លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិរូបថត៖ The Phnom Penh Post |
អង្គការក្លូបលវិតណេសថារដ្ឋាភិបាលទទួលខុសត្រូវការសម្លាប់មនុស្ស
ថ្ងៃព្រហស្បតិ៍, 21 ខែមិថុនា 2012
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«នៅប្រទេសកម្ពុជាជនរងគ្រោះប្រាំបួននាក់ ក្នុងចំណោម១១ករណីក្នុងនោះពីរករណីត្រូវសម្លាប់ក្នុងឆ្នាំ២០១២ បានបង្ហាញភស្តុតាងយ៉ាងរឹងមាំថា ការសម្លាប់ទាំងនោះត្រូវប្រព្រឹត្តដោយមានការជាប់ទាក់ទងជាមួយក្រុមហ៊ុន និងរដ្ឋាភិបាល»។រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជននៅកម្ពុជាជាប់ទាក់ទងក្នុងការសម្លាប់ជនរងគ្រោះក្នុងជម្លោះដីធ្លី និងការការពារព្រៃឈើ។ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការការពារបរិស្ថានមួយរបស់ប្រទេសអង់គ្លេស ក្លូបលវិតណេសស (Global Witness)។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ករណីសម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិដែលជាសកម្មជនការពារព្រៃឈើកម្ពុជាយ៉ាងខ្លាំងក្លាស្ថិតក្នុងចំណោមនោះដែរនិងការបាញ់សម្លាប់កុមារី ហេង ចន្ថា អាយុ១៤ឆ្នាំ ក្នុងបញ្ហាដីធ្លីក្នុងខេត្តក្រចេះ។
របាយការណ៍ស្តីពីជម្លោះដីធ្លី និងព្រៃឈើក្នុងពិភពលោកបានស្រង់តួលេខក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយបញ្ជាក់ថា «នៅប្រទេសកម្ពុជាជនរងគ្រោះប្រាំបួននាក់ ក្នុងចំណោម១១ករណីក្នុងនោះពីរករណីត្រូវសម្លាប់ក្នុងឆ្នាំ២០១២ បានបង្ហាញភស្តុតាងយ៉ាងរឹងមាំថា ការសម្លាប់ទាំងនោះត្រូវប្រព្រឹត្តដោយមានការជាប់ទាក់ទងជាមួយក្រុមហ៊ុន និងរដ្ឋាភិបាល»។
Global Witness បានលើកឡើងថារដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការប្រមូលពត៌មានពិស្តារជុំវិញការស្លាប់របស់លោកឈុត វុទ្ធី។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានហៅរបាយការណ៍របស់អង្គការ Global Witness ថាគ្រាន់តែជាការចោទប្រកាន់មួយប៉ុណ្ណោះ។
«ជាការចោទប្រកាន់មួយរបស់មនុស្សមួយក្រុម ពីអ្នកដែលមិនជាអាជីព គឺមតិសង្ស័យរបស់គេតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែរឿងនេះជារឿងដាច់ដោយឡែកពីគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលដែលប្រព្រឹត្តិឡើងដោយសារឯកជនផ្ទាល់។ ដូច្នេះយើងឃើញថា បុគ្គលមួយចំនួនធំដែលប្រព្រឹតិ្តអំពើឧក្រិដ្ឋកម្មនោះតែងតែទទួលបាននូវទណ្ឌកម្មពីប្រពន្ធ័តុលាការរបស់កម្ពុជា»។
លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅស្រុកមណ្ឌសីម៉ា ខេត្តកោះកុង បន្ទាប់ពីលោកបានទៅពិនិត្យការកាប់បំផ្លាញព្រៃឈើក្នុងក្រុមហ៊ុនមិនល្បីឈ្មោះមួយឈ្មោះ ធីមប៊ឺគ្រីន នៅក្នុងស្រុកនេះ។ លោកអ៊ិន រតនា មន្ដ្រីកងរាជអាវុធហត្ថម្នាក់បានស្លាប់ក្នុងព្រឹត្តិការនោះដែរ។
