2012-06-14
ដោយ សុខ សេរី
Radio Free Asia
Synopsis: On 14 June 2012, Hun Xen yet announced another land concession reform after the government found that a number of farmers lost their rice fields and farms from these concessions and proper land surveys were not conducted.
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃ១៤ មិថុនា ឆ្នាំ២០១២ ប្រកាសកែទម្រង់ដីសម្បទានសេដ្ឋកិច្ចជាថ្មីទៀត នៅគ្រាដែលរដ្ឋាភិបាលរកឃើញថា ប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ដីស្រែចំការ និងផ្ទះសំបែង ដោយសារការផ្ដល់ដីសម្បទានមិនបានចុះវាស់វែងឲ្យបានត្រឹមត្រូវជាមុនកន្លងមក។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍នៅពាក់កណ្ដាលអាណត្តិឆ្នាំ២០១១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២១០២ បានប្រកាសបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ដកហូត ឬកាត់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ដែលបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែ និងចំការកន្លងមក។
ការកាត់ និងការដកហូតដីសម្បទានសេដ្ឋកិច្ចនោះ គឺទុកបែងចែកឲ្យគ្រួសារប្រជាពលរដ្ឋដែលខ្វះខាតដីធ្លី និងបាត់បង់ដីស្រែចំការកន្លងមក។
បទបញ្ជានេះគឺជាចំហ និងជាវិធានការមួយទៀតក្រោយពីលោក ហ៊ុន សែន បានប្រកាសវិធានការរួចម្ដងហើយ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ បញ្ជាឲ្យលោក ច័ន្ទ សារុន ផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាបណ្ដោះអាសន្នឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រុមហ៊ុនបរទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកសុំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ចាត់ការរឿងនេះឲ្យបានឆាប់ ហើយលោកចាត់ទុកថា វិធានការនេះមិនមែនជាយុទ្ធនាការទាក់ទាញសន្លឹកឆ្នោតទេ។
លោក ហ៊ុន សែន៖ «រឿងលោកឯងធ្វើអត្ថាធិប្បាយជាសិទ្ធិរបស់លោកឯង (គណបក្សប្រឆាំង) តែនេះជាសិទ្ធិអំណាចក្នុងតំណែងរបស់ខ្ញុំ បើ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ប្រជាជនបានដីហើយ ឯចំពោះ NGO និងបក្សប្រឆាំងអាចត្រឹមផ្ដល់អនុសាសន៍តែគ្មានសិទ្ធិ សិទ្ធិសំរេចនៅឯណោះ (ហ៊ុន សែន)»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា មន្ត្រីជំនាញកំពុងតែចុះទៅត្រួតពិនិត្យ និងសិក្សារឿងនេះហើយ៖ «គ្រប់កន្លែងណាទាំងអស់ដែលមានដីសម្បទានសេដ្ឋកិច្ចហ្នឹង គឺកាត់ទាំងអស់។ កន្លងមកចេះតែមានបញ្ហាដីធ្លីឲ្យបញ្ចប់បញ្ហានេះនៅលើ ១៨ខេត្ត។ យើងមិនទាន់ដឹងប្រជាជនពិតប្រាកដ កាលណាយើងដឹងប្រជាជនពិតប្រាកដ យើងបែងចែកដីទៅតាមហ្នឹង»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋជាង ១លាននាក់ បានរងការឈឺចាប់ដោយសារការបាត់បង់ដីស្រែចំការ ដោយសារតែក្រុមហ៊ុនឯកជនរឹបយកជាកម្មសិទ្ធិ។
លោក យឹម សុវណ្ណ៖ «ជាការចាំបាច់ដែលត្រូវតែផ្ដល់រឹបអូសពីប្រជាពលរដ្ឋ ប្រគល់សងប្រជាពលរដ្ឋវិញ។ គណបក្ស សម រង្ស៊ី បានទាមទារម្ដងហើយម្ដងទៀត កុំឲ្យរឹបអូសដីធ្លីប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតគឺត្រូវតែបញ្ឈប់ដីសម្បទានទៅឲ្យក្រុមបរទេស និងក្រុមហ៊ុនឯកជនមួយចំនួននៅក្នុងប្រទេស»។
កាលពីឆ្នាំ២០១១ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនចំនួនជិត ២០ ស្មើនឹងដីសម្បទានសេដ្ឋកិច្ចទំហំសរុបជាង ១លានហិកតារ នៅខេត្តចំនួន ១៧ នៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនឯកជនទាំងនោះមកពីប្រទេសចិន វៀតណាម កូរ៉េខាងត្បូង ថៃ ម៉ាឡេស៊ី ឥណ្ឌា និងប្រទេសសិង្ហបុរី៕
3 comments:
How many times do we have to hear you order to do these to do that man? I know every time that you say, you feel like you can do it but be real no one gonna listen to you. And people don't give a fuck about it.
Ah 11:59 AM, hun sen never comes in KI MEDIA TO READ your comments. Only Ah soy SOPHEAP AND CHOM KHARMA KOSAL and PUK Ah YOUN-KHMER. It is useless, bro.!!!!!!!
Yeah, Even he comes to KI he don't understand too. But he has ear in KI so don't worry, he hears everything.
Post a Comment