ី ជា​កូន​របស់​អ្នកស្រី នាង មុំ ដែល​កំពុង​នៅ​ក្នុង​គុក​ព្រៃ​ស​ដែរនោះ រកកល​ចង់​យំ ហើយ​បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា "​ខ្ញុំ​នឹក​ម៉ាក់​!​បងប្អូន​ខ្ញុំ​យំ​រាល់​យប់​រាល់ថ្ងៃ ពេល​ញ៉ាំ​ធ្លាប់​ឃើញ​ម៉ាក់ ពេលយប់​ម៉ាក់​ធ្លាប់​រៀបចំ​កន្លែង​ឱ្យ​គេង​"​។​

​ ជាមួយ​កែវភ្នែក​រលីងរលោង ស្រី​ម៉ី សំដែង​ក្តី​អស់​សង្ឃឹម​ថា "​ទៅ​ច្រើន​កន្លែង​ហើយ សូម្បី​សម្តេច​តា សម្តេច​យាយ​ក៏​បាន​ទៅ​ហើយ នៅតែ​មិន​ឃើញ​ម៉ាក់​ត្រឡប់មកផ្ទះ​វិញ មិនដឹងថា​គាត់​នឹង​អាច​មក​វិញ​ដែរ​ឬ​អត់​ទេ​?"​។​

​កុមារ​ផ្សេងទៀត​ នៅ​តំបន់​បឹងកក់​នេះ ដែល​យើង​បាន​ជួប​ជាមួយ បើ​ទោះ​ជា​ឪពុក ម្តាយ ឬ​គ្រួសារ​គេ ពុំ​ត្រូវបាន​ចាប់ខ្លួន និង​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​ក្តី ក៏​សុទ្ធតែ​បារម្ភ​ប្រហាក់ប្រហែលគ្នា​នឹង​កុមារី លឹម ផេង​អ៊ី អាយុ ១២​ឆ្នាំ រៀន​នៅ​សាលា​វត្ត​ព្រះពុទ្ធ ប៉ុន្តែ​បាន​បោះបង់​ចោល​ការសិក្សា​តាំងពី​ពេល​គេ ឈូសឆាយ​ផ្ទះ​នោះ ក៏​បាន​និយាយ​ដែរ​ថា បារម្ភ​រឿង​ផ្ទះសម្បែង ភ័យខ្លាច​ថ្ងៃ​ណាមួយ​ត្រូវ​គេ​ចាប់​ម្តាយ ឬ​នរណា​ម្នាក់​នៅក្នុង​គ្រួសារ​ដូច​អ្នក​ទាំង ១៥​នាក់​ដែរ​។ ផេង​អ៊ី បានឱ្យដឹងថា "​ខ្ញុំ​អាណិត​ពួកគេ (​កុមារ​ដែល​ម្តាយ​ត្រូវបាន​ចាប់ និង​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​) ព្រោះ​ម៉ាក់​ខ្ញុំ​ក៏​ជា​អ្នកចូលរួម​តវ៉ា​រាល់​លើក​ដែរ​"​។

​ចំណែក​ លោក សុធា អា​រុណ ប្រធាន​អង្គការ​សុវណ្ណ​កុមារ ជា​អង្គការ​មើលថែទាំ​កុមារ បាន​បញ្ចេញ​ទស្សនៈ​ថា "​ទាំងនេះ​ជា​កត្តា​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​កុមារ នៅ​បឹង​កក់ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន ដក់​នៅក្នុង​ស្មារតី​របស់​ពួកគេ ដែល​យើង​មិន​អាច​ដឹង​ថា វា​មាន​វិសាលភាព​ប៉ុណ្ណា​ឡើយ​"​។​

​ការតវ៉ា​ នៅ​តែ​បន្ត កុមារ​នៅ​សហគមន៍​បឹងកក់ ជាពិសេស កុមារ​ទាំងឡាយ​ដែល​ជា​កូន​របស់​អ្នកតំណាង​ទាំង ១៥​នាក់ ដែល​ត្រូវបាន​ចាប់ និង​កាត់​ឱ្យ​ជាប់​ពន្ធនាគារ ក៏​នៅតែ​បន្ត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំងនោះ​ទៀត​៕ K

4 comments:

Anonymous said...