រដ្ឋាភិបាលបានបង្កើតគណៈកម្មាការចម្រុះមួយ ដើម្បីធ្វើការស៊ើបអង្កេតលើសោកនាដកម្មនេះហើយបន្ទាប់មកបានបិទការស៊ើបអង្កេតរបស់ខ្លួនទៅវិញ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង។ កាលពីសប្ដាហ៍មុនចៅក្រមនៃតុលាការខេត្តកោះកុង បានបញ្ជាក់ថា ខ្លួនកំពុងបន្តធ្វើការស៊ើបសួរសាក្សីជុំវិញឃាតកម្មនេះនៅឡើយ។
លោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុកមានប្រសាសន៍ថា របាយការណ៍របស់អង្គការក្លូបលវិតណេ បានឆ្លុះបញ្ចាំងថា រដ្ឋាភិបាលមិនបានស៊ើបអង្កេតពេញលេញលើឃាតកម្មកន្លងមកនោះទេ។ លោកបានរៀបរាប់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះមានសកម្មជនសហគមន៍ព្រៃឈើ អ្នកការពារដីធ្លី និងសកម្មជននៃសហជីពផងដែរ។
លោកចាន់ សាវ៉េត ចាត់ទុកថា វាមានសារៈសំខាន់ដែលរដ្ឋាភិបាលខ្មែរធ្វើការស៊ើបអង្កេតរឿងអស់ ទាំងនេះឲ្យបានពេញលេញ ដើម្បីជាការលើកស្ទួយសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
មានមូលដ្ឋានក្នុងក្រុងឡុងដ៍ ក្លូបលវិតណេស លើកឡើងថា អំពើពុករលួយ និងអំពើហិង្សាក្នុងវិស័យព្រៃឈើនៅកម្ពុជាត្រូវបានចងក្រងជាឯកសារយ៉ាងច្រើន ប៉ុន្តែរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយបរាជ័យក្នុងការលុបបំបាត់បញ្ហាទាំងនេះ។
របាយការណ៍របស់អង្គការក្លូបលវិតណេស ធ្វើឡើងស្របពេលដែលក្រុមមន្ដ្រីមកពីប្រទេសចំនួន១៣០ បានជួបប្រជុំគ្នាពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនានេះ នៅក្នុងក្រុង រីយ៉ូ ដឺ ចេណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល អំពីបញ្ហាបរិស្ថាន។
អង្គការដដែលបន្ថែមថា ក្នុងពិភពលោកយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួនម្នាក់ត្រូវបានសម្លាប់រៀងរាល់សប្ដាហ៍ដោយសារតែជម្លោះដីធ្លី ជម្លោះធនធានធម្មជាតិ និងព្រៃឈើ៕
3 comments:
សេចក្តីអំពាវនាវ ចំពោះបងប្អូនខ្មែរអ្នកស្នេហាជាតិ នៅគ្រប់ទិសទី លើពិភពលោក សូមចូលរួមពិធីបួងសួងដើម្បីរំដោះជាតិមាតុភូមិ
ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្លាក់ដុនដាបក្នុងវិស័យជាច្រើនក្រោមការដឹកនាំរបស់ក្រុមពួកអាយ៉ងបរទេស រួមមានហ៊ុនសែន ជាស៊ីម ហេងសំរិន សុខអាន សុខគង់ ។ល។ ដូច្នេះ ដើម្បីរំដោះនិងសង្គ្រោះប្រជាជាតិខ្មែរនិងមាតុភូមិយើង ឲ្យផុតពីមហាគ្រោះថ្នាក់ មហន្តរាយនោះបាន យើងចាំបាច់ត្រូវតែសាកល្បង ធ្វើតាមការណែនាំរបស់ អង្គគ្រាប់ខ្សាច់ ដូចតទៅ៖
១-សារឥសី៖
មុននឹងសូត្រសារនេះ សូមលើកដៃទាំងពីរប្រណម្យសំពះ ឲ្យផុតពីលើក្បាលរបស់យើង ហើយសូត្រថា៖
«ខ្ញុំសូមនឹកដល់ផលបុណ្យដែលខ្ញុំខំកសាងសន្សំជាច្រើនជាតិសូមផលបុណ្យនោះផ្តល់ឲ្យ ខ្ញុំក្នុងពេលនេះ។»
