«...នេះបានចំជាចៃ បរទេស មែន! ស្រុកខ្មែរ ងើបមិនរួច ពីខ្ញុំគេ មកពីមានចៃធើធំបែបនេះច្រើនណាស់ តោងរោមជើងបរទេស!»
"... What a lice! Cambodia could not get up because of these slaves who are greedy for power by clinging foreigners' hair like a lice!"
សំណង់ ដែលភាគច្រើនជារបស់និគមជនជាតិវៀតណាម នៅតាមមាត់ទន្លេគល់ស្ពានច្បារអំពៅ។ (រូបថត សុប្រាជ្ញ) Vietnamese village next to Chhbar Ampov bridge (Photo: Tong Soprach) |
18 June 2012
តុង សុប្រាជ្ញ
The Phnom Penh Post
កាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទសវត្សរ៍ឆ្នាំ៨០ យុវជន ត្រូវបានគេលើកទឹកចិត្តតាមរយៈទិសស្លោកថា៖«ទីណាលំបាកមាន យុវជន!...»។ តែបច្ចុប្បន្នភាពនេះវិញ គឺឲ្យតែទីណាលំបាក គឺមានរាស្រ្តស្រែកយំពេញភូមិហើយ មានន័យថា ឲ្យតែកន្លែងរាស្រ្តយំទ្រហឹងយ៉ាងកងរំពង គឺទីនោះហើយ ជាតំបន់អភិវឌ្ឍន៍។ ហេតុអ្វីបានជាឲ្យតែមានការអភិវឌ្ឍ ប្រជាពលរដ្ឋចេះតែយំសោកសង្រេង ស្តាយរបស់របរពួកគាត់ ដែលត្រូវបានគេកម្ទេចអ៊ីចឹង?ហើយហេតុអ្វី បានជាជ្រើសរើសតំបន់អភិវឌ្ឍន៍ នៅរាជធានីភ្នំពេញ មានការរើសអើង! ចំពោះតំបន់ដែលមានជនអន្តោប្រវេសន៍ទំាងស្របច្បាប់ ទាំងខុសច្បាប់ម្តេចមិនជ្រើសរើសជាតំបន់អភិវឌ្ឍន៍ផង?
ប្រមាណជា ១០ ឆ្នាំចុងក្រោយនេះ ឃើញថា រាជធានីភ្នំពេញមានការប្រែប្រួលមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកចៅហ្វាយក្រុង កែប ជុតិមា ដោយមានការចង្អុលបង្ហាញតម្រង់ទិស ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ សែន ជាប្រមុខ ដែលបានខិតខំកែប្រែពីទីក្រុងបុរាណឲ្យក្លាយទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយដូចសព្វថ្ងៃនេះ។ មានសមិទ្ធផលធំៗ ដែលសម្រេចបាន ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា សួនច្បារ និងសួនកុមារ៣-៤ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជុំវិញរាជធានី ដែលសុទ្ធតែបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងរាជធានីទាំងមូល ដោយមិនប្រកាន់ បក្ខពួកឡើយ។ ជាពិសេសសមិទ្ធផលទាំងអស់នេះ ក៏បានជួយលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាយើង ដែលសព្វថ្ងៃជាប្រធានអាស៊ានផងនោះ។ តែចម្ងល់ចេះតែឆ្ងល់ថា ចុះហេតុអី្វ បានជាការអភិវឌ្ឍប្រព្រឹត្តទៅនៅតែតំបន់ក្រីក្រណាដែលប្រជាពលរដ្ឋខ្មែរគ្នាឯងរស់នៅដីខ្មែរសុទ្ធសាធ ដោយចោទប្រកាន់ថា ជាតំបន់អនាធិបតេយ្យ ដូចជា តំបន់កោះពេជ្រ ភូមិ ៧៨ ភូមិសំបុកចាប ភូមិប្លុកប៊ូឌីង បុរីកីឡា បឹងកក់ និងតំបន់ស្ពានជ្រោយចង្វារនៅតាមច្រាំងទន្លេ ជាដើមនោះ? ហើយការអភិវឌ្ឍនៅតំបន់ក្រីក្រខ្មែរគ្នាឯងទាំងនេះគឺសុទ្ធទទួលរងការបំផ្លិចបំផ្លាញផ្ទះសម្បែង សម្ភាររស់នៅប្រចំាថ្ងៃ ខ្លះយំសោកបោកខ្លួន ដូចសត្វអកអ៊ីចឹង ស្តាយកន្លែងរស់នៅរបស់របរ ដោយសារភាពក្រីក្ររក១ ថ្ងៃទទួលទាន ១ ថ្ងៃ ហើយទទួលបន្ទុកបន្ថែមទៀតរកលុយដើម្បីសង់ផ្ទះថ្មី ខ្លះក៏ត្រូវគេជម្លៀសទាំងគ្រួសារឲ្យនៅឆ្ងាយពីទីក្រុងដល់ ភ្នំបាតឯណោះក៏មាន គឺយកមនុស្សបោះចោលដូចយកសំរាមទៅចាក់ចោលអ៊ីចឹង។ រហូតដល់ឃុំព្រះកាយព្រះអង្គលួន សាវ៉ាត បណ្តោះអាសន្ន ដែលគ្រាន់តែថតរូប និងតាមឃ្លាំមើលការតវ៉ា ហើយថ្មីៗនេះ មានស្រ្តីដែលរស់នៅបឹងកក់ ១៥ នាក់ ត្រូវបានជាប់ពន្ធធនាគាព្រៃស ដោយអាជ្ញាធររាជធានីភ្នំពេញ ដែលកូនៗរបស់ពួកគាត់ខានរៀន ខានសូត្រអស់ហើយ ខិតខំស្វះស្វែងរកការគាំទ្រ និងអន្តរាគមន៍ពីគ្រប់មជ្ឈដ្ឋាន តាំងពីរដ្ឋសភា ព្រះបរមរាជវាំង រហូតដល់ការិយាល័យសហគមន៍អឺរ៉ុប ដើម្បីឲ្យដោះលែងម្តាយរបស់ពួកគេ តែមកទល់ពេលនេះ ពុំទាន់ឃើញមានដំណោះស្រាយអ្វីជាដុំកំភួននៅឡើយទេ។
តើការអភិវឌ្ឍនៅតែតំបន់ក្រីក្រខ្មែរ ដែលជាម្ចាស់ស្រុកទ្រហោយំ ទទួលរងកម្មរាល់ថ្ងៃបែបនេះ គឺក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ចៅហ្វាយក្រុង កែប ជុតិមា ដោយមានការចង្អុលបង្ហាញតម្រង់ទិស ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ សែន ជាប្រមុខផងដែរឬទេ? ហើយហេតុអ្វីបានជាមួយថ្ងៃៗ ដេកគិតតែអភិវឌ្ឍនៅតំបន់ដែលខ្មែរគ្នាឯងរស់នៅ តំបន់ស្ពានជ្រោយចង្វារត្រើយខាងជើង រាជធានីភ្នំពេញ តែមិនរវីរវល់ អភិវឌ្ឍតំបន់ត្រើយស្ពានច្បារអំពៅខាងត្បូងរាជធានីភ្នំពេញ ដែលពោរពេញទៅដោយជនអន្តោប្រវេសន៍ ទំាងស្របច្បាប់ ទាំងខុសច្បាប់ មានទាំងជនជាតិចិន ចាម វៀតណាម រហូតដល់អាហ្វ្រិកស្បែកខ្មៅទៀតផង? ខ្លះនិយាយខ្មែរប៉ៃឡាំៗមិនទាំងច្បាស់ផង ពេលខ្លះពួកគេបោះសំដីថា ផ្សារច្បារអំពៅថា ជាផ្សារសៃហ្គនម៉ឺយទៀតផង បើនិយាយពីថា តំបន់អនាធិបតេយ្យ គឺដូចតែគ្នាទេ ហើយតំបន់ទាំងនោះ សុទ្ធតែស្ថិតនៅក្នុងប្លង់អភិវឌ្ឍរបស់សាលារាជធានី ហេតុអ្វីក៏លោក កែប ជុតិមា ជ្រើសរើសតំបន់អភិវឌ្ឍន៍មានការរើសអើងជាតិសាសន៍ដូច្នេះ? ហេតុអ្វីមិនអភិវឌ្ឍតំបន់ជនបរទេសទាំងនោះ ដែលរស់នៅតាមមាត់ច្រាំង និងនៅលើទូកយ៉ាងអនាធិបតេយ្យទាំងនោះផង នៅតាមច្រាំងស្ពានខាងត្បូងហ្នឹងផង? តែមិនអ៊ីចឹងឯណា ជាមួយជនបរទេស មិនបានអភិវឌ្ឍតំបន់ដែលពួកគេរស់នៅទេ មានតែខិតខំធ្វើអត្តសញ្ញាណប័ណ្ណឲ្យថែមទៀត ដូចពេលបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ នៅតាមកញ្ចក់ទូរទស្សន៍គឺលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានខិតខំចេញអត្តសញ្ញាណប័ណ្ណឲ្យជនបរទេសដែលចូលមករស់នៅ ស្រុកខ្មែរមិនទាន់មានអត្តសញ្ញាប័ណ្ណដើម្បីឲ្យស្របច្បាប់។ ចំណែកជនជាតិខ្មែរណាដែលមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ហួសកាល បរិច្ឆេទវិញ គឺគ្មានពេលធ្វើឲ្យទេ ចាំលើកក្រោយទៅ។ តើនេះមកតែពីកម្ពុជា មិនទាន់អស់កម្ម គឺសឹងតែទៅជាប្រវត្តិសាស្ត្រទៅហើយ ឲ្យតែចង់ធ្វើធំ ចង់បានអំណាចនៅតែជំពាក់កម្មគេ ជំពាក់គុណគេ ជំពាក់បំណុលគេរហូតបែបនេះឬ? តើពេលណាបានអស់កម្ម? ហេតុអ្វីក៏ពូកែណាស់បានតែធ្វើបាបតែខ្មែរគ្នាឯងអ៊ីចឹង? សម្លឹងឃើញណាស់ ឲ្យតែរបស់ខ្មែរគ្នាឯង គឺប្រៀបដូចកាលពីជំនាន់អាណានិគមនិយមបារំាងធ្វើបាបខ្មែរ ក្នុងរឿងភូមិតិរច្ឆាន តួអង្គនាងនី បានចំអក លោកថីសួន ដែលជាអ្នកបកប្រែឲ្យលោកបាដេសនោះថា៖«...នេះបានចំជាចៃបារាំង មែន! ស្រុកខ្មែរ ងើបមិនរួច ពីខ្ញុំគេ មកពីមានចៃធើធំបែបនេះច្រើនណាស់ តោងរោមជើងបារាំង!»។ បើនិយាយពីច្បាប់អន្តោប្រវេសន៍ ដែលបានអនុម័តតាំងពីឆ្នាំ ១៩៩៤ មកនោះ គឺដេកលក់ស្ងាត់ឈឹង ទាល់គេដាស់បានយកមកប្រើសម្រាប់ហេតុផលនយោបាយ ដូចជា៖ ការចាប់បញ្ជូនជនជាតិចិនភាគតិចអ៊ុយគ័រ ២០ នាក់សុំសិទិ្ធជ្រកកោនឲ្យត្រឡប់ទៅស្រុកចិនវិញកាលពីឆ្នាំ ២០០៩ និងការចាប់មេដឹកនាំអាវលឿងថៃ ២ នាក់ដាក់ពន្ធនាគារព្រៃស តាំងពីឆ្នាំ ២០១០ តែប៉ុណ្ណោះ។
ជាសរុបមកវិញថា តើពេលណាទើបលោក កែប ជុតិមា មកអភិវឌ្ឍនៅតំបន់ស្ពានខាងត្បូងរាជធានីភ្នំពេញ ដែលជាផ្លូវអាស៊ានផងដែរនោះយកស្នាដៃ ឲ្យដូចស្ពានខាងជើង? សូមប្រាប់ផងបានទេទាន។
4 comments:
អាកែប ជុតិមា = aka អាកែប ជុបដុល្លារ
យើងត្រូវតែនាំគ្នានិយាយ, សរសេរ, ផ្សាយ, ប្រកាស,
ឃោសនា, ណែនាំ, អប់រំ តៗគ្នាពីអំពើក្បត់ជាតិនឹងអំពើ
អាក្រក់របស់មេដឹកនាំកម្ពុជា ទាំងយប់ ទាំងថ្ងៃ មានដូចជា ៖
ពួកអាឆ្កែកញ្ជះយួន សីហនុ , សីហមុនី, ហ៊ុន សែន,
ហេងសំ រិន, ជាស៊ីម, សុខ អាន, ហោ ណាំហុង, ចៀម យីប,
វ៉ា គិម ហុង, ងួន ធីញ៉ឹល, ចមប្រសិទ្ធ , ខៀវ កញ្ញារឹទ្ធិ, ស ខេង,
ខៀវ សុភ័គ, ឆាង សុង, ឱម យ៉ិនទៀង, ញឹម វណ្ណដា, អង្គវង្ស វឌ្ឍនា ,
កែប ជុតិមា , ចាន់ សារុន, កឹម សុខា, កៀត ឈុន, ឆាំង យុ
។ល។ និង ។ល។
និយាយហើយ និយាយទៀត, សរសេរហើយ សរសេរទៀត, ផ្សាយហើយ ផ្សាយទៀត , ប្រកាសហើយ ប្រកាសទៀត ,
ឃោសនាហើយ ឃោសនាទៀត , ណែនាំហើយ ណែនាំទៀត , អប់រំហើយ អប់រំទៀត រហូតដល់ ជាតិ និងអន្តរជាតិ ដឹងឮ ទូទាំងពិភពលោក។
អោយពួកវាស្អុយឈ្មោះ ស្អុយត្រកូលរាប់ម៉ឺនសែន ឆ្នាំ...!
ថ្ងៃនេះ អាជុចវាសប្បាយ ថ្ងៃក្រោយ រាស្ត្រខ្មែរ
បាញបែកសន្ទះក្បាល។
មិនហ៊ានធ្វើអី យួនទេ ពួកអាកញ្ជស់យួនដាច់ថ្លៃ។
AH MAY KEAT-KOR SPEAN KOH PICH.
Post a Comment