Monday, June 11, 2012

Comrade Ho 5 Hong threatens to cancel Sam Rainsy's Cambodian diplomatic passport: Phnom Penh running out of threat to give?

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ​កាល​ពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១២ នៅ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ

មេគណបក្ស​ប្រឆាំង ប្រឈម​នឹង​ការដក​លិខិតឆ្លងដែន​ការទូត

ថ្ងៃទី 11 មិថុនា 2012
ដោយ: រតនា
Cambodia Express News

Synopsis: Comrade Hor 5 Hong, the former Boeung Trabek jail chief-turned Hun Xen’s Foreign minister, confirmed about the plan to cancel Opposition Leader Sam Rainsy’s Cambodian diplomatic passport following his sentence by a kangaroo court in Phnom Penh. Comrade Hor 5 Hong said that the dictatorial regime in Phnom Penh will review this decision at a later date.

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹង​ពី​គម្រោង​ពិចារណា លើ​ការដក​លិខិតឆ្លងដែន​ការទូត ពី​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បន្ទាប់ពី​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ពិរុទ្ធជន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១២ នៅ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ពិ​និត្យនៅ​ថ្ងៃក្រោយ លើ​ការសម្រេច​ដក​លិខិតឆ្លងដែន​ការទូត​ពី​លោក សម រង្ស៊ី​។​


​សូមបញ្ជាក់ថា លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង ដែល​កំពុង​និ​រទស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​កំបាំង​មុខកា​លពី​ដើមឆ្នាំ​២០១០ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រា​ក់ជាង ៦០ លាន​រៀល ពីបទ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​គោក ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កាលពី​ចុងឆ្នាំ​២០០៩​។ លោក សម រង្ស៊ី ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​ប្ដឹង​ពីបទ ក្លែង​លិខិត​សាធារណៈ ទាក់ទង​ទៅនឹង​ការ​ក្លែង​ផែនទី​បង្គោល​ព្រំដែន រវាង​ប្រទេស​កម្ពុជា​-​វៀតណាម ហើយ​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ បើកសវនាការ​ផ្តន្ទាទោស​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០០ លាន​រៀល​។ នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ផ្សេង​មួយទៀត តុលាការក្រុង​ភ្នំពេញ បាន​ផ្តន្ទាទោស​កំបាំងមុខ​លោក សម រង្ស៊ី រយៈពេល ២​ឆ្នាំ ផងដែរ ពីបទ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ទាក់ទង​ទៅនឹង​មជ្ឈមណ្ឌល​បឹងត្របែក សម័យ​ខ្មែរក្រហម​។​

​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេច​ចេញ​លិខិត​ជា​ផ្លូវការ លុបចោល​អភ័យឯកសិទ្ធិ​អ្នកតំណាង​លោក សម រង្ស៊ី ចេញពី​មណ្ឌល​ខេត្តកំពង់ចាម​ជា​ស្ថាពរ បន្ទាប់ពី​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តស្វាយរៀង ដែល​ផ្តន្ទាទោស​លោក សម រង្ស៊ី រយៈពេល ២​ឆ្នាំ បាន​ចូល​ជា​ស្ថាពរ​។​

​ទាក់ទង​ទៅនឹង​ការពិចារណា​របស់​រាជ​រដ្ឋាភិបាល ដក​លិខិតឆ្លងដែន​ការទូត​របស់លោក សម រង្ស៊ី នោះ លោក ចាន់ សុ​វេត មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក និយាយថា វា​ជាការ​ពិបាក​ក្នុងការ​សម្រេច​ដក​លិខិតឆ្លងដែន​ការទូត​ពី​លោក សម រង្ស៊ី ពីព្រោះ​លោក សម រង្ស៊ី នៅមាន​លិខិតឆ្លងដែន​សញ្ជាតិ​បារាំង​មួយទៀត ដូច្នេះហើយ​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​សន្លឹក​ឆ្នោត​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះ​ឆ្នោ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី​៣ មិថុនា​កន្លងមក គួរតែអនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ដឹកនាំ​គណបក្ស ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​តំណាង ឆ្នាំ​២០១៣​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ CEN មិនអាច​សុំ​ការអត្ថាធិប្បាយ ពី​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បានទេ​៕

2 comments:

Anonymous said...

Duch,chief jailer,put in jail for
life,how come ah Hor Nam Hong is
free?
It is unfair.

Anonymous said...

ដើម្បីឱ្យមានយុត្តិធម៌ក្នុងកម្ពុជា លោក ហោណាំហុង
ដែលមានសញ្ជាតិយួន និយាយខ្មែរប៉ៃឡាំៗ មេគុក
នៅបឹងត្របែក ត្រូវចាប់បញ្ចូលគុក ដូចលោកឌុច ទើប
ជនរងគ្រោះបានស្ងប់វិញ្ញាណ។