២-សារឥសូរ៖
មុននឹងសូត្រសូមលើកដៃទាំងពីរដាក់ស្មើបបូរមាត់ ហើយទើបសូត្រថា៖
«ផលបុណ្យទាំងនេះ កើតជាសម្តី មានឫទ្ធិបារមី មហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បីជួយខ្មែរនិងយកទឹកដីខ្មែរដែលបាត់បង់ដ៏យូរលង់មកឲ្យខ្មែរវិញយ៉ាងសក្តិសិទ្ធិ។»
៣-សរព្រះនារាយណ៍៖
មុននឹងសូត្រត្រូវធ្វើកាយវិការដូចហនុមានប្រុងវាយសត្រូវ ឈរជើងកន្ធែកចេញ ដៃឆ្វេងក្តាប់ហើយច្រត់ ចង្កេះ ជើងឆ្វេងឈានទៅមុខ ហើយប្រើម្រាមដៃស្តាំ ចង្អុលមុខ ដោយផ្តោតអារម្មណ៍ទៅលើឈ្មោះ ឬមុខ ពួកជនក្បត់ជាតិ ខ្ញុំកញ្ជះបរទេស ។ល។ សូមសូត្រថា៖
«យើងនឹងដាក់បណ្តាសាពួកអាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន អាសុខគង់ គឺ ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់។»
៤-សារព្រះវិស្ណុ៖
មុននឹងសូត្រ សូមលាដៃឆ្វេងចេញ ហើយធ្វើកាយវិការធម្មតា តែត្រូវចងចិត្តឲ្យរឹងប៉ឹង។ សូមសូត្រថា៖ «បណ្តាសាយើងនេះមានតែតួ អង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន។»
របៀបធ្វើកិច្ចពិធីនេះមានដូចតទៅ៖
ក. ត្រូវមុជ ឬ ងូតទឹកជម្រះកាយឲ្យបានស្អាត។ ចូរតាំងចិត្តឲ្យបានមោះមុត។ មិនត្រូវនិយាយលេងសើចឬ ជន្លគ្នាលេងឡើយ ។ល។
ខ. ត្រូវរៀបចំធ្វើនៅថ្ងៃ ពេញបូណ៌មី ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
គ. ត្រូវសូត្របួងសួងឲ្យបាន១ថ្ងៃ ម្តង ឬច្រើនជាងនេះបើធ្វើទៅបាន ហើយក្នុងការសូត្របួងសួងម្តងៗនោះត្រូវសូត្រឲ្យបាន ៣ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា។ អាចអុជធូបមួសរសៃក៏បាន មួយក្តាប់ក៏បានតាមលទ្ធភាព។ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ឬក៏ឧបកិច្ចយ៉ាងណាតាមកាលៈទេសៈ ជុំគ្នាក៏បាន មិនជុំគ្នាក៏បាន តាមការគួរដើម្បីសុវត្ថិភាព។
ការហាមឬ ត្រណម
*មិនត្រូវជេរម្តាយគេ។
*មិនត្រូវស្តោះទឹកមាត់ដាក់លាមកឬដាក់បង្គន់ដាច់ខាត។
*មិនត្រូវយកវិធីទាំងនេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជាដាច់ខាត ព្រោះនឹងនាំឲ្យមានអន្តរាយ ឬគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។
*សូមអស់លោកអ្នកបងប្អូនខ្មែរមេត្តាព្យាយាមផ្សព្វផ្សាយប្រាប់ តៗ គ្នាឲ្យបានដឹងឮកាន់តែច្រើនកាន់តែល្អដើម្បី ជួយសង្គ្រោះប្រទេសជាតិយើងឲ្យផុតពីគ្រោះថ្នាក់ទាន់ពេលវេលា ហើយសូមជួយអនុវត្តតាមវិធី ដូចជម្រាបជូនខាងលើនេះ ឲ្យបានត្រឹមត្រូវដើម្បី ឲ្យមានប្រសិទ្ធិភាព ១០០%។
ah hun to ,ah hun sen , ah ho nam hong , ah hoa kim hong,ah kiet chun , ah chea sim , ah heng som rin , all cpp killed chea Vitcheaxxxxxxxxxxxxxxxxx all these motherfuckers will be blind soon by Bondassa khmer around the world.