នេះគឺជាទុក្ខសោកដ៏ខ្លោចផ្សាណាស់សម្រាប់កុមារខ្មែរ។ ការបែកបាក់ពីម្ដាយជាទីស្រឡាញ់គឺជារបួសដ៏ធ្ងន់ធ្ងរ ដែលនឹងស៊ីរូងផ្ទៃក្នុងនៃអារម្មណ៍ និង វិញ្ញាណរបស់គេ។ នេះគឺជាអកុសលកម្មដែលមេដឹកនាំដែលកំពុងអួតថាខ្លួនជាអ្នកខ្លាំងពូកែបានកសាង និង បន្សល់ទុកឱ្យបុត្រធិតាខ្មែរ។

គតិបណ្ឌិតកូនខ្មែរ

sreyute said...

អារម្មណ៏ពិតជារំជួលចិត្តនិងក្តុកក្តួលណាស់ នៅពេលឃើញសភាពបែបនេះ។
ពួកអាឈ្មួញនិងរដ្ឋអំណាចចិត្តនរក ពួកវា គិតតែរឿងមានបាន មិនគិតខ្វល់ពីមនុស្សធម៌ សីលធម៌ សូម្បីបន្តិច។
កម្មផល ពិតជាមាន ថ្ញៃណា១ ពួកប្រេតទាំងនោះនិងទទួលនូវអ្វីដែលខ្លួនធ្វើដាក់រាស្រ្តស្លូតត្រង់។

Anonymous said...

មនុស្សល្អប្រព្រឹត្តអំពើល្អបានដោយងាយស្រួល ដោយឡែកពីជនទុច្ចរិតដែលធ្វើបានដោយលំបាក
បំផុតនូវអំពើល្អនោះ៕

Anonymous said...

គណបក្សប្រជាជនយួននៅប្រទេសខ្មែរជាគណបក្ស
ដែលក្រុមយួនហូជីមីញជាអ្នកបង្កើតដើម្បីបញ្ចូលប្រ
ទេសខ្មែរទៅក្នុងសហពន្ធឥណ្ឌូចិនដែលមានយួនជា
ចៅហ្វាយ សូមខ្មែរយល់រឿងនេះឧ្យបានច្បាស់គ្រប់ៗ
គ្នា ។
ដូច្នេះនៅពេលបោះឆ្នោតម្តងៗគណបក្សប្រជាជន
យួនវាប្រើមធ្យោបាយឧក្រិដ្ឋគ្រប់បែបយ៉ាងទាំអស់ធ្វើ
យ៉ាងណាក៏ដោយឧ្យតែបានឈ្នះ ។ តើកូនខ្មែរទាំងអស់បានយល់ដឹងរឿងនេះឬទេ ?
បើយល់ដឹងហើយ ?ហេតុអ្វីបានជាកូនខ្មែរនាំគ្នាសំរុក
ក្បាលទៅបោះឆ្នោតជាមួយគណបក្សប្រជាជនយួន
នៅស្រុកខ្មែរដែលមានអាហ៊ុន សែន,អាជា ស៊ីម អាហេង សំរិន យ៉ាងដូច្នេះទៅវិញ ?

សូមកូនខ្មែរឈប់ទៅបោះឆ្នោតប្រឆាំងនឹងគណបក្ស
ប្រជាជនយួននៅស្រុកខ្មែរតទៅទៀតទៅ ? បោះឆ្នោត១០០ឆ្នាំទៀតក៏មិនឈ្នះអាពួកចោរខ្ញុំយួន
ទាំបីក្បាលនេះជាដាច់ខាត ។

សូមកូនខ្មែរអ្នកស្នេហាជាតិទាំងអស់ត្រទ្បប់ទៅធ្វើប
ដិវត្តន៏តស៊ូរអាវុធដោយហឹង្សាទើបអាចធ្វើឧ្យយើង
ឈ្នះអាចដេញអាយួននឹងបរិវាមានអាហ៊ុន សែន
អាជា ស៊ីម អាហេង សំរិន ចេញពីប្រទេស ។

សូមជម្រាបថាបើយើងហ៊ានធ្វើបដិវត្តន៏ដោយអាវុធ
កាំភ្លើងយើងមិនខ្វះជាដាច់ខាត ? កាំភ្លើងដែលទា
ហាន ប៉ុលីស កងអង្គរក្សរបស់អាហ៊ុន សែនមាន
សព្វថ្ងៃនេះជាអាវុធរបស់យើងហើយ សូមជឿរជាក់
ចុះ ។