ការសម្លាប់ជនស្ហេហាជាតិ ការពារទឹកដី ការព្រៃឈើ ឬបរិស្ថាននេះ
គឺដើម្បីកុំឲ្យជនទាំងនេះងើបឡើងប្រឆាំងអំណាច
ផ្ដាច់ការរបស់វា។
សូមទុរជនទាំងនោះចាំឲ្យច្បាស់ថា បើមានការរិប
ជាន់ គឺមានការរើបម្រះ។ ការរើបម្រះត្រូវរៀបចំ
ឲ្យមានការទទួលខុសត្រូវ ទំនាក់ទំនង និង បំពេញភារកិច្ចទៅតាម ភូមិ ឃុំ ស្រុក ខេត្ត
ប្រទាក់ក្រឡាគ្នាជាប់ជានិច្ច ហើយ ត្រូវប្រកាន់
សីលធម៌ សច្ចធម៌ យុត្តិធម៌ និង សាមគ្គីធម៌
ឲ្យបានដិតដល់។
នៅបរទេស ខ្មែរនៅក្នុងប្រទេសនិមួយៗត្រូវរៀប
ចំមិនខុសគ្នានឹងនៅក្នុងប្រទេសខ្មែរទេ។
អ្នកនៅក្រៅគួរតែជួយផ្ដល់លុយកាក់ទៅសមរភូមិ
មុខគឺនៅប្រទេសខ្មែរ និង ធ្វើបាតុកម្មគាំទ្រ ឲ្យ
បានគ្រប់ទីប្រទេស និង រដ្ឋនានាឲ្យបានកុះករ។
ឥឡូវនេះ ខ្មែរក្នុងស្រុកទឹកលិចត្រឹមច្រមុះហើយ
ពោលគឺយួនមាន ៦លាននាក់។
កងទ័ពវាមាន២០ពាន់នាក់លាក់ក្នុងចំការកៅស៊ូ
ទាំង ៧ ខេត្តរបស់ខ្មែរ នេះមិនរាប់ទាំងកូន
ប្រពន្ធរបស់វាផង។ចំការទាំងនេះ មានកិច្ចសន្យា
៩៩ ឆ្នាំ។
កងសម្ងាត់ និង ទីប្រឹក្សាមាន ២០ ពាន់នាក់
ដែលកប់នៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្រុង និង
នៅក្នុងក្រសួងរដ្ឋមន្ត្រីនានាទូទាំងប្រទេសខ្មែរ។
ដូច្នេះ ខ្មែរគ្រប់រូប ទាំងក្នុងប្រទេស ក្រៅប្រទេស
ក្រោកឈរឡើងប្រឆាំងអា ហ៊ុន សែន បក្សពួកវា
និង យួននៅស្រុកខ្មែរ។
សូមកុំនាំគ្នាបាំងដៃមើល ប្រយ័ត្នខ្មែរ ដុចលាវ
ចាម្បា និង ខ្មែរក្រោម។
Post a Comment